បរទេស ៖ កងកម្លាំងយោធា នៃប្រទេសអ៊ុយក្រែន បានសម្រុកចូលទៅដល់គោលដៅជាច្រើននៅតាមតំបន់ទីក្រុង Bakhmut និង Donetsk នេះបើយោងតាមការចេញផ្សាយដោយអនុរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោកស្រី Hanna Maliar កាលពីថ្ងៃម្សិលមិញ។
យោងតាមការចេញផ្សាយរបស់ VOA Newsបានឲ្យដឹងដែរថា គោលដៅជាច្រើនត្រូវបានយោធាអ៊ុយក្រែន សម្រុកចូលទៅដល់គ្រប់គោលដៅនៅភាគខាងកើត នៃប្រទេស។
នៅឯសមរភូមិភាគខាងត្បូងវិញ មេបញ្ជាការលោក Oleksandr Tarnavskiy បាននិយាយថា កងកម្លាំងអ៊ុយក្រែន បានរំដោះតំបន់មួយនៅភាគខាងលិច នៃទីក្រុង Donetsk ដែលជាទីកន្លែងធ្លាប់បានគ្រប់គ្រងដោយកងកម្លាំងបំបែកខ្លួនតាំងពីឆ្នាំ ២០១៤នៅពេលដែលរុស្ស៊ី បានឈ្លានពានជាលើកដំបូង។
គិតត្រឹមរយៈពេល២៤ម៉ោងចុងក្រោយរុស្សី មិនត្រឹមតែបាត់បង់គោលដៅនិងទឹកដីកាន់កាប់នោះទេ ក្នុងនោះយោធារបស់ខ្លួនដល់រាប់រយនាក់ បានបាត់បង់ជីវិតរថយន្តយោធាជាច្រើនគ្រឿង និងក៏ដូចជារថយន្តធុនធ្ងន់ សម្រាប់ដឹកទំនិញយោធាជាច្រើនគ្រឿងផ្សេងទៀតផងដែរ៕ ប្រែសម្រួល៖ស៊ុនលី