ព័ត៌មានអន្តរជាតិ

កោះតៃវ៉ាន់ នឹងចូលរួមក្នុងវេទិកា កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចអាស៊ី ប៉ាស៊ីហ្វិកនៅអាមេរិក ដែលជាការបំបែក ការហាមឃាត់ ផ្នែកការទូតរបស់ចិន

បរទេស៖ កោះតៃវ៉ាន់នឹងចូលរួមក្នុងវេទិកា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាស៊ីប៉ាស៊ីហ្វិកនៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ក្នុងសប្តាហ៍នេះ ដែលជាឱកាសដ៏កម្រ សម្រាប់ប្រជាធិបតេយ្យ នៃកោះគ្រប់គ្រង ដោយខ្លួនឯងមួយនេះ ដែលមានប្រជាជន ចំនួន ២៣ លាននាក់ និងសេដ្ឋកិច្ចបច្ចេក វិទ្យាខ្ពស់របស់ខ្លួន ដើម្បីបំបែកការហាមឃាត់ ផ្នែកការទូតលើកោះនេះដែលដាក់ ដោយប្រទេសចិនផ្តាច់ការ។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រធានគណៈប្រតិភូ របស់កោះតៃវ៉ាន់ នឹងក្លាយជាជនស៊ីវិលជាជាងឥស្សរជនរដ្ឋាភិបាល ឬប្រមុខរដ្ឋ ក្រោមច្បាប់ដែលមិនមានសរសេរ ដែលបំពេញចិត្តការអះអាង របស់ប្រទេសចិន ដែលសមាជិកនៃអង្គការនេះ ចូលរួមជាអង្គភាពសេដ្ឋកិច្ច ជាជាងតួនាទីរបស់រដ្ឋ។

ជាលើកទីប្រាំពីរហើយ ដែលកោះតៃវ៉ាន់ នឹងត្រូវតំណាង ដោយលោក Morris Chang ដែលជាស្ថាបនិក ក្រុមហ៊ុនផលិតគ្រឿង អេឡិចត្រូនិកតៃវ៉ាន់ឈានមុខគេក្នុងពិភពលោកអាយុ ៩២ ឆ្នាំ។ លោក Chang ត្រូវបានគេស្គាល់ថា ជាបិតាឧស្សាហកម្មដែលបានដាក់កោះតៃវ៉ាន់ឱ្យស្ថិតក្នុង លំដាប់កំពូលនៃការផលិតបច្ចេកវិទ្យាខ្ពស់ និងឧបករណ៍អេឡិចត្រូនិកផ្ទាល់ខ្លួន ។

កោះតៃវ៉ាន់បានចូលរួម ក្នុង APEC តាំងពីឆ្នាំ ១៩៩១ ក្រោមឈ្មោះចិនតៃប៉ិ។ វាបានចាប់ផ្តើមចូលរួម ត្រឹមតែពីរឆ្នាំ បន្ទាប់ពីការបង្កើតក្រុម និងឆ្នាំដដែលដែលប្រទេសចិន និងទីក្រុងហុងកុងពាក់កណ្តាល ស្វយ័តចិនបានចូលរួម។

កោះតៃវ៉ាន់បានពឹងផ្អែកលើរដ្ឋមន្ត្រីចូលនិវត្តន៍ ហើយនៅក្នុង ករណីរបស់លោក Chang មេដឹកនាំឧស្សាហកម្ម – ដែលមានទំនាក់ទំនងល្អជាមួយ រដ្ឋាភិបាល ប៉ុន្តែមិនដាក់បន្ទុក ការិយាល័យផ្លូវការ ដែលអាចបង្កឱ្យមានការតវ៉ា ពីប្រទេសចិននោះទេ។ ទោះជាយ៉ាង ណាក៏ដោយ នោះមិនមានន័យថា រដ្ឋាភិបាលកោះតៃវ៉ាន់នឹងមិនត្រូវ បានតំណាងឡើយ។ រដ្ឋមន្ត្រីក្រសួង ហិរញ្ញវត្ថុលោក Chuang Tsui-yun នឹងចូលរួមកិច្ចប្រជុំមួយក្រោមអធិបតីភាព រដ្ឋមន្រ្តីរតនាគារសហរដ្ឋអាមេរិក លោកស្រី Janet Yellen ដែលថ្មីៗនេះ បានធ្វើទស្សនកិច្ចនៅទីក្រុងប៉េកាំង ហើយរដ្ឋមន្ត្រីពីររូបផ្សេងទៀតនឹង ចូលរួមកិច្ចប្រជុំនៅថ្ងៃអង្គារ និងថ្ងៃពុធ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top