ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនវៀតណាមជិត ៣.០០០ ទទួលបានកូដ ដើម្បីនាំផលិតផល កសិកម្មទៅប្រទេសចិន

VNA/VNS Photo

បរទេស៖ ក្រុមហ៊ុនវៀតណាមជិត ៣.០០០ បានទទួលលេខកូដ ដែលផ្តល់ដោយប្រទេសចិន ដែលអនុញ្ញាតឱ្យក្រុមហ៊ុន ទាំងនោះនាំចេញផលិតផលកសិកម្ម និងផលិតផលម្ហូបអាហារ ទៅកាន់ទីផ្សារប្រទេសចិន។

យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា យោងតាមអាជ្ញាធរ ជូនដំណឹងអំពីអនាម័យ និងភូតគាមអនាម័យវៀតណាម និងអង្កេត (SPS Vietnam) ក្រោមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ (MARD), ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនវៀតណាមបានទទួលលេខកូដចំនួន ៣.០១៣ ស្របតាមបទប្បញ្ញត្តិស្តីពីការត្រួតពិនិត្យតំបន់កសិកម្ម និង ការតាមដានប្រភពដើម នៃកសិផលក្រោមការបញ្ជាទិញលេខ ២៤៨ និង ២៤៩ នៃប្រទេសចិន។

ថ្លែងនៅក្នុងកិច្ចប្រជុំត្រួតពិនិត្យ លទ្ធផលការងាររបស់ SPS វៀតណាមក្នុងឆ្នាំ ២០២៣ និងដាក់ចេញនូវផែនការ របស់ខ្លួនសម្រាប់ឆ្នាំ២០២៤ នាយករងក្រុមហ៊ុន SPS Vietnam លោក ងូ សួនណាំ (Ngô Xuan Nam) បាននិយាយថា ក្រុមហ៊ុនវៀតណាមឥឡូវនេះបានយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការចុះបញ្ជីនាំចេញទៅកាន់ទីផ្សារប្រទេសចិន។

លោក ឡេ ថាញ់ហួ (Lê Thanh Hoa) នាយក SPS វៀតណាម បាននិយាយថា នៅឆ្នាំ២០២៤ អាជ្ញាធរពាក់ព័ន្ធនឹង បន្តធ្វើបច្ចុប្បន្នភាព សេចក្តីជូនដំណឹងស្តីពីវិធានការសុវត្ថិភាពចំណីអាហារ និងសុវត្ថិភាពជំងឺសត្វ និងរុក្ខជាតិ និងការព្រមាន ពីដៃគូពាណិជ្ជកម្ម និងសមាជិកអង្គការ ពាណិជ្ជកម្មពិភពលោក (WTO) និងជូនដំណឹងដល់អង្គភាព ពាក់ព័ន្ធ។

ការិយាល័យនេះក៏នឹង សម្របសម្រួល ជាមួយអង្គភាពនានា ដើម្បីឆ្លើយតបទៅនឹងមតិយោបល់ លើសេចក្តីព្រាងសេចក្តីជូនដំណឹងស្តីពីវិធានការ SPS របស់វៀតណាមដែលបានជូនដំណឹងទៅ WTO ។

មន្រ្តីនឹងសម្របសម្រួលជាមួយអង្គភាពនៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម និងក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ ដើម្បីបន្តការចរចាក្រុម អនាម័យ និងភូតគាមអនាម័យវៀតណាម និងអង្កេត នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងអឺរ៉ុប និងវៀតណាម និង កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាង វៀតណាម-អារ៉ាប់រួម និងដើម្បី ធ្វើឱ្យប្រសើរឡើងនូវ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-ចិន , កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាង អាស៊ាន-កាណាដា និងកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន ។

នៅឆ្នាំ២០២៣ ការិយាល័យបានទទួល និងដោះស្រាយ ការជូនដំណឹងចំនួន ១១៦៤ ស្តីពីសេចក្តីព្រាងបទប្បញ្ញត្តិ ទាក់ទងនឹង SPS និងការផ្លាស់ប្តូរដែលស្នើឡើង ដោយសមាជិក WTO ៕
ប្រែសម្រួលៈ ណៃ តុលា

To Top