ព័ត៌មានអន្តរជាតិ

រោងចក្រផលិត ទឹកស្អាត មួយនៅខេត្ត Lam Dong ប្រទេសវៀតណាម ប្រកាសបញ្ឈប់ដំណើរការ ដោយសារតែគ្មានទឹក

VN Express

បរទេស ៖ រោងចក្រផលិតទឹកស្អាតមួយនៅក្នុងខេត្ត Lam Dong នៃតំបន់ខ្ពង់ រាបភាគកណ្តាល ប្រទេសវៀតណាម ត្រូវបានបង្ខំឱ្យបញ្ឈប់ដំណើរ ការដោយសារតែគ្មានទឹក ដែលប៉ះពាល់ដល់ប្រជាជន ប្រហែល ៧០០គ្រួសារ ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា នៅពេលថ្ងៃត្រង់ថ្ងៃពុធ អ្នកស្រី ង្វៀន ធីទ្រិញ ត្រូវជិះម៉ូតូដឹកធុងទឹកធំពីរ ដូច្នេះគាត់អាចធានាបានទឹក ដោយឥតគិតថ្លៃដែលផ្តល់ដោយអាជ្ញាធរ ។ ជាមួយនឹងការផ្តល់ទឹក ១០០ លីត្រ ឥឡូវនេះ អ្នកស្រី ទ្រិញ អាចចម្អិនអាហារ និងលាងសម្អាតគ្រឿង ផ្សេងទៀតបាន ។

ជារៀងរាល់ថ្ងៃ គ្រួសាររបស់ លោកស្រី ទ្រិញ ព្យាយាមប្រើប្រាស់ទឹកដោយសន្សំសំចៃ ប៉ុន្តែក្នុងពេលមួយសប្តាហ៍កន្លងទៅ ទឹកដែលចេញពីក្បាលម៉ាស៊ីន របស់គ្រួសារគាត់មានភាពយឺតយ៉ាវ ។ ដើម្បីធានាបានទឹកគ្រប់គ្រាន់ សម្រាប់គ្រួសារទាំងមូល លោកស្រី ទ្រិញ ត្រូវប្រើធុងទឹកដើម្បីត្រងទឹក សូម្បីតែពាក់កណ្តាលយប់ក៏ដោយ ។

ដោយបានរស់នៅក្នុងតំបន់នេះ ជាច្រើនទសវត្សរ៍មកហើយ អ្នកស្រី ទ្រិញ បាននិយាយថា គាត់មិនដែលឃើញស្ថានភាពបែបនេះទេ។

អ្នកស្រីបន្តថា៖ «គ្រួសារយើងមិនមានអណ្ដូងទេ ដូច្នេះពេលថ្ងៃគ្មានទឹក យើងត្រូវទិញទឹកពីអាជីវករចល័តក្នុងតម្លៃប្រហែល ៤០ ០០០ ដុង (១,៥០ ដុល្លារ) ក្នុងមួយគ្រឿង»។ វាគឺប្រហែល ១០ ដងនៃតម្លៃធម្មតា។

រោងចក្រផលិតទឹកស្អាត Da Huoai ក្នុងសង្កាត់និរន្តរ៍ បាននិយាយថា ប្រភពទឹកសម្រាប់ជាង ៧០០ គ្រួសារនៅក្នុងទីក្រុង Da M’Ri បានមកពីស្ទឹង Da M’Re ដែលមានសមត្ថភាពផលិតទឹកស្អាត ៥០០ម៉ែត្រគូប ក្នុងមួយថ្ងៃ។ ទោះយ៉ាងណាក៏ដោយ ដោយសារគ្រោះរាំងស្ងួតធ្ងន់ធ្ងរ និងយូរអង្វែង ចរន្តទឹកក្នុងស្ទឹងគឺបានរីងស្ងួតអស់ហើយ ។ រោងចក្របានប្រកាសកាលពីថ្ងៃអង្គារថា ខ្លួននឹងបញ្ឈប់ប្រតិបត្តិការ ដែលបណ្តាលឱ្យមានការខ្វះខាតទឹក សម្រាប់ប្រជាជនទាំងអស់ នៅក្នុងតំបន់ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top