បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RTក្រុមប្រឹក្សា នៃសហភាពអឺរ៉ុប បានហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយ ចំនួនបួនបន្ថែមទៀត ពីការរាយការណ៍ទៅកាន់ ទស្សនិកជន នៅក្នុង សហភាពអឺរ៉ុបជុំវិញ ការចោទប្រកាន់ថាពួកគេ បានផ្សព្វផ្សាយ ការឃោសនារបស់រុស្ស៊ី ។
មុនពេលការប្រកាស នៅថ្ងៃសុក្រ ទីក្រុងប្រ៊ុសែលបានរារាំងប្រព័ន្ធផ្សព្វផ្សាយ ដែលពាក់ព័ន្ធជាមួយរុស្ស៊ីមួយចំនួន រួចមកហើយពីការចូលរួម ជាមួយទស្សនិកជន នៅក្នុងរដ្ឋជាសមាជិក ចាប់តាំងពីជម្លោះអ៊ុយក្រែន បានកើនឡើងទៅជាអរិភាព បើកចំហនៅក្នុងខែកុម្ភៈ ឆ្នាំ ២០២២។
ការបន្ថែមថ្មីទៅក្នុងបញ្ជីខ្មៅ ដែលបានប្រកាសកាល ពីថ្ងៃសុក្ររួមមានVoice of Europe ដែលមានមូលដ្ឋាននៅឆេកRIA Novosti ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីឈានមុខគេ និងកាសែតជើងចាស់ Izvestia និង Rossiyskaya Gazeta ។
ក្រោយមកទៀត គឺជាកាសែតផ្លូវការ របស់រដ្ឋាភិបាលរុស្ស៊ី ដែលបោះពុម្ពច្បាប់ថ្មី ក្រឹត្យប្រធានាធិបតី និងឯកសារប្រតិបត្តិផ្សេងទៀត ដើម្បីប្រកាសជាផ្លូវការ ដល់សាធារណជនទូទៅ មុនពេលពួកគេអាចចូលជាធរមាន។
ក្រុមប្រឹក្សាបានអះអាងថា ការបង្រ្កាបព័ត៌មានរុស្ស៊ី គឺចាំបាច់ដើម្បីប្រឆាំងនឹង យុទ្ធនាការជាប្រព័ន្ធ អន្តរជាតិនៃប្រព័ន្ធផ្សព្វផ្សាយ និងឧបាយកលព័ត៌មាន ការជ្រៀតជ្រែក និងការបំភ្លៃការពិតយ៉ាងធ្ងន់ធ្ងរ អំពីជម្លោះអ៊ុយក្រែន ៕
ប្រែសម្រួល៖ស៊ុនលី