បរទេស៖ ទីភ្នាក់ងារព័ត៌មាន BFMTV បានរាយការណ៍កាលពីថ្ងៃអង្គារ ដោយដកស្រង់ប្រភពថា រដ្ឋអាជ្ញាបារាំងបានចាប់ផ្តើមការស៊ើបអង្កេតលើ “ការផ្តល់ហិរញ្ញប្បទានគួរឱ្យសង្ស័យ ឬខុសច្បាប់” ដោយលោកស្រី Marine Le Pen និងគណបក្សNational Rally (RN) ស្តាំនិយមជ្រុល ក្នុងអំឡុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២២ ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា យោងតាម BFMTV ការស៊ើបអង្កេតរបស់តុលាការត្រូវបាន បើកបន្ទាប់ពីគណៈកម្មការជាតិបារាំង សម្រាប់គណនីសម្រាប់យុទ្ធនាការ និងហិរញ្ញវត្ថុនយោបាយ (CNCCFP) បានដាក់របាយការណ៍ទៅតុលាការ កាលពីខែមេសាឆ្នាំមុន។ នៅក្រោមច្បាប់របស់បារាំង , បេក្ខជនបោះឆ្នោតត្រូវបានហាមឃាត់ មិនឱ្យលើសពីដែនកំណត់នៃការចំណាយ ដែលបានបង្កើតឡើងក្នុងអំឡុងពេល យុទ្ធនាការរបស់ពួកគេ។ ប្រសិនបើលក្ខខណ្ឌនេះត្រូវបានបំពេញ រដ្ឋនឹងសងប្រាក់វិញមួយផ្នែក នៃការចំណាយរបស់ពួកគេ។ បើមិនដូច្នេះទេ CNCCFP អាចធ្វើការផ្លាស់ប្តូរបញ្ជីបោះឆ្នោត កាត់បន្ថយចំនួនសំណងដោយសារបេក្ខជន ហើយប្រសិនបើយល់ថា ចាំបាច់ រាយការណ៍ករណីសម្រាប់ការស៊ើបអង្កេត។
BFMTV បានអះអាងថា គណៈកម្មការនេះត្រូវបានគេរាយការណ៍ថា បានរកឃើញភាពខុសគ្នាជាមួយនឹង យុទ្ធនាការជាច្រើន នៅឆ្នាំ ២០២២ ប៉ុន្តែរហូតមកដល់ពេលនេះ មានតែករណីរបស់លោកស្រី Le Pen ប៉ុណ្ណោះដែលបានក្លាយជាកម្មវត្ថុនៃការស៊ើបអង្កេត។ វាមិនច្បាស់ទេថាតើ ការផ្តន្ទាទោសណាដែលលោកស្រី Le Pen ឬគណបក្ស RN អាចប្រឈមមុខប្រសិនបើការស៊ើបអង្កេត បង្កើតភស្តុតាងនៃអំពើខុសច្បាប់ ។
ដំណឹងនេះកើតឡើងបន្ទាប់ពីគណបក្ស RN ដែលបានទទួលជោគជ័យ នៅក្នុងការបោះឆ្នោតសភាសហភាពអឺរ៉ុប កាលពីខែមុនបានបញ្ចប់ទីបីនៅក្នុង ការបោះឆ្នោតជុំទីពីរនៅក្នុងការ បោះឆ្នោតបារាំងនៅចុងសប្តាហ៍ នៅពីក្រោយគណបក្សឆ្វេងនិយម New Popular Front (NFP) និងក្រុមកណ្តាលរបស់ប្រធានាធិបតី Emmanuel Macron ។ ខណៈពេលដែលប្លុក NFP លេចឡើងជាមួយនឹង ១៨២ អាសនៈ វាបានបរាជ័យក្នុងការទទួលបាន សំឡេងភាគច្រើនជារួម ដោយរដ្ឋាភិបាលបារាំងឥឡូវនេះត្រូវដោះស្រាយ ជាមួយការបង្កើតរដ្ឋាភិបាលចម្រុះ ៕
ប្រែសម្រួលៈ ណៃ តុលា