ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន អនុម័តច្បាប់ ស្តីពីការរៀបចំរចនាសម្ព័ន្ធ បំណុលឡើងវិញ

AFP

គៀវ៖ សមាជិកសភាអ៊ុយក្រែន Yaroslav Zheleznyak បានឲ្យដឹងថា សភាអ៊ុយក្រែន នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានអនុម័តច្បាប់ ស្តីពីការរៀបចំរចនាសម្ព័ន្ធបំណុល របស់ប្រទេសឡើងវិញ។

លោក Zheleznyak បានឲ្យដឹងនៅលើប្រព័ន្ធផ្សព្វផ្សាយ សង្គម Telegram ថា ច្បាប់នេះត្រូវបានគាំទ្រ ដោយសំឡេងគាំទ្រចំនួន ២៣១សំឡេង ដែលលើសពីការបោះឆ្នោត អប្បបរមាចំនួន ២២៦សំឡេង ដែលត្រូវការ។

លោក Zheleznyak បានលើកឡើងថា ជាពិសេសច្បាប់ថ្មី បានផ្តល់សិទ្ធិឱ្យរដ្ឋាភិបាល ផ្អាកការទូទាត់លើបំណុលរដ្ឋ ខាងក្រៅរបស់អ៊ុយក្រែន រហូតដល់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤ ដោយមិនបានផ្តល់ព័ត៌មាន លម្អិតផ្សេងទៀតនោះឡើយ។

មុននេះ ប្រធានគណៈកម្មាធិការថវិកា នៃសភាអ៊ុយក្រែន លោក Roksolana Pidlasa បានប្រកាសថា អ៊ុយក្រែន អាចនឹងបង្កកការសង បំណុលបរទេស ប្រសិនបើខ្លួនបរាជ័យ ក្នុងការសម្រេច បានកិច្ចព្រមព្រៀង រៀបចំរចនាសម្ព័ន្ធ បំណុលជាមួយម្ចាស់បំណុលបរទេសត្រឹមថ្ងៃទី ១០ ខែសីហា។

នៅខែសីហា ឆ្នាំ២០២២ ម្ចាស់បំណុលអន្តរជាតិ បានអនុម័តសំណើ របស់អ៊ុយក្រែន ក្នុងការពន្យារពេលការទូទាត់ សម្រាប់រយៈពេល ២៤ខែ លើបញ្ហាចំនួន១៣ របស់ខ្លួន ដែលមានតម្លៃសរុប ២២,៦ពាន់លានដុល្លារអាមេរិក៕
ប្រែសម្រួល ឈូក បូរ៉ា

To Top