បរទេស៖ បេក្ខជនប្រធានាធិបតី របស់គណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ បានជិះឡានដឹកសំរាម អំឡុងពេលឃោសនា រកសំឡេងបោះឆ្នោតក្នុងរដ្ឋ WISCONSIN កាលពីថ្ងៃពុធ នៅក្នុងការជីកកកាយជាក់ស្តែងមួយ នៅឯការបញ្ចេញមតិមិនសមរម្យ របស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក JOE BIDEN អំពីអ្នកបោះឆ្នោតរបស់លោក ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក BIDEN បានដាក់ស្លាកទៅលើក្រុមអ្នកគាំទ្ររបស់លោក ដូណាល់ ត្រាំ ថាជា “សំរាម” នៅក្នុងការហៅតាមកម្មវិធី ZOOM ជាមួយសកម្មជនកាលពីថ្ងៃអង្គារ។ ក្រោយមកលោក JOE BIDEN បានបំភ្លឺវិញថា លោកបានថ្កោលទោសការលេងសើច ដែលធ្វើឡើងដោយតារាកំប្លែង TONY HINCHCLIFFE ពីឆាកក្នុងអំឡុងពេលការប្រមូលផ្តុំ ត្រាំ នៅ MADISON SQUARE GARDEN ដែលបានប្រៀបធៀបកោះ ព័រតូរីកូ ទៅនឹង “កោះសំរាមអណ្តែតទឹកនៅកណ្តាលមហាសមុទ្រ” ។ អ្នកគាំទ្របេក្ខភាពប្រជាធិបតេយ្យ អនុប្រធានាធិបតី លោកស្រី KAMALA HARRIS បានពណ៌នាសុន្ទរកថារបស់តារាកំប្លែង HINCHCLIFFE ថាជា “ការរើសអើងជាតិសាសន៍” ទោះបីជាតារាកំប្លែងរូបនេះបានទទូចថា រឿងកំប្លែងនេះត្រូវបានដកចេញពីបរិបទក៏ដោយ។
លោក ដូណាល់ ត្រាំ បានចំអកទៅលោក BIDEN និង លោកស្រី HARRIS នៅពេលដែលលោកបានបង្ហាញខ្លួន នៅក្នុងសមរភូមិនៃរដ្ឋ WISCONSIN ដែលកំពុងអង្គុយនៅខាងក្នុងនៃឡានដឹកសំរាម ពណ៌សដែលតុបតែងដោយទង់ជាតិអាមេរិក និងផ្ទុកនូវពាក្យស្លោកយុទ្ធនាការផ្ទាល់ខ្លួនរបស់លោក។
អតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ បានសួរអ្នកសារព័ត៌មាន ដោយងើបចេញតាមបង្អួច កៅអីអ្នកដំណើរក្នុងរថយន្តថា “តើអ្នកចូលចិត្តឡានសំរាមរបស់ខ្ញុំយ៉ាងម៉េច?” “ឡានដឹកសំរាមនេះគឺជាកិត្តិយសរបស់ KAMALA និង JOE BIDEN” ។
ក្រោយមកលោក ត្រាំ បានថ្លែងសុន្ទរកថានៅ GREEN BAY ខណៈពេលដែលពាក់អាវកាក់ពណ៌ទឹកក្រូចមានពន្លឺថា “ខ្ញុំត្រូវតែចាប់ផ្តើមដោយនិយាយថា ប្រជាជនអាមេរិក ២៥០លាននាក់ មិនមែនជាសំរាមនោះ” ដោយលោកបានប្រាប់អ្នកគាំទ្រ ដោយចោទប្រកាន់គណបក្សប្រជាធិបតេយ្យ ពីការផ្សព្វផ្សាយការស្អប់ខ្ពើម ទៅលើអ្នកគាំទ្ររបស់លោក ៕
ប្រែសម្រួលៈ ណៃ តុលា