បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Aleksandr Grushko បាននិយាយថា ការកើនឡើងដែលកំពុងបន្ត នៅក្នុងប្រទេសស៊ីរីមិនបានប៉ះពាល់ ដល់ទំនាក់ទំនងទ្វេភាគីរវាងទីក្រុងមូស្គូ និងទីក្រុងអង់ការ៉ានោះទេ។
លោក Grushko បានធ្វើការកត់សម្គាល់នេះ កាលពីថ្ងៃព្រហស្បតិ៍ ខណៈកំពុងនិយាយទៅកាន់ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីហើយ នៅពេលសួរថាតើទំនាក់ទំនងរវាងតួគី និងរុស្ស៊ីកាន់តែយ៉ាប់យ៉ឺន ចំពេលមានការកើនឡើង នៅក្នុងប្រទេសស៊ីរីឬយ៉ាងណានោះ អ្នកការទូតជាន់ខ្ពស់បាននិយាយថា នេះមិនមែនជាករណីនោះទេ។
លោកបាននិយាយថា៖ ទំនាក់ទំនងទ្វេភាគីមិនត្រូវបាន ទទួលរងបញ្ហាដូចដែលអ្នកដឹងទេថា យើងកំពុងធ្វើការសន្ទនាជាមួយតួគី លើបញ្ហាទាំងអស់នោះទេ។ អនុរដ្ឋមន្ត្រីបានកោះហៅកិច្ចប្រជុំមួយ រវាងអ្នកការទូតកំពូលនៃប្រទេសតួគីអ៊ីរ៉ង់ និងរុស្ស៊ីដែលបានធ្វើឡើង កាលពីថ្ងៃសៅរ៍នៅទីក្រុង Doha ប្រទេសកាតា ជាឧទាហរណ៍នៃការបន្តទំនាក់ទំនង។
គួរឲ្យដឹងដែរថាស្ថានការណ៍ នៅក្នុងប្រទេសស៊ីរីកាន់តែយ៉ាប់យ៉ឺន យ៉ាងឆាប់រហ័សក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ ដោយក្រុមសកម្មប្រយុទ្ធចម្រុះ ដែលដឹកនាំដោយក្រុមជីហាដ Hayat Tahrir-al-Sham (HTS) បានបើកការវាយលុកប្រឆាំងនឹង កងទ័ពរបស់ប្រទេសហើយបានចូលកាន់កាប់ ប្រទេសទាំងមូលនិងបានធ្វើឲ្យ មេដឹកនាំស៊ីរីលោក Assad ភៀសខ្លួនចេញទៅ ដល់ប្រទេសរុស្សីហើយផងដែរ ៕
ប្រែសម្រួល៖ ស៊ុន លី