បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានទទួលយកការអញ្ជើញពីនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឥណ្ឌា ហើយការត្រៀមរៀបចំសម្រាប់ ព្រឹត្តិការណ៍នេះកំពុងដំណើរការ នេះបើតាមរដ្ឋមន្ត្រីការបរទេស Sergey Lavrov បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍។
លោក Lavrov បានបង្ហាញផែនការនេះ អំឡុងពេលថ្លែងសុន្ទរកថា ជាវីដេអូទៅកាន់អ្នកចូលរួមនៃជនជាតិរុស្ស៊ី
សន្និសីទក្រុមប្រឹក្សាកិច្ចការអន្តរជាតិ រុស្ស៊ី និងឥណ្ឌាដើម្បី ឆ្ពោះទៅរករបៀបវារៈទ្វេភាគីថ្មី។
អ្នកការទូតកំពូលរុស្ស៊ីរូបនេះបាននិយាយទៀតថា វាជានិមិត្តរូបដែលនាយករដ្ឋមន្ត្រី Narendra Modi បានធ្វើទស្សនកិច្ចនៅប្រទេសរុស្ស៊ីជាលើកដំបូង បន្ទាប់ពីការបោះឆ្នោតឡើងវិញកាលពីឆ្នាំមុន។
គួរឲ្យដងឹដែរថាលោក Modi បានអញ្ជើញលោក Putin មកធ្វើទស្សនកិច្ចប្រទេសរបស់លោក សម្រាប់កិច្ចប្រជុំទ្វេភាគីបន្ទាប់របស់ពួកគេ ក្នុងអំឡុងកិច្ចប្រជុំកំពូល BRICS កាលពីឆ្នាំមុននៅទីក្រុង Kazan ៕
ប្រែសម្រួល៖ ស៊ុន លី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
