មូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានឲ្យដឹងនៅ ក្នុងបទសម្ភាសន៍មួយថា ប្រទេសរុស្ស៊ី បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីបញ្ចប់កិច្ចព្រមព្រៀងមួយ ស្តីពីការដោះស្រាយជម្លោះជាមួយអ៊ុយក្រែន ប៉ុន្តែបទប្បញ្ញត្តិមួយចំនួន នៃកិច្ចព្រមព្រៀងនៅតែតម្រូវ ឱ្យមានការកែតម្រូវនៅឡើយ។
លោក Lavrov បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ ជាមួយទូរទស្សន៍ CBS News ថា “សេចក្តីថ្លែងការណ៍ របស់ប្រធានាធិបតី សហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ លើកឡើងពីកិច្ចព្រមព្រៀងមួយ ហើយយើងត្រៀមខ្លួនជាស្រេច ដើម្បីឈានដល់កិច្ចព្រមព្រៀងមួយនោះ ប៉ុន្តែនៅតែមានចំណុច ជាក់លាក់មួយចំនួន ធាតុនៃកិច្ចព្រមព្រៀងនេះ ដែលត្រូវកែតម្រូវឱ្យបានល្អ” ។
បំណែកនៃបទសម្ភាសន៍ ត្រូវបានចុះផ្សាយកាលពីយប់ថ្ងៃព្រហស្បតិ៍។ កំណែពេញលេញនឹងត្រូវ បានចាក់ផ្សាយនៅថ្ងៃអាទិត្យ នេះបើយោងតាមរបាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយ។
មុននេះ លោក ត្រាំ បានបង្ហាញក្តីសង្ឃឹមថា រុស្ស៊ី និងអ៊ុយក្រែននឹង ធ្វើកិច្ចព្រមព្រៀង មួយក្នុងសប្តាហ៍នេះ។ កាលពីថ្ងៃព្រហស្បត្តិ៍ លោក ត្រាំ បានឲ្យដឹងថា លោកបានកំណត់ថ្ងៃកំណត់ផ្ទាល់ខ្លួន សម្រាប់ការចូលរួមក្នុងកិច្ចពិ ភាក្សាស្តីពីដំណោះស្រាយសន្តិភាពនៃជម្លោះអ៊ុយក្រែន ប៉ុន្តែមិនបានបង្ហាញវានោះទេ ៕
ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
