ព័ត៌មានអន្តរជាតិ

រដ្ឋបាលលោក ដូណាល់ ត្រាំ ផ្តល់ជូនផែនការឈប់បាញ់ ចំនួន ១៥ ចំណុចដល់អ៊ីរ៉ង់

បរទេស៖ រដ្ឋបាលលោក ដូណាល់ ត្រាំ នៅយប់ថ្ងៃអង្គារ បានផ្តល់ ផែនការឈប់បាញ់ចំនួន ១៥ ចំណុចដល់អ៊ីរ៉ង់ , នេះបើយោងតាមមនុស្សម្នាក់ ដែលត្រូវបានជូនដំណឹងអំពីគ្រោង នៃសំណើនេះ ទោះបីជាយោធាអាមេរិក បានត្រៀមខ្លួនហៅកងទ័ព យ៉ាងហោចណាស់ ១.០០០ នាក់បន្ថែមទៀត ដើម្បីបំពេញបន្ថែមកងទ័ពប្រហែល ៥០.០០០ នាក់រួចហើយនៅមជ្ឈិមបូព៌ាក៏ដោយ ។

យោងតាមសារព័ត៌មាន AP ចេញផ្សាយ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ថា ផែនការនេះត្រូវបានដាក់ ជូនទៅអ៊ីរ៉ង់ដោយអន្តរការី មកពីប្រទេសប៉ាគីស្ថាន ដែលបានផ្តល់ជូនធ្វើជាម្ចាស់ផ្ទះ នៃការចរចាឡើងវិញ រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់, នេះបើយោងតាមបុគ្គលម្នាក់ ដែលបាននិយាយ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ពីព្រោះពួកគេមិនត្រូវ បានអនុញ្ញាតឱ្យនិយាយជាសាធារណៈ ។

កាសែត The New York Times គឺជាអ្នកដំបូងគេ ដែលបានរាយការណ៍ថា ផែនការនេះត្រូវបានប្រគល់ជូនមន្ត្រីអ៊ីរ៉ង់។

មន្ទីរបញ្ចកោណក៏កំពុង ស្ថិតក្នុងដំណើរការ នៃការដាក់ពង្រាយអង្គភាព កងម៉ារីនពីរកងពល ដែលនឹងបន្ថែមកងម៉ារីន ប្រហែល ៥.០០០ នាក់ និងនាវិករាប់ពាន់នាក់ទៅកាន់តំបន់នេះ ។ ចលនាទាំងនេះកំពុងត្រូវបានរៀបចំឡើង ខណៈដែលលោក ដូណាល់ ត្រាំ កំពុងរៀបចំផែនការ ដើម្បីផ្តល់ឱ្យខ្លួនលោកនូវ “ភាពបត់បែនអតិបរមា” លើអ្វីដែលលោកនឹងធ្វើបន្ទាប់ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top