ព័ត៌មានអន្តរជាតិ

លោក ដូណាល់​ ត្រាំ អះអាងថា ការចរចាជាមួយអ៊ីរ៉ង់ នៅតែបន្ត ទោះបីជាមានការបដិសេធ ពីអ៊ីរ៉ង់ក៏ដោយ

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ បានអះអាងថា ការចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់​ កំពុងបន្ត ទោះបីជាទីក្រុងតេអេរ៉ង់​ បានបដិសេធថា មិនមានការចរចាដោយផ្ទាល់ ឬដោយប្រយោលរវាងភាគីទាំងពីរក៏ដោយ។

លោក ត្រាំ​ បានប្រាប់អ្នកយកព័ត៌មាននៅសេតវិមានថា អនុប្រធានាធិបតីអាមេរិក លោក JD Vance រដ្ឋមន្ត្រីការបរទេស លោក Marco Rubio អ្នកតំណាងសេតវិមាន លោក Steve Witkoff និងកូនប្រសាររបស់លោក ដូណាល់​ ត្រាំ គឺលោក Jared Kushner សុទ្ធតែចូលរួមក្នុងការចរចាជាមួយអ៊ីរ៉ង់ ដោយបន្ថែមថា ទីក្រុងតេអេរ៉ង់​ ចង់ «ធ្វើកិច្ចព្រមព្រៀង»។

នៅពេលសួរថា តើអ្វីជាមូលហេតុ ដែលនាំឱ្យគាត់ពិចារណា លើការទូតជាមួយអ៊ីរ៉ង់ លោកបានឧ្យដឹងថា «ពួកគេកំពុងនិយាយជាមួយយើង ហើយពួកគេកំពុងធ្វេីដោយសមហេតុផល»។

លោក ដូណាល់​ ត្រាំ ក៏បានឧ្យដឹងផងដែរថា អ៊ីរ៉ង់បានផ្តល់ឱ្យទីក្រុងវ៉ាស៊ីនតោន​ នូវ «អំណោយដ៏ធំមួយ ដែលមានតម្លៃជាចំនួនទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់» ប៉ុន្តែបានបដិសេធមិនបញ្ជាក់ថាវាជាអ្វីឧ្យពិតប្រាកដនោះទេ។

លោកបន្ដថា​ “ពួកគេបានប្រគល់វាមកយើង ហើយពួកគេបាននិយាយថា ពួកគេនឹងប្រគល់វា ដូច្នេះវាមានន័យមួយសម្រាប់ខ្ញុំ៖ យើងកំពុងដោះស្រាយជា មួយមនុស្សត្រឹមត្រូវ”៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top