អ៊ីរ៉ង់ព្រមានប្រទេស ក្នុងតំបន់ទាំងឡាយណា ដែលគាំទ្រ អាមេរិកធ្វើប្រតិបត្តិការ គ្រប់គ្រងកោះដ៏ សំខាន់មួយរបស់ខ្លួន
បរទេស៖យោងតាមការចេញផ្សាយ របស់ RT ទីក្រុងតេហរ៉ង់បាននិយាយថា សត្រូវរបស់ខ្លួនដែលគាំទ្រ ដោយរដ្ឋក្នុងតំបន់ ដែលមិនបញ្ចេញឈ្មោះ មួយកំពុងរៀបចំ ដើម្បីកាន់កាប់កោះ មួយរបស់ខ្លួនចំពេលមាន សេចក្តីរាយការណ៍ថា មន្ទីរបញ្ចកោណកំពុងបញ្ជូន ទាហានវាយប្រហារ តាមអាកាសរាប់ពាន់នាក់ ទៅកាន់តំបន់នោះ ។
ប្រធានសភាលោក Mohammad Bagher Ghalibaf បាននិយាយថា កងកម្លាំងរបស់យើងកំពុង តាមដានរាល់ចលនា របស់សត្រូវ ហើយប្រសិន បើពួកគេដើរចេញពីជួរ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗទាំងអស់ នៃប្រទេសក្នុងតំបន់នោះ នឹងក្លាយទៅជាគោលដៅ នៃការវាយប្រហារឥតឈប់ឈរ។
ការព្រមាននេះកើតឡើងចំពេលមានការរំពឹង ទុកកាន់តែខ្លាំងឡើងថា កងកម្លាំងអាមេរិកអាចកំណត់គោលដៅលើកោះ Kharg ដែលជាមជ្ឈមណ្ឌលនាំចេញប្រេងដ៏សំខាន់របស់អ៊ីរ៉ង់ នៅឈូងសមុទ្រពែរ្សភាគខាងជើង ដែលដំណើរការ ៩០ នៃការនាំចេញប្រេងរបស់ប្រទេស ។
ក្តីបារម្ភលើប្រតិបត្តិការជើងគោក ដ៏មានសក្ដានុពលមួយបានកាន់តែខ្លាំងឡើង បន្ទាប់ពីមានសេចក្តីរាយការណ៍ថា មន្ទីរបញ្ចកោណកំពុងរៀបចំ ដាក់ពង្រាយទាហានបន្ថែមចំនួន២០០០ នាក់ ពីអង្គភាពវាយប្រហារតាមអាកាសទៅកាន់តំបន់។
ក្នុងពេលជាមួយគ្នានោះ សេតវិមានបានគំរាមថានឹង បញ្ចេញប្រតិបត្តិការបែបនរក លើទីក្រុងតេហរ៉ង់ លុះត្រាតែវាឈានដល់កិច្ចព្រមព្រៀងជាមួយទីក្រុងវ៉ាស៊ីនតោន៕
ប្រែសម្រួល៖ស៊ុនលី
