ព័ត៌មានអន្តរជាតិ

​ លោក ដូណាល់​ ត្រាំ​ ចង់ស្នើសុំឱ្យប្រទេសអារ៉ាប់​ ជួយចេញថ្លៃ​ សម្រាប់សង្គ្រាម របស់អាមេរិក-អ៊ីស្រាអែល​ ប្រឆាំងអ៊ីរ៉ង់

វ៉ាស៊ីនតោន៖​ អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt   បានឧ្យដឹងថា​ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ចង់អំពាវនាវដល់ប្រទេសអារ៉ាប់ ឱ្យជួយចេញថ្លៃចំណាយទាក់ទងនឹង សង្គ្រាមអាមេរិក-អ៊ីស្រាអែល​ ប្រឆាំងនឹងអ៊ីរ៉ង់។

លោក Leavitt បានឧ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅសេតវិមានថា «ខ្ញុំនឹងមិននិយាយអ្វីលើសពីលោក​ ដូណាល់​ ត្រាំ​ លើរឿងនោះទេ​ ប៉ុន្តែវាពិតជាគំនិតមួយដែលខ្ញុំដឹងថាលោកមាន ហើយជាអ្វីមួយដែលខ្ញុំគិតថាអ្នកនឹងឮបន្ថែមពីលោកផ្ទាល់»។

មន្ត្រីមន្ទីរបញ្ចកោណ បានប្រាប់សភាអាមេរិកកាលពីដើមខែនេះថា រដ្ឋបាលលោក ត្រាំ​ បានចំណាយប្រាក់ជាង ១១,៣ ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល​ ៦ថ្ងៃដំបូងនៃសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់។

តួលេខនេះមិនរាប់បញ្ចូលការខូចខាតក្នុងសមរភូមិ និងការជំនួសការខាតបង់នោះទេ ដែលទំនងជាធ្វើឱ្យមន្ទីរបញ្ចកោណខាតបង់ប្រហែល ១,៤ ពាន់លានដុល្លារទៅ ២,៩ ពាន់លានដុល្លារក្នុងរយៈពេលបីសប្តាហ៍ដំបូងនៃសង្គ្រាម នេះបើយោងតាមរបាយការណ៍របស់ Wall Street Journal ដោយដកស្រង់សម្តីលោកស្រី Elaine McCusker អតីតមន្ត្រីថវិកាមន្ទីរបញ្ចកោណ ដែលបានតាមដានថ្លៃដើមសម្រាប់វិទ្យាស្ថានសហគ្រាសអាមេរិក៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top