ភ្នំពេញ៖ កម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាន នគរបាលស្រុកគិរីវង់ សហការជាមួយកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំដិន ចុះស្រាវជ្រាវនាំយុវតី ២ក្រុម មកអប់រំ ធ្វើកិច្ចសន្យា ក្រោយបែកធ្លាយវីដេអូ វាយប្រតាយប្រតប់គ្នាយ៉ាងចាស់ដៃ តាមបណ្ដាញសង្គមហ្វេសប៊ុក (FB) នៅទីធ្លាវត្តបោក្ខៈណារ៉ាម ហៅវត្តភ្នំដិនខាងជើង ។ ប្រតិបត្តិការនេះ ធ្វើឡើងក្រោយកម្លាំងសមត្ថកិច្ច ទទួលបានព័ត៌មានថា មានករណីក្មេងៗស្រីៗ វាយតបគ្នា...
សេអ៊ូល៖ លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានបញ្ជាឱ្យកំណត់វិធានការមិនជាក់លាក់ ដើម្បីបង្កើតការទំនាក់ទំនងជាមួយនឹងរុស្ស៊ី បន្ទាប់ពីដំណើរទស្សនកិច្ច នាពេលថ្មីៗនេះ ទៅកាន់ប្រទេសរុស្ស៊ី ខណៈសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ព្រមានថា កិច្ចសហប្រតិបត្តិការ លើអាវុធយោធា នឹងមានគ្រោះថ្នាក់ និងនាំមកនូវផលវិបាក ។ នេះបើយោងតាមសារព័ត៌មានកណ្តាលកូរ៉េផ្លូវការ ហៅកាត់ថា KCNA បានឲ្យដឹងនៅថ្ងៃសុក្រនេះថា...
ភ្នំពេញ៖ពីវេទិកានៃអង្គការសហប្រជាជាតិ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញកង្វល់រួមអំពីអស្ថិរភាពពិភពលោក និងការកើនឡើងនូវភាពតានតឹងផ្នែកភូមិសាស្រ្តនយោបាយ។ ថ្លែងចេញពីទឹកដីសហរដ្ឋអាមេរិក ក្នុងឱកាសចូលរួមកិច្ចប្រជុំ “ក្នុងកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨” នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បាន ប្ដេជ្ញាធ្វើការយ៉ាងជិតស្និទ្ធជាមួយ រដ្ឋសមាជិកទាំងអស់ក្រោមស្ថាប័នអង្គការសហប្រជាជាតិ ដ៏ឧត្ដុងឧត្ដម...
ហាណូយ៖ ប្រភពពីទីភ្នាក់ងារព័ត៌មាន Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ថា កាសែតក្នុងស្រុក VnExpress បានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ថា តម្លៃកាហ្វេរបស់វៀតណាម នៅក្នុងទីផ្សារពិភពលោក បានឈានដល់កំណត់ត្រាថ្មីមួយ នៅក្នុងសប្តាហ៍នេះ ។ តម្លៃកាហ្វេ រ៉ូប៊ូស្តា (robusta) បានកើនឡើងដល់កំណត់ត្រា គឺ៦៨.០០០ដុង (រូបិយប័ណ្ណវៀតណាម) ប្រហែល...
ឥស្លាម៉ាបាដ៖ ប្រភពពីទីភ្នាក់ងារព័ត៌មាន Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ថា យោធាប៉ាគីស្ថានបានឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ថា កងកម្លាំងសន្តិសុខបានសម្លាប់ ក្រុមភេរវករអស់ចំនួន៨នាក់ និងចាប់ខ្លួនបានចំនួន៥ នាក់ផ្សេងទៀត នៅក្នុងប្រតិបត្តិការ២ដាច់ ដោយឡែកពីគ្នានៅក្នុងខេត្ត Khyber Pakhtunkhwa ដែលស្ថិតនៅភាគពាយ័ព្យរបស់ប្រទេសនេះ ។ ក្រុមទំនាក់ទំនងសាធារណៈអន្តរសេវាកម្ម ហៅកាត់ថា (ISPR) ដែលជាក្រុមប្រព័ន្ធផ្សព្វផ្សាយរបស់កងទ័ពប៉ាគីស្ថានបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា...
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងប្រាប់ អង្គការសហប្រជាជាតិថា កម្ពុជាប្រឆាំងដាច់ខាត ចំពោះការគំរាមកំហែងប្រើប្រាស់ ឬការប្រើប្រាស់កម្លាំង ក្នុងទំនាក់ទំនងអន្តរជាតិ ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងការឈ្លានពានរដ្ឋឯករាជ្យណាមួយ។ តាមរយៈវីដេអូសុន្ទរកថាថ្លែង នៅក្នុងកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាត លើកទី៧៨ របស់អង្គការសហប្រជាជាតិទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកនារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រាប់ទៅក្រុមប្រឆាំង ដែលកំពុងធ្វើបាតុកម្ម នៅអាមេរិក ឱ្យល្មមចេះគិតអំពីនយោបាយ និងផ្លូវច្បាប់ នៅអង្គការសហប្រជាជាតិ។ តាមរយៈគណនីហ្វេសប៊ុក នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា នៅមហាសន្និបាតអង្គការសហប្រជាជាតិ ឆ្នាំ២០២២និងឆ្នាំ២០២៣នេះ សម្ដេចនៅតាមដាននាយករដ្ឋមន្ត្រីកម្ពុជា...
ភ្នំពេញ៖ ស្ថាបទូតចិន និងសមាគមខេត្តយូរណាន ដើម្បីមិត្តភាពជាមួយបរទេស ការិយាល័យព័ត៌មាន របស់ខេត្តយូណាន រដ្ឋាភិបាលប្រជាជនក្រុង Dali នាថ្ងៃទី២២ កញ្ញានេះ បានរៀបចំកម្មវិធី ប្រកាសលទ្ធផល កម្មវិធី ” iYunnan” ដើរមកកាន់ប្រទេសកម្ពុជា នារាជបណ្ឌិត្យសភាកម្ពុជា។ កម្មវិធីនេះ មានការអញ្ជើញចូលរួមដោយ លោក ហង់ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី...
សម្តេចធិបតី ហ៊ុន ម៉ាណែត ជាមេដឹកនាំ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសhttps://dap-news.com/?p=360680 ឧបនាយករដ្ឋមន្ដ្រី ២រូប អញ្ជើញផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្តអនុក្រឹត្យ ស្ដីពីការផ្ទេរមុខងារក្នុងវិស័យអប់រំ ទៅរដ្ឋបាលក្រុង ស្រុក ខណ្ឌhttps://dap-news.com/?p=360691 ព្រះមហាក្សត្រ នឹងយាងជាព្រះរាជាធិបតី អបអរសាទរទិវារំលឹកខួប ៣០ឆ្នាំ ការប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញhttps://dap-news.com/?p=360742 ឧបនាយករដ្ឋមន្ដ្រី ស សុខា ស្នើ...
បរទេស៖ ជំនួយការរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក សម្រាប់យុទ្ធសាស្ត្រ ផែនការ និងសមត្ថភាព បាននិយាយនៅក្នុងក្រុមមួយនៅវិទ្យាស្ថាន Ronald Reagan កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបានលើកឡើងថាបច្ចុប្បន្នអ៊ុយក្រែន បានក្លាយជា មន្ទីរពិសោធន៍ច្នៃប្រឌិតផ្នែកយោធា ជាពិសេសនៅក្នុងវិស័យ AI និងយន្តហោះគ្មានមនុស្សបើក ។ យោងតាមការចេញផ្សាយរបស់ RT មន្ត្រីជាន់ខ្ពស់មន្ទីរបញ្ចកោណបានកត់សម្គាល់ថា ការយល់ដឹងអំពីសង្គ្រាមដ៏មានតម្លៃដែលចេញមកពីប្រទេសអ៊ុយក្រែន គឺមានសារៈសំខាន់ដូចទៅនឹងទិន្នន័យ ដែលប្រមូលបានដោយយោធាអាមេរិក ក្នុងអំឡុងពេលសង្រ្គាមរបស់ខ្លួននៅក្នុងប្រទេសអាហ្វហ្គានីស្ថាន...
ភ្នំពេញ៖ ក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការប្រលងប្រជែងអាហារូបករណ៍ ទៅសិក្សាថ្នាក់វិជា្ជជីវៈជាន់ខ្ពស់ នៅប្រទេសថៃ។ ខ្លឹមសារលម្អិតមានដូចខាងក្រោម៖
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង លោកស្រី ទេវ្យានី ឧត្តម ខូប្រាគតិ (DEVYANI UTTAM KHOBRAGADE) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា បានព្រមព្រៀងឯកភាពបង្កើនកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងការបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ដើម្បីបង្កើនកម្លាំងពលកម្មជំនាញចូលក្នុងទីផ្សារដែលកំពុងមានតម្រូវការខ្ពស់ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងទេសចរណ៍។ នេះគឺជាខ្លឹមសារសំខាន់ ក្នុងជំនួបរវាងលោករដ្ឋមន្ត្រី...
ទ្រីប៉ូលី៖ ប្រភពពីទីភ្នាក់ងារព័ត៌មាន Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ថា អង្គការអន្តរជាតិសម្រាប់ការធ្វើចំណាកស្រុក ហៅកាត់ថា (IOM) បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា មានពលរដ្ឋ៤៣,០០០នាក់ ត្រូវបានជម្លៀសខ្លួនចេញ ដោយសារទឹកជំនន់ដែលបានបំផ្លិចបំផ្លាញនាពេលថ្មីៗនេះ នៅភាគខាងកើតនៃប្រទេសលីប៊ី ។ អង្គការ IOM បានឲ្យដឹងថា “គ្រោះទឹកជំនន់បានកើតឡើងនៅភាគឦសាន នៃប្រទេសលីប៊ី បានធ្វើឱ្យមនុស្សប្រមាណ ៤៣.០៥៩នាក់ត្រូវបានផ្លាស់ទីលំនៅ”...
ភ្នំពេញ៖ គូស្នេហ៍វ័យក្មេងមួយគូ ដែលទើបភ្ជាប់ពាក្យជាមួយគ្នារយៈពេលជិត៥ខែ បានស្លាប់បាត់បង់ជីវិតទាំងពីរនាក់ ក្នុងគ្រោះថ្នាក់ចរាចណ៍មួយ រវាងម៉ូតូ និងរថយន្តធុនធ្ងន់ កាលពីរាត្រីរំលងអាធ្រាតថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ។ តាមការឲ្យដឹងពីសាច់ញាតិជនរងគ្រោះ បានបញ្ជាក់ថា គូដណ្តឹងមួយគូនេះ ជិតដល់ថ្ងៃរៀបការទៅហើយ តែត្រូវបានស្លាប់បាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុ យ៉ាងអាណោចអាធម ។ ក្រោយគ្រោះថ្នាក់ចរាចរណ៍ដ៏សែនរន្ធត់នេះកើតឡើង បានធ្វើឲ្យក្រុមគ្រួសារសាច់ញាតិ រួមទាំងមិត្តភក្ដិ...
កាលពីវេលាម៉ោង ៨និង៤០នាទី ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ បានទទួលបណ្តឹងផ្ទាល់មាត់ពីជនរងគ្រោះថាមានករណីជនសង្ស័យមួយក្រុម បានធ្វើសកម្មភាពផ្លោះរបងចូលផ្ទះសំណាក់បិទទ្វារចោលមួយកន្លែង នៅចំណុច ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ ក្នុងបំណងលួចសម្ភារមានតម្លៃផ្សេងៗ។ បន្ទាប់ពីទទួលពាក្យបណ្តឹងរួច កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ បានចុះទៅដល់កន្លែងកើតហេតុធ្វើការអន្តរាគមន៍ឃាត់បានជនសង្ស័យម្នាក់ឈ្មោះ ពេជ្រ ណារិទ្ធ ភេទប្រុស អាយុ២៧ឆ្នាំ ភ្លាមៗ។ ក្រោមវិធានការជំនាញជនសង្ស័យបានបន្តចង្អុលបង្ហាញទៅឃាត់ខ្លួនជនសង្ស័យទី២...
ភ្នំពេញ៖ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ ២០២៣នេះ កម្ពុជា និងអូស្ត្រាលី បានបើកដំណើរការភាពជាដៃគូថ្មីមួយលើវិស័យកែច្នៃចំណីអាហារ ដើម្បីគាំទ្រដល់ សហគ្រាសធុនតូច និងមធ្យម ក្នុងផ្នែកកសិ-ចំណីអាហាររបស់កម្ពុជា ដើម្បីអភិវឌ្ឍផលិតផលថ្មី ទទួល បានស្តង់ដារសុវត្ថិភាពចំណីអាហារ និងពង្រីកទីផ្សាររបស់ពួកគេ ភាពជាដៃគូនេះ ត្រូវបានផ្តល់មូលនិធិដោយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈសហគ្រិនខ្មែរ (KE) និងរដ្ឋាភិបាល អូស្ត្រាលី...
បរទេស ៖ នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជិញ (Pham Minh Chinh) បានជំរុញ ឱ្យក្រុមហ៊ុន Apple ធ្វើឱ្យប្រទេសវៀតណាម ក្លាយជាផ្នែកមួយដ៏សំខាន់ នៃខ្សែសង្វាក់ផ្គត់ផ្គង់ និងផលិតកម្មរបស់ខ្លួន និងលើកកម្ពស់សមត្ថភាព អាជីវកម្មក្នុងស្រុក។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២២...
បរទេស ៖ ក្រុមហ៊ុន SpaceX របស់មហាសេដ្ឋីអាមេរិក Elon Musk ចង់ផ្តល់សេវាអ៊ីនធឺណិត ដល់ប្រទេសវៀតណាម តាមរយៈប្រព័ន្ធផ្កាយរណប Starlink របស់ខ្លួន។ នៅអាស៊ីអាគ្នេយ៍ SpaceX មានវត្តមាន នៅក្នុងប្រទេសហ្វីលីពីន និងម៉ាឡេស៊ីតាំងពីដើមឆ្នាំនេះ ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយ...
ភ្នំពេញ ៖ លោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) បានឲ្យដឹងថា ការផ្ទេរមុខងារអប់រំ យុវជន និងកីឡា តាមបែបវិមជ្ឈការ គឺការប្រគល់ទៅឲ្យរដ្ឋបាលក្រុង ស្រុក ក្នុងខេត្តបាត់ដំបង បានទទួលលទ្ធផលជាវិជ្ជមាន...
ភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថា ACU នៅថ្ងៃ២២ កញ្ញា នេះ បានចេញសេចក្តីជូនដំណឹង សុំឲ្យមន្រ្តី ដែលត្រូវបានតែងតាំង ដោយព្រះរាជក្រឹត្យ អនុក្រឹត្យ ឬមានឋានៈ តួនាទីចាប់ពីប្រធាននាយកដ្ឋាន ហើយចំពោះកងកម្លាំងប្រដាប់អាវុធ ចាប់ពីវរសេនីយ៍ឯកឡើងទៅ ព្រមទាំងមន្រ្តីសាធារណៈ បញ្ជូនឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល មកអង្គភាពប្រឆាំង អំពើពុករលួយឆាប់ៗនេះ៕
តូក្យូ៖ លោកស្រី Yoko Kamikawa ដែលបានក្លាយជារដ្ឋមន្ត្រីការបរទេស ស្ត្រីដំបូងរបស់ប្រទេសជប៉ុន ក្នុងរយៈពេលប្រហែល ២ទសវត្សរ៍នៅដើមខែកញ្ញា បានកត់សម្គាល់ការទូតលើកដំបូងរបស់លោកស្រី នៅអង្គការសហប្រជាជាតិ ប៉ុន្តែក្តីសង្ឃឹមសម្រាប់ភាពប្រសើរឡើង នៃទំនាក់ទំនងជាមួយប្រទេសចិន ត្រូវបានចុះខ្សោយក្នុងអំឡុង ពេលធ្វើដំណើរទៅកាន់ទីក្រុងញូវយ៉ក ។ លោកស្រី Kamikawa សមាជិកសភាជើងចាស់ អាយុ ៧០ឆ្នាំបានឡើងតំណែង ជំនួសលោក Yoshimasa...
ដោយបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នាព្រឹក ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបន្តជួបពិភាក្សាជាមួយ តំណាង មជ្ឈមណ្ឌលកីឡាបន្ទាយ ដើម្បីស្វែងយល់បន្ថែមពីវឌ្ឍនភាព និងលទ្ធផលហ្វឹកហាត់របស់គ្រូបង្គោល...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានអបអរសាទរចំពោះលទ្ធផល ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនូវលំហាត់ហ្វឹកហ្វឺនពហុជាតិ សកម្មភាពមីនមនុស្សធម៌ ក្នុងក្របខណ្ឌក្រុមជំនាញការ រដ្ឋមន្រ្តីការពារជាតិអាស៊ាន-បូក ដោយលំហាត់ហ្វឹកហ្វឺននេះកងទ័ព នៃបណ្តាប្រទេសទាំងអស់ បានចូលរួមនោះ គឺទទួលបទពិសោធន៍គ្នាកាន់តែខ្លាំងទៅវិញទៅមក លើការបោសសំអាតមីនមនុស្សធម៌។ ក្នុងពិធីបិទលំហាត់ហ្វឹកហ្វឺនពហុជាតិ សកម្មភាពមីនមនុស្សធម៌ ក្នុងក្របខណ្ឌក្រុមជំនាញការ រដ្ឋមន្រ្តីការពារជាតិអាស៊ាន-បូក (ADMM-Plus EWG...
វ៉ាស៊ីនតោន៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ថា កាលពីថ្ងៃព្រហស្បតិ៍ លោក Volodymyr Zelenskyប្រធានាធិបតីអ៊ុយក្រែន បានទៅបំពេញទស្សនកិច្ចនៅក្រុងវ៉ាស៊ីនតោន ដើម្បីអំពាវនាវរកជំនួយក្នុងការប្រយុទ្ធជាមួយរុស្ស៊ី ដោយទទួលបានពាក្យដ៏កក់ក្តៅពីការគាំទ្រ និងសព្វាវុធពីលោក ចូ បៃដិន ប៉ុន្តែប្រឈមមុខនឹងក្រុមសមាជិកសភាមកពីបក្សសាធារណរដ្ឋដែលមានមន្ទិលសង្ស័យ ដែលចង់កាត់ផ្តាច់ជំនួយវិញ ។ លោក បៃដិន បានប្រាប់ដល់មេដឹកនាំអ៊ុយក្រែន...
ភ្នំពេញ ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានធ្វើការបកស្រាយបំភ្លឺ ចំពោះអាជ្ញាធរមូលដ្ឋាន ចុះឃាត់ខ្លួនអ្នកលក់ផ្លែត្របែក ផ្លែពុទ្រា នៅខណ្ឌសែនសុខ ចំណុចភ្លើងស្តុបណូគា និងណតប្រ៊ីដ ផ្លូវ២០០៤ កាលពីយប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នោះ គឺការចុះប្រមូលជនអានាថា ប៉ុន្តែក៏បានដោះលែងពួកគាត់ទៅវិញផងដែរ ។ ការបំភ្លឺនេះ ក្រោយមានការរិះគន់ក៏ដូចជាការវែកញែក បន្ទាប់ពីមានការផ្សព្វផ្សាយថា គ្រាន់តែលក់ផ្លែត្របែកនិងពុទ្រាសោះក៏ឃាត់ខ្លួនពួកគេដែរ...
បរទេស ៖ ប្រធានាធិបតី នៃប្រទេសហ្គាណា លោក Nana Akufo-Addo បាននិយាយក្នុងអំឡុងមហាសន្និបាត អង្គការសហប្រជាជាតិថា គ្មានចំនួនទឹកប្រាក់ណា ដែលអាចគ្រប់គ្រាន់ ដើម្បីទូទាត់សងដល់ទ្វីបអាហ្រ្វិក សម្រាប់ភាពរន្ធត់ នៃការជួញដូរទាសករនោះទេ ប៉ុន្តែសំណងនៅតែត្រូវតែធ្វើឡើង ដោយលោកខាងលិច ដើម្បីជាការទទួលស្គាល់ឧក្រិដ្ឋកម្មនេះ ។ យោងតាមការ ចេញផ្សាយរបស់ RT លោក...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT រដ្ឋមន្ត្រីការបរទេសប្រទេសអាល្លឺម៉ង់ លោកស្រី Annalena Baerbock បាននិយាយថា ប្រទេសអាល្លឺម៉ង់ មិនយល់ស្រប នឹងសំណើ របស់អ៊ុយក្រែន ក្នុងការធ្វើកំណែទម្រង់ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ដែលរួមមានការដកហូត អំណាចវេតូ របស់រុស្ស៊ីនោះឡើយ។ ថ្លែងទៅកាន់មហាសន្និបាត អង្គការសហប្រជាជាតិ...
ភ្នំពេញ៖ ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ម.ក បានបើកសម្ពោធជាផ្លូវការ សាខាថ្មីទី១៥ ដ៏ប្រណីតរបស់ខ្លួន កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកស្រីបណ្ឌិត ជា សិរី អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា។ ការពង្រីកខ្លួនរបស់ធនាគារ ជីប ម៉ុង...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT បុគ្គលិកទីបញ្ចុះសពបានថ្លែងប្រាប់ក្រុមអ្នកកាសែតថា វិធានការសន្តិសុខត្រូវបានបង្កើននៅទីតាំងផ្នូររបស់អតីតប្រធានក្រុមហ៊ុនយោធាឯកជន Wagner លោក Evgeny Prigozhin ។ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះដែរ ប៉ុស្តិ៍យាមមួយ និងកាមេរ៉ា CCTV ត្រូវបានដំឡើង បន្ទាប់ពីវីយូឡុងមួយត្រូវបានលួចចេញពីកន្លែងបញ្ចុះសពនៅឯទីបញ្ចុះសព Prokhorovskoe ក្នុងទីក្រុង St. Petersburg។ ឧបករណ៍នេះគឺស្ថិតក្នុងចំណោមនិមិត្តសញ្ញា នៃក្រុម Wagner...