ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអញ្ជើញចុះពិនិត្យខ្សែចង្វាក់ផលិតកម្មកែច្នៃវេចខ្ចប់អង្កររបស់រោងម៉ាស៊ីនកិនស្រូវ ចាំង គនម៉េង ដែលមានអាស័យដ្ឋានស្ថិតនៅក្នុងមូលដ្ឋាន ទីរួមខេត្តពោធិ៍សាត់។ ក្នុងឱកាសនោះ លោកបណ្ឌិតប្រតិភូ បានជួបសំណេះសំណាលជាមួយម្ចាស់រោងម៉ាស៊ីន និងបានលើកទឹកចិត្ត និងបន្តស្នេីសុំដល់ក្រុមហ៊ុន និងរោងម៉ាស៊ីនកិនស្រូវ ឱ្យបន្តទិញស្រូវពីប្រជាកសិករតាមលទ្ធភាព និងតាមតំលៃទីផ្សារ៕
អាហ្វហ្គានីស្ថាន៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ថា មន្ត្រីម្នាក់បានឲ្យដឹងនៅថ្ងៃពុធនេះថា កម្មករអណ្តូងរ៉ែចំនួន៣នាក់ត្រូវបានបាត់បង់ជីវិត ក្រោយពីពួកគេនៅជាប់នៅក្រោមដីក្នុងអណ្តូងរ៉ែដែលបានបាក់ដីស្រុតនៅក្នុងខេត្ត Takhar ស្ថិតនៅភាគខាងជើង នៃប្រទេសអាហ្វហ្គានីស្ថាន ។ លោក Abdul Mobin Safi អ្នកនាំពាក្យប៉ូលិសខេត្ត បានបញ្ជាក់ថា អ្នករុករករ៉ែជាច្រើននាក់កំពុងធ្វើការនៅក្នុងផ្លូវរូងក្រោមដី នៃអណ្តូងរ៉ែមាសមួយកន្លែងនៅក្នុងស្រុក Rastaq...
ម៉ូស្គូ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ថា យន្តហោះគ្មានមនុស្សបើក បានបើការវាយប្រហារមកលើយន្តហោះដឹកទំនិញ Il-76 នៅឯព្រលានយន្តហោះ Pskov ។សារព័ត៌មានក្នុងស្រុកបានរាយការណ៍ ដោយដកស្រង់ពីក្រសួងស្ថានការណ៍គ្រាអាសន្នរបស់ប្រទេសរុស្ស៊ី បានឲ្យដឹងថា យន្តហោះដឹកជញ្ជូន Il-76 ត្រូវបានខូចខាតនៅក្នុងអំឡុងពេលការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក នៅឯអាកាសយានដ្ឋាន Pskov ដែលស្ថិតនៅភាគខាងលិច នៃប្រទេសរុស្ស៊ី នៅថ្ងៃពុធនេះ...
ភ្នំពេញ៖ បច្ចុប្បន្នការសាងសង់ស្ពានបេតុងខ្សែកាប កោះនរា ភ្ជាប់ពីទីក្រុងកោះពេជ្រ ទៅទីក្រុងកោះនរា បានសម្រេចប្រមាណ ៩២%ហើយ នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ អភិបាលរាជធានីភ្នំពេញ នឹងអញ្ជើញចូលរួម ជាគណៈធិបតីក្នុងពិធីប្រារព្ធ ភ្ជាប់ស្ពានបេតុងខ្សែកាប។ នេះបើយោងតាម លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ។ តាមផែនការ...
ប្រទេសថៃ គ្រប់គ្រងដោយស្ថាប័ននីតបញ្ញត្តិ (ប្រព័ន្ធរដ្ឋសភា) បើប្រទេសគ្រប់គ្រងដោយប្រព័ន្ធរដ្ឋសភាត្រូវតែមានបក្សប្រឆាំង ប្រសិនបើមិនមានបក្សប្រឆំាក្នុងសភាទេនោះ វិបត្តិរដ្ឋសភានឹងកើតមានឡើង។ យោងតាមច្បាប់រដ្ឋធម្មនុញ្ញថៃ មាត្រា១០៦ បានបញ្ជាក់ថា នៅពេលដែលមាននាយករដ្ឋមន្ត្រី គណៈរដ្ឋមន្ត្រី នោះព្រះមហាក្សត្រ នឹងតែងតាំងបក្សប្រឆាំង ដែលមានសមាជិកច្រើនបំផុត។ ច្បាប់រដ្ឋធម្មនុញ្ញថៃ បានបញ្ជាក់ទៀតថាបក្សប្រឆាំងមិនត្រូវមានតំណែង តួនាទីក្នុងរដ្ឋសភា ដូចជា ប្រធានសភា អនុប្រធានសភា ឬរដ្ឋមន្ត្រី ឬគណៈរដ្ឋមន្ត្រី...
ភ្នំពេញ៖ សមត្ថកិច្ចចម្រុះដឹកនាំដោយលោក សូ សុវិទ្យា ព្រះរាជអាជ្ញារងសាលាដំបូងខេត្តត្បូងឃ្មុំ និងលោក ព្រាប គារ៉ាត់ ប្រធានការិយាល័យស្រាវជ្រាវ និងបង្រ្កាបអំពើរត់ពន្ធតំបន់០៦ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ បានចុះបង្រ្កាប ទីតាំងផលិតបារី ដោយគ្មានលិខិតអនុញ្ញាតត្រឹមត្រូវ២កន្លែង ស្ថិតភូមិដារកណ្ដោល ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ ក្នុងប្រតិបត្តិការនេះ...
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយផែនការ សមយុទ្ធសុខាភិបាលយោធា រួមគ្នា “ទេវតាសន្តិភាព-ឆ្នាំ២០២៣” រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន។ នេះបើយោងតាមក្រសួង ការពារជាតិកម្ពុជា។
(ភ្នំពេញ) ៖ អគ្គិសនីកម្ពុជា (EDC) បានចេញ សេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លង ខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ដល់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម ។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់...
អាមេរិក នៅតែចិញ្ចឹមចិត្តទាមទារ ឲ្យដោះលែងលោក កឹម សុខា និង សេង ធារីhttps://dap-news.com/?p=354909 រដ្ឋមន្រ្តីព័ត៌មាន អះអាងថា មិនអាចប្រើប្រាស់លុយ ធ្វើជាត្រីមុខ ដើម្បីរកតំណែងhttps://dap-news.com/?p=354919 រដ្ឋមន្ដ្រីមហាផ្ទៃ ព្រមានដកមន្ត្រីដែលពាក់ព័ន្ធគ្រឿងញៀន និងលុបបំបាត់ វប្បធម៌អន្តរាគមន៍https://dap-news.com/?p=354927 ឧបនាយករដ្ឋមន្ដ្រី ស សុខា ឱ្យលុបបំបាត់ ករណីដឹកនាំកងកម្លាំងនគរបាល...
ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា យន្តហោះចម្បាំងរុស្ស៊ី មួយគ្រឿង បានបំផ្លាញយន្តហោះដ្រូនរបស់អ៊ុយក្រែននៅលើសមុទ្រខ្មៅ ដែលព្យាយាមវាយប្រហារវត្ថុនានានៅលើទឹកដីរុស្ស៊ី។ ប្រភពបានឲ្យដឹងថា “ការប៉ុនប៉ងរបស់របបទីក្រុងគៀវ ក្នុងការវាយប្រហារភេរវករដោយយន្តហោះប្រភេទ UAV លើវត្ថុនានាក្នុងប្រទេសរុស្ស៊ី ត្រូវបានរារាំង។ យានយន្តហោះដ្រូនមួយគ្រឿង ត្រូវបានបំផ្លាញដោយយន្តហោះអាកាសចរណ៍ជើងទឹកនៅលើសមុទ្រខ្មៅ”។ ជាមួយនឹងការវាយលុករបស់អ៊ុយក្រែនដ៏ច្រើនសន្ធឹកសន្ធាប់ ដែលបង្ហាញថាមិនបានជោគជ័យ របបទីក្រុងគៀវ កាន់តែប្រើយុទ្ធសាស្ត្រភេរវករ នៃការបំភិតបំភ័យប្រជាជន ដោយវាយលុកទីក្រុងសន្តិភាពដោយគ្មានគោលបំណងផ្សេងក្រៅពីការសម្លាប់ជនស៊ីវិល និងបំផ្លាញជីវិតប្រជាជនស្លូតត្រង់។...
បាងកក៖ នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ លោក ស្រែថា ថាវីស៊ីន បាននិយាយថា លោករំពឹងថា គណៈរដ្ឋមន្ត្រីរបស់លោកនឹងប្រកាសកាត់បន្ថយតម្លៃប្រេងម៉ាស៊ូត និងអគ្គិសនី ភ្លាមៗបន្ទាប់ពីកិច្ចប្រជុំលើកដំបូងរបស់ខ្លួន។ យោងតាមសារព័ត៌មាន The Nation របស់ថៃចេញផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក ស្រែថា បាននិយាយបែបនេះទៅកាន់អ្នកសារព័ត៌មានកាលពីព្រឹកថ្ងៃពុធ បន្ទាប់ពីបានជួបជាមួយរដ្ឋមន្ត្រីក្រសួងថាមពលជិតផុតអាណត្តិគឺលោក Supattanapong...
ភ្នំពេញ៖ សហរដ្ឋអាមេរិក និងព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើកទី៥ ស្តីពីកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌ រវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក នៅសារមន្ទីរជាតិ ដោយបន្តសម្រាប់រយៈពេល ៥ឆ្នាំទៀត នូវការប្តេជ្ញាចិត្តយូរអង្វែង របស់សហរដ្ឋអាមេរិក ក្នុងការអភិរក្ស និងជួសជុលបេតិកភណ្ឌវប្បធម៌ ដ៏សម្បូរបែប របស់កម្ពុជា។ យោងតាមស្ថានទូតអាមេរិកប្រចាំកម្ពុជា បានឱ្យដឹងថា កម្ពុជា គឺជាប្រទេសតែមួយគត់ នៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានកិច្ចព្រមព្រៀងនេះ។...
បរទេស៖ យោធាអាមេរិក បានចាប់ផ្តើមកម្មវិធីមួយដើម្បីអភិវឌ្ឍបច្ចេកវិទ្យា “យន្តហោះគ្មានមនុស្សបើកជាក្រុម” ដោយស្វែងរកការដាក់ពង្រាយ យន្តហោះគ្មានមនុស្ស (UAV) ជាច្រើនទាំងផ្នែកនៅលើដី សមុទ្រ និងនៅលើអាកាស ។ មន្ត្រីរបស់មន្ទីរបញ្ចកោណបាននិយាយដោយលើកឡើងថា ប្រព័ន្ធថ្មីនេះមានបំណងសម្រាប់ជម្លោះនាពេលអនាគតជាមួយប្រទេសចិន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងនៅក្នុងសន្និសីទសមាគមឧស្សាហកម្មការពារជាតិ (NDIA) នៅទីក្រុងវ៉ាស៊ីនតោន...
តូក្យូ៖ រដ្ឋមន្ត្រីជប៉ុន បានឲ្យដឹងថា រដ្ឋាភិបាល អាចនឹងដាក់ពាក្យបណ្តឹងទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក ជុំវិញការសម្រេចចិត្តរបស់ប្រទេសចិន ក្នុងការហាមឃាត់ការនាំចូលអាហារសមុទ្រជប៉ុនទាំងអស់ បន្ទាប់ពីទឹកវិទ្យុសកម្ម ដែលត្រូវបានព្យាបាលបានចាប់ផ្តើមត្រូវបានបញ្ចេញទៅក្នុងសមុទ្រ ពីរោងចក្រនុយក្លេអ៊ែរហ្វូគូស៊ីម៉ា។ រដ្ឋមន្ត្រីសន្តិសុខសេដ្ឋកិច្ចលោក Sanae Takaichi បានប្រាប់សន្និសីទសារព័ត៌មានថា “យើងកំពុងឈានចូលដំណាក់កាលមួយ ដែលយើងគួរតែពិចារណាលើវិធានការតបត” ប្រឆាំងនឹងការរឹតបន្តឹងការនាំចូល ដែលដាក់ដោយប្រទេសចិន រួមទាំងការដាក់ពាក្យប្តឹងទៅស្ថាប័នពាណិជ្ជកម្មពិភពលោក ប្រសិនបើ “ដាក់ការតវ៉ាតាមរយៈបណ្តាញការទូតមិនមានប្រសិទ្ធភាព”។ រដ្ឋមន្ត្រីការបរទេសលោក...
តូក្យូ៖ នាយករដ្ឋមន្ត្រីហ្វូមីអូ គីស៊ីដា បានឲ្យដឹងថា លោកបានប្រាប់ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី ឲ្យដឹងថា ប្រទេសជប៉ុន នឹងបន្តគាំទ្រប្រទេសអឺរ៉ុប ដែលបានធ្វើសង្រ្គាមជាមួយរុស្ស៊ី ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២។ បន្ទាប់ពីបានពិភាក្សាតាមទូរស័ព្ទជាមួយប្រធានាធិបតី លោក គីស៊ីដា បានប្រាប់អ្នកសារព័ត៌មាននៅការិយាល័យរបស់លោកថា លោក ហ្សេឡិនស្គី បានសម្តែងការដឹងគុណ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសជប៉ុន...
ភ្នំពេញ៖ គម្រោងបង្កើតរោងចក្រចំនួន ១០កន្លែងបន្ថែម ទៀត ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រេចអនុម័ត ក្រោមទុនវិនិយោគជិត ៦០លានដុល្លារ ព្រមទាំងអាចបង្កើតឱកាសការងារជិត ១ម៉ឺនកន្លែង ។ យោងតាមហ្វេសប៊ុកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី៣០ សីហានេះ បានឲ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១-“LAMUES TECHNOLOGY CO., LTD”...
ប៉េកាំង៖ ស្ថានទូតចិនប្រចាំប្រទេសជប៉ុន បានរំលឹកឡើងវិញនូវការប្រឆាំងយ៉ាងម៉ឺងម៉ាត់ របស់ប្រទេសចិន ចំពោះការបង្ហូរចេញទឹកសំណល់ ដែលមានមេរោគនុយក្លេអ៊ែរចូល ក្នុងមហាសមុទ្ររបស់ប្រទេសជប៉ុន ពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ដោយជំរុញឱ្យរដ្ឋាភិបាលជប៉ុន បញ្ឈប់សកម្មភាពនេះជាបន្ទាន់។ ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសជប៉ុន លោក Wu Jianghao បានពន្យល់យ៉ាងលម្អិតអំពី ជំហរដ៏ឧឡារិករបស់ប្រទេសចិន ក្នុងអំឡុងពេលជួបជាមួយ អនុរដ្ឋមន្ត្រីការបរទេសជប៉ុនលោក Masataka Okano...
ភ្នំពេញ ៖ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានដាក់ឱ្យប្រើប្រាស់ស្តង់ដារកិច្ចសន្យាឥណទាន និងខចែងស្តង់ដារកិច្ចសន្យាឥណទាន ដើម្បីពង្រឹងការការពារអតិថិជន និងតម្លាភាពវិស័យធនាគារ និងហិរញ្ញវត្ថុ។ កម្មវិធីនេះរៀបចំឡើងក្រោមអធិបតីភាព លោកស្រីបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា លោក រ័ត្ន សោភ័ណ...
ហាណូយ៖ ថ្នាក់ដឹកនាំវៀតណាម និងសិង្ហបុរី បានព្រមព្រៀងគ្នាពិចារណាលទ្ធភាពនៃការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងទ្វេភាគីទៅជាភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយនាពេលខាងមុខ។ កិច្ចព្រមព្រៀងនេះត្រូវបានសម្រេចដោយនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងសមភាគីសិង្ហបុរីលោក Lee Hsien Loong នៅទីនេះក្នុងអំឡុងពេលដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃរបស់នាយករដ្ឋមន្ត្រីសិង្ហបុរី ដែលបានបញ្ចប់កាលពីថ្ងៃអង្គារ។ ទីភ្នាក់ងារសារព័ត៌មានវៀតណាម បានរាយការណ៍ថា ក្នុងជំនួបពិភាក្សានោះ នាយករដ្ឋមន្ត្រីទាំងពីរ បានឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗដូចជា ពាណិជ្ជកម្ម...
តូក្យូ៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ថា កាលពីថ្ងៃអង្គារ ក្រុងតូក្យូ បានទាមទារ ថា ប្រទេសចិន ត្រូវធានាសុវត្ថិភាពរបស់ពលរដ្ឋជប៉ុន ខណៈដែលខ្លួនបានរាយការណ៍ថា ឥដ្ឋមួយដុំត្រូវបានគេគប់នៅឯស្ថានទូតរបស់ខ្លួនក្នុងទីក្រុងប៉េកាំង នៅក្នុងជម្លោះកើនឡើងជុំវិញការបង្ហូរទឹកចេញពីរោងចក្រ Fukushima ។ គួររំលឹកថា កាលពីសប្តាហ៍មុន ប្រទេសចិន បានហាមប្រាមការនាំចូលអាហារសមុទ្រទាំងអស់ពីប្រទេសជិតខាងរបស់ខ្លួន ខណៈដែលប្រទេសជប៉ុន...
ភ្នំពេញ៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំឲ្យលុបបំបាត់ ករណីដឹកនាំកងកម្លាំងនគរបាលជាតិ ទៅការពារដីឯកជន ដែលមានជម្លោះ ។ ក្នុងពិធីប្រកាសចូលកាន់មុខតំណែង នៃអគ្គនាយកដ្ឋាន ចំណុះឱ្យក្រសួងមហាផ្ទៃ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ លោកអភិសន្តិបណ្ឌិត ស សុខា បានថ្លែងថា បើមានករណីនេះ...
ម៉ូស្គូ៖ សាកសពលោក Yevgeny Prigozhin ប្រធានក្រុមយោធា Wagner ដែលបានជួបគ្រោះថ្នាក់ធ្លាក់យន្ដហោះកាលពីពេលថ្មីៗនេះ ត្រូវបានគេបញ្ចុះជាលក្ខណៈឯកជនកាលពីថ្ងៃអង្គារ នៅក្នុងទីក្រុងកំណើតរបស់លោក St. Petersburg ប្រទេសរុស្ស៊ី។ សេវាសារព័ត៌មានរបស់លោក Prigozhin បានឲ្យដឹងនៅក្នុងការបង្ហោះនៅលើបណ្ដាញ Telegram ថា ពិធីបញ្ចុះសពធ្វើឡើងក្នុងទម្រង់បិទជិត ហើយអ្នកដែលមានបំណងចង់គោរពលោក អាចទៅទស្សនាទីបញ្ចុះសពនៅ St. Petersburg...
ហ្សឺណែវ៖ អង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃអង្គារ បានព្រមានថា មនុស្សរាប់សែននាក់កំពុងត្រូវបានបង្ខិតបង្ខំនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងនោះក្រុមឧក្រិដ្ឋជនឱ្យធ្វើសកម្មភាពបោកប្រាស់តាមអ៊ីនធើរណេត ដែលជារឿយៗស្ថិតនៅក្រោមការគំរាមកំហែងនៃការធ្វើទារុណកម្ម ។ UN បានឲ្យដឹងនៅក្នុងរបាយការណ៍មួយថា មនុស្សជាច្រើននាក់ត្រូវបានគេជួញដូរឱ្យធ្វើការក្នុងឧក្រិដ្ឋកម្មអនឡាញ ហើយប្រឈមមុខនឹងការរំលោភដ៏ធ្ងន់ធ្ងរ ដូចជា ការធ្វើទារុណកម្ម ឬអំពើហិង្សាផ្លូវភេទជាដើម ។ លោក Volker Turk ប្រធានសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ បានលើកឡើងថា...
ប៉ុន្មានថ្ងៃកន្លងទៅនេះ ទឹកវិទ្យុសកម្ម នៃរោងចក្រអគ្គីសនីដើរដោយថាមពលនុយក្លេអ៊ែរ Fukushima ត្រូវបានបង្ហូរទៅក្នុងសមុទ្រ សំឡេងរិះគន់ពីសំណាក់សហគមន៍អន្តរជាតិចំពោះជប៉ុនបានបន្លឺឡើងជាបន្តបន្ទាប់ ។ ប៉ុន្តែភាគីជប៉ុនមិនត្រឹមតែមិនបានកែកំហុសរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងបានថ្កោលទោសប្រទេសចិន ទៅវិញ ។ ប្រព័ន្ធសារព័ត៌មានរបស់ជប៉ុន ជាច្រើនបានឃោសនាបំប៉ោងថា “បរិយាកាសប្រឆាំងជប៉ុនក្នុងស្រុកចិនកាន់តែខ្លាំងក្លា ” “ប្រជាជនចិនធ្វើសកម្មភាព ‘បង្ករឿង’សំដៅចំពោះជប៉ុន ” ។ អ្នកនយោបាយរបស់ជប៉ុន ជាច្រើនរូប ដូចជាលោក...
ក្រុមហ៊ុន ដើមអម្ពិល អ៊ែតវើថាយស៊ីង ឯ.ក សូមសម្ដែងការអបអរសាទរនិងគោរពជូនពរ ឯកឧត្តម សយ សុភា ក្នុងឱកាស ដ៏មហាវិសេសវិសាលដែល ឯកឧត្តម ត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំងជា ទីប្រឹក្សាមានឋានៈស្មើ អនុរដ្ឋលេខាធិការ នៃក្រសួងព័ត៌មាន សម្រាប់នីតិកាលទី៧។ សូមថបួងសួង វត្ថុស័ក្ដិសិទ្ធិទាំងឡាយ សូមជួយអភិបាលគ្រងរក្សា ប្រោះព្រំ...
ហាណូយ៖ យោងតាមស្ថិតិចុងក្រោយរបស់ការិយាល័យស្ថិតិទូទៅ (GSO) បានឱ្យដឹងថា ប្រទេសវៀតណាម បានស្វាគមន៍ភ្ញៀវអន្តរជាតិជាង ៧,៨ លាននាក់ក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំនេះ ៥,៤ ដងច្រើនជាងចំនួន ដែលបានកត់ត្រាក្នុងអំឡុងពេលដូចគ្នាកាលពីឆ្នាំមុន។ ការិយាល័យបានឲ្យដឹងថា ទោះជាយ៉ាងណាក៏ដោយ តួលេខនេះគឺ ៦៩,២ ភាគរយនៃចំនួននោះមុនពេលការជំងឺរាតត្បាតកូវីដ-១៩ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ ទិន្នន័យបានបង្ហាញថា ការមកដល់ភាគច្រើនក្នុងរយៈពេល...
ភ្នំពេញ ៖ អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានព្រមានដកមន្ត្រីរូបណា ជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន ព្រមទាំងលុបបំបាត់នូវវប្បធម៌អន្តរាគមន៍គ្រប់ប្រភេទ ដែលពាក់ព័ន្ធបទល្មើសនានា។ ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អគ្គលេខាធិការ អគ្គនាយក និងប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា នៃក្រសួងមហាផ្ទៃ នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង លោកឧបនាយករដ្ឋមន្ដ្រី ស...
ប៉េកាំង៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃពុធនេះថា មានមនុស្សចំនួន៤នាក់បានស្លាប់ និងរាប់សិបនាក់កំពុងបាត់ខ្លួន បន្ទាប់ពីមានព្យុះភ្លៀងបានវាយប្រហារមកលើតំបន់ភាគនិរតី នៃប្រទេសចិន កាលពីសប្តាហ៍មុន ។ ភ្លៀងធ្លាក់ចុះយ៉ាងខ្លាំងបានវាយប្រហារតំបន់ Jinyang ដែលជាតំបន់ភ្នំក្នុងខេត្ត ស៊ីឈួន កាលពីថ្ងៃទី២១ ខែសីហា ប៉ុន្តែទំហំនៃការខូចខាតមិនត្រូវបានរាយការណ៍ភ្លាមៗបានឡើយ ។ បើតាមគេដឹងគឺជាងមួយសប្តាហ៍...
ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា ជាគោលការណ៍នៃការដឹកនាំរបស់ក្រសួងព័ត៌មាន គឺអ្នកមានសមត្ថភាព ត្រូវលើកទឹកចិត្ត ហើយមិនអាចប្រើប្រាស់លុយធ្វើជាត្រីមុខ ដើម្បីរកតំណែងទេ ។ នេះបើយោងតាមទូរទស្សន៍ជាតិកម្ពុជា។ ការលើកឡើងនេះធ្វើឡើងក្នុងឱកាស ដែលលោករដ្ឋមន្រ្តី អញ្ជើញជួបសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និង ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានទាំង៥ ចំណុះក្រសួងព័ត៌មាន...
ភ្នំពេញ៖ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានលើកឡើង ជាសារដាស់តឿនស្មារតីមន្ត្រីក្រោមឱវាទ ត្រូវចេះអភិវឌ្ឍខ្លួន លើផ្នែកចំណេះដឹង និងចំណេះធ្វើទើបដើរទាន់ គោលនយោបាយបញ្ចកោណ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដែលការណ៍នេះមន្ត្រីទាំងអស់ ត្រូវស្វែងយល់ឲ្យច្បាស់លាស់ ពីគោលនយោបាយ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល ។ ក្នុងកម្មវិធី វគ្គបណ្តុះបណ្ណាល ស្តីពីការរៀបចំយុទ្ធសាស្ត្រថវិកា...