បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹថា ជនជាតិរុស្សីម្នាក់ និងប្រពន្ធរបស់ខ្លួនត្រូវបានប៉ូលីសចាប់ឃាត់ខ្លួននៅឯអាកាសយានដ្ឋានអន្តរជាតិ Beirut ក្នុងពេលដែលពួកគេកំពុងព្យាយាមចាកចេញពីប្រទេស។ ប្រភពដដែលបានឲ្យដឹងទៀតថា ការចាប់ខ្លួនបានធ្វើការបកស្រាយដោយអជ្ញាធរជាតិកិច្ចការងារសន្តិសុខជាតិ របស់ប្រទេសលីបង់ ដែលជឿជាក់ថា ២នាក់ប្តីប្រពន្ធនេះគឺជាបណ្តាញចារកម្មដ៏សកម្មរបស់ប្រទេសអ៊ីស្រាអ៊ែល។ ប្រភពចេញផ្សាយនេះក៏បានសរសេរដែរថា ក្រោយការចាប់ខ្លួនប្តីប្រពន្ធទាំងពីរបានសារភាពថា ពិតជាបានប្រព្រឹត្តិអំពីនេះពិតមែនដោយបុរសជាប្តីបានសារភាពនៅចំពោះមុខអជ្ញាធរហើយប្រពន្ធបានសារភាពថា បានជួយលាក់បាំងនូវទង្វើរបស់ប្តីផង។ នៅក្នុងការសារភាពនោះបុរសជាជនជាតិរុស្សី បានបញ្ជាក់ថា គាត់ត្រូវបានជ្រើសរើសដោយទីភ្នាក់ងារអ៊ីស្រាអ៊ែល និងត្រូវបានណែនាំឲ្យមកធ្វើការងារចារកម្មនេះនៅក្នុងប្រទេសលីបង់ ដែលទីនេះគាត់នឹងត្រូវផ្តល់នូវផែនទីតាមទីតាំងសំខាន់និងទីតាំងនៃចលនា...
បរទេស៖ រដ្ឋជាច្រើននៅអឺរ៉ុប បានស្នើសុំទិញដោយអនាមិក នូវយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់, នេះបើតាមអ្នកនាំពាក្យក្រសួងការពារជាតិរបស់ប្រទេសអ៊ីរ៉ង់ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ។ កាលពីដើមសប្តាហ៍នេះ អ៊ីរ៉ង់បានបង្ហាញយន្តហោះគ្មានមនុស្សបើកវាយប្រហារដែលផលិតក្នុងស្រុកចុងក្រោយបង្អស់របស់ខ្លួន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមសារព័ត៌មាន Tasnim News ដែលបានរាយការណ៍កាលពីថ្ងៃសៅរ៍ថា ឧត្តមសេនីយ៍ទោ Reza Talaee Nik បាននិយាយថា...
នារសៀល ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក ហង្ស ណារិទ្ធ មេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ បានចាត់តំណាងប្រគល់ថវិកាដែលប្រមូលបានពី នាយ-នាយរង នៃអាវុធហត្ថខណ្ឌជ្រោយចង្វារ ក្នុងស្មារតីសាមគ្គីភាព សរុបចំនួន ២,៦១០,០០០រៀល (ពីរលានហុកសិបមួយម៉ឺនរៀល) ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់គ្រួសារ លោកអនុសេនីយ៍ត្រី ម៉ៅ ប៊ុនថា ជំនួយការមូលដ្ឋានខណ្ឌ ដែលឪពុករបស់លោកបានទទួលមរណៈភាព កាលពីថ្ងៃទី០៥...
តូក្យូ៖ លោក Haruo Ono អ្នកនេសាទនៅក្នុងទីក្រុងស៊ិនឈិ ក្នុងខេត្តហ្វូគូស៊ីម៉ា របស់ប្រទេសជប៉ុន បាននេសាទនៅក្នុងសមុទ្រអស់រយៈពេល ៥៦ឆ្នាំចាប់តាំងពីលោកមានអាយុ ១៥ឆ្នាំ ដោយលោកបានរិះគន់រដ្ឋាភិបាលជប៉ុន ដែលក្បត់សន្យាថា មិនបញ្ចេញទឹកវិទ្យុសកម្មចូលសមុទ្រ។ ទីក្រុងស៊ិនឈិ មានទីតាំងនៅភាគខាងកើត នៃខេត្តហ្វូគូស៊ីម៉ា ទល់មុខនឹងមហាសមុទ្រប៉ាស៊ីហ្វិក។ ទឹកនៅទីនេះជាកន្លែងដែលចរន្ត Kuroshio ក្តៅប៉ះនឹងចរន្តទឹកត្រជាក់ Oyashio ដូច្នេះជាកន្លែងនេសាទធម្មជាតិគុណភាពខ្ពស់។...
តូក្យូ៖ អ្នកស្រុកដែលរស់នៅក្បែរមូលដ្ឋានយោធាអាមេរិក នៅភាគខាងលិចទីក្រុងតូក្យូ មានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីសុខភាពរបស់ពួកគេ បន្ទាប់ពីការសិក្សាក្នុងស្រុកថ្មីៗនេះបានរកឃើញថា ពួកគេជាច្រើនមានផ្ទុកសារធាតុគ្រោះថ្នាក់ច្រើនហួសហេតុ ដែលត្រូវបានគេហៅថា “សារធាតុគីមីជារៀងរហូត” នៅក្នុងចរន្តឈាមរបស់ពួកគេ។ បន្ទាប់ពីរដ្ឋាភិបាលបានបង្ហាញកាលពីខែមុនថា ការលេចធ្លាយបានកើតឡើងពីបំពង់ពន្លត់អគ្គីភ័យដែលមានសារធាតុ polyfluoroalkyl ដែលត្រូវបានគេស្គាល់ថា PFAS ជាងមួយទសវត្សរ៍មុននៅឯមូលដ្ឋានទ័ពអាកាសយូកូតា អ្នកស្រុកបានបង្កើនការសង្ស័យថា ឧបទ្ទវហេតុនេះអាចទាក់ទងនឹងលទ្ធផលតេស្តឈាមរបស់ពួកគេ។ លោក Yukio Negiyama ដែលរស់នៅភាគខាងលិចតំបន់តាម៉ា ទីក្រុងតូក្យូ...
ភ្នំពេញ៖ លេខាធិការដ្ឋានអចិន្រ្តៃយ៍ នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន ចេញសេចក្តីប្រកាសបដិសេធចោលទាំងស្រុង ចំពោះព័ត៌មានដែលបានផ្សព្វផ្សាយដោយវិទ្យុមាននិន្នាការប្រឆាំងកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ ពាក់ព័ន្ធនឹងព្រែកកំពង់ស្វាយ។ ខ្លឹមសារលម្អិតមានដូចខាងក្រោម៖
បរទេស៖ មន្ត្រីក្នុងតំបន់បាននិយាយនៅថ្ងៃអាទិត្យថា ឧទ្ធម្ភាគចក្រយោធាអាមេរិក មួយគ្រឿងដែលមានទាហានម៉ារីនអាមេរិក ២៣ នាក់ នៅលើនោះ បានធ្លាក់នៅឯឆ្នេរសមុទ្រនៃប្រទេសអូស្ត្រាលី បណ្តាលឲ្យយ៉ាងហោចណាស់សមាជិកសេវាកម្ម៣នាក់បានស្លាប់ និងទាំងអស់ផ្សេងទៀតបានរងរបួស។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអាទិត្យ កងកម្លាំង Rotational Force-Darwin បាននិយាយថា ឧបទ្ទវហេតុនេះពាក់ព័ន្ធនឹងឧទ្ធម្ភាគចក្រ...
ភ្នំពេញ ៖ អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានធ្វើការប្ដេជ្ញាបន្ដខិតខំប្រឹងប្រែងកាន់តែខ្លាំងក្លាថែមទៀត ក្នុងការដឹកនាំស្ថាប័នក្រសួងមហាផ្ទៃ បន្ទាប់ពីទទួលបាននូវគោរមងារ «អភិសន្ដិបណ្ឌិត»។ តាមរយៈសារថ្លែងអំណរគុណរបស់ អភិសន្ដិបណ្ឌិត ស សុខា នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ ជូនចំពោះ កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ទៀ សីហា រដ្ឋមន្ដ្រីក្រសួងការពារជាតិថ្មី នឹងសហការជាមួយភាគីចិន ដើម្បីបន្តផ្សព្វផ្សាយចំណងមិត្តភាពដែកថែបនៃប្រទេសទាំងពីរ ពិសេសរួមគ្នាកសាងសហគមន៍វាសនារួមរវាង កម្ពុជា-ចិន។ នេះបេីយោងតាមគេហទំព័រហ្វេសប៊ុករបស់ ស្ថានទូតចិន ប្រចាំកម្ពុជា។ នាឱកាសទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូអនុព័ន្ធយោធា នៃស្ថានទូតចិន ប្រចាំកម្ពុជា នាពេលថ្មីៗនេះ លោកឧបនាយករដ្ឋមន្ដ្រី ទៀ សីហា បានថ្លែងថា...
តូក្យូ៖ ប្រភពព័ត៌មានបានឲ្យដឹងថា កម្រិតវិទ្យុសកម្ម នៃសំណាកទឹកសមុទ្រដំបូង ដែលប្រមូលបានដោយក្រសួងបរិស្ថានចាប់តាំងពីរោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ា ដែលបានចាប់ផ្តើមបញ្ចេញទឹក ដែលត្រូវបានព្យាបាល គឺទាបជាងដែនកំណត់ ដែលអាចរកឃើញបាន។ ផ្អែកលើការវិភាគ នៃសំណាកទឹកសមុទ្រនៅព្រឹកថ្ងៃសុក្រ កំហាប់នៃសារធាតុ tritium ដែលជាសារធាតុវិទ្យុសកម្ម ដែលមិនអាចដកចេញបាន សូម្បីតែបន្ទាប់ពីការព្យាបាលទឹកកខ្វក់ដែលបានបង្កើតនៅរោងចក្រហ្វូគូស៊ីម៉ា ស្ថិតក្នុងកម្រិតដែល “នឹងមិនមានឥទ្ធិពលអាក្រក់ដល់សុខភាពមនុស្សនិងបរិស្ថាននោះទេ”។ ចំពេលមានការព្រួយបារម្ភជាសាធារណៈនៅក្នុងប្រទេសជិតខាង ដូចជាប្រទេសចិន រដ្ឋាភិបាលជប៉ុន បាននឹងកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងត្រួតពិនិត្យវិទ្យុសកម្មរបស់ខ្លួន...
បរទេស៖ ទីប្រឹក្សាកំពូលរបស់ប្រធានាធិបតី វ្ល៉ាឌីមៀ ហ្សេលេនស្គី គឺលោក Mikhail Podoliak បាននិយាយថា មន្ត្រីលោកខាងលិចកំពុងទទួលបានរបាយការណ៍ថ្មីៗជាប្រចាំពីសមរភូមិក្នុងប្រទេសអ៊ុយក្រែន ដោយបញ្ជាក់របាយការណ៍អំពីជំនួបនាពេលថ្មីៗនេះរវាងឧត្តមសេនីយកំពូលរបស់ទីក្រុងគៀវ Valery Zaluzhny និងមេបញ្ជាការណាតូ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Mikhail Podoliak...
ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ បានចាត់តំណាង នាំយកថវិកា របស់អ្នកឧកញ៉ា ចំនួន ៣លានរៀល ទៅជូនអ្នកជំងឺម្នាក់ បន្ទាប់ពីអ្នកឧកញ៉ាបញ្ជូនអូប័រពេទ្យ ទៅទទួលយកពីក្រុងកោះរ៉ុង យកមកសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី២២ ខែសីហា...
បរទេស៖ អតីតអគ្គរដ្ឋអាជ្ញាអ៊ុយក្រែន លោក Viktor Shokin បានអះអាងថា លោក Joe Biden ពេលកាន់តំណែងជាអនុប្រធានាធិបតីសហរដ្ឋអាមេរិក បានទទួលសំណូកពីក្រុមហ៊ុនថាមពលអ៊ុយក្រែន ជាថ្នូរនឹងការជួយបណ្តេញលោកចេញនៅឆ្នាំ២០១៦ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Fox News...
ព្យុងយ៉ាង៖ កូរ៉េខាងជើង បានការពារការបាញ់បង្ហោះកាំជ្រួចផ្ទុកផ្កាយរណបចុងក្រោយរបស់ខ្លួននៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃសុក្រ ដោយថា ប្រទេសនេះបានអនុវត្តសិទ្ធិអធិបតេយ្យភាពរបស់ខ្លួន និងមិនបង្កគ្រោះថ្នាក់ដល់សន្តិសុខរបស់ប្រទេសជិតខាងណាមួយនោះឡើយ។ លោក Kim Song ឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំស្ថាប័នពិភពលោក បានប្រាប់អង្គប្រជុំថា ទីក្រុងព្យុងយ៉ាង “នឹងមិនត្រូវបានចងភ្ជាប់ជាមួយនឹងដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខកន្លងមក ដែលហាមឃាត់ប្រទេសនេះពីការប្រើប្រាស់បច្ចេកវិទ្យាទាក់ទងនឹងមីស៊ីលផ្លោង ហើយបណ្តាលឱ្យមានការដាក់ទណ្ឌកម្មប្រឆាំងនឹងខ្លួន។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង បានឲ្យដឹងថា ប្រទេសនេះបានបាញ់បង្ហោះគ្រាប់រ៉ុក្កែត Chollima-1 ដែលដឹកផ្កាយរណបឈ្លបយកការណ៍យោធា Malligyong-1 កាលពីព្រឹកថ្ងៃព្រហស្បតិ៍...
គៀវ៖ ក្រសួងការបរទេសអ៊ុយក្រែន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់ខ្លួនថា ប្រទេសអ៊ុយក្រែន កាលពីថ្ងៃសៅរ៍បានថ្កោលទោសផែនការរបស់ប្រទេសចំនួន៥ របស់សហភាពអឺរ៉ុប ដើម្បីបន្តការហាមឃាត់ការនាំចូលគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន។ ប្រទេសទាំងនោះ រួមមានប៉ូឡូញ ស្លូវ៉ាគី ប៊ុលហ្គារី រូម៉ានី និងហុងគ្រី បានព្យាយាមបន្តការហាមឃាត់ការនាំចូលគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន ដើម្បីការពារវិស័យកសិកម្មរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រសួងបានឲ្យដឹងថា “យើងចាត់ទុកថា វាមិនអាចទទួលយកបានទាំងស្រុងក្នុងការបន្តការរឹតបន្តឹងពាណិជ្ជកម្មលើការនាំចូលផលិតផលកសិកម្មពីអ៊ុយក្រែន បន្ទាប់ពីការហាមឃាត់របស់គណៈកម្មការអឺរ៉ុបផុតកំណត់នៅថ្ងៃទី១៥ ខែកញ្ញា” ។...
តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន Mizan នៃតុលាការអ៊ីរ៉ង់ បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា តុលាការអ៊ីរ៉ង់បានសម្រេចថា រដ្ឋាភិបាលសហរដ្ឋអាមេរិក ត្រូវបង់ប្រាក់សំណងចំនួន ៣៣០ លានដុល្លារ សម្រាប់ការខូចខាតដែលបណ្តាលមកពីការធ្វើរដ្ឋប្រហារបរាជ័យដោយសហរដ្ឋអាមេរិក ប្រឆាំងនឹងអ៊ីរ៉ង់ ក្នុងឆ្នាំ១៩៨០ ។ សេចក្តីសម្រេចនេះត្រូវបានចេញដោយសាខាទី៥៥ នៃតុលាការយុត្តិធម៌ទីក្រុងតេអេរ៉ង់ បន្ទាប់ពីបានបើកសវនាការក្នុងសម័យប្រជុំមួយកាលពីថ្ងៃទី២៤ ខែកក្កដា ពាក្យបណ្តឹងបានប្តឹងរដ្ឋាភិបាលសហរដ្ឋអាមេរិក និងចុងចោទចំនួន ៧ នាក់ផ្សេងទៀតដោយក្រុមគ្រួសារនៃជនរងគ្រោះបីនាក់...
ដាម៉ាស់៖ ប្រតិបត្តិករផ្លូវដែកជាតិរបស់ប្រទេសស៊ីរី បានចោទប្រកាន់កងកម្លាំងសហរដ្ឋអាមេរិក ពីការរុះរើហេដ្ឋារចនាសម្ព័ន្ធ រួមទាំងផ្លូវដែក និងការលួចយកធនធានជាតិនៅក្នុងទឹកដីស៊ីរី ក្រោមការគ្រប់គ្រងរបស់ពួកគេ។ កងកម្លាំងសហរដ្ឋអាមេរិក និងកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) បានបន្តរឹបអូសយកហេដ្ឋារចនាសម្ព័ន្ធ និងគ្រឿងចក្រ រួមទាំងក្បាលរថភ្លើង និងរថយន្តដឹកទំនិញ នៅក្នុងខេត្តភាគខាងកើតនៃខេត្ត Deir al-Zour និងខេត្ត Hasakah ភាគឦសានប្រទេសស៊ីរី។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា គោលដៅចុងក្រោយបំផុតរបស់ពួកគេ...
សេអ៊ូល៖ អ្នកនេសាទ សកម្មជន និងអ្នកនយោបាយកូរ៉េខាងត្បូង រាប់ពាន់នាក់បានប្រមូលផ្តុំគ្នាតវ៉ា នៅកណ្តាលទីក្រុងសេអ៊ូល ដោយថ្កោលទោស ចំពោះការបញ្ចេញចោល ទឹកសំណល់ ដែលមានជាតិនុយក្លេអ៊ែរ របស់ជប៉ុន ចូលទៅក្នុងមហាសមុទ្រ។ អ្នកចូលរួមបានស្រែកថា “បញ្ឈប់ជាបន្ទាន់ការបញ្ចេញចោលទឹកសំណល់ វិទ្យុសកម្ម ទៅក្នុងមហាសមុទ្រ ហើយប្រទេសជប៉ុន ត្រូវតែរក្សាទុកទឹកសំណល់ ដែលមានជាតិនុយក្លេអ៊ែរនៅលើដីរបស់ខ្លួន ដោយជំរុញឱ្យរដ្ឋាភិបាលកូរ៉េខាងត្បូង ដាក់ពាក្យបណ្តឹងទៅតុលាការអន្តរជាតិ ប្រឆាំងនឹងរដ្ឋាភិបាលជប៉ុន។...
ឡុងដ៏៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ថា កាលពីថ្ងៃសៅរ៍ លោក George Osborne ប្រធានសារមន្ទីរបានឲ្យដឹងថា វត្ថុបុរាណប្រហែល២.០០០មុខ រួមទាំងគ្រឿងអលង្ការមាស និងត្បូងត្រូវបានចោរលួចយកចេញ ពីសារមន្ទីរអង់គ្លេស ក្នុងរយៈពេលមុនៗ ប៉ុន្តែកិច្ចខិតខំប្រឹងប្រែង ដើម្បីប្រមូលមកវិញ កំពុងដំណើរការ ។ សារមន្ទីរ...
សេអ៊ូល៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ ឲ្យដឹងនៅថ្ងៃអាទិត្យនេះថា ប្រទេសកូរ៉េខាងជើង បានអនុម័ត លើការធ្វើមាតុភូមិនិវត្តន៍ របស់ពលរដ្ឋរបស់ខ្លួន ដែលរស់នៅក្រៅប្រទេស ក្រោយពីការរឹតបន្តឹងតាមព្រំដែន ដ៏តឹងរ៉ឹងជាច្រើនឆ្នាំ នៅក្នុងអំឡុងពេល ផ្ទុះជំងឺរាតត្បាតកូវីដ-១៩ ខណៈដែលប្រទេសឯកោនេះ បានបើកព្រំដែនរបស់ខ្លួន ចំពោះការធ្វើដំណើរ ។ នៅក្នុងសេចក្តីថ្លែងការណ៍...
កាលប៊ុល៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ថា កាលពីថ្ងៃសៅរ៍ ក្រសួងមហាផ្ទៃរបស់ប្រទេសអាហ្វហ្គានីស្ថានបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប៉ូលិសអាហ្វហ្គានីស្ថាន បានចាប់ខ្លួនមនុស្សចំនួន២៣នាក់ សម្រាប់តួនាទីរបស់ពួកគេ នៅក្នុងសកម្មភាពឧក្រិដ្ឋកម្ម នៅក្នុងខេត្តចំនួន ៧នៃខេត្តចំនួន៣៤ របស់ប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃសុក្រ ។ ក្រសួងខាងលើបានឲ្យដឹងទៀតថា ជនសង្ស័យមានជាប់ពាក់ព័ន្ធ នៅក្នុងសកម្មភាពខុសច្បាប់ ដូចជាឃាតកម្ម ប្លន់...
ញ៉ូវយ៉ក៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ថា កាលពីរសៀលថ្ងៃសៅរ៍ មានការបាញ់ប្រហារដោយប្រកាន់ពូជសាសន៍នៅឯហាង Dollar General នៅក្នុងទីក្រុង Jacksonville រដ្ឋផ្លរីដា សហរដ្ឋអាមេរិក បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ចំនួន៤នាក់ បាត់បង់ជីវិត រួមទាំងអ្នកបាញ់ប្រហារផងដែរ ។ លោក Sheriff T.K....
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ បានដឹកនាំប្រតិភូ និងមន្រ្ដីជំនាញចុះពិនិត្យស្ថានភាពផ្លូវជនបទ ចំនួន៣ខ្សែ ប្រវែងសរុប ២៦គីឡូម៉ែត្រ ដែលខូចខាតដោយសារជំនន់ទឹកភ្លៀង ស្ថិតនៅក្នុងភូមិសាស្រ្ដ ស្រុកប្រាសាទសំបូរណ៍ ខេត្តកំពង់ធំ។ យោងតាម ក្រសួងអភិវឌ្ឍន៍ជនបទ បានឱ្យដឹងថា បន្ទាប់ពីបានពិនិត្យស្ថានភាពផ្លូវរួច លោករដ្ឋមន្ត្រី...
គៀវ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ថា កងកម្លាំងអាកាសរបស់អ៊ុយក្រែន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅលើបណ្តាញ Telegram ថា កាលពីថ្ងៃសៅរ៍ថា អាកាសយានិក ចំនួន៣នាក់បានស្លាប់ ក្រោយពីយន្តហោះចម្បាំង L-39 ចំនួន២គ្រឿងបានបុកគ្នានៅលើអាកាស នៅក្នុងតំបន់ Zhytomyr ស្ថិតនៅភាគខាងជើង នៃប្រទេសអ៊ុយក្រែន ។...
ភ្នំពេញ៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដែលជាសេនាធិការបស់រដ្ឋាភិបាលអាណត្តិទី៧ បានលើកឡើងថា ក្រសួងបាននងកំពុងយកចិត្តទុកដាក់ ក្តាប់ស្ថានភាពកសិកម្ម ទាំងទិដ្ឋភាពបច្ចេកទេសនិងនយោបាយ។ ការឱ្យដឹងបែបនេះ ធ្វើឡើងនៅក្នុងឱកាស លោក ឌិត ទីណា ទទួលជួបជាមួយលោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហភាពអឺរ៉ុប (EU)...
ភ្នំពេញ៖បន្ទាប់ពីការជួបចរចាគ្នា លើកដំបូងកាលពីពេលថ្មីៗកន្លងមក សហជីព បានបញ្ជាក់ថា ការចរាចប្រាក់ឈ្នួលឆ្នាំនេះ មានការពិបាកដោយសារសង្គ្រាមរវាង រុស្ស៊ីនិងអ៊ុយក្រែន បានជះឥទ្ធិពល មកលើកកម្ពុជា។ លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ កម្ពុជាបានឱ្យដឹងនៅថ្ងៃទី២៧ខែ សីហាឆ្នាំ២០២៣ថាការចរាចរប្រាក់ឈ្នួល កម្មករនិយោជិត ផ្នែកវាយនភណ្ឌ កាត់ដេរផលិតស្បែកជើង និងការបូបនៅក្នុងឆ្នាំ២០២៤ មានការពិបាកជាងឆ្នាំមុន ដោយសារសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែនបានជះឥទ្ធិពល...
ញ៉ូដេលី៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ថា នៅថ្ងៃសៅរ៍នេះ យ៉ាងហោចណាស់មនុស្សចំនួន ៩នាក់បានស្លាប់ និងជិត៥០នាក់បានរងរបួស ក្រោយពីមានអគ្គីភ័យបានឆាបឆេះចេញពីខាងក្នុងបង្កាន់ដៃនៃរថភ្លើងមួយខ្សែបន្ទាប់ពីមានការផ្ទុះស៊ីឡាំងនៅក្នុងរដ្ឋ Tamil Nadu ស្ថិតនៅភាគខាងត្បូងនៃប្រទេសឥណ្ឌា ។គួរបញ្ជាក់ថា ឧប្បត្តិហេតុនេះបានកើតឡើងនៅជិតស្ថានីយ៍រថភ្លើង Madurai ក្នុងរដ្ឋខាងលើ ហើយអ្នកស្លាប់ទាំងអស់គឺជាអ្នកធ្វើធម្មយាត្រា ដែលមកពីរដ្ឋ Uttar Pradesh...
អ.ស.ប៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ថា កាលពីថ្ងៃសុក្រ សហរដ្ឋអាមេរិក បានចោទប្រកាន់ចិន និងរុស្ស៊ី ពីបទរារាំងការឆ្លើយតបរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប) ដែលបានបង្រួបបង្រួមចំពោះការបាញ់មីស៊ីលរបស់ប្រទេសកូរ៉េខាងជើង រួមទាំងការប៉ុនប៉ងកាលពីថ្ងៃព្រហស្បតិ៍ ដោយទីក្រុងព្យុងយ៉ាង ក្នុងការបាញ់បង្ហោះផ្កាយរណបចារកម្មនៅក្នុងលំហ ។ នៅក្នុងអំឡុងពេលកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ សមាជិក១៣រូបនៅក្នុងចំណោម១៥រូប សមាជិកទាំងអស់ លើកលែងតែក្រុងម៉ូស្គូ និងក្រុងប៉េកាំង...
តូក្យូ៖ ប្រតិបត្តិកររបស់រោងចក្របានឲ្យដឹងថា គ្មានបរិមាណសារធាតុ Tritium ដែលអាចរកឃើញបាននៅក្នុងសំណាកទឹកសមុទ្រ ដែលយកចេញពីទីតាំងនៃរោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ា ដែលបានបំផ្លាញ ជាកន្លែងដែលប្រទេសជប៉ុនបានចាប់ផ្តើមបញ្ចេញទឹកវិទ្យុសកម្ម ដែលត្រូវបានព្យាបាលទៅក្នុងសមុទ្រក្បែរនោះ។ ក្រុមហ៊ុន Tokyo Electric Power Company Holdings Inc. បានចេញផ្សាយលទ្ធផលបន្ទាប់ពីការវិភាគសំណាក ដែលបានយកពីទីតាំងចំនួន ១០ ក្នុងចម្ងាយ ៣គីឡូម៉ែត្រនៃរោងចក្រថាមពល Fukushima...
ប៉េកាំង៖ អាជីវករលក់ត្រីនៅទីផ្សារទីក្រុងប៉េកាំង មានភាពភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីប្រទេសចិនបានហាមឃាត់ការនាំចូលអាហារសមុទ្រទាំងអស់ពីប្រទេសជប៉ុន ដើម្បីឆ្លើយតបទៅនឹងការបញ្ចេញទឹកវិទ្យុសកម្ម ដែលត្រូវបានព្យាបាលចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ដែលខូចចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ ជាមួយនឹងរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន និងការបង្ហោះប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលពោរពេញទៅដោយព័ត៌មាន ដែលសង្កត់ធ្ងន់លើផលប៉ះពាល់អវិជ្ជមាននៃការបញ្ចេញទឹកវិទ្យុសកម្ម លើបរិស្ថានសមុទ្រ និងរាងកាយមនុស្ស ឧស្សាហកម្មម្ហូបអាហារក្នុងស្រុកក៏បានសម្តែងការប្រុងប្រយ័ត្ន ចំពោះទស្សនវិស័យ សម្រាប់អាជីវកម្មទាក់ទងនឹងម្ហូបបែបប្រពៃណីជប៉ុន “washoku” ផងដែរ។ អ្នកលក់ត្រីសមុទ្រនៅបណ្ដាទីផ្សារក្រុងប៉េកាំង បានឲ្យដឹងថា...