ភ្នំពេញ៖ កាលពីថ្មីៗនេះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានទទួលស្វាគមន៍កំពូលតារាចម្រៀង ប្រចាំផលិតកម្ម Galaxy Navatra យ៉ាងកក់ក្តៅមកកាន់រោងចក្រ ខ្មែរ ប៊ែវើរីជីស ដើម្បីទស្សនានិងសិក្សា ពីសង្វាក់ផលិតកម្មទាំងមូល ក្នុងការផលិតស្រាបៀរ និងភេសជ្ជៈក្នុងស្រុកដែលឈានមុខគេ ស្របទៅតាមស្តង់ដារអន្តរជាតិ។ ការទទួលដ៏រាក់ទាក់ពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដល់ក្រុមការងារផលិតកម្ម Galaxy...
បរទេស៖ ការិយាល័យប៉ូលីសក្រុង បាងកក (MPB) បានរៀបចំកន្លែងស្នាក់ការ នៅក្នុងប៉ុស្តិ៍ប៉ូលីសក្នុងទីក្រុងចំនួនបី ដើម្បីត្រៀមឃុំខ្លួនអ្នកតវ៉ានយោបាយ ដែលធ្វើសកម្មភាពក្រៅច្បាប់ ក្នុងអំឡុងពេលប្រជុំជ្រើសរើស ប្រធានសភាក្នុងសប្តាហ៍នេះ។ យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា ស្នងការរងប៉ូលីសក្រុង គឺ ឧត្តមសេនីយ៍ សមគួន ផឿងសាប់...
ភ្នំពេញ៖ កម្ពុជានៅតែបន្តកិច្ចសហប្រតិបត្តិការជាមួយដៃគូនានា ដើម្បីបន្តវឌ្ឍនភាពវិស័យការងារ លើកកម្ពស់កម្មករនិយោជិត និងជំរុញការនាំចេញផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង កាបូប និងសម្ភារធ្វើដំណើរទៅកាន់បរទេស ។ ការប្ដេជ្ញានេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយលោក វីល្លៀម ខន់គ្លីន (William Conklin) នាយកកម្មវិធីប្រចាំប្រទេសនៃ...
តូក្យូ ៖ ប្រភពការទូតបានឲ្យដឹងថា ប្រទេសជប៉ុន និង សហភាពអឺរ៉ុប កំពុងពិចារណា លើការចេញសេចក្តីថ្លែងការណ៍រួម មួយដោយប្រកាស ពីចេតនារបស់ពួកគេក្នុងការបង្កើន កិច្ចសហប្រតិបត្តិការសន្តិសុខ ដែនសមុទ្រ អ៊ីនធឺណែត និងខ្សែសង្វាក់ផ្គត់ផ្គង់ បន្ទាប់ពីមេដឹកនាំ របស់ពួកគេជួបគ្នានៅ សប្តាហ៍ក្រោយ ។ ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel...
តូក្យូ៖ ការិយាល័យ របស់លោកស្រីបានឲ្យដឹងថា សមាជិកសភាបក្សប្រឆាំងជប៉ុនមួយក្រុម បានជួបជាមួយមេដឹកនាំតៃវ៉ាន់ លោកស្រី Tsai Ing-wen កាលពីថ្ងៃចន្ទ ហើយបានសម្តែងការគាំទ្រ របស់ពួកគេ ចំពោះការដេញថ្លៃរបស់កោះនេះ ដើម្បីចូលរួមក្នុងអង្គការ សុខភាពពិភពលោក។ អតីតរដ្ឋមន្ត្រីការបរទេសជប៉ុន លោក Seiji Maehara ដែលដឹកនាំគណៈប្រតិភូសមាជិកសភាចំនួន ១០រូប បានឲ្យដឹងថា អសមត្ថភាពរបស់តៃវ៉ាន់...
ខេត្តកណ្តាល៖ ដោយមើលឃើញរូបភាពតាមបណ្តាញសង្គម របស់លោកយាយមួយរូប ដែលស្រឡាញ់គណបក្សប្រជាជនកម្ពុជា សុខចិត្តជិះកង់ ដង្ហែរឃោសនាបោះឆ្នោត ជូនគណបក្ស ដោយក្តីអាណិត ស្រឡាញ់ អ្នកឧកញ៉ា ទៀ វិចិត្រ និងលោកស្រី ហេង គីមជី នៅរសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣នេះ បានចាត់ក្រុមការងារ ធ្វើការស្វែងរក និងបាននាំយកអំណោយ ជាគ្រឿងឧបភោគបរិភោគជាច្រើនមុខ...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣នេះ បានសម្រេចបង្កើនប្រាក់ឧបត្ថម្ភ កម្មករនិយោជិត មន្រ្តីរាជការ ជាស្រ្តី និងស្រ្តី នៃគ្រួសារ ដែលមានបណ្ណសមធម៌ ក្នុងពេលមានផ្ទៃពោះ រហូតដល់កូនអាយុ២ឆ្នាំ ដើម្បីចូលរួមលើកកម្ពស់ សុខមាភាពមាតា និងកុមារតូច ព្រមទាំងដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភ របស់កុមារចាប់តាំង ពីកូននៅក្នុងផ្ទៃ រហូតដល់អាយុ២ឆ្នាំ។...
បរទេស ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅសប្តាហ៍នេះ នឹងចូលរួមនៅក្នុងកិច្ចប្រជុំកំពូល ពហុភាគីលើកដំបូងរបស់លោក ចាប់តាំងពីការបះបោរ ប្រដាប់ អាវុធរបស់ទាហានស៊ីឈ្នួល បានវាយលុករុស្ស៊ី ដែលជាផ្នែកមួយ នៃក្រុមអន្តរជាតិដ៏កម្រ ដែលប្រទេសរុស្ស៊ី នៅតែទទួលបានការគាំទ្រ ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយ នៅថ្ងៃទី៣...
បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ The VOA News បានឲ្យដឹងថា ការវាយប្រហារដោយដ្រូន ពីសំណាក់ប្រទេសអ៊ីស្រាអ៊ែល ទៅលើតំបន់ West Bank កាលពីព្រឹកព្រលឹមថ្ងៃចន្ទ បានធ្វើឲ្យជនជាតិប៉ាឡេស្ទីន ស្លាប់កើនឡើងដល់៨នាក់ និងរបួសមនុស្ស ៥០នាក់មកហើយ ។ ប្រភពដដែលបានបញ្ជាក់ទៀតថា ប្រតិបត្តិការវាយលុយទាំងរំលងអាធ្រាត្រ ទៅលើទីតាំងស្នាក់នៅ...
ភ្នំពេញ ៖ ក្នុងនាមជាប្រជាពលរដ្ឋខ្មែរធ្លាប់រស់នៅក្រៅប្រទេស(បារាំង)អស់ជាច្រើនទសវត្សលោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យដែលនៅឆ្នាំនេះមានវ័យ៨០ឆ្នាំប្លាយហើយនោះ បានសន្យាថា នៅពេលឈ្នះឆ្នោត នឹងបង្កើតទីសម្រាកបោះតង់របស់រដ្ឋ ដើម្បីទុកជាកំសាន្តនៅគ្រប់តំបន់ទេសចរណ៍ ឲ្យដូចទៅនឹងបណ្តាប្រទេសមួយចំនួននៅក្នុងពិភពលោក ។ ក្នុងចំណោមគោលនយោបាយទាំងជិត១០ចំណុចរបស់គណបក្សដាក់ចេញ គឺវិស័យទេសចរណ៍ ត្រូវបានលោក ម៉ម សូណង់ដូក៏ផ្តល់អាទិភាពសំខាន់មួយផងដែរ ដោយលោកសន្យាថា នឹងបង្កើនវិសាលភាពបន្ថែមពីលើប្រភេទទេសចរណ៍វប្បធម៌បច្ចុប្បន្ន ដោយផ្តល់ឲ្យអ្នកទេសចរ ទាំងក្នុងស្រុកនិងក្រៅស្រុកនូវកញ្ចប់ផលិតផលថ្មីដែលមានសក្តានុពល ដូចជា...
តូក្យូ៖ ទីភ្នាក់ងារព័តមាន Kyodo បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣ថា ស្ថានទូតប៉ូឡូញ ប្រចាំនៅក្នុងប្រទេសជប៉ុន និងក្រុមហ៊ុនដេញថ្លៃសិល្បៈ ដែលមានមូលដ្ឋាននៅទីក្រុងតូក្យូ បានឱ្យដឹងថា រូបគំនូរ ដ៏មានតម្លៃដែ១ផ្ទាំងត្រូវបានលួចពីពួកអភិជនប៉ូឡូញ នៅក្នុងឆ្នាំ១៩៤០ ដោយពួក NAZI អាល្លឺម៉ង់ ត្រូវបានរកឃើញនៅក្នុងប្រទេសជប៉ុន ហើយបានបញ្ជូនត្រឡប់ទៅកាន់ប្រទេសប៉ូឡូញ វិញ ។ ទន្ទឹមនឹងនេះដែរ...
បរទេស៖ រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសអូទ្រីស លោក កាលពីថ្ងៃម្សិលមិញនេះ បានធ្វើការព្រមានថាអឺរ៉ុប ត្រូវតែដាច់ខាតធានាឲ្យបានច្បាស់ថា គោលការណ៍ច្បាប់ ជាមូលដ្ឋានត្រូវបានអនុវត្តជាក់លាក់ ប្រសិនពួកគេនឹងសម្រេចចិត្ត ប្រើប្រាស់លុយនិងទ្រព្យសម្បត្តិរបស់ប្រទេសរុស្សី ដែលត្រូវបានបង្កកកន្លងមក។ យោងតាមការចេញផ្សាយរបស់ RT លោក Schallenberg បានសង្កត់ធ្ងន់ទៀតដែរថា ៖ គ្រប់សកម្មភាពនិងការសម្រេចចិត្ត ដើម្បីរឹបអូសទ្រព្យសម្បត្តិរបស់រុស្សី គឺត្រូវតែធ្វើឡើងដោយមិនមានភាពចន្លោះ ប្រហោងតាមផ្លូវច្បាប់នោះឡើយ។ លោកបន្តថា...
បរទេស ៖ មន្ត្រីជាន់ខ្ពស់របស់សហគមអឺរ៉ុប លោក Didier Reynders កាលពីថ្ងៃចន្ទម្សិលមិញនេះ បានធ្វើការបង្ហាញនូវតួលេខចុងក្រោយស្តីអំពីទំហំលុយ និងទ្រព្យសម្បត្តិទាំងអស់របស់រុស្សី ដែលត្រូវបានសមាជិកនិងប្លុកបានបង្កកទុកនាពេលកន្លងមក។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថា ទ្រព្យសម្បត្តិនិងប្រាក់ទុនបម្រុងទាំងឡាយ របស់រុស្សី គិតចាប់តាំងតែពីការធ្វើសង្គ្រាមលុកលុយអ៊ុយក្រែន មកវាមានទំហំកើនឡើងទៅដល់២០៧ពាន់អឺរ៉ូ ឬត្រូវជា២២៦ពាន់លានដុល្លារ។ ប្រភពដដែលបានបន្តទៀតថា លើសពិនេះផងដែរគណកម្មការកំពូលរបស់អឺរ៉ុប បាននឹងកំពុងពិភាក្សាគ្នាក្នុងការប្រើប្រាស់ កញ្ចប់ថវិកាបង្កកទាំងនោះដែលរួមមានទាំងលុយរបស់ធនាគារ...
បរទេស ៖ អតីតប្រធានាធិបតីរុស្សី លោក Dmitry Medvedev កាលពីថ្ងៃម្សិលមិញបានលើកឡើងថា ប្រទេសរុស្ស៊ី ទាមទារឱ្យមានការគោរពចំពោះការព្រួយបារម្ភផ្នែកសន្តិសុខរបស់ខ្លួនទាក់ទងនឹងអង្គការណាតូ ប៉ុន្តែគ្មានចេតនា ឬសមត្ថភាពក្នុងការទប់ស្កាត់ប្លុកយោធាដែលដឹកនាំដោយអាមេរិកឡើយ។ យោងតាមការចេញផ្សាយរបស់ RT មេដឹកនាំកំពូលរូបនេះ ក៏បានបដិសេធជាមួយនឹង អត្ថបទចេញផ្សាយមួយកាលពីថ្ងៃអាទិត្យប្រឆាំង នឹងគំនិតដែលថារុស្ស៊ី បានគិតគូរខុសអំពីការប៉ុនប៉ង របស់ខ្លួនដើម្បីការពារការពង្រីកឥទ្ធិពល របស់ណាតូ ទៅក្នុងអ៊ុយក្រែន ដែលនេះជាហេតុបណ្តាលឱ្យទាំងប្រទេសហ្វាំងឡង់...
តាកែវ៖ លោក ប៊ិន ឈិនប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តតាកែវ នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣នេះ បានអញ្ជើញជួបសំណេះសំណាល ជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា និងក្រុមការងារការិយាល័យបោះឆ្នោត នៅឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ។ ការជួបសំណេះសំណាលនេះ ក៏មានការចូលរួមអមដោយ ថ្នាក់ដឹកនាំខេត្ត ស្រុក ព្រមទាំង...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានប្រកាសថា គណនី Tiktok ផ្លូវការរបស់ សម្ដេចគឺមានតែមួយគត់ ដែលមានសញ្ញាធិកខៀវ(Tick) បញ្ជាក់ទទួលស្គាល់ជាផ្លូវការពីក្រុមហ៊ុន tiktok ជាមួយនឹងតំណ (Link) https://www.tiktok.com/@hunsenofcambodia ៕
បរទេស៖ ការខាតបង់ផ្នែកសេដ្ឋកិច្ច កំពុងកើនឡើងក្នុងប្រទេសបារាំង បន្ទាប់ពីហេតុការណ៍ដែលប៉ូលិស បានបាញ់សម្លាប់វ័យជំទង់ម្នាក់ ដែលបានបង្កឱ្យមានភាពចលាចលយ៉ាងរាលដាល នៅក្នុងប្រទេសបារាំង។ សភាពាណិជ្ជកម្ម និងឧស្សាហកម្មក្នុងស្រុកបារាំង បានបង្ហាញឱ្យដឹងថា អំពើហឹង្សាដ៏អាក្រក់បំផុត និងចោរកម្មមួយចំនួប្រទេស ត្រូវបានរាយការណ៍នៅក្នុង ទីក្រុងកំពង់ផែភាគខាងត្បូងនៃទីក្រុងែល Marseille ដែលជាកន្លែងអាជីវកម្មចំនួន ៤០០ត្រូវបានបំផ្លិចបំផ្លាញ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣...
ភ្នំពេញ ៖ មន្ទីរសាធារណការ នឹងដឹកជញ្ជូនរាជធានីភ្នំពេញ នៅព្រឹកថ្ងៃ៤ កក្កដា នេះ បានបញ្ចេញរថយន្តចំនួន ១៨គ្រឿង ដើម្បីលាងសំអាតតាមដងផ្លូវ ក្រោយរងនូវទឹកភ្លៀងធ្លាក់ខ្លាំងកំពស់ ១៥៣មីលីម៉ែត្រ កាលពីរាត្រីថ្ងៃ៣ កក្កដា ។ បើតាមន្ទីរសាធារណការភ្នំពេញ ទឹកភ្លៀងធ្លាក់ខ្លាំងនៅល្ងាចនេះ មានកំពស់រហូតដល់ ១៥៣មីលីម៉ែត្រ (វាស់នៅស្ថានីយ៍បឹងត្របែក) ជាកំពស់ទឹកភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នងរយៈពេល៣ឆ្នាំចុងក្រោយនេះ ដែលបានបណ្តាលឲ្យទឹកលិចលង់នៅតំបន់មួយចំនួនក្នុងខណ្ឌចំនួន៥...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergey Shoigu បានរាយការណ៍ថា ចំនួនរថក្រោះប្រយុទ្ធរបស់អ៊ុយក្រែន Leopard 2 ដែលត្រូវបានបំផ្លាញដោយកងកម្លាំងរុស្ស៊ី គឺអាចប្រៀបធៀបទៅនឹងការផ្គត់ផ្គងទាំងមូលដែលទីក្រុងគៀវ ទទួលបានពីប្រទេសប៉ូឡូញ និង ប្រទេសព័រទុយហ្គាល់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Shoigu កាលពីថ្ងៃចន្ទថា...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិចិន លោក Li Shangfu បាននិយាយក្នុងអំឡុងកិច្ចពិភាក្សា ជាមួយប្រមុខកងទ័ពជើងទឹករុស្ស៊ី លោក Nikolay Evmenov ក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃចន្ទថា ប្រទេសចិន និងរុស្ស៊ី គួរតែធ្វើសមយុទ្ធរួមគ្នាបន្ថែមទៀត ហើយបន្តធ្វើការរួមគ្នានៅក្នុងតំបន់ផ្សេងទៀត ដើម្បីជំរុញកិច្ចសហប្រតិបត្តិការយោធា របស់ប្រទេសទាំងពីរឱ្យដល់កម្រិតថ្មីមួយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣...
(ភ្នំពេញ) ថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០២៣៖ គិតមើល…? តើឱ្យអតិថិជន ឬអ្នកប្រើប្រាស់ស្មាតហ្វូនរបស់ខ្លួនដកចិត្តម៉េចនឹងបានទៅ! បើក្រុមហ៊ុន សាមសុង លេងដាក់ប្រូម៉ូសិនម្លឹងៗ គឺរឹតតែធ្វើឱ្យអ្នកគាំទ្រកាន់តែជាប់ចិត្ត…ស្អិតបេះដូង! គ្រាន់តែអតិថិជនទាំងអស់ធ្វើការទិញនូវស្មាតហ្វូន Galaxy A ស៊េរីណាមួយដូចក្រោម ចាប់ពីថ្ងៃទី 01 រហូតដល់ថ្ងៃទី 31 កក្កដា 2023...
តូក្យូ ៖ ភ្លៀងធ្លាក់ខ្លាំងបានវាយលុកតំបន់ក្យូស៊ុ ភាគនិរតីរបស់ប្រទេសជប៉ុន បណ្តាលឱ្យស្ពានមួយដួលរលំ ដោយមានបទបញ្ជាជម្លៀសប្រជាជនប្រមាណ ៣៦ម៉ឺន នាក់នៅក្នុងទីក្រុងគូម៉ាម៉ូតុ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ ទីភ្នាក់ងារឧតុនិយមជប៉ុន បានព្រមានពីភ្លៀងធ្លាក់ខ្លាំង និងផ្គរលាន់បន្តកើតមានពាសពេញតំបន់នេះរហូតដល់ថ្ងៃអង្គារនេះ ហើយបានអំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន ចំពោះការរអិលបាក់ដី និងទឹកជំនន់។ ខេត្តគូម៉ាម៉ូតុ បានឃើញការអភិវឌ្ឍន៍ នៃខ្សែភ្លៀងលីនេអ៊ែរ ដែលគេស្គាល់ថា នាំមកនូវភ្លៀងធ្លាក់ខ្លាំង។ ទីប្រជុំជនយ៉ាម៉ាតុ និង...
បរទេស ៖ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បាននិយាយថា ទីក្រុងប៊ែរឡាំង មានការស្ទាក់ស្ទើរក្នុងការផ្តល់អាវុធ រយៈចម្ងាយឆ្ងាយ ដល់ទីក្រុងគៀវ ដោយបារម្ភពីការកើនឡើង ដែលអាចកើតមាន ប្រសិនបើអ៊ុយក្រែន សម្រេចចិត្តប្រើប្រាស់មីស៊ីលទាំងនោះ ដើម្បីវាយប្រហារលើទឹកដីរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា...
បរទេស៖ លោកប្រធានាធិបតីអ៊ុយក្រែន វ្ល៉ាឌីមៀ ហ្សេលេនស្គី បានអះអាងថា ទីក្រុងគៀវ មិនរក្សា “អាថ៌កំបាំងណាមួយ” ជាមួយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាលរបស់សហរដ្ឋអាមេរិក (CIA) នោះទេ។ លោកបានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយទូរទស្សន៍ CNN ដែលបានចាក់ផ្សាយកាលពីថ្ងៃចន្ទដោយបង្ហាញពី “ការភ្ញាក់ផ្អើល” ដែលកិច្ចប្រជុំថ្មីៗនេះរបស់លោកជាមួយប្រធាន CIA លោក William Burns បានទទួលការចាប់អារម្មណ៍លើប្រព័ន្ធផ្សព្វផ្សាយ។...
ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកាសជ្រើសរើសនិស្សិត ឱ្យចូលសិក្សាថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ, សិក្សាជាមួយសាស្រ្តាចារ្យបណ្ឌិតជាតិនិងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់ ។ ចាប់ផ្តើមទទួលពាក្យចូលសិក្សា ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ។ សម្រាប់អ្នកចុះឈ្មោះមុនថ្ងៃចូលរៀន នឹងបញ្ចុះតម្លៃ ២00...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣។ ក្រសួងបញ្ជាក់ថា សប្ដាហ៍ដំបូង នៃខែកក្កដា ឆ្នាំ២០២៣ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាបគួបផ្សំ និងខ្យល់មូសុងនិរតីក្នុងកម្រិតខ្សោយ ។ លក្ខណ:បែបនេះនឹងធ្វើឲ្យ៖ ១-តំបន់ទំនាបកណ្តាល ៖-សីតុណ្ហភាពអប្បបរមា...
ភ្នំពេញ ៖ មន្ទីរការងារ និងបណ្ដុះបណ្ដាលវីជ្ជាជីវ: ខេត្តរតនគិរី បានឲ្យដឹងថា គិតត្រឹមថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ មានជនរងគ្រោះធ្វេីការនៅក្រុមហ៊ុន ហ័ង អាញ អណ្តូងមាស នៅខេត្តរតនគិរី បានបាត់បង់ជីវិតចំនួន ១០នាក់ ដោយសារពុលស្រា។ យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីពុលស្រារបស់កម្មករនិយោជិតដែលធ្វើការនៅក្រុមហ៊ុន ហ័ង អាញ អណ្តូងមាស...
ស្ពានកោះពេជ្រ-កោះនរា សម្រេចបាន ៨៥% តាមផែនការគ្រោងបញ្ចប់ខែវិច្ឆិកាhttps://dap-news.com/?p=343237 លោក ញឿន រ៉ាដែន ៖ គណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិចនឹងអាចទទួលបានអសនៈក្នុងរដ្ឋសភាhttps://dap-news.com/?p=343236 ម្ចាស់ដី ធ្វើផ្ទះលើដីសល់ពីការបរិច្ចាគ ឲ្យគំរោងអភិវឌ្ឍន៍ប្រឡាយស្ទឹងមានជ័យhttps://dap-news.com/?p=343268 ព្រះមហាក្សត្រ យាងប្រទានសញ្ញាបត្រ ប្រគេន-ជូន សមណនិស្សិត និងនិស្សិត ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាhttps://dap-news.com/?p=343280 ក្រុមហ៊ុនក្នុងស្រុក ទទួលការអនុញ្ញាត សាងសង់ចំណត រថយន្តសាធារណៈ...
បាម៉ាកូ ៖ លោក Abdoulaye Diop រដ្ឋមន្ត្រីការបរទេសម៉ាលី បានឲ្យដឹង នៅលើបណ្ដាញសង្គម Twitter ឲ្យដឹងថា ស្ថិរភាពរបស់រុស្ស៊ី មានសារៈសំខាន់ សម្រាប់សន្តិភាព សន្តិសុខពិភពលោក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ លោក Diop បានលើកឡើងថា “ថ្ងៃសុក្រ ទី៣០...
សេអ៊ូល ៖ គណបក្សប្រជាធិបតេយ្យ (DP) ដែលជាគណបក្សប្រឆាំង ដ៏សំខាន់របស់កូរ៉េខាងត្បូង បានធ្វើការប្រមូលផ្តុំគ្នាមួយនៅកណ្តាលទីក្រុងសេអ៊ូល កាលពីថ្ងៃសៅរ៍ ដើម្បីប្រឆាំងនឹងផែនការ បញ្ចេញ ទឹកកខ្វក់នុយក្លេអ៊ែរ របស់ប្រទេសជប៉ុន និង ជំរុញឱ្យរដ្ឋាភិបាល បញ្ជាក់យ៉ាងច្បាស់ ពីការប្រឆាំងទៅនឹងផែនការ របស់ប្រទេសជប៉ុន ។ លោក Lee Jae-myung ប្រធានគណបក្ស...