ភ្នំពេញ៖ ក្រោយពីកម្ពុជាបើកប្រទេសទទួលទេសចរអន្តរជាតិឡើងវិញ ពិសេសនៅរយៈពេល១០ខែឆ្នាំ២០២២ ខេត្តសៀមរាបចាប់ផ្ដើមមានកំណើនភ្ញៀវទេសចរអន្តរជាតិច្រើនឡើងវិញ រួមជាមួយការហោះហើរពីបរទេសចូលក្នុងខេត្តនេះមានចាប់ពី១៥-១៦ជើងក្នុង១ថ្ងៃ ដែលបានដឹកជញ្ជូនភ្ញៀវទេសចរ មកជាមួយចាប់ពី១,៣០០នាក់ទៅ១,៤០០នាក់ក្នុង១ថ្ងៃ។នេះបើយោងតាមក្រសួងទេសចរណ៍។ គួរជម្រាបថា ក្នុងរយៈពេល១០ខែឆ្នាំ២០២២ (មករា-តុលា) ខេត្តសៀមរាបទទួលបានទេសចរសរុបចំនួន១,៧៩២,៥៤៩នាក់ កើនឡើង៨៨៦.៣៣៥% ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន១,៦២៣,២០០នាក់ កើនឡើង៨៣០.៤៥% និងទេសចរអន្តរជាតិមានចំនួន១៦៩,៣៤៩នាក់ កើនឡើង២២២៤.៣០%។ លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានឱ្យដឹងថា...
BBC៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអាស៊ីរបស់ខ្លួន បានដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់ កូរ៉េខាងជើង៣នាក់ ដែលពាក់ព័ន្ធនឹងការសាកល្បងមីស៊ីល នាពេលថ្មីៗនេះរបស់ប្រទេសនេះ ។ គួរបញ្ជាក់ថា ក្រុងព្យុងយ៉ាងបានបាញ់មីស៊ីល បាលីស្ទិកច្រើនជាង៦០គ្រាប់នៅក្នុងឆ្នាំនេះ ហើយបានសាកល្បងមីស៊ីលអន្តរទ្វីប ជាច្រើនគ្រាប់ ។ លោក Jon Il...
COPENHAGEN៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ថា កាលពីថ្ងៃព្រហស្បតិ៍ មេដឹកនាំសុខភាពអឺរ៉ុប បានសម្តែងការព្រួយបារម្ភរបស់ពួកគេ ចំពោះការកើនឡើងសក្តានុពល នៃការឆ្លងមេរោគផ្លូវដង្ហើម នៅទូទាំងតំបន់ក្នុងរដូវរងារនេះ ហើយបានអំពាវនាវឱ្យមាន ការការពារដោយយក ចិត្តទុកដាក់បំផុតចំពោះពលរដ្ឋ ជាពិសេសអ្នកដែលងាយរងគ្រោះបំផុត ។ ដោយសារការព្រួយបារម្ភអំពី ការរីករាលដាលនៃមេរោគផ្លូវដង្ហើម ហៅកាត់ថា (RSV) ដែលបានកើនឡើង និងជំងឺកូវីដ-១៩...
ប្រ៊ុចសែល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ថា កាលពីថ្ងៃព្រហស្បតិ៍ សហភាពអឺរ៉ុប ហៅកាត់ (EU) បានព្រមព្រៀងគ្នាជាបណ្ដោះអាសន្ន លើតម្លៃ៦០ដុល្លារក្នុង១បារ៉ែល លើតម្លៃប្រេងសមុទ្ររបស់រុស្ស៊ី ដែលនេះជាគំនិតរបស់ក្រុមប្រទេសទាំង៧ ហៅថា (G7) ជាមួយនឹងយន្តការកែតម្រូវ ដើម្បីរក្សាកម្រិតតម្លៃ៥ភាគរយ ។ មន្ត្រីការទូត...
ព្រុចសែល៖ យោងតាមប្រភពបានឱ្យដឹងថា សហភាពអឺរ៉ុប កំពុងបិទកិច្ចព្រមព្រៀងមួយ ដើម្បីកាត់បន្ថយតម្លៃប្រេងឆៅ របស់រុស្ស៊ីនៅត្រឹម ៦០ ដុល្លារក្នុងមួយបារ៉ែល ដែលជាការព្យាយាមចុងក្រោយរបស់ពួកគេ ដើម្បីឈានដល់កិច្ចព្រមព្រៀងមួយ មុនថ្ងៃផុតកំណត់នៅថ្ងៃច័ន្ទ។ ប្រភពបានឲ្យដឹងថា ប៉ុន្តែប៉ូឡូញ នៅតែបន្តជំរុញឱ្យរឹងកញ្ចប់ទណ្ឌកម្ម មុនពេលចុះហត្ថលេខាលើតម្លៃកំណត់ ហើយការពិភាក្សានឹងបន្តនៅថ្ងៃស្អែក។ ទីក្រុង WARSAW ចង់បានការដាក់ទណ្ឌកម្មថ្មី ដែលភ្ជាប់ទៅនឹងផែនការប្រេងរុស្ស៊ី។ កិច្ចពិភាក្សារបស់សហភាពអឺរ៉ុប បានបន្តអូសបន្លាយតាំងពីសប្តាហ៍មុន...
ម៉ូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergey Lavrov បានឲ្យដឹងថា សហរដ្ឋអាមេរិក បានបង្កើតការគំរាមកំហែងអត្ថិភាព ចំពោះទីក្រុងមូស្គូ ដោយការចូលរួមដោយផ្ទាល់ នៅក្នុងជម្លោះអ៊ុយក្រែន និងបានចូលទៅក្នុងសង្រ្គាមពាក្យសម្ដី ជាមួយមេដឹកនាំលោកខាងលិច នៅឯកិច្ចប្រជុំសន្តិសុខកម្រិតខ្ពស់ នៅប្រទេសប៉ូឡូញ។ លោកក៏បានព្រមានអំពីហានិភ័យដ៏ធំ នៃសង្គ្រាមនុយក្លេអ៊ែរ ដែលអាចកើតមាន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ លោក...
ភ្នំពេញ៖ ក្រុមហ៊ុនមួយ បានសម្រេចបោះទុនវិនិយោគ ៥,១លានដុល្លារ ដើម្បីបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅខណ្ឌមានជ័យ ព្រមទាំងអាចបង្កើតការងារបានចំនួន ៧៨៧កន្លែង ។ យោងតាមហ្វេសប៊ុក ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី២ ធ្នូ បានឲ្យដឹងថា តាមសំណើសុំវិនិយោគបង្កើត រោងចក្រកាត់ដេរសម្លៀកបំពាក់ របស់ក្រុមហ៊ុន TEXTSTAR GARMENT (CAMBODIA) CO., LTD...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ធ្វើការណែនាំដល់អាជីវករមួយចំនួន ដែលប្រកបអាជីវកម្ម ជុំវិញបរិវេណមណ្ឌលប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ទាំង៣០មណ្ឌល ទូទាំងរាជធានីភ្នំពេញ ត្រូវផ្អាកជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ធ្នូ ឆ្នាំ២០២២ ។ យោងតាមសេចក្តីជូនដំណឹង រស់រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដើម្បីរួមចំណែកឲ្យការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី៥ និងទី៦ ខែធ្នូ...
ភ្នំពេញ៖ កម្ពុជា បានបណ្ដេញចេញជនបរទេស ១០៤នាក់ថែមទៀត ក្រោយចាប់ខ្លួនពីបទឆ្លងដែន និងស្នាក់នៅខុសច្បាប់។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ អគ្គនាយកដ្ឋានអន្តប្រវេសន៍ បានឲ្យដឹងថា ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ អគ្គនាយកដ្ឋានអន្តប្រវេសន៍ បានធ្វើការបណ្ដេញជនបរទេសចំនួន១០៤នាក់ ស្រី២៤នាក់ មាន ៥សញ្ជាតិ ក្នុងនោះ ជនជាតិឥណ្ឌាចំនួន ២នាក់...
ភ្នំពេញ ថ្ងៃទី ២ ខែធ្នូ ឆ្នាំ២០២២៖ គេហទំព័រមួយដែលមានគោលដៅទប់ស្កាត់ និងលុបបំបាត់ការចែករំលែករូបភាព ស្រើបស្រាលដោយគ្មាន ការយល់ព្រម ត្រូវបានដាក់ដំណើរការ ឱ្យប្រើប្រាស់ជាភាសាខ្មែរ ដោយក្រុមហ៊ុន Meta ដោយមានការគាំទ្រ ពីអង្គការសេរីភាពកម្ពុជាអូស្ត្រាលី (AusCam Freedom Project)។ គេហទំព័រនេះគឺជាគេហទំព័របណ្តាញ ជំនួយសម្រាប់ករណីសងសឹក ដោយបង្ហោះរូបអាសអាភាស (Revenge...
ដាម៉ាស់៖ កងកម្លាំងប្រជាធិបតេយ្យស៊ីរី SDF ដែលគាំទ្រដោយអន្តរជាតិ ដែលដឹកនាំការប្រយុទ្ធជាមួយក្រុម ISIS នៅភាគឦសានប្រទេសស៊ីរី បានបញ្ឈប់ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នាទាំងអស់ប្រឆាំងនឹងក្រុមនេះ បន្ទាប់ពីប្រទេសតួកគីបានបើកការវាយប្រហារលើទីតាំងរបស់ខ្លួន។ SDF កំពុងរៀបចំ សម្រាប់ការលុកលុយដីដោយប្រទេសតួកគី បន្ទាប់ពីការប្រកាសរបស់ប្រធានាធិបតីលោក Recep Tayyip Erdogan កាលពីខែមុនថា “រថក្រោះ និងទាហាន” នឹងឆ្លងកាត់ព្រំដែនក្នុងពេលឆាប់ៗនេះ បន្ទាប់ពីការទម្លាក់គ្រាប់បែកនៅកណ្តាលទីក្រុងអ៊ីស្តង់ប៊ុល ដែលទីក្រុងអង់ការ៉ា បានស្តីបន្ទោសទៅលើក្រុមផ្តាច់ខ្លួនជនជាតិឃឺដ។...
បរទេស៖ រដ្ឋមន្ត្រីការបរទេសរុស្សី លោក Sergey Lavrov បានព្រមានថា ជម្លោះណាមួយរវាងរដ្ឋដែលមានអាវុធនុយក្លេអ៊ែរ គឺទំនងជានឹងកើនឡើងជាសង្គ្រាមនុយក្លេអ៊ែរទាំងស្រុង ដូច្នេះហើយ គួរតែជៀសវាងនៅគ្រប់ការចំណាយទាំងអស់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Lavrov នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា “សង្គ្រាមណាមួយរវាងមហាអំណាចនុយក្លេអ៊ែរគឺមិនអាចទទួលយកបានទេ។ ទោះបីជាមាននរណាម្នាក់សម្រេចចិត្តចាប់ផ្តើមវាដោយប្រើមធ្យោបាយសាមញ្ញក៏ដោយ វានឹងមានការប្រថុយប្រថានដ៏ធំដែលវាកើនឡើងទៅជានុយក្លេអ៊ែរ” ។...
បរទេស៖ នាយកប្រតិបត្តិក្រុមហ៊ុន Raytheon Technologies លោក Greg Hayes បាននិយាយថា សហរដ្ឋអាមេរិកកំពុងធ្វើការដើម្បីផ្លាស់ទីប្រព័ន្ធមីស៊ីលលើផ្ទៃទៅអាកាសកម្រិតខ្ពស់ជាតិ (NASAMS) មួយចំនួនពីបណ្តាប្រទេសមជ្ឈិមបូព៌ាទៅកាន់ប្រទេសអ៊ុយក្រែន។ ក្រុមហ៊ុនផលិតសព្វាវុធដែលមានមូលដ្ឋាននៅរដ្ឋ Virginia បានបង្កើតអាវុធនេះដោយសហការជាមួយក្រុមហ៊ុន Kongsberg Defense & Aerospace របស់ប្រទេសន័រវេស។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ការផ្លាស់ប្តូរទស្សនទាន និងមតិយោបល់ របស់តំណាងរាជធានី-រដ្ឋធានីអាស៊ាន គូសបញ្ជាក់ពីការប្តេជ្ញាចិត្តដ៏រឹងមាំ ក្នុងការរួមដំណើរឆ្ពោះទៅសម្រេចការកសាងសហគមន៍អាស៊ានមួយ ។ ក្នុងសន្ទរកថាបិទ ក្នុងកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន ឆ្នាំ២០២២ (MGMAC 2022) ក្រោមប្រធានបទ”ការជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដើម្បីទីក្រុងឆ្លាត មានភាពធន់ និងមានចីរភាព”...
ភ្នំពេញ៖ សេចក្តីថ្លែងការណ៍រួមគ្នា ក្នុងកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន (MGMAC 2022) បានផ្តោតលើវិស័យអាទិភាពទាំង៦ ដែលត្រូវបានដាក់ចេញក្នុងក្របខ័ណ្ឌទីក្រុងឆ្លាតអាស៊ាន រួមមាន ពលរដ្ឋនិងសង្គម សុខភាពនិងសុខមាលភាព សុវត្ថិភាពនិងសន្តិសុខ បរិស្ថានដែលមានគុណភាព ហេដ្ឋារចនាសម្ព័ន្ធដែលបានសាងសង់ និងឧស្សាហកម្មនិងនវានុវត្តន៍។ នៅក្នុងចំណុចទី១ ក្នុងចំណោម៦ចំណុច ក្រោយកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន ឆ្នាំ២០២២ ក្រោមប្រធានបទ “ការជុំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ...
ក្រេបរសជាតិ Craft Beer មានរសជាតិថ្មីទើបតែផលិតថ្មីៗ ពីក្រុមហ៊ុនដ៏ល្បី ញុំាម្ហូបឆ្ងាញ់ៗ ថតរូបស្អាតៗនៅក្នុងភោជនីយដ្ឋានដ៏ប្រណិតដែលមានបរិយាកាសល្អឥតខ្ចោះ សម្រាប់ការលំហែរអារម្មណ៍បែប Chill Chill នាពេលរាត្រីជាមួយមិត្តភក្តិ ឬមនុស្សជាទីស្រលាញ់ក្រោយសម្រាកពីការងារ។ អារម្មណ៍ដ៏រីករាយនៃការទទួលទានស្រាបៀរស្រស់ ជាមួយមុខម្ហូបមានឱជារសឈ្ងុយឆ្ងាញ់មាននៅ Cambodia Mastercraft Microbrewery Restaurant ស្ថិតក្នុងផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គា ម៉ល ជាន់ទី២ ដែលបានបើកសាកល្បងទទួលស្វាគមន៍ភ្ញៀវចាប់ពីថ្ងៃនេះតទៅជាមួយនឹងប្រូម៉ូសិនពិសេសពីថ្ងៃទី ២ ដល់ថ្ងៃទី ៤...
ភ្នំពេញ៖ ក្នុងកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន ឆ្នាំ២០២២ ក្រោមប្រធានបទ “ការជុំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដើម្បីទីក្រុងឆ្លាត មានភាពធន់ និងមានចីរភាព” នៅរាជធានីភ្នំពេញ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ បានសង្កត់ធ្ងន់ លើសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការ រវាងទីក្រុងនិងទីក្រុង ក្នុងការទាញយកសក្កានុពល នៃគម្រោងសហប្រតិបត្តិការ សម្រាប់ភាគី ទាំងអស់ និងដៃគូគាំទ្រនានា...
កំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាម នារសៀលថ្ងៃទី ២ ខែធ្នូ ឆ្នាំ២០២២ នេះ នៅសាលាខេត្តកំពង់ចាម បានបើកកិច្ចប្រជុំ គណៈកម្មការរៀបចំ ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២២ ខាងមុខនេះ ដោយមានការចូលរួមពី រដ្ឋលេខាធិការ...
បរទេស៖ លោក Xavier Piechaczyk ប្រធាននិយតករ ថាមពល RTE បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសបារាំងអាចនឹង ប្រឈមមុខនឹងការដាច់ចរន្តអគ្គិសនី នៅរដូវរងានេះ ប្រសិនបើបណ្តាញអគ្គិសនីរបស់ខ្លួន ស្ថិតនៅក្រោមភាពតានតឹងធ្ងន់ធ្ងរ ដោយសារតែអាកាសធាតុត្រជាក់ និងតម្រូវការខ្ពស់នោះ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា...
បរទេស៖ សារព័ត៌មាន Politico បានរាយការណ៍ដោយដកស្រង់ ប្រភពអនាមិកមួយថា ប្រទេសបារាំងបានសារភាពក្រៅផ្លូវការថា ខ្លួនមិនអាចផ្តល់ឱ្យអ៊ុយក្រែន នូវសព្វាវុធបន្ថែមទៀត បានទេ ដោយសារស្តុកក្នុងឃ្លាំងធ្លាក់ចុះ ប៉ុន្តែបានសន្យាថា នឹងបន្តជួយដល់ទីក្រុងគៀវ តាមមធ្យោបាយផ្សេងៗ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា សារព័ត៌មានបានផ្សាយនៅក្នុងសន្និសីទកាសែត Brussels Playbook...
បរទេស ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានប្រាប់សន្និសីទសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិក និងអង្គការណាតូ កំពុងចូលរួម ដោយផ្ទាល់នៅក្នុងជម្លោះ ដែលកំពុងបន្តនៅ ក្នុងប្រទេសអ៊ុយក្រែន ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា លោក...
ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញដឹកនាំគណៈប្រតិភូ ព្រឹទ្ធសភា ចូលគោរពវិញ្ញាណក្ខន្ធ លោក ជាំង ជីមិន អតីតប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន នៅស្ថានឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា ។ លោក ជាំង...
ព្រុចសែល ៖ ប្រធានអង្គការណាតូ បានណែនាំថា សម្ព័ន្ធភាពអាចផ្តល់ នូវការជំរុញដ៏សំខាន់ដល់ អំណាចប្រយុទ្ធរបស់អ៊ុយក្រែន ដោយបញ្ជូនរថក្រោះ ទំនើបបំផុតរបស់ខ្លួន ទៅកាន់ជួរមុខ ក្នុងសង្គ្រាមជាមួយរុស្ស៊ី ។ លោក Jens Stoltenberg ក៏បានបញ្ជាក់ផងដែរថា បន្ទាប់ពីការឈ្លានពាន របស់រុស្ស៊ី វាគឺជា “ការពិតដ៏ព្រៃផ្សៃ” ដែលប្រទេសលោកខាងលិច ឥឡូវនេះត្រូវវិនិយោគលើ...
ថ្ងៃទី១ខែធ្នូ លោកZhaoLijianអ្នកនាំពាក្យក្រសួង ការបរទេសចិន បានថ្លែងនៅក្នុងសន្និសីទ កាសែតជាប្រចាំថា ភាគីចិននឹងបន្តប្រកាន់ខ្ជាប់ នូវការបង្ការ និងគ្រប់គ្រង ដោយវិទ្យាសាស្ត្រ និងចំគោលដៅ ដើម្បីធានាឱ្យសេដ្ឋកិច្ច និងសង្គមបន្តអភិវឌ្ឍ ប្រកបដោយភាពរឹងមាំនិងស្ថិរភាព ដោយសមិទ្ធផលបង្ការ និងគ្រប់គ្រងដ៏ល្អប្រសើរ និងរួមចំណែកដល់ការងើបឡើងវិញ នៃសេដ្ឋកិច្ចពិភពលោក ។ តាមការផ្សាយដំណឹងឱ្យដឹងថា លោកស្រី Yellen រដ្ឋមន្ត្រីក្រសួង...
ភ្នំពេញ ៖ ក្នុងវេទិកាអភិបាលក្រុងអាស៊ាន (AMF) លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានរំលេចថា ការវិវត្តនៃឧស្សាហកម្ម៤.០ តម្រូវឲ្យមានការចិត្តទុកដាក់ បន្ថែមទៀត ក្នុងការសម្របសម្រួល ទទួលយកបច្ចេកទេស និងនវានុវត្តថ្មីៗ ។ លោក ឃួង ស្រេង បានលើកឡើងថា ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ បានទទួលធ្វើជាម្ចាស់ផ្ទះ...
BUCHAREST ៖ សភារបស់ប្រទេសម៉ុលដាវា បានសម្រេចចិត្ត ដើម្បីបន្តដាក់រដ្ឋ ក្នុងគ្រាអាសន្នរយៈពេល ៦០ថ្ងៃទៀត ដោយចាប់ផ្តើមពីថ្ងៃទី០៦ ខែធ្នូ នេះបើយោង តាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។ យោងតាមរបាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយ Moldovan រដ្ឋាភិបាលបានធ្វើសំណើ ដើម្បីធានាសុវត្ថិភាព នៃការផ្គត់ផ្គង់ថាមពល សម្រាប់រដូវរងារ គ្រប់គ្រងលំហូរចំណាកស្រុក...
ភ្នំពេញ ៖ លោកអ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តះបណ្តាលវិជ្ជាជីវៈ បានអះអាងថា រណសិរ្ស២ធ្នូ មិនត្រឹមតែបានជួយសង្គ្រោះ អាយុជីវិតប្រជាពលរដ្ឋទេ ប៉ុន្តែបានជួយស្តារ កសាងសង្គមជាតិកម្ពុជា ឲ្យប្រែមុខមាត់ថ្មី លើឆាកអន្តរជាតិ ។ លោក អ៉ិត សំហេងរដ្ឋមន្ត្រីក្រសួងការងារ បានលើកឡើង ក្នុងពិធីសំណេះសំណាល មិទ្ទិញអបអរសាទរ ខួបអនុស្សារីយ៍លើកទី៤៤...
តូក្យូ ៖ ឯកអគ្គរដ្ឋទូតចិន ប្រចាំទីក្រុងតូក្យូបានឲ្យដឹងថា ដំណើរទស្សនកិច្ចផ្លូវការ របស់ប្រធានាធិបតីលោក ស៊ី ជីនពីង ទៅកាន់ប្រទេសជប៉ុន ក្នុងនាមជាភ្ញៀវរដ្ឋ នឹងក្លាយជាការ ដែលមានតម្លៃ “មិនអាចកាត់ថ្លៃបាន” សម្រាប់ទំនាក់ទំនងទ្វេភាគី ដែលជារឿយៗ មានភាពតានតឹងលើបញ្ហា ដែលរួមមានជម្លោះទឹកដី ។ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានក្យូដូ លោក Kong Xuanyou...
“ស្ថានភាពអន្តរជាតិ មានភាពកាន់តែច្របូកច្របល់ ការប្រកួតប្រជែងសកល ក៏កាន់តែលេចធ្លោ ហើយក៏កាន់តែបង្ហាញ ឱ្យឃើញនូវសារ សំខាន់ នៃ ទំនាក់ទំនងរវាងចិន និងសហភាពអឺរ៉ុបផងដែរ ” ។ ថ្ងៃទី១ខែធ្នូ លោក Xi Jinpingប្រធានរដ្ឋចិន បានជួបពិភាក្សាជាមួយលោក Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុប នៅទីក្រុង ប៉េកាំង ។...