អ.ស.ប៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ថា កាលពីថ្ងៃអង្គារ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ (UN) បានថ្កោលទោស “ក្នុងលក្ខខណ្ឌដ៏ខ្លាំងក្លាបំផុត” ទៅលើការវាយប្រហារភេរវកម្ម នាពេលថ្មីៗនេះ នៅក្នុងរដ្ឋធានីម៉ូហ្គាឌីស៊ូ ប្រទេសសូម៉ាលី ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ សមាជិកនៃក្រុមប្រឹក្សា សន្តិសុខបានបញ្ជាក់ជាថ្មីថា អំពើភេរវកម្មក្នុងគ្រប់ទម្រង់ និងការបង្ហាញរបស់ខ្លួន គឺជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរបំផុត...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិ របស់ប្រទេសរុស្សីលោក Sergey Shoigu បាននិយាយនៅថ្ងៃពុធថា ចំនួនកងកម្លាំងណាតូដែលឈរជើង នៅជិតព្រំដែនភាគខាងលិច របស់រុស្ស៊ីបានកើនឡើងដល់ជាង ៣០ ០០០ នាក់ហើយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា លោកបាននិយាយថា ប្លុកយោធាដែលដឹកនាំដោយ សហរដ្ឋអាមេរិកបានបង្កើន អង្គភាពនៅអឺរ៉ុបកណ្តាល...
ឡូសអ៊ែនជីឡេស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ថា សហរដ្ឋអាមេរិក កំពុងប្រឈមមុខនឹងរដូវកាលនៃ ជំងឺផ្តាសាយកាន់តែធ្ងន់ធ្ងរនៅក្នុងឆ្នាំនេះ ស្របពេលជាមួយនឹង ការកើនឡើងនៃការចម្លងជំងឺកូវីដ-១៩ និងការកើនឡើងនៃ ករណីឆ្លងមេរោគផ្លូវដង្ហើម ហៅកាត់ថា (RSV)។ យោងតាមទិន្នន័យចុងក្រោយបំផុត ពីមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិក ហៅថា (CDC) បានឱ្យដឹងថា ជំងឺផ្តាសាយបានកើតឡើងខ្លាំង កាលពីដើមឆ្នាំនេះ...
ភ្នំពេញ៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានសម្រេចទទួលយក សេចក្តីព្រាងច្បាប់ថវិកា ឆ្នាំ២០២៣ ដាក់ជូនគណៈកម្មការជំនាញ រដ្ឋសភាដើម្បីពិនិត្យ សិក្សារួចដាក់ជូន អចិន្ត្រៃយ៍វិញ។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅវិមានរដ្ឋសភាជាលទ្ធផល កិច្ចប្រជុំគណៈកម្មាធិការអិចន្រ្តៃយ៍ បានអនុម័តទទួលយកសំណើ...
សេអ៊ូល៖យោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលីបានប្រាប់ឲ្យដឹងថា ផ្កាពណ៌សនៃការកាន់ទុក្ខ និងការចែករម្លែកទុក្ខស្ថិតនៅក្បែរផ្លូវតូចចង្អៀតនៃ Itaewon ដែលជាតំបន់កម្សាន្តពេលរាត្រីដ៏ពេញនិយមនៃទីក្រុងសេអ៊ូលជាកន្លែងដែលអ្នកចូលទស្សនាពិធីបុណ្យ Halloween ជាច្រើនបានស្លាប់នៅក្នុងការរត់ជាន់គ្នាកាលពីល្ងាចថ្ងៃសៅរ៍។ នេះបើយោងតាមទីស្នាក់ការកណ្តាលប្រឆាំងគ្រោះមហន្តរាយ និងសុវត្ថិភាពរបស់កូរ៉េខាងត្បូងថា គិតត្រឹមព្រឹកថ្ងៃអង្គារនេះ ចំនួនអ្នកស្លាប់ដោយសារគ្រោះមហន្តរាយនេះកើនឡើង១៥៦នាក់ ។ ជនរងគ្រោះភាគច្រើនមានអាយុ២០ឆ្នាំក្នុងនោះ១២នាក់អាយុ១០ឆ្នាំ ហើយមនុស្សសរុប ១៥១ នាក់បានរងរបួសរត់ជាន់គ្នាមាន ២៩ នាក់របួសធ្ងន់។ សោកនាដកម្មនេះជាឧប្បត្តិហេតុដ៏សាហាវបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសកូរ៉េខាងត្បូង និងជាគ្រោះមហន្តរាយសន្តិភាពដ៏អាក្រក់បំផុតដែលប្រទេសជាតិបានឃើញចាប់តាំងពីឆ្នាំ ២០១៤នៅពេល មនុស្សចំនួន...
អ៊ុយក្រែន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ថា កាលពីថ្ងៃអង្គារ រុស្ស៊ី បានប្រាប់ដល់ជនស៊ីវិលឱ្យចាកចេញពីតំបន់មួយនៅតាមបណ្តោយច្រាំងខាងកើតនៃទន្លេ Dnipro នៅក្នុងខេត្ត Kherson របស់ប្រទេសអ៊ុយក្រែន ដែលជាផ្នែកបន្ថែមដ៏សំខាន់នៃបទបញ្ជាជម្លៀសខ្លួនដែលទីក្រុង គៀវ បានបញ្ជាក់ថា បរិមាណនៃចំនួនប្រជាជនដោយបង្ខំមានចំនួនច្រើននៅក្នុងទឹកដីដែលខ្លួនកាន់កាប់ ។ គួររំលឹកថា ប្រទេសរុស្ស៊ី...
ភ្នំពេញ៖ព្រឹត្តិការណ៍ បើកការប្រកួតកីឡាប្រដាល់គុនខ្មែរ ដណ្តើមខ្សែក្រវ៉ាត់ ពានរង្វាន់សម្ដេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិប្រភេទទម្ងន់ ៦០គីឡូកាមដំណើរឆ្ពោះទៅព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២២ ឈានជើងចូលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅសង្វៀន TV5 ព្រែកកំពឹស។ សម្រាប់វគ្គនេះ អ្នកប្រដាល់ វ៉ាន់ វឿន...
ឡុងដ៏៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ថា រដ្ឋាភិបាលអង់គ្លេសបានបញ្ជាក់ឲ្យដឹងថ្ងៃពុធនេះថា ខ្លួនបានដាក់ទណ្ឌកម្មលើមហាសេដ្ឋីក្រុមហ៊ុនផលិតដែក និងគីមីឥន្ធនៈរុស្ស៊ី ចំនួន៤នាក់ពាក់ព័ន្ធនឹងសង្រ្គាមនៅអ៊ុយក្រែន ។ គេបានដឹងថា ទណ្ឌកម្មទាំងនោះរួមមាន Alexander Abramov និង Alexander Frolov ដែលចក្រភពអង់គ្លេស បានពណ៌នាថា...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ជាការពិតណាស់ ឆ្លងកាត់នូវវិបត្តិកូវីដ-១៩ រយៈពេល ២ឆ្នាំកន្លងមកនេះ តួនាទីនៃវិស័យទេសចរណ៍ ត្រូវបានមើលឃើញថា កាន់តែចាំបាច់ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ច និងភាពរីកចម្រើនរបស់សង្គមជាតិ។ នាឱកាសអញ្ជើញបើកកិច្ចប្រជុំរដ្ឋមន្ដ្រីទេសចរណ៍អេកម៉ិក (ACMECS) លើកទី៥ និងកិច្ចប្រជុំរដ្ឋមន្ដ្រីទេសចរណ៍ CLMV លើកទី៦ នាថ្ងៃទី៣...
ម៉ូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ថា ការនាំចេញគ្រាប់ធញ្ញជាតិពី អ៊ុយក្រែនបានបន្តធ្វើឡើងនៅថ្ងៃពុធនេះ ខណៈដែលរុស្ស៊ីបានបញ្ជាក់ថា ខ្លួនកំពុងចូលរួមក្នុងកិច្ចព្រមព្រៀង ដែលសម្របសម្រួល ដោយអង្គការសហប្រជាជាតិ (UN) និងតួកគី ដើម្បីបង្កើតច្រករបៀងសមុទ្រខ្មៅ ដែលមានសុវត្ថិភាព ។ លោក Recep Tayyip...
បរទេស៖ យ៉ាងហោចណាស់មានជនជាតិរុស្សី ដែលត្រូវបានប្រមូលទៅធ្វើកងទ័ពចំនួន ១០០នាក់ត្រូវបានសម្លាប់នៅក្នុង និងក្រៅសមរភូមិចាប់តាំងពីប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានប្រកាសការកោះហៅ ប្រជាជនឱ្យចូលយោធាដ៏ ច្របូកច្របល់កាលពីខែមុន។ នេះបើយោងតាមការវិភាគ នៃការស្លាប់ដែលបានបញ្ជាក់ ដោយប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ។ យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា...
បរទេស៖ កូរ៉េខាងជើងបានបាញ់មីស៊ីល រយៈចម្ងាយឆ្ងាយយ៉ាងហោច ណាស់មួយគ្រាប់ និង មីស៊ីលរយៈចម្ងាយខ្លីចំនួនពីរគ្រាប់ទៀត។ នេះបើតាមការបញ្ជាក់របស់ អគ្គសេនាធិការចម្រុះ របស់កូរ៉េខាងត្បូង (JCS)។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida និយាយថា ក្នុងចំណោមនោះ...
ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំ ក្រុមការងារបច្ចេកទេស ចុះពិនិត្យស្ថានភាពគុណភាព ស្ពានព្រែកតាមាក់ ដោយប្រើប្រាស់រថយន្តបំពាក់ ឧបករណ៍អង្កេតពិនិត្យស្ពាន រ៉ូបូតត្រួតពិនិត្យខ្សែកាបស្ពាន និងឧបករណ៍ត្រួតពិនិត្យលំញ័រ ស្ពានផងដែរ។ រថយន្តបំពាក់ឧបករណ៍អង្កេតពិនិត្យស្ពាន និងឧបករណ៍បច្ចេកទេស ទំនើបថ្មីៗមួយចំនួន ត្រូវបានក្រសួងសាធារណការ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានឱ្យដឹងថា កីឡាការិនីជឺជីតស៊ូកម្ពុជា ខាន់ ចេសា ដណ្ដើមបានមេដាយមាស នៃការប្រកួតកីឡាជឺជីតស៊ូជើងឯកពិភពលោក Ju-Jitsu World Championship – Abu Dhabi 2022 ហើយ ក្រោយយកឈ្នះកីឡាការិនីអេស្ប៉ាញ Matthews...
បរទេស៖ អភិបាលតំបន់ស្តីទី លោក Vladimir Saldo បានប្រកាសកាលពីថ្ងៃចន្ទថា អាជ្ញាធររុស្ស៊ីបានពង្រីកការ ជម្លៀសជនស៊ីវិលពី តំបន់ជួរមុខក្នុងតំបន់ Kherson រួមបញ្ចូលទាំងតំបន់ដែលមានចម្ងាយ ១៥គីឡូម៉ែត្រ នៅលើច្រាំងខាងកើតនៃទន្លេ Dnieper ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រជាជននឹងត្រូវផ្លាស់ទីលំនៅ...
គៀវ៖ ប្រមុខយោធាក្នុងតំបន់របស់ទីក្រុងគៀវ បានឲ្យដឹងថា ទឹកដីភាគខាងជើងអ៊ុយក្រែន បានរៀបចំ “ឃ្លាំងពិសេស” ជាច្រើនរយកន្លែង ដើម្បីរៀបចំសម្រាប់ការវាយប្រហារ នុយក្លេអ៊ែរដ៏មានសក្តានុពល ពីប្រទេសរុស្ស៊ី។ លោក Oleksiy Kuleba ប្រធានរដ្ឋបាលយោធាក្នុងតំបន់របស់ទីក្រុង បានឲ្យដឹងនៅក្នុងបទសម្ភាសន៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ ដោយប៉ុស្តិ៍ទូរទស្សន៍អ៊ុយក្រែន Hromadske ថារដ្ឋាភិបាលអ៊ុយក្រែន កំពុងរៀបចំសម្រាប់ “សេណារីយ៉ូករណីដ៏អាក្រក់បំផុត” នៅពេលដែលភាពតានតឹង...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម ។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់...
គៀវ៖ ថ្វីបើថ្មីៗនេះបានប្រកាសពីការចល័តទ័ពដោយផ្នែករបស់ខ្លួនឱ្យពេញលេញក៏ដោយ ក៏យោធារុស្ស៊ីត្រូវបានគេរាយការណ៍ថា កំពុងបន្ត “លាក់កំបាំង” ការចល័តទាហាន ដើម្បីប្រយុទ្ធក្នុងសង្គ្រាមអ៊ុយក្រែន នៅពេលដែលភាពវឹកវរផ្នែកទាហានថ្មី កំពុងចាប់ផ្តើម។ ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា ការចល័តទ័ពដែលប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសកាលពីថ្ងៃទី២៤ ខែកញ្ញា បានបញ្ចប់ដោយជោគជ័យកាលពីថ្ងៃចន្ទ។ អ្នកបម្រុងចំនួន ៣០ម៉ឺននាក់ត្រូវបានគេជឿថា ត្រូវបានព្រាងចូលទៅក្នុងសង្រ្គាម ទោះបីជាតួលេខចុងក្រោយមិនត្រូវបានបញ្ចេញដោយរដ្ឋាភិបាលរុស្ស៊ីក៏ដោយ។ កិច្ចប្រឹងប្រែងធ្វើទាហានពាក់កណ្តាលឆ្នាំជាទៀងទាត់បានចាប់ផ្តើមកាលពីថ្ងៃអង្គារ ដោយក្រសួងការពារជាតិរុស្ស៊ីពីមុនបានប្រកាសថាទាហានថ្មីរហូតដល់...
ឡុងដ៌៖ រដ្ឋាភិបាលអង់គ្លេសបានលាតត្រដាងថា ចក្រភពអង់គ្លេស កំពុងចំណាយប្រាក់រាប់លានផោនក្នុងការពង្រឹងការការពារអ៊ីនធឺណិតរបស់អ៊ុយក្រែន ការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងសេវាសាធារណៈរបស់ប្រទេសប្រឆាំងនឹងការវាយប្រហារព្យាបាទ។ ជាការឆ្លើយតបទៅនឹងការកើនឡើងនៃ “ចង្វាក់” នៃសកម្មភាពអ៊ីនធឺណិតរបស់រុស្ស៊ី បន្ទាប់ពីការលុកលុយរបស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នៅក្នុងខែកុម្ភៈ កញ្ចប់ថវិកាដំបូងចំនួន ៦,៣៥លានផោន (៧,២ លានដុល្លារ) ត្រូវបានណែនាំ។ រដ្ឋាភិបាលបានឲ្យដឹងថា ប៉ុន្តែវាត្រូវបានរក្សាភាពស្ងប់ស្ងាត់រហូតមកដល់ពេលនេះ សម្រាប់ហេតុផលសន្តិសុខ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន...
ភ្នំពេញៈ បុរសង្ស័យវ័យជាង៤៥ ឆ្នាំ ម្នាក់ត្រូវបាន កម្លាំងសមត្ថកិច្ចនគរបាល ព្រហ្មទទណ្ឌ រាជធានីភ្នំពេញ សហការជាមួយ កម្លាំងមូលដ្ឋានខណ្ឌសែនសុខ ធ្វើការចាប់ឃាត់ខ្លួន បន្ទាប់ពី ជនសង្ស័យ រូបនេះ បានបាញ់សម្លាប់ យុវជនម្នាក់ បណ្តាលអោយស្លាប់យ៉ាង អាណោចអាធ័ម នៅលើដង ផ្លួវ ដោយសារតែ ខឹងនឹង ជនរងគ្រោះ...
ភ្នំពេញ ៖ ថ្ងៃទី២ ខែ វិច្ឆិកា ឆ្នាំ២០២២ សាលា Shrewsbury ដែលមានមូលដ្ឋាន នៅចក្រភពអង់គ្លេស មានមោទនភាព ក្នុងការនាំយកនូវស្តង់ដារអប់រំ របស់ចក្រភពអង់គ្លេស មកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីរួមចំណែកដល់ការអភិវឌ្ឍន៍ យ៉ាងឆាប់រហ័ស នៃវិស័យអប់រំនេះ និងកិច្ចលើកកម្ពស់ ប្រព័ន្ធអប់រំ របស់ប្រទេស ឱ្យស្រប...
ភ្នំពេញថ្ងៃទី02 ខែវិច្ឆកា ឆ្នាំ 2022៖ គួរអោយសរសើរគំនិតផ្តួចផ្តើមដ៏ប្រពៃ និងគុណប្រយោជន៍នេះ! ទីបំផុត Orkide the Royal Condominium (ខុនដូ អ័រគីដេ) ប្រកាសជាផ្លូវការនូវ វគ្គបង្រៀនជំនាញហែលទឹក ដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋកម្ពុជា ក្រោយការសាកល្បងថ្នាក់បង្រៀនជំនាញនេះរយះពេល 2 វគ្គ ដោយជោគជ័យយ៉ាងរលូនរួចមក។ លោក គួ្រច...
បរទេស ៖ ប្រទេសចិនបានថ្កោលទោស យុទ្ធសាស្ត្រការពារជាតិថ្មី របស់សហរដ្ឋអាមេរិក (NDS) ដោយនិយាយថា គោលនយោបាយ របស់អាមេរិក ត្រូវបានជំរុញដោយ “តក្កវិជ្ជា នៃការត្រួតត្រា” ខណៈពេលដែលទទូចថា រដ្ឋាភិបាលទីក្រុងប៉េកាំង នឹងមិនស្វែងរក “អនុត្តរភាព” ឬចងសត្រូវ ជាមួយប្រទេសដទៃឡើយ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២...
បរទេស ៖ យោងតាមការចេញផ្សាយ បង្ហាញរបាយការណ៍ ស្រាវជ្រាវមួយ ដែលត្រូវបាន ធ្វើឡើង ដោយ CBC News និងត្រូវបានយកមក ចេញផ្សាយបន្តដោយទីភ្នាក់ងារ ចិនស៊ិនហួ នៅថ្ងៃនេះបានសរសេរថា សហរដ្ឋអាមេរិកត្រូវ បានគេមើលឃើញថាកំពុង កើតមានអត្រា នៃការបាញ់ប្រហារគ្នា នៅក្នុងអំឡុងពេលរាតត្បាត កើនឡើងហើយ ខណៈដែលក្រមសិលធម៍ របស់ប៉ូលីសបែរ...
អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី នៅរសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ ២០២២នេះ បាន បញ្ចេញផ្សាយនូវវីដេអូផ្លូវការថ្មីមួយទៀត ក្រោមចំណងងជើងថា រដ្ឋាភិបាលអាណត្តិទី៦ ៖ជោគជ័យដ៏លេចធ្លោសម្រាប់មោទនភាពជាតិខ្មែរ។ វីដេអូនេះ មានរយៈពេល១៧នាទី និង១៨វិនាទី។ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បានរំលេចនូវអត្ថន័យដ៏ធំធេង ជាគុណតម្លៃក្នុងការដឹកនាំប្រទេស ដោយសម្តេចតេជោ ហ៊ុន សែន ជាមួយនឹងការបញ្ជាក់ថា...
កាប៊ុល ៖ ការិយាល័យអង្គការសហប្រជាជាតិ ទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្មបានឲ្យដឹងថា ការដាំដុះអាភៀន កើនឡើងមួយភាគបី នៅក្នុងប្រទេស អាហ្វហ្គានីស្ថាន ខណៈដែលប្រទេសនេះប្រឈម នឹងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ។ តួលេខថ្មីនេះទំនងជាបញ្ជាក់ ពីការភ័យខ្លាចថាក្រុមតាលីបង់ នឹងបរាជ័យក្នុងការនាំឲ្យផលិតកម្មធ្លាក់ចុះ ហើយចាប់តាំងពីខែសីហា ឆ្នាំមុនការជួញដូរគ្រឿងញៀននៅបរទេសបានបន្ត ដោយគ្មានការរំខាន។ ក្រុមដែលបានរឹបអូសអាហ្វហ្គានីស្ថានក្នុងខែសីហា ឆ្នាំ២០២១ បានហាមឃាត់ការដាំដុះអាភៀន និងគ្រឿងញៀនទាំងអស់នៅក្នុងខែមេសា ប៉ុន្តែត្រូវបានលើកលែង...
ស្វាយរៀង ៖ ផ្លូវលំ៣ខ្សែប្រវែង៣.៤៥០ម៉ែត្រ ក្នុងសង្កាត់បាវិត ត្រូវបានជួសជុល និងពង្រីកក្រាលថ្មម៊ិច ឡើងវិញ ដើម្បីសម្រួលនូវទុក្ខលំបាក របស់ប្រជាពលរដ្ឋ ដែលធ្វើដំណើរ លើផ្លូវនេះ ដែលកន្លងមកមានស្នើសុំ ពីពលរដ្ឋឱ្យអាជ្ញាធរ ធ្វើការជួសជុលនិង កែរលម្អរផងដែរ។ លោក សាញ់ សាខុន ចៅសង្កាត់បាវិត នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២...
ស្វាយរៀង ៖ អគ្គីភ័យឆាបឆេះផ្ទះមួយខ្នង បានបណ្តាលឲ្យបុរសម្នាក់ បានស្លាប់ភ្លាមៗក្នុងភ្នក់ភ្លើង ឆេះរថយន្តមួយគ្រឿង និងទ្រព្យសម្បត្តិអស់មួយចំនួនធំ នៅវេលាម៉ោង៩និង១០នាទីព្រឹកថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២២ ស្ថិតនៅក្នុងភូមិស្វាយក្ងោរ ឃុំស្វាយជ្រំស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ បើតាមសមត្ថកិច្ច កងរាជអាវុធហត្ថស្រុកស្វាយជ្រំបានឲ្យដឹងថា ក្នុងករណីអគ្គីភ័យ បានឆាប់ឆេះផ្ទះ ប្រជាពលរដ្ឋនេះ កម្លាំងអាវុធហត្ថ បានសហការ ជាមួយកម្លាំង...
វ៉ាស៊ីនតោន ៖ អេមីរ៉ាតអារ៉ាប់រួម និងសហរដ្ឋអាមេរិក បានចុះហត្ថលេខា លើភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីវិនិយោគ ១០០ ពាន់លានដុល្លារ ដើម្បីផលិតថាមពលស្អាត ១០០ ជីហ្គាវ៉ាត់នៅទូទាំងពិភពលោក នៅឆ្នាំ២០៣៥ ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Wam បានរាយការណ៍ថា កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខានៅឯពិព័រណ៍ និងសន្និសិទប្រេងអន្តរជាតិ Abu Dhabi...
តេអេរ៉ង់៖ អ៊ីរ៉ង់កំពុងរៀបចំការដឹកជញ្ជូនអាវុធដ៏ធំមួយដែលមានទាំងមីស៊ីល និងយន្តហោះដ្រូនចំនួន ១០០០គ្រឿងសម្រាប់រុស្ស៊ី ដែលនឹងជួយយ៉ាងខ្លាំងដល់សង្គ្រាមក្រុងមូស្គូ នៅអ៊ុយក្រែន ។ អ្នកជំនាញបានប្រាប់កាសែត The National ថា យុទ្ធនាការរបស់រុស្ស៊ី នឹងទទួលបានការកើនឡើងដ៏សំខាន់មួយជាមួយនឹងការដឹកជញ្ជូនយន្តហោះដ្រូនធុន kamikaze រាប់រយគ្រឿងបន្ថែមទៀត ហើយអ្វីដែលគួរឱ្យព្រួយបារម្ភជាងនេះទៅទៀតនោះគឺ មីស៊ីលផ្លោងរយៈចម្ងាយខ្លីដែលផ្គត់ផ្គង់ដោយតេអេរ៉ង់។ វាត្រូវបានគេយល់ថា ការបញ្ជូននេះកំពុងត្រូវបានត្រួតពិនិត្យយ៉ាងដិតដល់ដោយសេវាកម្មចារកម្មលោកខាងលិច ជាពិសេសព្រោះវានឹងក្លាយជាឱកាសដំបូងដែលអ៊ីរ៉ង់បាននាំចេញមីស៊ីលពីដីទៅដី ដែលជាសក្តានុពលនៃអាវុធ Shahab...