សៀមរាប៖ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (JCI Cambodia) កាលពីថ្ងៃទី១ ខែតុលាកន្លងទៅនេះ បានរៀបចំវគ្គបណ្តុះបណ្តាលមួយស្តីពី”ភាពជាអ្នកដឹកនាំ ” លើកទី៧ (7th JCI Cambodia Leadership Academy) ក្រោម Theme “Pay it Forward”។ វគ្គបណ្តុះបណ្តាលអ្នកដឹកនាំលើកទី៧នៅឆ្នាំនេះ មានរយៈពេល៣យប់៤ថ្ងៃ ផ្តើមចាប់ពីថ្ងៃទី...
ភ្នំពេញ៖ តាមសំណើសុំ វិនិយោគលើគម្រោងបង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ របស់ក្រុមហ៊ុន CONCEPT CREATOR FASHION (CAMBODIA) CO., LTD គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រ ចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនខាងលើ ដែលមានទីតាំងវិនិយោគ ស្ថិតនៅអគារ A ភូមិត្រពាំងភ្លូ ឃុំអូរសារាយ ស្រុកត្រាំកក់...
ដើម្បីថ្លែងអំណរគុណ ដល់អតិថិជនរបស់ខ្លួន ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ បានប្រកាសផ្តល់រង្វាន់ជាសាច់ប្រាក់សុទ្ធចំនួន ២០០០០ដុល្លារ ចែកជារៀងរាល់ខែជូនដល់អតិថិជន ដែលមានសំណាងគាស់ត្រូវរង្វាន់ពីក្រវិលកំប៉ុងស្រាបៀរ កម្ពុជា។ អតិថិជននៅទូទាំងប្រទេស នឹងមានឱកាសឈ្នះប្រាក់សុទ្ធដ៏ច្រើនសន្ធឹកសន្ធាប់នេះ ដោយគ្រាន់តែស្វែងរកពាក្យ «$20,000» ដែលមាននៅក្រោមក្រវិលកំប៉ុង របស់ស្រាបៀរ កម្ពុជា ចាប់ពីខែតុលាតទៅ។ បន្ទាប់ពីឃើញពាក្យខាងលើ...
ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាសនូវការរៀបចំ មហោស្រពជាតិ ភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៣ ឆ្នាំ២០២២ (CNSFF 2022) ដើម្បីលើកទឹកចិត្តយុវជន ក្នុងការអភិវឌ្ឍសមត្ថភាពរបស់ពួកគេ និងដើម្បីចូលរួមចំណែក ក្នុងការអភិវឌ្ឍវិស័យភាពនៅកម្ពុជា ។ ការប្រកាសនេះធ្វើឡើង ក្នុងសន្និសីទសារព័ត៌មាន របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២...
តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន IRNA ផ្លូវការបានរាយការណ៍ថា អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Ali Bagheri Kani កាលពីថ្ងៃព្រហស្បតិ៍បានរិះគន់ ប្រទេសអឺរ៉ុប ចំពោះការលះបង់ផលប្រយោជន៍ របស់ពួកគេ ក្រោមសម្ពាធ របស់សហរដ្ឋអាមេរិក។ ថ្លែងសុន្ទរកថាក្នុងដំណើរទេសចរណ៍អឺរ៉ុបនៅរដ្ឋធានី Budapest នៃប្រទេសហុងគ្រី លោក Bagheri Kani បានលើកឡើងថា ទោះបីជាមានកិច្ចសន្យារយៈពេលវែង...
ភ្នំពេញ ថ្ងៃទី ០៧ ខែតុលា ឆ្នាំ២០២២៖ “យើងរួមគ្នាជួយកុមារតាមរយៈយុទ្ធនាការ ‘រត់ជាមួយសាយ’”! នេះគឺជាសារដែលអំពាវនាវចេញពីក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា ខណៈក្រុមហ៊ុនចូលរួមគាំទ្រយុទ្ធនាការ “រត់ជាមួយសាយ” ដែលមានគោលបំណងរៃអង្គាសប្រាក់សម្រាប់មន្ទីរពេទ្យកុមារអង្គរ។ នៅក្នុងយុទ្ធនាការ “រត់ជាមួយសាយ” ចុងក្រោយបំផុតនេះ សិល្បករដ៏ល្បីឈ្មោះលោក អួន បឋម ហៅ «សាយ» នឹងរត់ក្នុងរយៈចម្ងាយ...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងថា ក្រសួងលើកចិត្តដល់ប្រជាពលរដ្ឋលេងកីឡា និងចិញ្ចឹមមាន់ ប៉ុន្ដែមិនត្រូវលេងភ្នាល់ដាក់លុយ ឬយកមាន់ចិញ្ចឹមនោះ ទៅជល់ឡើយ គឺច្បាប់មិនអនុញ្ញាតទេ។ ការលើកឡើងរបស់ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បែបនេះ ក្រោយពីសមត្ថកិច្ចនៅមូលដ្ឋានមួយចំនួន បានទៅបង្ក្រាប់កន្លែងចិញ្ចឹមមាន់ជល់ ឬកន្លែងលេងបាល់ទះ។...
វីយែន៖ រដ្ឋមន្ត្រីថាមពល នៃអង្គការប្រទេសនាំចេញប្រេង (OPEC) បានច្រានចោលការចោទប្រកាន់ថា ពួកគេកំពុង “បង្កគ្រោះថ្នាក់ដល់ទីផ្សារ ថាមពលពិភពលោក” និងបណ្តាលឱ្យ “ភាពក្រីក្រថាមពលនៅលោកខាងលិច” ជាមួយនឹងការកាត់បន្ថយ ផលិតកម្មប្រេងចុងក្រោយ របស់ពួកគេ។ OPEC និងសម្ព័ន្ធមិត្តរបស់ខ្លួន ដែលជាក្រុមដែលគេស្គាល់ថាជា OPEC+ បានបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីរបស់ខ្លួនកាលពីថ្ងៃពុធ ហើយបានប្រកាសកាត់បន្ថយផលិតកម្មដ៏ធំចំនួន ២លានបារ៉ែលក្នុងមួយថ្ងៃ (bpd) ចាប់ពីខែវិច្ឆិកា...
តេអេរ៉ង់៖ រដ្ឋមន្ត្រីប្រេងអ៊ីរ៉ង់ លោក Javad Owji បានឲ្យដឹងថា ការដឹកជញ្ជូន និងពាណិជ្ជកម្មប្រេង និងឧស្ម័នជាមួយរុស្ស៊ី នឹងធ្វើឱ្យអ៊ីរ៉ង់ ក្លាយជាមជ្ឈមណ្ឌលថាមពល ក្នុងតំបន់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ។ លោក Owji បានធ្វើការកត់សម្គាល់នៅខាងក្រៅ វេទិកាសេដ្ឋកិច្ចកាសព្យែន ដែលកំពុងដំណើរការដែលធ្វើឡើង នៅក្នុងរដ្ឋធានីម៉ូស្គូ នៃប្រទេសរុស្ស៊ី...
ហ្សាកាតា៖ ប្រធានាធិបតីឥណ្ឌូនេស៊ីលោក ចូកូ វីដូដូ បានស្នើឱ្យសភានៃបណ្តាប្រទេសចំនួន២០ ហៅកាត់ថា (G20) ពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីជំនះវិបត្តិពិភពលោក និងលើកកម្ពស់ការងើបឡើងវិញនៃ សេដ្ឋកិច្ចពិភពលោក ចំពេលមានជម្លោះភូមិសាស្ត្រនយោបាយ។ ក្នុងពិធីបើកកិច្ចប្រជុំកំពូលប្រធានសភា G20 លើកទី៨ នៅទីនេះ ដោយមានការចូលរួមពីតំណាងសភានៃសមាជិក និងភាគីជាច្រើន ដែលបានអញ្ជើញ លោក វីដូដូ បានឲ្យដឹងថា...
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានទាមទារវិធានការសេដ្ឋកិច្ច ដើម្បីឆ្លើយតបទៅនឹងទណ្ឌកម្ម របស់លោកខាងលិច ដែលត្រូវបានគេរំពឹងថា នឹងកើនឡើងកាន់តែខ្លាំង។ លោកពូទីន បានឲ្យដឹងនៅឯកិច្ចប្រជុំរដ្ឋាភិបាល ស្តីពីបញ្ហាសេដ្ឋកិច្ចតាមរយៈខ្សែវីដេអូថា “វាមានសារៈសំខាន់ណាស់ក្នុងការយល់ថា សម្ពាធទណ្ឌកម្មលើប្រទេសរុស្ស៊ី នឹងកើនឡើង” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក ពូទិន បានលើកឡើងថា...
ស្ដុកហូម៖ សេវាសន្តិសុខរបស់ប្រទេសនេះ បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា អាជ្ញាធរស៊ុយអែតឥឡូវនេះមានភស្តុតាង ដើម្បីគាំទ្រការសង្ស័យ ដែលថាបំពង់បង្ហូរឧស្ម័ន Nord Stream ត្រូវបានបំផ្លិចបំផ្លាញ។ សេវាសន្តិសុខបានឲ្យដឹងថា “ការរឹបអូសមួយចំនួនត្រូវបានធ្វើឡើង ក្នុងអំឡុងពេលស៊ើបអង្កេតនៅនឹងកន្លែង”។ “ការស៊ើបអង្កេតបន្តនឹងបង្ហាញថា តើនរណាម្នាក់អាចត្រូវបានសង្ស័យ ហើយក្រោយមកត្រូវបានកាត់ទោស ពីបទឧក្រិដ្ឋកម្មនេះ”។ កាលពីដើមសប្តាហ៍នេះ ឆ្មាំឆ្នេរសមុទ្រស៊ុយអែត បានបិទតំបន់ជុំវិញការលេចធ្លាយចំនួនពីរ ក្នុងចំណោមការលេចធ្លាយទាំង៤ទីតាំង មុនពេលដាក់ពង្រាយនាវាកងទ័ពជើងទឹក ដែលបំពាក់ដោយបច្ចេកវិទ្យាសមស្រប...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបង្ហាញការសោកស្តាយ និងមរណៈទុក្ខ ចំពោះការបាញ់ប្រហារកូនសិស្សនៅថៃ បណ្តាលឲ្យស្លាប់ជាង៣០នាក់។ ការសម្តែងមរណៈទុក្ខរបស់សម្តេចនេះ ធ្វើឡើងក្នុងជំនួបជាមួយ លោក អនេក ឡៅថាំម៉ាតាស់ (Anek Laothamatas) រដ្ឋមន្ត្រីឧត្តមសិក្សាវិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍ ប្រទេសថៃ នាព្រឹកថ្ងៃ៧ តុលា។...
វ៉ាស៊ីនតោន៖ ក្រសួងរតនាគារសហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសដាក់ទណ្ឌកម្ម ប្រឆាំងនឹងមេដឹកនាំអ៊ីរ៉ង់ លើតួនាទីរបស់ពួកគេ ក្នុងការបិទការចូលប្រើអ៊ីនធឺណិត នៅក្នុងប្រទេស និងក្នុងការទទួលយកវិធានការ “ហិង្សា” ផ្សេងទៀត ដើម្បីលុបបំបាត់ការតវ៉ាក្នុងស្រុក ដែលកំពុងបន្តដែលបង្កឡើង ដោយការស្លាប់របស់ក្មេងស្រីវ័យក្មេងម្នាក់។ សរុបមក មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ចំនួន ៧រូបត្រូវបានចាត់តាំង ដោយការិយាល័យគ្រប់គ្រងទ្រព្យសកម្មបរទេស របស់ក្រសួងរតនាគារ (OFAC) សម្រាប់ការដាក់ទណ្ឌកម្ម រួមមានរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ...
ស្វាយរៀង ៖ ម៉ូតូហុងដា ស៊ែរ១២៥ ចំនួន ២គ្រឿង ត្រូវបានចោរ ចាក់សោរទ្វារបងចូលលួច ទាំងកណ្ដាលអធ្រាត និងបានបំពុលសត្វឆ្កែងាប់ ជាច្រើននៅផ្ទះបន្ទប់ពិគ្រោះ និងព្យាបាលជំងឺ សុខសាន្ត បានដោយសុវត្ថិភាព នៅឃុំក្រោលគោ ផ្អើលអ្នកភូមិនិង រាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន ជួយអន្តរាគមន៍ ។ ហេតុការណ៏នេះបានកើតឡើង កាលពីវេលាម៉ោង២និង១៥នាទីទាបភ្លឺឈានចូលថ្ងៃទី ៦...
ភ្នំពេញ ៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដោយ លោក ចាន់ ស៊ីណាត រដ្ឋលេខាធិការ និងមន្ត្រីបច្ចេកទេស ក្រសួង នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ នេះ បានអនុញ្ញាតឲ្យលោកស្រី Jyotsana Varma នាយកថ្មីស្ថាន...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជាបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៦នាក់ទៀត ខណៈជាសះស្បើយចំនួន១០នាក់ និងស្លាប់គ្មាន។ គិតត្រឹមព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន១៣៧ ៩១២នាក់ អ្នកជាសះស្បើយចំនួន ១៣៤ ៧៨៦នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦នាក់៕
បរទេស៖ យ៉ាងហោចណាស់ កុមារ២៤នាក់ និងគ្រូបង្រៀនមានផ្ទៃពោះម្នាក់ ត្រូវបានសម្លាប់ ដោយអតីតមន្ត្រីប៉ូលិស ដែលបានទៅបាញ់ សម្លាប់មនុស្ស នៅក្នុងមណ្ឌលថែទាំកុមារមួយកន្លែង ស្ថិតនៅភាគឦសានប្រទេសថៃ កាលពីថ្ងៃព្រហស្បតិ៍ ភ្លាមៗបន្ទាប់ពីខ្មាន់កាំភ្លើង បានបង្ហាញខ្លួននៅតុលាការ លើបទចោទប្រកាន់គ្រឿងញៀន ។ យោងតាមសារព័ត៌មាន NBC News ចេញផ្សាយកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែក...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំក្រុមហ៊ុនសាងសង់ ផ្លូវជាតិលេខ២ និងលេខ២២ ត្រូវដោះស្រាយបញ្ហាប្រឈម ដែលកើតឡើង ដោយមិនត្រូវបណ្តែតបណ្តោយ ឲ្យបញ្ហាប្រឈមទាំងអស់ជះផល ប៉ះពាល់ដល់ការ អនុវត្តគម្រោងឡេីយ។ ក្នុងជំនួបពិភាក្សាការងារជាមួយ គណៈប្រតិភូនៃសាធារណរដ្ឋកូរ៉េ និងភាគីពាក់ព័ន្ធ ដើម្បីជំរុញឲ្យការអនុវត្តគម្រោងធ្វើឲ្យប្រសើឡើងវិញផ្លូវជាតិលេខ២ និងលេខ២២...
ព្រុចសែល៖ ក្រុមប្រឹក្សាសហភាពអឺរ៉ុប បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សហភាពអឺរ៉ុប កាលពីថ្ងៃព្រហស្បតិ៍ បានអនុម័តកញ្ចប់ទណ្ឌកម្មថ្មី ដែលមានគោលបំណងបង្កើន និងពង្រឹងវិធានការរឹតត្បិត ប្រឆាំងនឹងប្រទេសរុស្ស៊ី។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ជុំទី៨ នៃទណ្ឌកម្មរបស់សហភាពអឺរ៉ុប បានធ្វើឡើងជាការឆ្លើយតបទៅនឹង “ការបញ្ចូលខុសច្បាប់នៃតំបន់ Donetsk, Luhansk, Zaporizhzhia និង Kherson របស់អ៊ុយក្រែន” ។ វិធានការថ្មីដាក់បញ្ចូលតម្លៃ...
ភ្នំពេញ៖ គណបក្សខ្មែររួបរួមជាតិ និងគណបក្សកម្ពុជានិយម បានព្រមព្រៀងគ្នា រៀបឲ្យមានជំនួបរវាងថ្នាក់ដឹកនាំ នៃគណបក្សទាំងពីរ ដើម្បីពិភាក្សាលម្អិត ស្វែងរកការសម្រេចរួម ឈានទៅបង្កើតប៉ូលនយោបាយ ប្រជាធិបតេយ្យសេរីថ្មីមួយ ។ កិច្ចជំនួបនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ៨ព្រឹក នាសណ្ឋាគារសាន់វ៉េ ភ្នំពេញ៕
យូអិន៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres មានការតក់ស្លុត និងសោកស្ដាយ ចំពោះការបាញ់ប្រហារ ដ៏ធំដ៏គួរឱ្យរន្ធត់នៅឯកន្លែង ថែទាំកុមារមួយកន្លែង នៅភាគឦសានប្រទេសថៃ នេះបើតាមអ្នកនាំពាក្យរបស់លោក។ លោក Stephane Dujarric អ្នកនាំពាក្យបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “លោកអគ្គលេខាធិការ សូមចូលរួមរំលែកទុក្ខដល់ ក្រុមគ្រួសារនៃជនរងគ្រោះ និងសូមជូនពរអ្នករបួសឱ្យ ឆាប់ជាសះស្បើយ”...
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Nasser Kanaani បានរិះគន់ប្រទេសលោកខាងលិច ចំពោះអ្វីដែលលោក បានហៅការប្រើប្រាស់ សិទ្ធិមនុស្សរបស់ពួកគេថា ជា “ឧបករណ៍” ដើម្បីដាក់សម្ពាធលើប្រទេសដទៃទៀត។ លោក Kanaani បានសរសេរនៅក្នុងបណ្ដាញ Instagram ឲ្យដឹងថា “នៅពេលដែលសិទ្ធិមនុស្ស ត្រូវបានប្រែក្លាយទៅជារឿងលេងសើច និងជាឧបករណ៍ សម្រាប់ដាក់សម្ពាធនយោបាយលើអ្នកដ៏ទៃ អាណាចក្រប្រព័ន្ធផ្សព្វផ្សាយនៃ ប្រព័ន្ធអនុត្តរភាពក៏ជួយជំនួស...
ភ្នំពេញ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្ដីពី លទ្ធផលនៃការអនុវត្ត យុទ្ធនាការប្រយុទ្ធប្រឆាំង គ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម អាជីវកម្មផ្លូវភេទ និងល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ ព្រមទាំងការងារត្រួតពិនិត្យជនបរទេស និងហត្ថពលកម្មបរទេស។...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ របស់ប្រទេសអ៊ីស្រាអ៊ែលលោក Benny Gantz កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានចេញបញ្ជាក់ដាក់ទ័ព នៅក្នុងកម្រិតត្រៀមខ្លួនបំផុត ជាមួយនឹងព្រំដែន រវាងប្រទេសលីបង់ក្រោយ បានបដិសេធមិនព្រមទទួលយក សំណើរសម្របសម្រួលពីអាមេរិក ចំពោះបញ្ហាព្រំដែនរវាងគ្នា និងជាពិសេសទៅលើព្រំដែន នៃប្លុកប្រេងដែលភាគីទាំងពីរ បានព្យាយាមកេងចំណេញ លើគ្នាទៅវិញទៅមកនោះ។ បន្ទាប់ពីបានពិភាក្សា ជាមួយនឹងក្រុមការងារគ្រប់ជាន់ថ្នាក់ ហើយនោះលោករដ្ឋមន្ត្រី Gantz បានសម្រេចចិត្តដាក់...
បរទេស៖ ប្រធានាធិបតីរុស្សីលោក Vlardimir Putin កាលពីថ្ងៃព្រហស្បិត៍ម្សិលមិញនេះ បានថ្លែងប្រកាសនៅឯកិច្ចប្រជុំ ស្តីពីបញ្ហាសេដ្ឋកិច្ចមួយ នៅក្នុងប្រទេសថា បញ្ហាអតិផរណា របស់រុស្ស៊ី កំពុងធូរស្រាល ខណៈដែលអត្រារបស់វា បានចាប់ផ្តើមធ្លាក់ចុះ និងកើនឡើងយឺតយ៉ាវ មកត្រឹមតែ១៣,៥ភាគរយប៉ុណ្ណោះ កាលពីសប្តាហ៍កន្លងទៅ។ លោក Putin ក៏បានថ្លែងអំពីអត្រាអតិផរណា នៅតាមបណ្តាប្រទេសមួយចំនួន ក្នុងទ្វីបអឺរ៉ុបផងដែរ ដែលវាបានកំពុងបន្តកើនឡើង...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ របស់កោះតៃវ៉ាន់ លោក Chiu Kuo-Cheng កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានធ្វើការព្រមានចំៗថា ប្រសិនបើមានការហោះហើរ ណាមួយ ពីសំណាក់យន្តហោះរបស់ចិន ពីលើដែនអាកាសរបស់ខ្លួននោះ កោះតៃវ៉ាន់នឹងចាត់ទុកវាថា គឺជាការឈ្លានពាន និងជាការចាប់ផ្តើម វាយប្រហារមកលើកោះ របស់ខ្លួន។ ថ្លែងទៅកាន់សភាជាតិ របស់កោះតៃវ៉ាន់លោក Chiu បានបន្តទៀតថាយន្តហោះចម្បាំង របស់ចិន...
បរទេស៖ ប្រធានក្រុមប្រឹក្សាសហព័ន្ធ រុស្ស៊ី លោកស្រី Valentina Matvienko កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានធ្វើការអំពាវនាវ ទៅកាន់សភាជាតិ របស់អ៊ុយក្រែន សាជាថ្មី ក្នុងការត្រឡប់មកតុចរចាវិញភ្លាម ដើម្បីពិភាក្សាគ្នា អំពីបញ្ហាសន្តិភាព រវាងប្រទេសទាំងពីរ។ សំណើរនេះ ត្រូវបានធ្វើឡើងនៅអំឡុង នៃកិច្ចប្រជុំថ្នាក់សភា របស់ប្រទេស G20 ដែលកំពុងប្រារព្ធឡើង កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ...
បរទេស៖ ប្រធានាធិបតី នៃប្រទេសបេឡារូស លោក Alexander Lukashenko កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានធ្វើការ លើកឡើងអំពីលទ្ធភាព នៃការវាយប្រហារ បែបនុយក្លេអ៊ែរ ពីប៉ូឡូញ ក្រោយពេលដែលអាមេរិកនិងប៉ូឡូញ បានធ្វើការជួបពិភាក្សាគ្នា អំពីបញ្ហារៀបចំ ទីតាំងនុយក្លេអ៊ែរ ក្នុងប្រទេសមួយនេះ។ លោកប្រធានាធិបតីបេឡារូសរូបនេះ ក៏បានបញ្ជាក់បន្ថែមដែរថា លោកនឹងធ្វើការពិភាក្សាបញ្ហានេះ បន្ថែមទៀត ជាមួយនឹង...
ស្វាយរៀង ៖ លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង បានថ្លែងជំរុញដល់អ្នកសារព័ត៌មានទាំងអស់ ត្រូវផលិតព័ត៌មាន ដែលច្បាស់ការនិងទុកចិត្តបាន ព្រមទាំងរួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ។ ការថ្លែងបែបនេះរបស់លោកម៉ែន អេង បានធ្វើឡើង ខណៈដែលលោកតំណាងអភិបាលខេត្តស្វាយរៀង អញ្ជើញចូលរួមសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មន្ត្រីមន្ទីរព័ត៌មានខេត្ត និងអ្នកសារព័ត៌មាន ប្រចាំខេត្តស្វាយរៀង នារសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២...