នាព្រឹក ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់តំណាង ទទួលភេសជ្ជៈ ប៉ូវកម្លាំង ប៊ើរី ចំនួន ៥០០កេស ពី លោក ថន សេងតារា...
នៅវេលាម៉ោង១៣ និង១៦នាទី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ មានប្រជាពលរដ្ឋផ្តល់ព័ត៌មាន hiមកកាន់កងរាជអាវុធហត្ថរាជធានីភ្នំពេញ តាម រយៈលេខទូរសព្ទបន្ទាន់ ១២៩១ របស់មណ្ឌលបញ្ជាប្រតិបត្តិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសុំកិច្ចអន្តរាគមន៍លើបុរសម្នាក់ ដែលកំពុង បំផ្លិចបំផ្លាញទ្រព្យសម្បត្តិគ្រួសារ និងបង្កហិង្សាលើម្តាយ នៅចំណុចផ្ទះលេខ៣៦៦ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម...
គម្រោងកញ្ចប់ នៃក្តីស្រលាញ់ ត្រូវបានប្រកាសដាក់ឲ្យអនុវត្ត ក្រោមកិច្ចសហប្រតិបត្តិការ រវាងវេទិកាសម្ព័ន្ធ សង្គមស៊ីវិល និង មូលនិធិចិន ដើម្បីសន្តិភាព និងការអភិវឌ្ឍ ដែលត្រូវបានរៀបចំឡើង នៅក្នុងខេត្តតាកែវ កាលពីព្រឹកថ្ងៃទី២៥ សីហា ២០២២ ។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក Liu Jianchao រដ្ឋមន្ត្រីទំនាក់ទំនង អន្តរជាតិ...
ភ្នំពេញ ៖ ធនាគារជាតិ នៃកម្ពុជា ប្រកាសចាត់វិធានការ តាមផ្លូវច្បាប់ចំពោះ «កម្ចីខុសច្បាប់» តាមអនឡាញ បណ្ដាញសង្គម ឬផ្សព្វផ្សាយតាមខិត្តប័ណ្ណ និងបិតផ្សាយតាមទីកន្លែង សាធារណៈនានា ជាដើម ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ធនាគារជាតិ នៃកម្ពុជា នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២នេះ បានឲ្យដឹងថា គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ...
ភ្នំពេញ ៖ អ្នកជំនាញពាក់ព័ន្ធ បានលើកឡើងថា ការដំឡើងពន្ធថ្នាំជក់ នឹងជួយសម្រាលបន្ទុក រាជរដ្ឋាភិបាល ជាពិសេសអាចកាត់ បន្ថយការប្រើប្រាស់ថ្នាំជក់ ឱ្យមកនៅកម្រិតទាប ខណៈការប្រើប្រាស់ថ្នាំជក់ បង្កឱ្យខាត់បង់សេដ្ឋកិច្ច និង ប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ ដែលជាបន្ទុក សម្រាប់រាជរដ្ឋាភិបាលត្រូវដោះស្រាយ ។ ក្នុងសិក្ខាសាលា ស្ដីពីវិធានការមានប្រសិទ្ធភាព កាត់បន្ថយហានិភ័យ បណ្ដាលមកពីការប្រើប្រាស់ថ្នាំជក់ នាថ្ងៃទី២៥...
បន្ទាយមានជ័យ : នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១៣:៥០នាទី សត្វគោរបស់ពលរដ្ឋថៃ បានដើរស៊ីស្មៅ ក្នុងព្រៃចំការមីន ហើយបានជាន់ផ្ទុះ បណ្តាលឲ្យងាប់ខ្ទេចខ្លួន ត្រង់ចំនុច មុខភូមិសាស្ត្រ ភូមិល្បើកស្វាយ ឃុំល្បើកស្វាយស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ (ខាងកម្ពុជា) ទល់មុខភូមិណងយ៉ាកែវ ឃុំណងយ៉ាកែវ ស្រុកគោកធ្យូង (ខាងថៃ) រីឯសត្វគោផ្សេងទៀត...
ភ្នំពេញ៖ ក្រោយបើកដំណើរការ កម្មវិធីប្រកួតអាជីវកម្ម Start up ជាង៤ខែហើយមកនេះ កម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថល បានឈានចូលដល់វគ្គផ្តាច់ព្រ័ត្រហើយ ដោយបានរកឃើញម្ចាស់ជ័យលាភីចំនួន ៣ក្រុម ដែលមានម៉ូឌែលអាជីវកម្ម បែបថ្នាលឌីជីថល ប្រកបដោយភាពច្នៃប្រឌិត។ កម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថល ដែលបានឈានចូលដល់ វគ្គផ្តាច់ព្រ័ត្រដែលហៅថា «ថ្ងៃបទបង្ហាញសាធារណៈ» បានរៀបចំឡើង ក្រោមអធិបតីភាព បណ្ឌិត តាំង ងួនលី...
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី កាលពីរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ បានបន្តអញ្ជើញចុះជួបអតិថិជនគោលដៅដូចខាងក្រោម៖ ១-ប្រជាកសិករដាំដុះស្រូវ នៅភូមិចំណោមខាងកើត ឃុំ ចំណោម ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ដើម្បីស្វែងយល់ពីស្ថានភាពប្រមូលផលស្រូវ, តម្លៃស្រូវ និងតម្រូវការឥណទាន ការប្រាក់ទាបរបស់ធនាគារ...
ថៃ៖ សាស្ត្រាចារ្យផ្នែកច្បាប់ បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា នាយករដ្ឋមន្ត្រីចាំផ្ទះរបស់ថៃ លោក Prawit Wongsuwan មិនអាចរំលាយសភា ឬតែងតាំងរដ្ឋមន្ត្រី ថ្មីណាមួយបានទេ ដោយសារការសម្រេចចិត្តទាំងពីរនេះ ត្រូវការការយល់ព្រមពីព្រះមហាក្សត្រ។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Jade Donavanik...
បរទេស៖ លោក Prawit Wongsuwan បានឡើងកាន់តំណែង ជានាយករដ្ឋមន្ត្រីចាំផ្ទះ ដោយស្វ័យប្រវត្តិ បន្ទាប់ពីចៅក្រមភាគច្រើន នៃតុលាការធម្មនុញ្ញបានបោះឆ្នោត កាលពីថ្ងៃពុធដើម្បីទទួលយកញត្តិ របស់គណបក្សប្រឆាំង សម្រាប់ការពិភាក្សាលើការកាន់តំណែងរបស់នាយករដ្ឋមន្ត្រី Prayut Chan-o-cha ហើយបានព្យួរលោកពីកាតព្វកិច្ច រហូតដល់ការសម្រេចត្រូវបានធ្វើឡើង។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ថា កាលពីថ្ងៃអង្គារ សហរដ្ឋអាមេរិក បានជំរុញឱ្យពលរដ្ឋរបស់ខ្លួន ចាកចេញពីទឹកដីអ៊ុយក្រែន ដោយបានលើកឡើងថា ខ្លួនជឿថា រុស្ស៊ីកំពុងរៀបចំកំណត់គោលដៅ លើហេដ្ឋារចនាសម្ព័ន្ធជនស៊ីវិល និងរដ្ឋាភិបាលក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ខណៈដែលសង្រ្គាមឈានដល់រយៈពេល៦ខែ ។ គួរបញ្ជាក់ថា ការព្រមាននេះបានធ្វើឡើង បន្ទាប់ពីមានការហាមឃាត់ដោយរដ្ឋាភិបាលអ៊ុយក្រែន...
ភ្នំពេញ៖ សាធារណរដ្ឋកូរ៉េ នឹងជួយកម្ពុជាមានទាំងថវិកា ការបណ្តុះបណ្តាលជំនាញ និងចែករំលែកបទពិសោធន៍ការងារល្អៗមួយចំនួន លើផ្នែកស្តារនីតិសម្បទាទៅដល់កម្មករនិយោជិត ដែលទទួលរងនូវគ្រោះថ្នាក់ការងារ។ ការសន្យាបែបនេះពីភាគីកូរ៉េ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារ រវាងលោក JAEKAP LEE អតីតរដ្ឋមន្រ្តីក្រសួងការងារ និងមុខរបរនៃសាធារណរដ្ឋកូរ៉េ និងបច្ចុប្បន្នជាអ្នកគ្រប់គ្រង គម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការ ផ្នែកស្តារនីតិសម្បទានៅកម្ពុជា ដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា ហើយបានចូលជួបសម្តែងការគួរសម ជាមួយលោក អ៉ិត សំហេង...
ពោធិសាត់ : ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកក្រគរ ឃាត់ខ្លួនរួមនិងម្សៅក្រាមពណ៌សថ្លា ចំនួន ២៦កញ្ចប់ សង្ស័យជាសារធាតុញៀនកាលពីថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០២២ ស្ថិតនៅនឹងផ្ទះរបស់ជនសង្ស័យ ក្នុងភូមិសំរោង ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិសាត់។ តាមរបាយការណ៍ របស់អធិការដ្ឋាននគរបាលស្រុកក្រគរ បានអោយដឹងថា ជនសង្ស័យដែលសមត្ថកិច្ចនគរបាលស្រុក...
សេអ៊ូល៖ ជាផ្នែកមួយនៃកិច្ចខិតខំ ប្រឹងប្រែង ដើម្បីបង្កើនសមត្ថភាព ការពាររបស់កូរ៉េខាងត្បូង ទីភ្នាក់ងារអភិវឌ្ឍន៍ការពារជាតិ (ADD) នៅទីក្រុងសេអ៊ូល បានជ្រើសរើសក្រុមហ៊ុន អាកាសចរណ៍ Korean Air ដើម្បីជួយអភិវឌ្ឍក្រុម នៃយន្តហោះគ្មានមនុស្ស បើកបំបាំងកាយជាច្រើន សម្រាប់កងទ័ពអាកាស កូរ៉េខាងត្បូង ដែលត្រូវបានរចនាឡើង ដើម្បីធ្វើការរួមគ្នា ជាមួយយន្តហោះចម្បាំង គ្មានមនុស្សបើក។ ក្រុមហ៊ុនអាកាសចរណ៍...
តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន Fars ពាក់កណ្តាលផ្លូវការ បានរាយការណ៍ ដោយដកស្រង់សម្តី ប្រធានអាកាសចរណ៍ស៊ីវិលអ៊ីរ៉ង់ថា អ៊ីរ៉ង់គ្រោងនឹងសាងសង់យន្តហោះ ដឹកអ្នកដំណើរ ៥០កៅអី បើទោះបីជាមាន “សង្រ្គាមពេញលេញ” ដែលធ្វើដោយលោកខាងលិច ប្រឆាំងនឹងវិស័យអាកាសចរណ៍ របស់ប្រទេសក៏ដោយ។ លោក Mohammad Mohammadi-Bakhsh ប្រធានអង្គការអាកាសចរណ៍ស៊ីវិលអ៊ីរ៉ង់ (CAO) បានប្រាប់សន្និសីទមួយថា “យើងនឹងប្រើប្រាស់សមត្ថភាព...
សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ បានផ្តល់ឱកាសដល់និស្សិតជំនាន់ក្រោយនូវមុខជំនាញ បណ្តុះបណ្តាលផ្នែកបដិសណ្ឋារកិច្ចតាមរយៈកិច្ចសហការ ថ្មីជាមួយវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) របស់កម្ពុជា។ សណ្ឋាគារប្រណិតលំដាប់អន្តរជាតិ ថ្មីបំផុតនៅក្នុងរាជធានីភ្នំពេញ ហៃយ៉ាត់ រីជិនស៊ី នៅថ្ងៃនេះបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI)។ តាមរយៈកិច្ចព្រមព្រៀងដែលនឹងមានរយៈពេលពីរឆ្នាំ។ សណ្ឋាគារនឹងផ្តល់ធនធាន សិក្ខាសាលា...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំដល់អភិបាលរងខណ្ឌ ដែលទើបតែងតាំងថ្មី ត្រូវបម្រើសេវាជូនប្រជាពលរដ្ឋឲ្យអស់ពីលទ្ធភាព ដើម្បីបង្កើនល្បឿនការផ្ដល់សេវាសាធារណៈ ជូនពួកគាត់កាន់តែល្អប្រសើរ ជាពិសេសបំពេញភាពស៊ីវិល័យតាមសេចក្តីត្រូវការ។ នេះជាការណែនាំរបស់អភិបាលរាជធានីភ្នំពេញ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង ខណ្ឌ នាយករដ្ឋបាល ក្នុងរចនាសម្ព័ន្ធរដ្ឋបាលខណ្ឌនានា នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក ម៉ប់...
យេរ៉ូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Yair Lapid បានឲ្យដឹងថា អ៊ីស្រាអែល ប្រឆាំងនឹងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលកំពុងចរចារវាងអ៊ីរ៉ង់ និងមហាអំណាចពិភពលោក នៅទីក្រុងវីយែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Lapid បានប្រាប់សន្និសីទព័ត៌មានសន្តិសុខ សម្រាប់សារព័ត៌មានបរទេសនៅឯការិយាល័យ នាយករដ្ឋមន្ត្រីក្នុងទីក្រុងយេរ៉ូសាឡឹមថា “កិច្ចព្រមព្រៀងដែលត្រូវបានពិភាក្សា ដោយមហាអំណាចពិភពលោក ហើយអ៊ីរ៉ង់ មិនអាចរារាំងអ៊ីរ៉ង់ពីការអភិវឌ្ឍអាវុធនុយក្លេអ៊ែរបានឡើយ។...
តេអេរ៉ង់៖ រដ្ឋមន្ត្រីប្រេងអ៊ីរ៉ង់ បានឲ្យដឹងកាលពីថ្ងៃពុធថា ប្រទេសនេះ បានបញ្ចប់ការពិភាក្សាជាមួយ រុស្ស៊ីលើការទិញ និងដោះដូរឧស្ម័ន នេះបើយោងតាមសេវាព័ត៌មាន របស់ក្រសួងប្រេង Shana ។ លោក Javad Owji បានឲ្យដឹងបន្ទាប់ពីកិច្ចប្រជុំមួយ ជាមួយលោក Igor Levitin ដែលជាជំនួយការជាន់ខ្ពស់របស់ប្រធានាធិបតីរុស្ស៊ី ដែលកំពុងបំពេញទស្សនកិច្ច នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។...
កំពង់ចាម៖ លោកស្រី កែវ ចរិយា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងជាប្រធានសមាគមន៍ សង្គហមិត្ត បុក្គលិក មន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយបុគ្គលិក មន្ត្រីរាជការចូលនិវត្តន៍ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។...
យូអិន៖ អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃពុធ បានព្រមានអំពីស្ថានភាពដ៏គ្រោះថ្នាក់នៅក្នុង និងជុំវិញរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia នៅភាគខាងត្បូងប្រទេសអ៊ុយក្រែន។ លោកបានប្រាប់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិថា “ខ្ញុំនៅតែមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីស្ថានភាពនៅក្នុង និងជុំវិញរោងចក្រថាមពលនុយក្លេអ៊ែរ ដ៏ធំបំផុតរបស់អឺរ៉ុបនៅ Zaporizhzhia ។ លោក Guterres បានលើកឡើងថា...
យូអិន៖ អគ្គលេខាធិការរង អង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការនយោបាយ និងការកសាងសន្តិភាពលោកស្រី Rosemary DiCarlo កាលពីថ្ងៃពុធបានសម្តែងការព្រួយបារម្ភ ចំពោះផលប៉ះពាល់ជាសកល នៃជម្លោះអ៊ុយក្រែន។ យោងតាមការប៉ាន់ប្រមាណ របស់កម្មវិធីស្បៀងអាហារពិភពលោក (WFP) ប្រជាជនចំនួន ៣៤៥លាននាក់នឹងមានភាពអសន្តិសុខស្បៀងយ៉ាងធ្ងន់ធ្ងរ ឬមានហានិភ័យខ្ពស់នៃអសន្តិសុខស្បៀង នៅក្នុងប្រទេសចំនួន ៨២ ដែលមានវត្តមានប្រតិបត្តិការរបស់ WFP ។ លោកស្រីបានប្រាប់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ...
ប៉េកាំង៖ បេសកជនចិនមួយរូប បានស្នើឱ្យសហរដ្ឋអាមេរិក និងអង្គការណាតូ បញ្ឈប់ការបន្ថែមប្រេង ទៅក្នុងភ្លើងសង្គ្រាមនៅអ៊ុយក្រែន ដែលកំពុងឆេះស្រាប់ទៅហើយនោះ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Zhang Jun តំណាងអចិន្ត្រៃយ៍របស់ចិនប្រចាំអង្គការសហប្រជាជាតិបាន ប្រាប់កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខស្តីពីជម្លោះអ៊ុយក្រែនថា សន្តិភាពមិនអាចសម្រេចបានដោយការដាក់ទណ្ឌកម្ម និងការគាបសង្កត់ ឬបញ្ជូនអាវុធឡើយ។ សន្តិភាពត្រូវតែខិតខំ និងថែរក្សាដោយគ្រប់ភាគីដែលធ្វើការជាមួយគ្នា។ មិនថាស្ថានភាពស្មុគ្រស្មាញប៉ុណ្ណា ភាពខុសប្លែកគ្នាធ្ងន់ធ្ងរប៉ុណ្ណានោះទេ ទ្វារទៅរកការទូត...
ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០២២នេះ បានប្រកាសសាលក្រម ផ្តន្ទាទោស បុរសជាប់ចោទម្នាក់ ដាក់គុកកំណត់៧ឆ្នាំ ជាប់ទាក់ទងនឹងការប្រើប្រាស់ និង ជួញដូរគ្រឿងញៀន ប្រព្រឹត្តនៅក្នុងរាជធានីភ្នំពេញ កាលពីខែ កុម្ភៈ។ លោកលិ សុខា ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងឱ្យដឹងថា ជនជាប់ចោទរូបនេះ...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ ប្រកាសរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការ ពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ នៃរដ្ឋបាលរាជធានី រដ្ឋបាលខេត្ត រដ្ឋបាលក្រុង រដ្ឋបាលស្រុក រដ្ឋបាលខណ្ឌ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ នាថ្ងៃទី២៤ សីហា បានឲ្យដឹងថា ប្រកាសនេះ មានគោលបំណងកំណត់អំពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការពិគ្រោះយោបល់ កិច្ចការស្រ្តី...
ភ្នំពេញ ៖ កម្ពុជាសម្រេចបោះផ្សាយ «លក់មូលបត្ររដ្ឋឆ្នាំ២០២២» ក្នុងទំហំទឹកប្រាក់ ១ ២១៩ ៥០០ ០០០ ០០០ រៀល ស្មើនឹង ៣០០លានដុល្លារ ខណៈការបោះផ្សាយលក់ចាប់ផ្ដើមពីខែកញ្ញា ឆ្នាំ២០២២ តទៅ៕
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្វាគមន៍ការិយាល័យពាណិជ្ជកម្ម នៅស្ថានទូតតួកគី និងសង្ឃឹមថា ការិយាល័យនេះ នឹងធ្វើការសិក្សាស្វែងយល់ រាល់កិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម និងវិនិយោគ ដែលជាមូលដ្ឋានគ្រឹះនៃ កិច្ចសហប្រតិបត្តិការលើវិស័យដទៃទៀត ។ ការថ្លែងស្វាគមន៍របស់សម្ដេចតតេជោ ហ៊ុន សែន ធ្វើឡើងក្នុងជំនួបជាមួយ លោកស្រី...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន១៥នាក់ទៀត ខណៈ ជាសះស្បើយ ចំនួន៣៣នាក់ និងស្លាប់គ្មាន។ គិតត្រឹមព្រឹក ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៧ ៤៩៧នាក់ អ្នកជាសះស្បើយចំនួន ១៣៤ ២៧៧នាក់ អ្នកស្លាប់ចំនួន ៣ ០៥៦នាក់៕
១០ឆ្នាំកន្លងទៅនេះ យានជំនិះ ខ្ចូសនៅភូមិ ផ្ទះនៅជនបទ កន្លែងជាច្រើនបានក្លាយទៅជា “ការិយាល័យចល័ត” របស់លោក Xi Jinping ប្រធានរដ្ឋចិន ។ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ លោក Xi Jinping ប្រធានរដ្ឋចិនជិះនាវាចុះត្រួតពិនិត្យការងារ នៅអាងស្តុកទឹក Danjiangkou ស្រុក Xichuan...
លោក Zhang Jun តំណាងចិនប្រចាំជាអចិន្ត្រៃយ៍ នៅអង្គការសហប្រជាជាតិ បានលើកឡើងក្នុងសន្និសីទបើកចំហ ស្តីពីបញ្ហាអ៊ុយក្រែននៃ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២៤ ខែសីហាថា មិនអនុញ្ញាតឱ្យពិភពលោករំកិលទៅរក “សង្គ្រាមត្រជាក់ថ្មី” ជាដាច់ខាត ។ លោក Zhang Jun បានថ្លែងថា វិបត្តិអ៊ុយក្រែននិងស្ថានការណ៍តានតឹង មួយចំនួនដែលកើតឡើងលើផ្ទៃអន្តរជាតិ នៅពេលថ្មីៗកន្លងទៅនេះបានបង្ហាញថា ក្នុងយុគសម័យដែលត្រូវការ...