គៀវ៖ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ថា មន្ត្រីម្នាក់នៅក្រុង Mariupol បានបញ្ជាក់ថា មនុស្សប្រហែល៣០០នាក់បានស្លាប់ នៅក្នុងការវាយប្រហារ កាលពីសប្តាហ៍មុន នៅឯរោងមហោស្រពមួយ ។ ក្រសួងការពារជាតិអង់គ្លេស បានលើកឡើងថា អ៊ុយក្រែន កំពុងកាន់កាប់ទីក្រុងមួយចំនួនឡើងវិញ និងទីតាំងការពាររហូតដល់៣៥គីឡូម៉ែត្រ ស្ថិតនៅភាគខាងកើត នៃទីក្រុងគៀវ ។ លោក...
ប្រ៊ុចស៊ែល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ថា លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែងថា លោកពេញចិត្តចំពោះប្រទេសរុស្ស៊ីដែលត្រូវបាន ដកចេញពីក្រុម 20 (G20) ។ លោក បៃដិន បានថ្លែងសន្និសីទសារព័ត៌មានមួយ នៅឯទីស្នាក់ការកណ្តាល របស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ថា (NATO)...
ប៉េកាំង៖ អ្នកនាំពាក្យយោធាចិន បានទាមទារឱ្យសហរដ្ឋអាមេរិក ពន្យល់ពីការស្រាវជ្រាវរបស់ខ្លួន លើអាវុធជីវសាស្រ្ត ដែលបានធ្វើឡើងនៅក្នុងមន្ទីរពិសោធន៍ ជីវសាស្ត្ររបស់ខ្លួន ក្នុងប្រទេសអ៊ុយក្រែន ។នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Wu Qian អ្នកនាំពាក្យក្រសួងការពារជាតិ របស់ប្រទេសចិន បានលើកឡើងថា លោកបានកត់សម្គាល់របាយការណ៍ ពាក់ព័ន្ធស្តីពីមន្ទីរពិសោធន៍ជីវសាស្រ្ត bio-labs របស់សហរដ្ឋអាមេរិក ក្នុងប្រទេសអ៊ុយក្រែន ដោយបន្ថែមថា...
ប៉េកាំង៖ អ្នកនាំពាក្យយោធាចិន បានបរិហារ ការអះអាងរបស់អាមេរិកដែលថា ចិនបានដឹងមុន អំពីប្រតិបត្តិការយោធារបស់រុស្ស៊ី នៅអ៊ុយក្រែនថាជាព័ត៌មានមិនពិត។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ។ លោក Wu Qian អ្នកនាំពាក្យក្រសួងការពារជាតិ របស់ចិន បានលើកឡើងថា ការផ្សព្វផ្សាយព័ត៌មានមិនពិតបែបនេះ ដោយសហរដ្ឋអាមេរិក មានគោលបំណង ដើម្បីគេចចេញពីការទទួលខុសត្រូវ និងធ្វើឱ្យខូច ដល់ប្រទេសចិន។...
ប៉េកាំង៖ ប្រេសិតចិនបានឲ្យដឹងថា ប្រទេសចិនស្វាគមន៍ចំពោះ គំនិតផ្តួចផ្តើម និងវិធានការណាមួយ ដែលអាចជួយសម្រាល និងដោះស្រាយវិបត្តិមនុស្សធម៌ នៅអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ តំណាងអចិន្ត្រៃយ៍របស់ចិន ប្រចាំនៅអង្គការសហប្រជាជាតិ លោក Zhang Jun បានប្រាប់មហាសន្និបាតអង្គការសហប្រជាជាតិថា “ចំណុចចាប់ផ្តើមជាមូលដ្ឋានរបស់ចិន គឺដើម្បីលើកកម្ពស់ សហគមន៍អន្តរជាតិ និងអង្គការសហប្រជាជាតិ ឱ្យយកចិត្តទុកដាក់យ៉ាងខ្លាំង...
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុ តំណាងដោយ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ និងលោកស្រី គួច ចន្ថា អនុប្រធានក្រុមការងារ ផែនការអភិវឌ្ឍន៍ទេសចរណ៍ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ បានជួបប្រជុំការងារ ជាមួយសមាគមភ្នាក់ងារដឹកជញ្ជូន ទេសចរណ៍ជលយានខេត្តព្រះសីហនុ ដែលមានលោកឧកញ៉ា ទៀ វិចិត្រ...
ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលស្រុកបារាយណ៍ កាលពីថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០២២ បានចុះបង្រ្កាប និង ឃាត់ខ្លួនបុរសសង្ស័យម្នាក់ ជាប់ពាក់ព័ន្ធនឹងករណី ឃាតកម្ម ដោយកាប់សម្លាប់កូនស្រីបង្កើតអាយុ៨ខែ ដោយកាំបិតបុ័ងតោ នៅពេល ដែល គាត់ស្រវឹងស្រា ខណៈពេលដែល កូនស្រីនោះ កំពុងតែដេកនៅលើគ្រែក្រោមផ្ទះ បណ្តាលឲ្យស្លាប់...
ភ្នំពេញ៖ សមត្ថកិច្ចនគរបាលប្រឆាំងបទល្មើស ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០២២នេះ បានចាប់ និង បញ្ជូនខ្លួន បុរសជនជាតិចិនតៃវ៉ាន់ ចំនួន ៣នាក់ ទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរ និង សម្រេចតាម ផ្លូវច្បាប់ ជាប់ពាក់ព័ន្ធការដឹកជញ្ជូន និង...
នៅថ្ងៃទី២៤ ខែមីនាតាមម៉ោងក្នុងតំបន់ វេបសាយផ្លូវការរបស់អង្គការណាតូបានបង្ហោះរូបថតមួយសន្លឹកនៃអ្នកដឹកនាំអាមេរិកនិងអឺរ៉ុបដែលបានចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការណាតូ ។ ទីតាំងឈរនិងប្លង់ថត ដែលរចនាយ៉ាងផ្ចិតផ្ចង់ រឿងលំអិតនីមួយៗ ហាក់ដូចជាបានបញ្ចេញព័ត៌មាន ទៅកាន់មជ្ឈដ្ឋានខាងក្រៅថា៖ “អង្គការណាតូកាលពីមុន” ត្រឡប់មកវិញហើយ ។ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូល លោក បៃដិន ប្រធានាធិបតីអាមេរិក ក៏បានប្រញាប់ប្រញាល់ ប្រកាសទៅកាន់មជ្ឈដ្ឋាន ខាងក្រៅថា អង្គការណាតូ “មានភាពខ្លាំងក្លានិងសាមគ្គីភាព ”ដូចកាលពីមុន...
ភ្នំពេញ៖ ក្រោយបើកកិច្ចប្រជុំលើកទី២ ទាក់ទងទៅនឹងវិធានការបង្គ្រាបបទល្មើសជលផល លើបឹងទន្លេសាប នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២នេះ ជាលទ្ធផលត្រូវបានដាក់ចេញជាបន្តបន្ទាប់ ដោយក្នុងនោះ អាជ្ញាធរខេត្តនិងតុលាការ ជាប់បឹងទន្លេសាបទាំងអស់ ត្រូវស្រាវជ្រាវរាល់សំណុំរឿង បទល្មើសនេសាទ ដែលស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន ដើម្បីយកមកចាត់ការតាមច្បាប់ ឱ្យបានឆាប់រហ័ស ដោយម៉ឺងម៉ាត់។ ការបើកកិច្ចប្រជុំនេះ ដឹកនាំដោយលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ...
ធ្លាក់យន្តហោះ Boeing 737 ផ្ទុកអ្នកដំណើរ និងនាវិក ១៣២នាក់ នៅភ្នំមួយ ភាគខាងត្បូងប្រទេសចិនhttps://dap-news.com/international/2022/03/21/230626/ រដ្ឋបាលលោក បៃដិន ថាការប្រព្រឹត្ដរបស់យោធាមីយ៉ាន់ម៉ា លើក្រុមរ៉ូហ៊ីងយ៉ា ស្មើនឹងការប្រល័យពូជសាសន៍https://dap-news.com/international/2022/03/21/230571/ ILDU អ៊ុយក្រែន ៖ ជនបរទេស ដែលស្ម័គ្រចិត្ត មកអ៊ុយក្រែន មិនគួរបង្ហាញខ្លួន នៅក្នុងប្រទេសអ៊ុយក្រែន ឡើយ...
សម្តេចតេជោ៖ កុំភ័ន្តច្រឡំ ចូលឆ្នាំខ្មែរឆ្នាំនេះ មន្រ្តីរាជការ អត់មានបើកប្រាក់ខែឌុបទេ (Video)https://dap-news.com/national/2022/03/21/230351/ សម្ដេចតេជោ ៖ អ្នកខ្លះទាមទារ ចង់ធ្វើជានាយករដ្ឋមន្រ្តី ដូចជាខ្មោចទារបាយhttps://dap-news.com/national/2022/03/21/230358/ ម្ចាស់រថយន្ត Tundra បើកបញ្ច្រាស់ទិស បង្កការកកស្ទះ មកបង់ពិន័យ ក្រោយសមត្ថកិច្ចកោះហៅhttps://dap-news.com/national/2022/03/22/230848/ សម្តេចតេជោ ហ៊ុន សែន ដាក់បទបញ្ជា ឱ្យចុះបង្ក្រាបបទល្មើស...
ភ្នំពេញ៖ ក្រុមការងារ ចម្រុះខេត្កកំពង់ឆ្នាំង រួមមានអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង អាជ្ញាធរខេត្ត និងព្រះរាជអាជ្ញាខេត្តបានឃាត់ខ្លួនឈ្មួញទិញត្រីឆក់ត្រជាក់ឈ្មោះ ហ៊ី ប៊ុនធី ជាជនជាតិវៀតណាម ភេទ ប្រុស អាយុ ២៧ ឆ្នាំ នៅចំណុចកោះមនោ ភូមិឆ្នុកទ្រូ ឃុំ ឆ្នុកទ្រូ ស្រុក បរិបូរណ៍ ខេត្តកំពង់ឆ្នាំង...
កាលពីពេលថ្មីៗនេះមានការផ្ទុះនៃការចាប់អារម្មណ៍ និងការចែករំលែកយ៉ាងពេញទំហឹង នៅក្នុងបណ្តាញសង្គមទាក់ទងនឹងការប្រកាសចេញលក់ជាផ្លូវការនៃរថយន្ត Ford ស៊េរីថ្មីនៅប្រទេសអូស្រ្តាលី និងព្រឹត្តិការណ៍តាំងពិពណ៌រថយន្តខ្នាតធំនៅប្រទេសថៃដែលមានគាំទ្រយ៉ាងច្រើន ពីសំណាក់មិត្តអ្នកស្រឡាញ់រថយន្ត។ មិនបង្អង់យូរបន្ទាប់ពីក្រុមហ៊ុន Ford Motor Company បានប្រកាសជាផ្លូវការនោះ Ford Cambodia ក៏បានបើកទទួលការកក់ជាផ្លូវនៃរថយន្ត Ford Everest ស៊េរីថ្មីឆ្នាំ 2023 ផងដែរ ជាមួយនឹងតម្លៃពិសេស និងជម្រើសពណ៌ថ្មីយ៉ាងច្រើនសម្បូរបែបដូចជា៖...
ភ្នំពេញ ៖ ក្រសួងកសិកម្ម បានអំពាវនាវដល់ម្ចាស់ចម្ការ សហគមន៍ កសិកម្មមៀនប៉ៃលិន និងម្ចាស់រោងចក្រវេចខ្ចប់ រួសរាន់ដាក់ពាក្យស្នើសុំ ចុះបញ្ជីចម្ការ និងរោងចក្រវេចខ្ចប់ផ្លែមៀន សម្រាប់នាំចេញទៅកាន់ប្រទេសចិន ។ តាមសេចក្ដីជូនដំណឹងរបស់ ក្រសួងកសិកម្ម នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា ក្រសួងកសិកម្ម មានសេចក្តីសោមនស្សរីករាយ ជម្រាបជូនដំណឹងបន្ថែមដល់ម្ចាស់ចម្ការ សហគមន៍...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៥៨នាក់ទៀត ខណៈជាសះស្បើយ ចំនួន៣៨ នាក់ និងស្លាប់គ្មាន ។ គិតត្រឹមព្រឹក ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ៖ សរុបចំនួន១៣៥,៤០២នាក់, អ្នកជាសះស្បើយ សរុបចំនួន១៣១,៣៥១នាក់, ស្លាប់សរុប ចំនួន៣,០៥៤នាក់...
ភ្នំពេញ៖ លោកស្រី ល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwabo) អគ្គលេខាធិការ នៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា និងដឹកនាំបេសកកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មហ្វ្រង់កូហ្វូនី លើកដំបូងនៅអាស៊ីអាគ្នេយ៍ (MECA) ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ...
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញអនុក្រឹត្យ ស្តីពីការផ្ដល់ប្រាក់ឧបត្ថម្ភម្នាក់ៗចំនួន ៥ម៉ឺនរៀល ដល់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងឱកាសពិធីចូលឆ្នាំថ្មី និងពិធីបុណ្យភ្ជុំបិណ្ឌ នាពេលខាងមុខនេះ ៕
ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈអគ្គនាយកដ្ឋានពន្ធដារ និង អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានកាត់បន្ថយពន្ធនាំចូលរថយន្ដអគ្គិសនី មកប្រទេសកម្ពុជា ៥០% ខណៈរថយន្ដធម្មតាពន្ធនាំចូលត្រូវបង់ ១២២%។ ក្នុងពិធីតាំងពិព័រណ៍យានយន្តអគ្គិសនី និងសម្ពោធដាក់ឲ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពល សម្រាប់យានយន្តអគ្គិសនី នាថ្ងៃទី២៦...
ភ្នំពេញ៖ សមត្ថកិច្ចជំនាញនៃ មន្ទីរប្រឆាំងគ្រឿងញៀន បានបង្ក្រាបក្រុមឧក្រិដ្ឋជន ជាជនជាតិតៃវ៉ាន់ ៣នាក់ ប៉ុនប៉ងដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន ជិត ៦០០គីឡូក្រាម តាមផ្លូវសមុទ្រ ចេញទៅប្រទេសទី៣ ។ ប្រតិបត្តិការនេះធ្វេីឡេីងដោយអនុវត្តតាមបញ្ជា នាយឧត្ដមសេន៍យ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែន ប្រឆាំងបទល្មើសគ្រឿងញៀន...
ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីប្រកាសព័ត៌មានបង្ហាញលទ្ធផលសិក្ខាសាលា ផ្សព្វផ្សាយច្បាប់ ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការ រីកសាយភាយអាវុធមហាប្រល័យ ព្រមទាំងលិខិត បទដ្ឋានគតិយុត្តពាក់ព័ន្ធ។ ក្រសួងមហាផ្ទៃ បានរៀបចំសិក្ខាសាលា ផ្សព្វផ្សាយច្បាប់ស្តីពី ការប្រឆាំងហិរញ្ញប្បទានដល់ ការរីកសាយភាយអាវុធមហាប្រល័យ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ តាមរយៈប្រព័ន្ធវីដេអូ ZOOM នាថ្ងៃសុក្រ ទី២៥ ខែមីនា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក ប៊ុន...
ផ្ទះលក់ ស្ថិតនៅតំបន់ទួលទំពូង២ មានចំណូលស្រាប់ តម្លៃ 1m2 = 3800$ទំហំសរុប 343 m2ទំហំដី 14,5m x 23,5m https://goo.gl/maps/F6Ytz8mZ8WxVZyg9A សម្រាប់លោកអ្នក កំពុងស្វែងរក ទ្រព្យសម្បតិ្ត ដែលមានសក្តានុពល និងកំពុងមានចំណូលស្រាប់ ក៏ដូចជាប្រកបអាជីវកម្មផ្សេងៗ ឬសង់អគារខ្ពស់ អាចពិចារណាបាន ស្ថិតនៅផ្ទះលេខ...
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងត្រៀមរៀបចំពិធីសម្ពោធ បើកឱ្យប្រើប្រាស់ជាផ្លូវការ ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ ខាងមុខ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។ ក្នុងកិច្ចប្រជុំគណៈកម្មការត្រៀមរៀបចំ ពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ បានថ្លែងឲ្យដឹងថា តាមរយៈមូលនិធិពិសេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង កម្ពុជាទទួលបានអត្ថប្រយោជន៍ ពីគម្រោងចំនួន៦៧ មានទំហំទឹកប្រាក់ជាង ២០លានដុល្លារអាមេរិក ដើម្បីការកាត់បន្ថយភាពក្រីក្រ និងគាំទ្រសកម្មភាពផ្សេងៗទៀត ។ តាមរយៈសារលិខិតក្នុងឱកាសអបអរសារទរ ទិវាសប្តាហ៍កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងឆ្នាំ២០២២ លោក ប្រាក់ សុខុន បានមានប្រសាសន៍ថា...
សន្តិសុខស្បៀងគឺជា ” រឿងធំបំផុតរបស់ប្រទេសជាតិ” នេះជាគំនិត ជាយុទ្ធសាស្ត្រ របស់លោក Xi Jinping ប្រធានរដ្ឋចិន ក្នុងការចាត់ចែងស្ថានការណ៍ធំទាំងពីរ គឺស្ថានការណ៍ក្នុងស្រុក និងអន្តរជាតិ ។ ការធានាសន្តិសុខស្បៀង គឺជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ធានាស្ថិរភាពសង្គម និងគាំពារសន្តិសុខជាតិ ។ ថ្ងៃទី ៦ ខែមីនា ឆ្នាំ២០២២នេះ...
កាលពីថ្ងៃទី២៤ខែមីនា ការប៉ះទង្គិចយោធា រវាងរុស្ស៊ីនិងអ៊ុយក្រែន បានអូសបន្លាយ អស់រយៈពេលមួយខែគត់ ។ ពីលោក John Joseph Mearsheimer អ្នកវិទ្យាសាស្ត្រនយោបាយ សហរដ្ឋអាមេរិករហូតដល់លោក Matamela Cyril Ramaphosa ប្រធានាធិបតីអាហ្វ្រិកខាងត្បូង ឥស្សរជនអន្តរជាតិ កាន់តែច្រើនឡើង ៗ បានយល់ឃើញថា មូលហេតុ ធ្វើឱ្យស្ថានការណ៍...
ភ្នំពេញ: តុលាការកំពូលកាលពីព្រឹក ថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០២២ នេះ បានប្រកាសសាសាដីកា តម្កល់ទោស បុរសជនជាតិចិនម្នាក់ ជាប់ក្នុងពន្ធនាគារ កំណត់១០ ឆ្នាំ ជាប់ទាក់ទងនឹង អំពីឃាតកម្ម ដោយចាក់សម្លាប់បុរសចិន រងគ្រោះម្នាក់ នឹងកាំបិតចិតបន្លែ បណ្តាលឲ្យស្លាប់ យ៉ាងអាណោចអាធម...
សម្តេចតេជោ រំលឹកពីការវាយតម្លៃខុស របស់ប្រទេសនិងស្ថាប័នហិរញ្ញវត្ថុជាច្រើន អំពីការវិវត្តរបស់កម្ពុជាhttps://dap-news.com/national/2022/03/25/231665/ សម្ដេចតេជោ សង្ឃឹមថា «សត្វខ្លា» នៅឆ្នាំក្រោយ មិនកាចhttps://dap-news.com/national/2022/03/25/231589/ គម្រោងធ្វើឲ្យប្រសើរឡើងវិញ កំណាត់ផ្លូវជាតិលេខ៥ ពីព្រែកក្តាម ទៅធ្លាម្អម នឹងបញ្ចប់នៅឆ្នាំក្រោយhttps://dap-news.com/national/2022/03/25/231586/ នាយករដ្ឋមន្ត្រីកម្ពុជា៖ ការរៀបចំមន្ត្រីបន្តវេន ទៅមុខទៀត គឺមិនចាំបាច់សួរថា អាយុប៉ុន្មានទេhttps://dap-news.com/national/2022/03/25/231583/ នាយករដ្ឋមន្ត្រី ជឿជាក់ថា ទោះតម្លៃប្រេងសាំង...
ប៉េកាំង៖ អ្នកនាំពាក្យយោធាចិន បានឲ្យដឹងថា កងទ័ពរំដោះប្រជាជនចិន បានត្រៀមខ្លួនរួចជាស្រេច ដើម្បីចាត់វិធានការចាំបាច់ទាំងអស់ដើម្បីទប់ទល់យ៉ាងម៉ឺងម៉ាត់នូវរាល់ការញុះញង់ដែលបំផ្លាញផលប្រយោជន៍ស្នូលរបស់ចិន និងធ្វើឱ្យច្រកសមុទ្រតៃវ៉ាន់អស្ថិរភាព។ លោក Wu Qian អ្នកនាំពាក្យក្រសួងការពារជាតិរបស់ប្រទេសចិន បានធ្វើការកត់សម្គាល់ជាការឆ្លើយតបទៅនឹងការប៉ុនប៉ងរបស់គណបក្សវឌ្ឍនភាពប្រជាធិបតេយ្យរបស់តៃវ៉ាន់ ដើម្បីភ្ជាប់បញ្ហាអ៊ុយក្រែន ជាមួយនឹងសំណួរតៃវ៉ាន់ និងការរំពឹងទុកនៃ “ការគំរាមកំហែងផ្នែកយោធា” របស់ចិនដីគោកដោយអ្នកនយោបាយសហរដ្ឋអាមេរិកមួយចំនួន។ លោក Wu បានលើកឡើងថា កោះតៃវ៉ាន់មិនមែនជាអ៊ុយក្រែននោះទេ ព្រោះសំណួរតៃវ៉ាន់គឺជាកិច្ចការផ្ទៃក្នុងរបស់ចិនដែលមិនមានការជ្រៀតជ្រែកពីបរទេស។...
បរទេស៖រដ្ឋាភិបាលនៃ ប្រទេសអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានប្រកាសថានឹងផ្តល់ជាជំនួយមនុស្សធម៍ក្នុងទំហំប្រមាណជា ១០០០លានដុល្លារ ទៅដល់ប្រទេសអ៊ុយក្រែន ព្រមទាំងសម្រេចចិត្តទទួលយកជនភៀសខ្លួនអ៊ុយក្រែនយ៉ាងហោចណាស់១០ម៉ឺននាក់ផងដែរ។ យោងតាមការចេញផ្សាយរបស់rt.comបានឲ្យដឹងទៀតដែរថាការសម្រេចចិត្តលើកនេះដោយរដ្ឋាភិបាលក្រុងវ៉ាស៊ិនតោនបានធ្វើឡើងបន្ទាប់ពីព្រឹត្តិការណ៍ លុកលុយប្រទេសអ៊ុយក្រែនពីសំណាក់មហាយក្សរុស្សីកាលពីថ្ងៃទី២៤ខែកុម្ភៈកន្លងមក។ សេចក្តីថ្លែងការណ៍ដែលត្រូវបាន ធ្វើឡើងដោយផ្ទាល់ពីសំណាក់សេតវិមានរបស់អាមេរិកបានសរសេរបែបនេះថា៖អាមេរិកមានមោទនភាព យ៉ាងខ្លាំងក្នុងនាមជាអ្នកផ្តល់ជំនួ យមនុស្សធម៍ការផ្តល់ប្រជាធិបតេយ្យព្រមទាំងជំនួយសិទ្ធមនុស្សដែលមានទំហំជាងគេបង្អស់ទៅកាន់ប្រទេសអ៊ុយក្រែន។ សេចក្តីថ្លែងការណ៍ដដែលបានបន្តថា៖ពួកយើងនៅតែប្តេជ្ញាចិត្តក្នុងការចូលរួមការពារនិងភាពខ្លាំងរបស់ប្រជាធិបតេយ្យតាមរយៈសកម្មភាពមនុស្សធម៍ការប្រយុទ្ធប្រឆាំងទៅនឹងអំពើពុករលួយនៅក្នុងប្រទេសអ៊ុយក្រែនក៏ដូចជាប្រទេសជិតខាងហើយពួកយើងនឹងចូលរួមគ្នាដើម្បីបដិសេធដាច់ខាតភាពជាស្វ័យភាពនៃការដឹកនាំនិងការដឹកនាំបែបផ្តាច់ការទាំងឡាយ៕ ប្រែសម្រួល៖ស៊ុនលី