ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា លើកឡើងថា ស្តាតអូឡាំពិកមិនទាន់ប្រគល់ទៅឲ្យវិស័យកីឡាវិញទេ ដោយសារដាក់អ្នកជំងឺកូវីដ១៩ ដូច្នេះមន្រ្តីជំនាញពាក់ព័ន្ធត្រូវជួបពិភាក្សាគ្នា ដើម្បីប្រគល់ស្តាតឲ្យវិស័យកីឡា ក្នុងការជួសជុលឡើងវិញ ដើម្បីដាក់ត្រៀមប្រកួតកីឡាស៊ីហ្គេមដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣ខាងមុខ។ សម្តេចបានឲ្យក្រុមគ្រូពេទ្យ យកអ្នកជំងឺកូវីដ ដែលនៅសេសសល់ ពីស្តាតអូឡាំពិកទៅមន្ទីរពេទ្យហ្លួងម៉ែ ឬទៅពេទ្យចាក់អង្រែ ដើម្បីប្រគល់ស្តាតជួសជុលឡើងវិញ ដើម្បីត្រៀមប្រកួតស៊ីហ្គេមនៅឆ្នាំ២០២៣។ សម្តេចថា បច្ចុប្បន្ននេះ...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថា ប្រទេសអ៊ុយក្រែនកំពុងស្វែងរក លទ្ធភាពក្នុងការទទួលបានប្រាក់ប្រមាណជា ៥ពាន់លានដុល្លារ ពីមូលនិធីរូបិយវត្ថុអន្តរជាតិ IMF ជារៀងរាល់ខែ។ សេចក្តីប្រកាសដែលត្រូវបាន ធ្វើឡើងដោយលោកនាយករដ្ឋមន្ត្រី Denys Shmyhal ដោយបានបញ្ជាក់ទៀតថា៖ ពួកយើងគឺកំពុងពិភាក្សាគ្នាអំពីកញ្ចប់ប្រាក់ ៥ពាន់លានដុល្លារ ក្នុងមួយខែហើយយើងកំពុងរងចាំ ការសម្រេចចិត្តដោយភាគីចំនួន២ គឺទាំង IMF និងធនាគារពិភពលោក...
ម៉ុស្គូ៖ អគ្គលេខាធិការ អង្គការសហប្រជាជាតិលោក Antonio Guterres និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានព្រមព្រៀងគ្នា “ជាគោលការណ៍” ស្តីពីការចូលរួមរបស់ អង្គការសហប្រជាជាតិ និងគណៈកម្មាធិការអន្តរជាតិនៃ កាកបាទក្រហមក្នុងការជម្លៀសជនស៊ីវិល ចេញពីរោងចក្រដែក ដែលត្រូវឡោមព័ទ្ធនៅ Mariupol ចំពេលមានសង្រ្គាម ដែលកំពុងបន្តនៅក្នុងប្រទេសអ៊ុយក្រែន។ វាជាដំណើរទស្សនកិច្ចលើកដំបូង របស់លោកអគ្គលេខាធិការទៅកាន់ទីក្រុងមូស្គូ ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា នៅលើលោកនេះគ្មានអ្វី មានស្ដង់ដារតែមួយ ដូចវិស័យកីឡានោះទេ។ ក្នុងន័យនេះ សម្ដេចចង់សំដៅទៅលើរឿងនយោបាយ ដែលក្រុមប្រឆាំង តែងតែលើកឡើងថា ប្រជាធិបតេយ្យនៅកម្ពុជាធ្លាក់ចុះ។ ថ្លែងក្នុងឱកាស អញ្ជើញសំណេះសំណាលជាមួយកីឡាករ កីឡាការិនី និងអត្តពលិក មុនចេញទៅប្រកួតស៊ីហ្គេម នៅវៀតណាម នៅថ្ងៃទី២៨ ខែមេសា...
វ៉ាស៊ីនតោន៖ ធនាគារពិភពលោក (WB) បានឲ្យដឹងនៅក្នុងរបាយការណ៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារថា ជម្លោះរុស្ស៊ី-អ៊ុយក្រែនបានបង្ក “ភាពតក់ស្លុតដ៏ធំមួយ” ដល់ទីផ្សារទំនិញ ដោយផ្លាស់ប្តូរគំរូពាណិជ្ជកម្ម ផលិតកម្ម និងការប្រើប្រាស់ជាសកល។ ការកើនឡើងនៃ តម្លៃថាមពលក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ គឺជាការកើនឡើងដ៏ធំបំផុត ចាប់តាំងពីឆ្នាំ១៩៧៣ នេះបើយោងតាមរបាយការណ៍ ចុងក្រោយបំផុតធនាគារពិភពលោក WB ស្ដីពី Commodity...
ម៉ានីល៖ ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានបដិសេធការអញ្ជើញ របស់លោកប្រធានាធិបតីអាមេរិក ចូ បៃដិន ដែលនឹងចូលរួមកិច្ចប្រជុំកំពូល រវាងសហរដ្ឋអាមេរិក និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅខែក្រោយ។ នៅក្នុងជំនួបជាមួយសមាជិក មួយចំនួននៃគណៈរដ្ឋមន្ត្រី ដែលបានចាក់ផ្សាយកាលពីថ្ងៃពុធ លោក Duterte បានលើកឡើងថា លោកបានទទួលការអញ្ជើញឱ្យចូលរួម “កិច្ចសន្ទនា” អាស៊ានជាមួយលោក...
ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះគណៈប្រតិភូជាន់ខ្ពស់រដ្ឋធានីហាណូយ នៃសាធារណរដ្ឋ សង្គមនិយមវៀតណាម ដឹកនាំដោយ លោក ឌិញ ទៀន ហ្ស៊ង DINH TIEN...
ប៉េកាំង៖ ថ្មីៗនេះ អ្នកព្យាករណ៍ភូមិសាស្ត្រនយោបាយ George Friedman បានសន្មតថា ទំនាក់ទំនងរវាងចិន-អាមេរិក កាន់តែអាក្រក់ទៅៗ។ ទៅនឹងសកម្មភាពផ្ទាល់ខ្លួនរបស់ប្រទេសចិន និងបានមើលឃើញទុកជាមុន នូវការបាត់បង់ជាបន្តបន្ទាប់នៃ សារៈសំខាន់ជាសកលរបស់ប្រទេសចិន ដោយលើកឡើងថា សត្រូវរបស់ចិន គឺជាប្រទេសខ្លួនឯង។ តាមរយៈការពិនិត្យមើលការពិត គេអាចរកឃើញសត្រូវពិតរបស់ ចិន-អាមេរិក បានយ៉ាងឆាប់រហ័ស។ ទំនាក់ទំនងអ្នកនយោបាយអាមេរិក និងអ្នកនយោបាយដែលចូល ប្រឡូកក្នុងនយោបាយពុល...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២នេះ បានអញ្ជើញជួបសំណេះសំណាល និងផ្តល់អនុសាសន៍ ដល់កីឡាករ កីឡាការិនី និងអត្តពលិក មុនពេលពួកគេចេញទៅប្រកួតកីឡាស៊ីហ្គេម (SEA Game) លើកទី៣១ នៅប្រទេសវៀតណាម។ ការប្រកួត SEA Games លើកទី៣១...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារ ជួសជុល ផ្លាស់ប្តូរតម្លើង បរិក្ខារនានា និងរុះរើគន្លង ខ្សែបណ្តាញ អគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋាន ពង្រីកផ្លូវ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ ដល់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២...
ភ្នំពេញ ៖ សម្រាប់ឆ្នាំសិក្សាថ្មី ២០២១-២០២២! សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប (AEU) មានផ្តល់អាហារូបករណ៍ ១៦% ជូនដល់សិស្សបាក់ឌុបទាំងអស់ ទាំងសិស្សធ្លាក់និងជាប់បាក់ឌុប អោយសិក្សាថ្នាក់បរិញ្ញាបត្រ និង ថ្នាក់បរិញ្ញាបត្ររង ចូលរៀនលើកចុងក្រោយ ថ្ងៃទី២៨ ខែមេសានេះហើយ ។ អាហារូបករណ៍ផុតកំណត់ត្រឹមថ្ងៃទី ១៩ មីនា...
អំឡុងពេលកូវីដ-១៩ កម្ពុជា ធ្វើកិច្ចការងារជាច្រើន ពាក់ព័ន្ធនឹងទេសន្តប្រវេសន៍https://dap-news.com/national/2022/04/27/240046/ ប្រេសិតពិសេស ប្រធានអាស៊ាន មានផែនការរៀបចំ កិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីជំនួយមនុស្សធម៌ទៅភូមា ដើមខែក្រោយ (Video)https://dap-news.com/national/2022/04/27/240067/ ក្រសួងមហាផ្ទៃ បញ្ជារដ្ឋបាលក្រុងកំពង់ចាម និងស្រុកបាធាយ បញ្ឈប់យកកម្រៃសេវារដ្ឋបាល ទាំងឡាយណា ពុំមានកំណត់ ក្នុងប្រកាសអន្ដរក្រសួង (Video)https://dap-news.com/national/2022/04/27/240118/ អតីតមេបញ្ជាការ UNTAC ៖...
មុនសម័យកាល នៃសង្គ្រាមលោកលើកទី២ គេពុំសូវឃើញមានការប្រើពាក្យ អាស៊ីអាគ្នេយ៍នេះទេ ដោយពេលនោះ នៅឥតទាន់មានការគិតគូរបែងចែក តំបន់នៅទ្បើយទេ។ ដូច្នោះអ្នកនយោបាយ ទាំងទ្បាយបានស្គាល់ច្រើនតែពាក្យហៅតំបន់មួយនេះ ថាឥណ្ឌូចិនតែប៉ុណ្ណោះ ព្រោះអ្នកទាំងទ្បាយដឹងថា ឥណ្ឌូចិន គឺជាតំបន់មួយ ដែលស្ថិតនៅក្រោម ការគ្រប់គ្រង់ទៅដោយ អាណានិគមនិយមរបស់បារាំង ចំពោះឥណ្ឌាភូមា និង ម៉ាទ្បេស៊ីវិញ គឺស្ថិតនៅក្រោមអំណាចត្រួតត្រាគ្រប់គ្រង់ ទៅដោយចក្រពត្តិអង់គ្លេសនោះ ។ចំពោះឥណ្ឌូណេស៊ី...
បរទេស៖ សហរដ្ឋអាមេរិក បានរៀបចំវេទិកាដែលមានប្រទេសចំនួន ៤០ចូលរួម នៅមូលដ្ឋានទ័ពអាកាស Ramstein ក្នុងប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី ២៦ ខែមេសា ដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្តដើម្បីគាំទ្រអ៊ុយក្រែន ខណៈដែលប្រទេសនេះទប់ទល់នឹងសង្រ្គាមទាំងស្រុងដោយការឈ្លានពានរបស់កងកម្លាំងរុស្ស៊ី។ យោងតាមសារព័ត៌មាន Kyiv Post ចេញផ្សាយនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា វេទិកាដែលចូលរួមផងដែរដោយក្រសួងការពារជាតិអ៊ុយក្រែន Oleksiy Reznikov...
បរទេស៖ ប្រធានាធិបតីរបស់ប្រទេសក្រូអាត លោក Zoran Milanovic បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសហ្វាំងឡង់ និងស៊ុយអែត ចូលរួមជាមួយអង្គការណាតូ គឺជា “ការក្លែងបន្លំដ៏គ្រោះថ្នាក់” និងស្មើនឹងការបង្ករឿងដល់ប្រទេសរុស្ស៊ី។ លោក Milanovic បានបន្ថែមថា រដ្ឋាភិបាលទីក្រុង Zagreb នឹងបដិសេធមិនផ្តល់សច្ចាប័នលើសមាជិកភាពរបស់ប្រទេសទាំងពីរ រហូតដល់សហរដ្ឋអាមេរិក និង EU ដាក់សម្ពាធលើប្រទេសជិតខាងគឺ...
Breaking: រុស្ស៊ី ប្រកាសដកខ្លួន ចេញសមាជិក អង្គការទេសចរណ៍ពិភពលោក (UNWTO- United Nations of World Tourism Organization), នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំងAFP នៅមុននេះបន្តិច។
ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីបាន បញ្ជាក់ថាការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ មិនមែនប្រកាន់និន្នា ការនយោបាយនោះទេ។ ការបញ្ជាក់របស់ប្រមុខរាជរដ្ឋាភិបាល ធ្វើឡើងក្នុងឱកាស អញ្ជើញបិទសន្និបាតបូកសរុបការងារ ឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅការងារឆ្នាំសិក្សា២០២១-២០២២ របស់ ក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃទី២៧ខែមេសា ឆ្នាំ២០២២។ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីបានបញ្ជាក់ថាទោះបីជាប្រជាពលរដ្ឋណាក៏ ដោយឲ្យតែ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា ប្រទេសកម្ពុជាមិនមានភាពលោភលន់ ក្នុងការទទួលយកវ៉ាក់សាំងកូវីដ១៩នោះទេ គ្រាន់តែចង់បានឧបករណ៍ក្នុងដៃ (វ៉ាក់សាំងកូវីដ១៩) សម្រាប់ទប់ទល់ទៅនឹងការរីករាលដាលនៃជំងឺកូវីដ១៩ ដែលមើលមិនឃើញនាពេលខាងមុខ។ ថ្លែងចេញពីក្នុងពិធីបិទសន្និបាត បូកសរុបការងារឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅការងារឆ្នាំសិក្សា ២០២១-២០២២ របស់ក្រសួងអប់រំ យុវជននិងកីឡា នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ សម្តេចតេជោ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងឲ្យដឹងថា សង្គ្រាមរវាង រុស្ស៊ី-អ៊ុយក្រែន កំពុងវាយប្រហារពិភពលោក និងសេដ្ឋកិច្ចស្មើនឹងសង្គ្រាមលោកទី៣ ព្រោះផលប៉ះពាល់វាធំធេងណាស់។ ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅការងារឆ្នាំសិក្សា២០២១-២០២២ របស់ក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ សម្តេចតេជោ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា រយៈពេល ៤ខែ ឆ្នាំ២០២២នេះ ផ្នែកពន្ធដារ ប្រមូលពន្ធសម្រេចបាន៥០% នៃផែនការប្រចាំឆ្នាំ។ ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅការងារឆ្នាំសិក្សា២០២១-២០២២ របស់ក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២...
ភ្នំពេញ ថ្ងៃទី 27 មេសា 2022 – ធនាគារ ABA ដែលជាធនាគារពាណិជ្ជឈានមុខនៅកម្ពុជា បានប្រកាសចូលរួម វិភាគទានសប្បុរសធម៌ 200,000 ដុល្លារអាមេរិក ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី 159 ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម 8 ឧសភា ឆ្នាំ 2022។...
កំពង់ស្ពឺ ៖ ក្នុងសម្លៀកបំពាក់រ៉ូបដ៏ស្រស់ស្អាត ពណ៌ក្រហមលាយផ្ទៃខ្មៅបែបទាន់សម័យ ដ៏សាកសម អមជាមួយនឹងការតុបតែងមុខមាត់យ៉ាងស្រស់សោភា អ្នកឈ្នះរង្វាន់របស់យើងមកពីខេត្តកំពង់ស្ពឺ បានផ្លាស់ប្តូរសំណាងរបស់គាត់មួយប៉ប្រិចភ្នែក។ លើសពីភាពស្រស់ស្អាតដែលមានស្រាប់ នៅលើរាងកាយរបស់គាត់ អ្នកស្រីក៏ទទួលបានអារម្មណ៍យ៉ាងពិសេស ដែលអ្នកស្រីមិនធ្លាប់ទទួលបានពីមុនមកដោយក្រុមការងារបានរៀបចំជូនអ្នកស្រីទៅទិញសម្លៀកបំពាក់ថ្មី និងធ្វើការផាត់មុខ ធ្វើសក់យ៉ាងស្រស់សោភា។ កាន់តែពិសេសជាងនេះទៅទៀតអ្នកស្រី ស៊ុំ សំបូរ ត្រូវបានលោកឧកញ៉ា ខេមរៈ សិរីមន្ត ដែលជាទូតសុឆន្ទៈ របស់...
ភ្នំពេញ ៖ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នឹងជួបក្រុមសិស្សជាប់និទ្ទេសAចំនួន១៧៥៣នាក់ ក្រោយអាក់ខានជួបនាពេលកន្លងមក ដោយសារការផ្ទុះនូវជំងឺកូវីដប្រភេទថ្មីអូមីក្រុង។ តាមគម្រោងសម្តេចតេជោ នាពេលកន្លងមក បានប្រកាសជួបសិស្សនិទ្ទេសAទាំងជិត២ពាន់នាក់ នៅថ្ងៃទី២៨ ខែកុម្ភៈ ។ សូមរំលឹកថា សម្រាប់ឆ្នាំ២០២១ បេក្ខជនប្រឡងជាប់មានចំនួន ៧២...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា កម្ពុជាមិនទាន់មានលទ្ធភាពបញ្ចប់សង្គ្រាមកូវីដ-១៩ នៅឡើយទាំងស្រុងនោះទេ ព្រោះមិនទាន់មានប្រទេសណាមួយដែលគ្មានការឆ្លងជំងឺកូវីដ-១៩។ ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅការងារឆ្នាំសិក្សា២០២១-២០២២ របស់ក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ សម្តេចតេជោ បានមានប្រសាសន៍ថា ទោះបីកាតព្វកិច្ចពាក់ម៉ាស់ត្រូវបានលើកលែង...
ភ្នំពេញ ៖ ខណៈកម្ពុជាបានសម្រេចជោគជ័យក្នុងការប្រយុទ្ធប្រឆាំងលើវិបត្តិកូវីដ ដោយមិនមានអ្នកឆ្លងច្រើនទៀត និងលើកលែងកាតព្វកិច្ចពាក់នោះដោយសារតែវិស័យសុខាភិបាលជាអ្នកនាំមុខ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា អ្នកប្រមាថកម្ពុជាលើវិស័យសុខាភិបាលថាមានភាពអន់ខ្សោយនាពេលកន្លងមកនោះ គួរកែតម្រូវឡើងវិញ ។ សម្តេចបានបន្តរំលឹក កាលពីប្រមាណជា១ឆ្នាំមុនថា កម្ពុជាបាននៅជិតជ្រោះមរណៈ ប៉ុន្តែបច្ចុប្បន្នកម្ពុជាបានងាកចេញពីជ្រោះមរណៈហើយ ដូច្នេះមិនត្រូវទៅក្បែរជ្រោះមរណៈទៀតទេ។ ជាមួយគ្នានេះ សម្តេចតេជោក៏បានលើកឡើងពីវិស័យឯកជនផងដែរ ដែលបានចូលរួមចំណែក យ៉ាងធំធេងក្នុងការចូលរួមប្រយុទ្ធប្រឆាំងកូវីដ...
កំពង់ចាម ៖ ក្នុងពិធីសំណេះសំណាលជាមួយបេក្ខជនឈរឈ្មោះ បោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្ដិទី ៥ ឆ្នាំ ២០២២ នៅស្នាក់ការគណបក្សប្រជាជនស្រុកជើងព្រៃ នាថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០២២នេះ ប្រធានគណៈបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានលើកឡើងថា ដើម្បីឈ្នះសម្លេងឆ្នោត ក្រុមប្រឹក្សាឃុំ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា កម្ពុជាអត់មានការរើសអើងខាងនយោបាយសម្រាប់ការចាក់វ៉ាក់សាំងកូវីដ១៩នោះទេ អ្នកណាក៏ចាក់បានដែរ ឲ្យតែរស់នៅលើទឹកដីកម្ពុជា ។ នេះជាហើយជាចំណែកជោគជ័យភាពស៊ាំក្នុងសហគមន៍៕
បរទេស ៖ គណបក្សការងាររបស់ប្រទេស អូស្ត្រាលី បានដាក់ចេញនូវផែនការ ដំឡើងការចំណាយ ផ្នែកសន្តិសុខ នៅប៉ាស៊ីហ្វិក និងលះបង់ធនធាន ដើម្បីបណ្តុះបណ្តាល សម្ព័ន្ធមិត្តក្នុងតំបន់ ដោយអ្នកនាំពាក្យ បក្សប្រឆាំង បានរិះគន់រដ្ឋាភិបាល បច្ចុប្បន្ន ចំពោះការខកខាន ក្នុងការដោះស្រាយ ការគំរាមកំហែង ដែលកំពុងកើនឡើង ដែលត្រូវបានចោទថា បង្កឡើងដោយប្រទេសចិន។ យោងតាមសារព័ត៌មាន...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានលើកឡើងថា ទោះបីជាសម្តេចប្រកាសលើកលែងកាតព្វកិច្ចពាក់ម៉ាស់ក៏ដោយ ប៉ុន្តែវិធានការ ៣កុំ ៣ការពារ នៅតែជាវិធានការចាំបាច់ក្នុងការអនុវត្តសម្រាប់ប្រជាពលរដ្ឋ។ សម្តេចតេជោបន្តថា ទោះបីជាមានការលើកលែងកាតព្វកិច្ចពាក់ម៉ាស់ ប៉ុន្តែសម្តេចសង្កេតឃើញថា មានពលរដ្ឋ៦០ភាគរយ នៅតែបន្តពាក់ម៉ាស់នៅពេលពួកគាត់ធ្វើដំណើរ និងនៅទីសាធារណៈ មួយចំនួន។ សម្តេចថា នេះហើយជាការឈ្នះសង្គ្រាមតូចៗ ទោះមិនទាន់ឈ្នះសង្រ្គាមៗធំក៏ដោយ៕
ឆ្នាំ២០២២ ជាខួបទី៥០ឆ្នាំ នៃការរកឃើញធាតុអាតេមីស៊ីនីន ។ ៥០ឆ្នាំមុន អ្នកវិទ្យាសាស្ត្រចិន ដូចជាលោកស្រី Tu Youyou ជាដើមបានរកឃើញ ព្រមទាំងបានចម្រាញ់ ដោយជោគជ័យនូវឱសថអាតេមីស៊ីនីន ហើយបានជួយប្រទេសចិន លុបបំបាត់ជំងឺគ្រុន ចាញ់ទាំងស្រុង ។ ប្រទេសចិន បានផ្សព្វផ្សាយឱសថ ដ៏មានប្រិសទ្ធភាពនេះ ទៅកាន់ពិភពលោកទាំងមូល ។ អ្នកជំនាញបានឧទ្ទេសនាមថា...