ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងាររវាង នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ជាមួយ នាយឧត្តមសេនីយ៍ តាន់ស្រ៊ី ដាតុ ស្រ៊ី ហាជី អាហ្វេនឌី ប៊ីន ប៊ូអាង អគ្គមេបញ្ជាការ កងទ័ពម៉ាឡេស៊ី នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ ភាគីទាំងពីរ...
យើងទាំងអស់គ្នាមានវិធី វិន័យ និងទស្សនៈក្នុងការរស់នៅរបស់យើងខុសៗគ្នា។ ថ្ងៃនេះ ខ្ញុំចង់ចែករំលែកនូវវិន័យ និងទស្សនៈផ្ទាល់ខ្លួនដ៏សាមញ្ញទាំង១០របស់ខ្ញុំដែលខ្ញុំអនុវត្តជាប់ជានិច្ចជាមួយខ្ញុំ៖ ១. សូមជឿជាក់លើការខិតខំប្រឹងប្រែង និងការតស៊ូឱ្យអស់ពីសមត្ថភាពក្នុងកិច្ចការតូចធំទាំងអស់ ២. សុភមង្គលកើតចេញពីក្នុងចិត្ត។ អ្នកគឺជាមនុស្សតែម្នាក់គត់ដែលកំណត់សុភមង្គលផ្ទាល់ខ្លួនរបស់អ្នក ៣. ជីវិតតែងតែមានភាពស្រស់បំព្រង៤. សូមញញឹមឱ្យបានច្រើន។ អ្នកមិនមែនជាម្ចាស់បញ្ហាទាំងអស់នៅក្នុងពិភពលោកនោះទេ៥. សូមកុំប្រៀបធៀបជីវិតរបស់អ្នកជាមួយអ្នកដទៃ។ ការប្រៀបធៀបរាំងស្ទាក់ភាពរីករាយ និងមោទនភាពរបស់អ្នក៦. សូមចងចាំបង្ហាញការដឹងគុណដល់អ្នកមានគុណរបស់យើង៧. ពេលវេលាអាចព្យាបាលអ្វីៗស្ទើរតែទាំងអស់។ អ្វីៗនឹងអាចមានភាពប្រសើរឡើងនៅពេលអនាគត៨....
ភ្នំពេញ៖ ក្រោយបញ្ចប់ដំណើរទស្សនកិច្ច របស់រដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ា គឺលោក វុនណា ម៉ោងល្វីន (Wurna Maung Lwin) នៅកម្ពុជារយៈពេល២ថ្ងៃ រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស បានបង្ហាញនូវ សេចក្តីប៉ងប្រាថ្នាតែមួយគត់ របស់កម្ពុជា គឺចង់ឱ្យប្រជាជាតិមីយ៉ាន់ម៉ាទាំងមូល រីករាយក្នុងជីវិតជាមួយសន្តិភាព និងភាពសុខដុមរមនា។ យោងតាមគេហទំព័រហ្វេសប៊ុក របស់ក្រសួងការបរទេសកម្ពុជា នៅយប់ថ្ងៃទី៧ ខែធ្នូ...
ភ្នំពេញ៖ លោក វុនណា ម៉ោងល្វីន (Wurna Maung Lwin) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានអះអាងថា មីយ៉ាន់ម៉ា ទន្ទឹងរង់ចាំស្វាគមន៍ និងធ្វើការសម្របសម្រួល ជាមួយប្រេសិតពិសេសរបស់ប្រធានអាស៊ានដើម្បី អនុវត្តនូវការព្រមព្រៀង ជាឯកច្ឆន្ទ៥ចំណុច រួមទាំងការធ្វើឲ្យកាន់តែប្រសើរឡើង នូវដំណើរការ ផ្តល់ជំនួយមនុស្សធម៌។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស ស្ដីពី...
លទ្ធផលដំណើរ ទស្សនកិច្ចការងាររបស់ រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា នៅកម្ពុជា
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសនឹងគោរពតាមការសម្រេចរបស់ គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រធានចំពោះការជ្រើសរើសបេក្ខភាពនាយករដ្ឋមន្ត្រីទៅថ្ងៃអនាគត។ តាមរយៈសារលិខិតផ្ញើជូនជនរួមជាតិនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១នេះ សម្ដេច ស ខេង បានបញ្ជាក់ថា «ខ្ញុំតែងតែគោរព និងគាំទ្រសេចក្តីសម្រេចរបស់មហាសន្និបាត និង...
ភ្នំពេញ៖ នេះមិនមែនជាលើកទី១នោះទេ ដែលអ្នកការសែតជើងចាស់ លោក សយ សុភាព ចេញមុខប្រតិកម្មទៅនឹង ការលើកឡើងបែបវាយប្រហារកម្ពុជា ពីសំណាក់អតីតរដ្ឋមន្ត្រីការបរទេសថៃ កាស៊ីត ភារម្យា រាប់ចាប់តាំងពី ជម្លោះបញ្ហាប្រាសាទព្រះវិហារ ។ ថ្មីៗនេះលោក កាស៊ីត ភារម្យា អតីតរដ្ឋមន្រ្តីកាបរទេសថៃ និងបច្ចុប្បន្ន ជាសមាជិកគណៈកម្មាធិការនាយករបស់ APHR បានលើកឡើងថា សម្ដេចតេជោ ហ៊ុន សែន កំពុងតែព្យាយាមធ្វើឱ្យកិច្ចខិតខំប្រឹងប្រែង តស៊ូមតិដ៏លំបាក របស់អាស៊ាន ប្រឆាំងមេដឹកនាំរដ្ឋប្រហារមីយ៉ាន់ម៉ា (Myanmar) ឬភូមា ប្រែក្លាយជាអសារបង់ ដោយសារតែការប៉ុនប៉ងទទួលស្គាល់ និងព្យាយាមចង់ឱ្យមេដឹកនាំរបបនេះ អាចចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាធ្វើជាប្រធាននៅឆ្នាំ២០២២ ខាងមុខ។ សូមរំលឹកថា ក្នុងឱកាសអញ្ជើញសម្ភោធ ដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១១ នាថ្ងៃទី៦ ធ្នូ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថានឹងបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា នាដើមឆ្នាំ២០២២ ក្នុងនោះ សម្ដេចនឹងជួបពិភាក្សាផ្ទាល់ជាមួយលោកមីន អ៊ុងឡាំង (Min Aung Hlaing) មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា។ ដោយសម្ដេចលើកហេតុផលថា «ធម្មនុញ្ញអាស៊ានមិនបានចែងពីការដេញសមាជិកណាមួយនោះទេ»។ ជុំវិញការលើកឡើងរបស់អតីតរដ្ឋមន្រ្តីកាបរទេសថៃ រូបនេះ តាមរយៈគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ លោក សយសុភាព បានសរសេរយ៉ាង ដូច្នេះថា «អ្នកឯង (កាស៊ីត ភារម្យា) គ្មានសិទ្ធិបង្គាប់បញ្ជាលើខ្មែរទេ!»។ លោកថា អតីតរដ្ឋមន្ត្រីការបរទេស ជម្លើយរបស់សៀម កាស៊ីត ភារម្យា គ្មានសិទ្ធិអ្វី មករារាំងលើបញ្ហាអធិបតេយ្យ និងកិច្ចការរបស់កម្ពុជា នោះទេ។ លោក សយ សុភាព បន្តថា ពួកជម្លើយ អ្នកឯងនេះហើយបង្កបញ្ហាលើកម្ពុជា តាមព្យាបាទកម្ពុជារឿងប្រាសាទព្រះវិហារ មិនអស់ចិត្តឥឡូវតាម លងកម្ពុជា លើបញ្ហាភូមាទៀត។ ពេលនេះកម្ពុជាជាប្រធានអាស៊ានប្តូរវេន ដូច្នេះកម្ពុជាមានសិទ្ធិគ្រប់គ្រាន់ ស្វែងរកសន្តិភាពសម្រាប់ភូមា និង ប្រជាជាតិរបស់អាស៊ានទាំងមូល។ អ្នកកាសែតជើងចាស់រូបនេះ បន្តថា «ពួកអ្នកឯងកុំយកសត្រូវ ជាមួយភូមា មករារាំងកម្ពុជាឱ្យសោះ។ កន្លងមកអ្នកឯងភ័យខ្លាច ភូមាសងសឹង ណាស់ព្រោះជាសត្រូវប្រវត្តិសាស្ត្រ។ អ្នកឯងភ័យណាស់ពេលដឹងភូមា មានផែនការកសាង អាវុធបរិមាណូ។ អ្នកបានបំផ្លាញផែនការនេះ ជាមួយសេ អ៊ី អា របស់អាមេរិក។ លោកបន្តថា «ឪ កាស៊ីតភារម្យា អើយ! អ្នកបាន អស់សិទ្ធិត្រួត និងចាត់ចែងកិច្ចការខ្មែរតាំងពីរជ្ជកាល ព្រះបាទ នរោត្តម ម៉េះ។ ពោលពេលបារាំង ចូលមកធ្វើអាណាព្យាបាល លើខ្មែរ ១១ សីហា ១៨៦៣។ បើតាមប្រវត្តិសាស្ត្រ អ្នកធ្លាប់ឈ្លានពានយើង តែពេលនេះខ្មែរ ឯករាជ្យ និង សន្តិភាព ហើយ ចូរ អ្នកឯង បោះបង់គំនិតឈ្លើយ ព្រហើនកោងកាចចំពោះខ្មែរទៅ(កាស៊ីត ភារម្យា)៕
បរទេស៖ប្រទេសអ៊ុយក្រែន នៅថ្ងៃអង្គារនេះ បានចោទប្រកាន់ប្រទេសរុស្ស៊ីពីបទបញ្ជូនរថក្រោះនិងក្រុមលបបាញ់បន្ថែមទៀត ទៅកាន់ទីជម្លោះជួរមុខ នៅក្នុងប្រទេសអ៊ុយក្រែនភាគខាងកើត ត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើឲ្យទាហានអ៊ុយក្រែនរបួស និងព្យាយាមឲ្យមានការបាញ់តបតវិញ។ ក្រសួងការពារជាតិរបស់ប្រទេសអ៊ុយក្រែន តាមសេចក្តីរាយការណ៍ បានចេញសេចក្តីថ្លែងការណ៍នេះ នៅប៉ុន្មានម៉ោងមុនប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នឹងធ្វើកិច្ចពិភាក្សាគ្នាតាមវីដេអូខល ក្រោយរុស្ស៊ីប្រមូលផ្តុំកងទ័៏ពនៅជិតព្រំដែនរបស់អ៊ុយក្រែន។ សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិអ៊ុយក្រែន បាននិយាយយ៉ាងដូច្នេះថា...
បរទេស៖ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ប្រើប្រាស់កិច្ចពិភាក្សាតាមវីដេអូខលជាមួយលោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន នៅថ្ងៃអង្គារនេះ ប្រាប់លោកថា ប្រទេសរុស្ស៊ីនឹងទទួលរងទណ្ឌកម្មធ្ងន់ធ្ងរបំផុត ប្រសិនបើធ្វើការឈ្លានពានប្រទេសអ៊ុយក្រែន។ ក្រុមមន្ត្រីសហរដ្ឋអាមេរិកបាននិយាយថា ទណ្ឌកម្មដែលប្រភពមួយនិយាយថា អាចនឹងផ្តោតគោលដៅលើធនាគារដ៏ធំបំផុតរបស់រុស្ស៊ី និងសមត្ថភាពរបស់ទីក្រុងមូស្គូក្នុងការប្តូរប្រាក់រូបទៅជាប្រាក់ដុល្លារ និងរូបិយប័ណ្ណដទៃផ្សេងទៀតនោះ គឺត្រូវបានរៀបចំឡើង ដើម្បីបង្អាក់លោក ពូទីន មិនឲ្យប្រើប្រាស់កងទ័ពរាប់ពាន់នាក់ ដែលប្រមូលផ្តុំនៅជិតព្រំដែនប្រទេសអ៊ុយក្រែន។ វិមានក្រឹមឡាំង...
ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ទី០៧ ខែធ្នូ ឆ្នាំ២០២១ អ្នកឧកញ៉ា លី សាម៉េត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងលោក ដួង តារា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីនិងជាជំនួយការផ្ទាល់សម្ដេចតេជោបានចូលរួមជាអធិបតីភាពភាពក្នុងពិធីសម្ពោធកុដិហោត្រ័យ និងពុទ្ធាភិសេកក្នុងវត្តសាលាអណ្ដែត ឃុំក្រាំងយ៉ូវ...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានប្រចាំការ នៃគម្រោងស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប បានសំណូមពរក្រុមការងារជំនាញ បច្ចេកទេសពាក់ព័ន្ធ ពិនិត្យលទ្ធភាពដាំផ្កាមុខផ្លូវចូល ទៅកាន់ប្រាសាទអង្គរវត្ត ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ ជាតិ-អន្តរជាតិ។ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២១...
ភ្នំពេញ៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (CMAC) បានពញ្ញាក់ស្មារតីប្រជាពលរដ្ឋ កុំឱ្យភ្លេចខ្លួន ពីហានិភ័យនៃគ្រាប់មិនទាន់ផ្ទុះ ដែលបន្សល់ទុកពីសម័យសង្គ្រាម ជាពិសេសប្រភេទគ្រាប់បែកដែលត្រូវ បានទម្លាក់ពីយន្តហោះចម្បាំងរបស់ សហរដ្ឋអាមេរិក ក្នុងកំឡុងសង្គ្រាមវៀតណាម។ តាមរយៈគេហទំព័រហ្វេស ប៊ុក លោក ហេង រតនា បានឱ្យដឹងថា...
ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ អគ្គនាយក ក្រុមហ៊ុន ជី.ធី.វី.ស៊ី ស្ពីដប៊ូត កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ បានចាត់តំណាងប្រគល់ម៉ូតូ ម៉ាក់ Wave សេរីឆ្នាំ២០២២ ចំនួន ២គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លា របស់លោកឧកញ៉ាផ្ទាល់ ជូនដល់ប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់កោះរ៉ុងសន្លឹម នៃអធិការដ្ឋាន...
ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា និងសហព័ន្ធរុស្ស៊ី តាមរយៈក្រសួងការពារជាតិ នៃប្រទេសទាំងពីរ គ្រោងនឹងចុះហត្ថលេខា លើកិច្ចសហប្រតិបត្តិការ វិស័យយោធា ទ្វេភាគី នៅក្នុងឆ្នាំ២០២២ ខាងមុខនេះ ។ ការឱ្យដឹងបែបនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារ រវាងនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេសសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ...
តូក្យូ ៖ ប្រភពការទូតបានឲ្យដឹងថា ប្រទេសជប៉ុន បានសម្រេចចិត្តទទួលយកសំណើ របស់សហរដ្ឋអាមេរិក ក្នុងការបង់ប្រាក់បន្ថែមទៀត សម្រាប់ការធ្វើជាម្ចាស់ផ្ទះ នៃកងកម្លាំងយោធារបស់ខ្លួន ចាប់ពីសារពើពន្ធឆ្នាំ២០២២ បន្ទាប់ពីប្រទេសទាំងពីរ បានធ្វើការចរចាកម្រិតការងារ នៅទីក្រុងវ៉ាស៊ីនតោន ចាប់ពីចុងខែវិច្ឆិកា ដល់ដើមខែនេះ ។ ប្រភពបានឲ្យដឹងថា ប្រទេសជប៉ុន ត្រូវបានគេរំពឹងថា នឹងឈាន ដល់កិច្ចព្រមព្រៀង ស្តីពីការកើនឡើង...
ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២១ បានបន្តបើកសវនាការជំនុំជម្រះ កាត់ទោសលោក សម រង្ស៊ី , គូកន និងអតីតគណបក្ស សង្គ្រោះជាតិ សរុបចំនួន ៤២ នាក់ ជាប់ពាក់ព័ន្ធ នឹងការរួមគំនិតក្បត់ និង...
ភ្នំពេញ៖ លោក សយ សុភាព ប្រធាន សមាគមអ្នកសារព័ត៌មានកម្ពុជា ចិន នៅថ្ងៃអង្គារ ទី៧ ខែធ្នូ ឆ្នាំ២០២១ គ្រាន់តែបានរូបថត ប៉ុន្មានសន្លឹក ពី លោក ហេង ស៊ីនិត្យ អ្នកថតរូបខ្មែរដ៏ល្បី បំរើការនៅកាសែត អេភី (Associated Press-AP)...
ក្នុងកិច្ចជំនួបរវាងលោក វ៉ាង យី សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិន និង លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ កម្ពុជា ដែលបានធ្វើឡើងនាថ្ងៃទី ៥ ខែធ្នូកន្លងទៅនេះ បាននាំមកនូវដំណឹង ដ៏រំភើបរីករាយមួយ សម្រាប់ប្រជាជនកម្ពុជា ពោលគឺប្រទេសចិនប្រកាសគាំទ្រ ឱ្យមានការបង្កើតរោងចក្រផលិត វ៉ាក់សាំងកូវីដ-១៩...
ភ្នំពេញ៖ ក្រោមការចាត់តាំងពីសំណាក់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នាថ្ងៃទី៧ខែធ្នូ ឆ្នាំ២០២១ នេះ លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងលោក សុក បូរ៉ា ប្រធាននាយកដ្ឋាន តាវកាលិកសន្តិសុខសង្គម នៃ ប.ស.ស. បានចូលរួមសិក្ខាសាលា ពិគ្រោះយោបល់ ស្ដីពីសមត្ថភាពរបស់កម្មករនិយោជិតសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងការបង់ភាគទានមក ប.ស.ស. និងផលប៉ះពាល់ នៃវិបត្តិកូវីដ១៩ លើកម្មករនិយោជិត ក្រៅប្រព័ន្ធដែលងាយរងគ្រោះ ដែលមានចូលរួម ពីតំណាងអង្គភាព ស្ថាប័ន អង្គការសង្គមស៊ីវិល សហជីព ព្រមទាំងដៃគូអភិវឌ្ឍន៍នានា ប្រមាណជា ៤០នាក់ នៅសណ្ឋាគារកាំបូឌីយ៉ាណា ។ សិក្ខាសាលាខាងលើនេះ រៀបចំឡើងដោយអង្គការអុកហ្វាម ក្នុងគោលបំណងចែករំលែក នូវរបកគំហើញបឋម ស្ដីពីសមត្ថភាពរបស់កម្មករនិយោជិត សេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងការបង់ភាគទាន មក ប.ស.ស. និងផលប៉ះពាល់ នៃវិបត្តិកូវីដ១៩ លើកម្មករនិយោជិតក្រៅប្រព័ន្ធដែលងាយរងគ្រោះ ក្នុងន័យ ដើម្បីលើកកម្ពស់ សិទ្ធិការងារ ការងារសមរម្យ និងការគ្របដណ្ដប់កិច្ចគាំពារសង្គម ដល់កម្មករដែលងាយរងគ្រោះ និងកម្មករនិយោជិត សេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ និងបង្កើនការអភិវឌ្ឍដែលមានលក្ខណៈបរិយាបន្ន ។ អង្គសិក្ខាសាលាខាងលើនេះដែរ លោកអគ្គនាយករង ក៏បានថ្លែងអំណរគុណ ដល់តំណាងអង្គការអុកហ្វាម ដែលបានរៀបចំសិក្ខាសាលានេះឡើង ដែលក្នុងនោះរួមទាំង ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ សហជីព វិស័យឯកជន និងអង្គការសង្គមស៊ីវិលនានា បានខិតខំប្រឹងប្រែងក្នុងការសិក្សាស្រាវជ្រាវ លើបញ្ហាប្រឈមកន្លងមក ព្រមទាំងផ្តោតការយកចិត្តទុកដាក់ ក្នុងការលើកកម្ពស់ ពង្រឹង និងពង្រីកប្រព័ន្ធកិច្ចគាំពារសង្គមកម្ពុជា ជាពិសេសវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ ឱ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀត ដើម្បីចូលរួម អភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិទាំងមូល៕
ស្វាយរៀង ៖ លោក នុត នន្ទ មេបញ្ជាការងកងរាជអាវុធហត្ថខេត្ត តំណាង លោក សែ វុទ្ធី មេបញ្ជាការកងរាជអាវុធ ខេត្តស្វាយរៀង និងលោកលឹម សៀងហេង អភិបាលក្រុងបាវិត បានចូលរួមធ្វើពិធីក្រុងពាលី អាគារ ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ក្រុងបាវិតថ្មី ដែលជាអំណោយ ដ៏ថ្លៃថ្លា របស់នាយឧត្តមសេនីយ៏...
បរទេស ៖ ប្រទេសរុស្ស៊ី តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃចន្ទនេះថា ខ្លួនកំពុងតែពង្រឹងមូលដ្ឋាន យោធាខ្លួន នៅក្នុងប្រទេសតាហ្ស៊ីគីស្ថាន ជាមួយរថក្រោះថ្មី ៣០គ្រឿង និងថា កងកម្លាំងរបស់ខ្លួននៅមូលដ្ឋាននោះ បានធ្វើសមយុទ្ធហាត់ សមជាមួយប្រព័ន្ធការពារ មីស៊ីល ។ ភាពអាចទៅរួចដែលសកម្មប្រយុទ្ធឥស្លាម នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ជ្រាតចូលក្នុងប្រទេស តាហ្ស៊ីគីស្ថាន និងអតីតសាធារណរដ្ឋសូវៀតដទៃ នៅក្នុងតំបន់អាស៊ីកណ្ដាលនោះ...
វ៉ាស៊ីនតោន៖ សេតវិមានបានព្រមានថា សហរដ្ឋអាមេរិក នឹងដាក់ “ការប៉ះពាល់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ” លើប្រទេសរុស្ស៊ី និងបង្កើនវត្តមានយោធារបស់ខ្លួន នៅអឺរ៉ុបខាងកើត ប្រសិនបើទីក្រុងម៉ូស្គូ ឈ្លានពានអ៊ុយក្រែន។ ប្រធានាធិបតីអាមេរិក ក៏នឹងជម្រាបជូន សមភាគីអ៊ុយក្រែនលោក Volodymyr Zelensky យ៉ាងឆាប់រហ័សអំពីព័ត៌មានលម្អិត នៃការពិភាក្សារបស់ លោកជាមួយលោក ពូទីន ដែលធ្វើឡើងដោយសន្និសីទ តាមវីដេអូនៅថ្ងៃអង្គារនេះ ខណៈដែលទាហានរុស្ស៊ីរាប់ម៉ឺននាក់...
វ៉ាស៊ីនតោន៖ លោកស្រី Kristalina Georgieva នាយកគ្រប់គ្រងនៃ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានអំពាវនាវឱ្យមាន កិច្ចសហប្រតិបត្តិការជាសកល ដើម្បីគ្រប់គ្រងជំងឺរាតត្បាតកូវីដ-១៩ និងគាំទ្រដល់ការងើបឡើងវិញ នៃសេដ្ឋកិច្ច ខណៈដែលទម្រង់ឆ្លងថ្មីអូមីក្រុង បានរីករាលដាលដល់ជាង ៤០ប្រទេសជុំវិញពិភពលោក។ លោកស្រី Georgieva បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅចុងបញ្ចប់នៃកិច្ចចរចាវិលជុំទី៦ “1+6” តុមូលត្រូវបានកោះប្រជុំ ដោយអាជ្ញាធរចិន។...
ភ្នំពេញ៖ សមត្ថកិច្ចនគរបាលក្រុងប៉ោយប៉ែត កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ បានឃាត់ខ្លួនជនសង្ស័យចំនួន ៦នាក់ ដែលជាមុខសញ្ញាចោរប្លន់យ៉ាងសកម្ម នៅក្នុងទីក្រុងប៉ោយប៉ែត ជាប់ពាក់ព័ន្ធនឹង ការគាស់ឃ្លាំងម៉ូតូ និងលួចម៉ូតូចំនួន ៥គ្រឿង ប្រព្រឹត្តចំណុចភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ សមត្ថកិច្ចក្រុង ប៉ោយប៉ែត បានឲ្យដឹងថាជនសង្ស័យ ទាំង៦នាក់នេះ មានឈ្មោះ៖ ទី១-ឈ្មោះ...
ភ្នំពេញ៖ សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ បានប្រកាសសាលដីកា តម្កល់ទោស ជនជាប់ចោទប្រុស-ស្រីចំនួន ៤នាក់ ដែលជា អតីតសមាជិកតបស់ចលនាខ្មែររំដោះខ្មែរ ដែលជាចលនាប្រដាប់អាវុធខុសច្បាប់ ដាក់គុកក្នុងម្នាក់ៗពី ៦ ទៅ ៧ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការប៉ុនប៉ង ធ្វើរដ្ឋប្រហារ ផ្តួលរំលំរដ្ឋាភិបាលកម្ពុជា ប្រព្រឹត្តចន្លោះឆ្នាំ ២០១៧...
ហ្សឺណែវ៖ លោក Sun Zhenyu ឯកអគ្គរដ្ឋទូតទីមួយ របស់ប្រទេសចិនប្រចាំ WTO បានឲ្យដឹងថា ការចូលជាសមាជិករបស់ អង្គការពាណិជ្ជកម្មពិភពលោក (WTO) បានបង្កើនល្បឿនដំណើរការ សកលភាវូបនីយកម្ម សេដ្ឋកិច្ចរបស់ប្រទេស និងជំរុញកំណើនយ៉ាង ឆាប់រហ័សរបស់ខ្លួន។ ប្រទេសចិនបានចូលជាសមាជិក WTO ជាផ្លូវការនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០០១ ដោយបានក្លាយជាសមាជិកទី...
សិង្ហបុរី ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល បានឲ្យដឹងនៅក្នុងសេចក្តី ប្រកាសព័ត៌មានមួយថា ប្រទេសសិង្ហបុរី នៅថ្ងៃចន្ទនេះ បានបញ្ជាក់ករណី នាំចូលចំនួន ២ជាមួយនឹងវីរុសបំប្លែងខ្លួនថ្មី Omicron ដែលជាមេរោគបង្ក ជំងឺកូវីដ-១៩ ។ ជនជាតិសិង្ហបុរីទាំង២នាក់ បានធ្វើតេស្តវិជ្ជមាន ជាបឋមសម្រាប់វីរុសបំប្លែងខ្លួនថ្មី Omicron...
លោក ឧកញ៉ា គិត ចាន់ថា សូមគាំទ្រទាំងស្រុងចំពោះប្រសាសន៍ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៧ខ្សែ ស្ថានីយប្រព្រឹត្តកម្ម ទឹកកខ្វក់ និងសមិទ្ធផលនានាក្នុងខេត្តព្រះសីហនុ ប្រកាសគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគត បន្តពី សម្ដេចអគ្គមហាសេនាបតីតេជោ។ ឯកឧត្តម...
សេអ៊ូល ៖ កូរ៉េខាងត្បូងបានរាយការណ៍ថា មានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ៤,៩៥៤ ករណីទៀត គិតត្រឹមពាក់កណ្តាល អធ្រាត្រថ្ងៃច័ន្ទ បើធៀបនឹង ២៤ ម៉ោងមុន ដែលបង្កើន ចំនួនករណីឆ្លង សរុបដល់ ៤៨២,៣១០ករណី ។ ករណីផ្ទុកប្រចាំថ្ងៃបានកើនឡើងពី ៤៣២៥ករណី នៅថ្ងៃមុន ដែលកត់ត្រាតួលេខថ្ងៃច័ន្ទខ្ពស់បំផុត របស់ប្រទេស...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នឹងអញ្ជើញទៅទស្សនកិច្ច នៅប្រទេសមីយ៉ាន់ម៉ា ចាប់ពីថ្ងៃទី៧-៨ ខែមករា ឆ្នាំ២០២២ ខាងមុខ តបតាមការអញ្ជើញរបស់ ក្រុមប្រឹក្សារដ្ឋ និងជានាយករដ្ឋមន្ត្រីនៃ សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ។ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចតេជោ ហ៊ុន សែន...