ភ្នំពេញ៖ បើគ្មានអ្វីប្រែប្រួល សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពារជាតិ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ។ នេះបើយោងតាមហ្វរសប៊ុកផេក របស់ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ។ សម្ដេច ទៀ បាញ់...
កំពង់ចាម ៖ ក្នុងឱកាសសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវស្នាក់ការគណបក្សប្រជាជន ឃុំកោះអណ្ដែត ស្រុកស្រីសន្ធរ នាព្រឹកថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២១ នេះ អភិបាលខេត្ត និងជាប្រធានគណបក្សប្រជាជនខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានជម្រុញឲ្យអាជ្ញាធរមូលដ្ឋាន ខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការងារបម្រើសេវាជូនប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរ។ លោក...
ភ្នំពេញ៖ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជននិងកីឡា បានថ្លែងថាបេក្ខជន វិជ្ជមានជំងឺកូវីដ-១៩ ត្រូវទៅទទួលការព្យាបាល មិនអនុញ្ញាតឱ្យចូលប្រឡងឡើយ បើបេក្ខជនមិនបានប្រឡង ១វិញ្ញាសារ ត្រូវធ្លាក់ដោយស្វ័យប្រវត្តិ។ តាមរយៈសារសំឡេង បង្ហោះលើគេហទំព័រហ្វេសប៊ុករបស់ ក្រសួងអប់រំ នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ លោក រស់ សុវាចា...
ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគម អ្នកសារព័ត៌មាន កម្ពុជា-ចិន បានបង្ហោះនូវសារ ឌឺដងទៅកាន់មេដឹកនាំនៃប្រទេសមួយ ដែលបានត្អូញត្អែរ ក្នុងករណីទាំងដែល ជនជាតិរបស់ខ្លួន រត់មករស់នៅ លើទឹកដីរបស់គេនោះ ថា បើដឹងថាទៅរស់នៅស្រុកគេ ជួបការលំបាក ហេតុអីក៏នៅចង់ទៅ?។ នៅលើគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី២៥...
បាងកក៖ រដ្ឋបាលក្រុងបាងកក (BMA) បានប្រកាសថា ខ្លួននឹងលុបចោល រាល់ព្រឹត្តិការណ៍រាប់ថយក្រោយ ឆ្នាំថ្មីរបស់ខ្លួន ដោយសារតែការរីករាលដាល យ៉ាងឆាប់រហ័ស នៃមេរោគអូមីក្រុង។ យោងតាមអភិបាលរង ក្រុងបាងកក លោក Krianyos Sudlabha បានលើកឡើងថា រាល់សកម្មភាពបុណ្យចូលឆ្នាំថ្មី រួមទាំងពុទ្ធសាសនិក ដែលរៀបចំដោយ BMA នៅទូទាំង ៥០ស្រុក...
វ៉ាស៊ីនតោន៖ រដ្ឋបាលចំណីអាហារ និងឪសថអាមេរិក (FDA) បានអនុញ្ញាតឲ្យក្រុមហ៊ុនឱសថអាមេរិក Merck’s ថ្នាំប្រឆាំងវីរុស សម្រាប់ការព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលទៅមធ្យម ដែលជាថ្នាំគ្រាប់ទីពីរ ដែលត្រូវបានអនុម័ត សម្រាប់ការព្យាបាលជំងឺ បន្ទាប់ពីថ្នាំពីក្រុមហ៊ុន Pfizer ។ ការសម្រេចចិត្តរបស់ FDA បានបន្ថែមជម្រើសព្យាបាលជំងឺកូវីដ-១៩ នៅផ្ទះមួយផ្សេងទៀត ដើម្បីជួយរក្សាអ្នកដែលមានហានិភ័យខ្ពស់ចេញពីមន្ទីរពេទ្យ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ថ្នាំគ្រាប់របស់ក្រុមហ៊ុន...
ភ្នំពេញ៖ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវ ដល់បុគ្គលិកអប់រំ លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស ត្រូវគោរពយ៉ាងម៉ឺងម៉ាត់ តាមបញ្ញត្តិរបស់ក្រសួងអប់រំ ក្នុងឱកាស នៃការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡងថ្ងៃ២៧-២៨ ធ្នូ ស្អែកនេះ។ តាមរយៈវិដេអូ ជាង២នាទី...
ស្វាយរៀង៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី បញ្ចុះបឋមសិលាកសាងសាលារៀន ១ខ្នង ៤បន្ទប់ ស្ថិតនៅក្នុងបឋមសិក្សាពោធិ៍ធំ ភូមិព្រៃតាពៅ ឃុំ ចំបក់ ស្រុកស្វាយជ្រំ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១។ គម្រោងសាងសង់អគារនេះ លើទីធ្លាដែលមានទំហំ ៩ម៉ែត្រ...
សេអ៊ូល៖ ក្រសួងយុត្តិធម៌ បាននៅថ្ងៃសុក្រនេះថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន បានសម្រេចចិត្តលើកលែង ទោសដល់អតីតប្រធានាធិបតី លោកស្រី ផាក គឹនហេ ដែលត្រូវបានជាប់ពន្ធនាគារ រយៈពេល ៥៧ខែ ពីបទចោទប្រកាន់ អំពើពុករលួយ។ លោកស្រី ផាក គឹនហេ ត្រូវបានគេបញ្ចូល ក្នុងបញ្ជីលើកលែងទោសពិសេស...
ភ្នំពេញ៖ លោក អ៊ុក សមវិទ្យា ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១នេះ បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស គឺជាគណបក្សមួយ ដែលតែងតែនៅរួមរស់ ជាមួយបងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា មិនរត់ចោលប្រជាពលរដ្ឋ និងបានកសាងប្រទេសជាតិមាតុភូមិ ឱ្យមានការរីកចម្រើន...
បរទេស៖ កងកម្លាំងប្រដាប់អាវុធ ជប៉ុននិងសហរដ្ឋអាមេរិក នាពេលថ្មីៗនេះ បានរៀបចំផែនការព្រាងមួយ សម្រាប់ប្រតិបត្តិការរួមគ្នា ចំពោះភាពអាសន្នតៃវ៉ាន់ អាចកើតមានណាមួយ នេះបើយោងតាមការចេញផ្សាយ របស់កាសែតជប៉ុន តូក្យូ នៅថ្ងៃព្រហស្បតិ៍ ដោយលើកឡើង តាមប្រភពរដ្ឋាភិបាលជប៉ុន ស្របពេលមានភាពតានតឹង កើនឡើង រវាងតៃវ៉ាន់និងចិន។ នៅក្រោមផែនការនោះ កងកម្លាំងម៉ារីន សហរដ្ឋអាមេរិក នឹងបង្កើតមូលដ្ឋាន បណ្ដោះអាសន្ននានា...
វ៉ាស៊ីនតោន៖ រដ្ឋបាលចំណីអាហារ និងឪសថអាមេរិក (FDA) បានអនុញ្ញាតឲ្យក្រុមហ៊ុនឱសថអាមេរិក Merck’s ថ្នាំគ្រាប់ប្រឆាំងវីរុស សម្រាប់ការព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលទៅមធ្យម ដែលជាថ្នាំគ្រាប់ទីពីរ ដែលត្រូវបានអនុម័តសម្រាប់ការព្យាបាលកូវីដ-១៩ បន្ទាប់ពីថ្នាំពីក្រុមហ៊ុន Pfizer ។ ថ្នាំគ្រាប់របស់ក្រុមហ៊ុន Merck ដែលហៅថា molnupiravir ត្រូវបានអនុញ្ញាតឱ្យប្រើចំពោះមនុស្សពេញវ័យ ដែលមានលទ្ធផលវិជ្ជមាននៃការធ្វើតេស្តមេរោគ SARS-CoV-2 ដោយផ្ទាល់...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ប្រទេសរុស្ស៊ី ចង់បញ្ចៀសជម្លោះ ជាមួយប្រទេសអ៊ុយក្រែន និងលោកខាងលិច ប៉ុន្តែត្រូវការឲ្យមានការឆ្លើយតបភ្លាមៗ ពីសហរដ្ឋអាមេរិក និងសម្ពន្ធមិត្ត ចំពោះការទាមទារ របស់រុស្ស៊ីឲ្យមានការធានាសន្តិសុខ។ លោក ពូទីន បានធ្វើការឆ្លើយតបនឹងសំនួរជាច្រើន ស្តីពីហានិភ័យនៃជម្លោះជាមួយប្រទេសអ៊ុយក្រែន នៅក្នុងអំឡុងសន្និសីទកាសែតប្រចាំឆ្នាំររបស់លោក ដែលប្រព្រឹត្តទៅអស់រយៈពេលជាង៤ម៉ោង នេះបើតាមសេចក្តីរាយការណ៍មួយ...
កំពង់ចាម៖ លោក មួន វាសនា ទីប្រឹក្សាសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានគណៈគ្រប់គ្រង នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចខេត្តកំពង់ចាម បានថ្លែងសារដាស់តឿន ដល់សិស្សានុសិស្ស ដែត្រៀមប្រឡងបាក់ឌុប នាថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១ ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីទ្បា។ លោក មួន...
ភ្នំពេញ: អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញអង្គរក្សពិសេស ជំនាន់ទី២៦, បើកវគ្គបន្តជំនាន់ទី២៧ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន បញ្ជាការដ្ឋានអង្គរក្ស ភ្នំស្រង់ ខេត្តកំពង់ស្ពឺ នាថ្ងៃ ២៥ ធ្នូ ២០២១។ លោកឧត្តមសេនីយ៍ វាយតម្លៃខ្ពស់ចំពោះលទ្ធផល នៃវគ្គហ្វឹកហ្វឺន ជំនាញអង្គរក្សពិសេស ជំនាន់ទី២៦ និងដំណើរការបន្តនៃវគ្គជំនាន់ទី២៧ ស្របតាមផែនការហ្វឹកហ្វឺនប្រចាំឆ្នាំ...
ភ្នំពេញ៖ តុលាការកំពូល កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ បានប្រកាសសាលដីកា តម្កល់ទោស ទណ្ឌិតជនជាតិចិន ចំនួន២នាក់ ជាប់គុកក្នុងម្នាក់៨ឆ្នាំ ជាប់ចោទពីបទចាប់ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់ មានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅក្រុមទី១១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ បទល្មើស ដែលមានចែង...
ភ្នំពេញ៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២១នេះ បានបង្គាប់ឲ្យឃុំខ្លួន ជនត្រូវចោទ ចំនួន៤នាក់ ក្នុងនោះ មេខ្លោង គឺជាប្រធានគណបក្សខ្មែរក្រោក ជាប់ពាក់ព័ន្ធនឹងករណី ប្លន់ផ្ទះអ្នកលក់ឡេអនឡាញល្បីឈ្មោះ អ៊ាន សៀវម៉ី កាលពីវេលាម៉ោង ប្រមាណ១០និង៤០នាទី ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១...
ដើម្បីអបអរបុណ្យណូអែលឆ្នាំនេះ និងចូលរួមបង្កើតភាពរីករាយបន្ថែម ដល់អតិថិជន ស្រាបៀរ កម្ពុជា នឹងមានកម្មវិធីប្រូម៉ូសិនពិសេស ព្រមទាំងការផ្តល់ជូនការកម្សាន្ត ប្លែកអារម្មណ៍ជាមួយនឹងវត្តមាន តារាល្បីៗ ដែលនឹងញុំាងឲ្យការជប់លៀងពេលរាត្រី របស់លោកអ្នកកាន់តែមានអត្ថន័យ នៅយប់ថ្ងៃទី២៥ ខែធ្នូ។ កម្មវិធីនេះ នឹងមាននៅតាមភោជនីយដ្ឋាន បារ៍ និងក្លិបកម្សាន្តនានា នៅទូទាំងប្រទេស។ ចំពោះរាជធានីភ្នំពេញ តារាល្បីៗដូចជា DJ Alex...
ឧត្ដមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជួនលេខ៩៩ សូមជូនពរ លោកជំទាវកិត្តិសង្ហបណ្ឌិត ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង រដ្ឋសភា និងព្រឹទ្ធសភា ក្នុងឱកាសដែលសម្ដេច ទទួលបានការគាំទ្រ ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤៣ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១។ សូមលោកជំទាវ មានសុខភាពល្អបរិបូរណ៍...
ឧត្ដមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជួនលេខ៩៩ សូមជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ក្នុងឱកាសដែលសម្ដេច ទទួលបានការគាំទ្រ ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤៣ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១។ សូមសម្ដេចពិជ័យសេនា មានសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ...
ឧត្ដមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជួនលេខ៩៩ សូមជូនពរ ឯកឧត្តម ហ៊ុន ម៉ា ណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល ក្នុងឱកាសដែលឯកត្តម ទទួលបានការគាំទ្រ ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគត ក្នុងសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤៣ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១។ សូមឯកឧត្តម មានសុខភាពល្អបរិបូរណ៍...
ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើសមត្ថកិច្ចត្រូវចាក់វិធានការ តាមផ្លូវច្បាប់ ចំពោះរថយន្ដម៉ាក់ Lexus NX 200t បំពាក់ផ្លាកលេខ ភ្នំពេញ 2AQ-1333 ដែលជាផ្លាកលេខក្លែងក្លាយ។ ថ្មីៗនេះ មានករណីផ្សព្វផ្សាយរូបភាព លើបណ្តាញសង្គមហ្វេសប៊ុកនានា អំពីរថយន្ត២គ្រឿង ប្រើប្រាស់លេខចុះបញ្ជី «ភ្នំពេញ 2AQ-1333» លើរថយន្ត២គ្រឿងផ្សេងគ្នា...
ភ្នំពេញ៖ “សូម្បីតែដើមណូអែលក៏គេចមិនផុតពីភាព ច្របូកច្របល់នៃសេដ្ឋកិច្ចឆ្នាំ២០២១ដែរ ។” កាសែត The Washington Post បានចុះផ្សាយដូចពោលខាងលើនេះ ។ យោងទៅតាមការព្យាករណ៍នៃសហគមន៍ដើមណូអែលរបស់សហរដ្ឋអាមេរិកបានឱ្យដឹងថា ឆ្នាំនេះ ដើមណូអែលបានឡើងថ្លៃពី១០ដល់៣០ភាគរយ រហូតដល់មានឥស្សរជនជំនាញបានផ្តល់យោបល់ឱ្យជនជាតិអាមេរិកថា “គួរតែឆាប់ទិញ កុំរង់ចាំដល់មុនបុណ្យណូអែលប៉ុន្មានថ្ងៃ”ហើយ “កុំជ្រើសរើសច្រើនពេក មិនថាធំឬតូច ចេះបត់បែនបន្តិចទៅ”។ ដើមណូអែលឡើងថ្លៃគឺជាបាតុភាពមួយដែលអាចបង្ហាញថា ការចំណាយក្នុងជីវភាពរស់នៅរបស់ជនជាតិអាមេរិកបន្តកើនឡើងទៀត ។ នៅខែវិចិ្ឆកា អត្រាអតិផរណារបស់សហរដ្ឋអាមេរិកបានឡើងដល់៦.៨ភាគរយ ដែលបង្កើតកំណត់ត្រាខ្ពស់ថ្មីមួយក្នុងរយៈពេល៣៩ឆ្នាំកន្លងទៅ ។ អតិផរណាបាន “យកទៅ”នូវចំនួនប្រាក់ខែដែលកើនឡើងរបស់ជនជាតិអាមេរិកទាំងអស់ ហើយក៏នៅតែមិនទាន់គ្រប់គ្រាន់ដែរ ។ មនុស្សជាច្រើនបានធ្លាក់ចូលក្នុងភាពទទីសទទាសនៅពេលដែលប្រាក់ខែបន្តកើនឡើង តែទំនិញបែរជាទិញបានកាន់តែតិចទៅៗ ។ មនុស្សដែលគ្មានប័ណ្ណប្រាក់ខែនិងក្រុមមនុស្សដែលមានចំណូលទាប គឺមានជីវភាពរស់នៅកាន់តែលំបាក ហើយក៏កាន់តែពិបាកឆ្លងបុណ្យណូអែលនេះដែរ ។ ទីភ្នាក់ងារសារព័ត៌មាន Bloomberg បានផ្សាយដំណឹងឱ្យដឹងថា ជនជាតិអាមេរិកចំនួនជាង២១លាននាក់គ្មានចំណីអាហារហូបចុកគ្រប់គ្រាន់នៅដើមខែធ្នូនេះ ។ អ្វីដែលគួរឱ្យអស់សំណើចនោះគឺ ទីផ្សារភាគហ៊ុនបានកើនឡើង ហើយផ្ទះបានឡើងថ្លៃ អ្នកមានទ្រព្យដែលបានឈរលើកំពូលខ្សែទ្រព្យសម្បត្តិទាំងនោះកាន់តែមានឡើងៗ ។ ពេលថ្មីៗកន្លងទៅនេះ ទស្សនាវដ្តី Forbes បានជ្រើសរើសមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិជាងមួយរយលានដុល្លារអាមេរិកចំនួន១០នាក់ដែលទ្រព្យសម្បត្តិកើនឡើងច្រើនបំផុតនៅលើទូទាំងពិភពលោកឆ្នាំ២០២១ ក្នុងនោះ មានមហាសេដ្ឋី៦នាក់មកពីសហរដ្ឋអាមេរិក ។ គិតមកទល់ថ្ងៃទី១០ខែធ្នូ ប្រាក់ទុនសរុបរបស់ពួកគេបានកើនឡើង៣សែន៤ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២១ ដែលគិតជាមធ្យមប្រាក់ទុនសុទ្ធរបស់មនុស្សម្នាក់ៗបានកើនឡើង៥១ភាគរយ ។ ក្នុងបរិបទដែលជំងឺកូវីដ១៩បាននិងកំពុងរីករាលដាល គម្លាតរវាងអ្នកមាននិងអ្នកក្រីក្ររបស់សហរដ្ឋអាមេរិកបានពង្រីកធំយ៉ាងឆាប់រហ័ស ។ បើមើលពីសំបកក្រៅឃើញថា មូលហេតុដែលជនជាតិអាមេរិកពិបាកអបអរសាទរបុណ្យណូអែលគឺពាក់ព័ន្ធនឹងកត្តាដូចជាតម្លៃទំនិញឡើងថ្លៃនិងការរីករាលដាលនៃជំងឺកូវីដ១៩ជាដើម តែតាមការពិត គឺបណ្តាលមកពីអសមត្ថិភាពរបស់អ្នកនយោបាយអាមេរិកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩និងការអនុវត្តគោលនយោបាយរូបិយវត្ថុហិរញ្ញវត្ថុដែលមិនទទួលខុសត្រូវ គឺជាលទ្ធផលចៀសមិនរួចដែលបណ្តាលមកពីការតម្កល់ទុកផលប្រយោជន៍នយោបាយខ្ពស់ជាងផលប្រយោជន៍របស់ប្រជាជន ។ នៅសហរដ្ឋអាមេរិកដែលស្ថិតក្នុងបរិបទជំងឺកូវីដ១៩ សណ្តាប់ធ្នាប់សង្គមដែលប្រាក់ទុនមានអាទិភាព និងអ្នកមានទ្រព្យមានសិទ្ធិខ្ពស់ជាងគេកាន់តែរីករាលដាលទៅៗ ដូច្នេះ ជនជាតិអាមេរិកមានការព្រួយបារម្ភនិងអារម្មណ៍អស់កម្លាំងកាន់តែធ្ងន់ធ្ងរ ។ អ្នកនយោបាយក្រុងវ៉ាស៊ីនតោនដែលគិតតែផលប្រយោជន៍ផ្ទាល់ខ្លួនទាំងនោះ គួរតែទទួលខុសត្រូវចំពោះបុណ្យណូអែលឆ្នាំនេះដែលមានសភាពលំបាកសម្រាប់ជនជាតិអាមេរិកធម្មតា ៕
ភ្នំពេញ ៖ សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានថ្លែងថា តាមរយៈនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍគ្រប់វិស័យ ក្នុងនោះវិស័យកីឡា ដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកមុខមាត់ប្រទេសជាតិ លើឆាកអន្តរជាតិ។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២៥...
ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ បានឯកភាពផ្តល់ថវិកា ចំនួន ៣៦៨,៤៧៨ដុល្លារ ក្រោមជំនួយឥតសំណង សម្រាប់គម្រោងទ្រង់ទ្រាយតូច សន្តិសុខមនុស្សជាតិ គូសាណូណិ។ គម្រោង ចំនួន៤ រួមមាន៖ កែលម្អផ្លូវ ក្នុងស្រុកដំណាក់ចង្អើរ ខេត្តកែប, កែលម្អបរិក្ខារក្នុងមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប, សាងសង់អគារសម្រាប់ មណ្ឌលសុខភាពស្រែអង្គ្រង...
ភ្នំពេញ៖ ការប្រឡងបាក់ឌុបឆ្នាំនេះ បើទោះបីជាបេក្ខជនមាន អាការៈក្តៅខ្លួនក៏ដោយ ក៏នៅតែអនុញ្ញាតឱ្យប្រឡង ដោយគ្រាន់តែ ដាក់នៅដាច់ដោយឡែកពីគេ ។ ក្នុងកិច្ចប្រជុំដើម្បីត្រៀមលក្ខណៈ ក្នុងការប្រឡងបាក់ឌុប ដែលនឹងប្រព្រឹត្តទៅថ្ងៃទី២៧ និង២៨ ធ្នូ ខាងមុខនេះ លោក នួន ផារ័ត្ន បានបញ្ជាក់ថា សម្រាប់បេក្ខជនដែលចូលប្រឡង បើមានការបញ្ហាសុខភាពក្ដៅខ្លួន ក៏យើងរក្សាបេក្ខជននោះ អោយនៅប្រឡងដដែល...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតី ប្រកាសបើកការប្រកួត កីឡាវាយកូនហ្គោល «ពានរង្វាន់សម្ដេចតេជោ នាយករដ្ឋមន្ត្រីលើកទី៥» ដែលប្រារព្ធធ្វើឡើង នៅទីលានវាយកូនហ្គោលវឌ្ឍនៈ ហ្គោលរីសត ស្ថិតក្នុងក្រុងតាខ្មៅ ខេត្ដកណ្ដាល ។
ភ្នំពេញ៖ មន្ត្រីជំនាញអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកូតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF បានដុតកម្ទេច ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាពចំនួន ៤៩០គីក្រាម និងអាល់កុលក្លែងក្លាយ (មេតាណុល) ចំនួន៧០០លីត្រ។ តាមរយៈគេហទំព័រអគ្គនាយដ្ឋាន ក.ប.បបានបញ្ជាក់ថា ទំនិញ និងអាល់កុលដែលបាន ដុតកម្ទេចចោលនាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ គឺជាលទ្ធផលដែលបានចុះស្រាវជ្រាវ ត្រួតពិនិត្យ...
ភ្នំពេញ៖ លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកចុះតាមដាន ករណីរំលោភបំពានតំបន់ដីព្រៃលិចទឹក ជុំវិញបឹងទន្លេសាប បានចេញលិខិតសួស្ដីឆ្នាំថ្មី និងបានរំលឹកថា សូមឱ្យបឹងទន្លេសាបស្ថិតក្នុង បេះដូងប្រជាជនខ្មែរគ្រប់រូប ព្រោះបឹងទន្លេសាបមានសារៈសំខាន់បំផុត។ តាមរយៈគេហទំព័រហ្វេសប៊ុក ផ្លូវការរបស់លោក សុខ ទូច បានបង្ហាញលិខិតមួយ សន្លឹកដែលមានអត្ថន័យថា សួស្ដីឆ្នាំថ្មី ឆ្នាំសកល ២០២២...
ឯកឧត្ដម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹកនិងឧតុនិយម ព្រមទាំងមន្រ្តីក្រោមឱវាទទាំងអស់ សូមជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងលោកជំទាវកិត្តិសង្ហបណ្ឌិត ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង រដ្ឋសភា និងព្រឹទ្ធសភា ក្នុងឱកាសដែលសម្ដេច ទទួលបានការគាំទ្រ ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤៣ អាណត្តិទី៥...