ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីម្នាក់របស់អ៊ីតាលី និយាយថា ក្រុមហ៊ុនក្នុងស្រុកគួរមានសិទ្ធ ក្នុងការទិញហ្គាសពីរុស្ស៊ី តាមរយៈលុយរូបល

បរទេស៖ រដ្ឋមន្ត្រីក្រសួងកិច្ចការងារអេកូឡស៊ី របស់ប្រទេសអ៊ីតាលីលោក Roberto Cingolani បានថ្លែងប្រាប់ទៅកាន់កាសែត Politico កាលពីថ្ងៃចន្ទម្សិលមិញថា បណ្តាក្រុមហ៊ុនអ៊ីតាលីគួរតែអាច មានសិទ្ធក្នុងការទូទាត់លុយជារូបល ដើម្បីទិញហ្គាសរបស់រុស្សី ខណៈដែលបានលេច ឬព័ត៌មានថា បណ្តាប្រទេសអឺរ៉ុបចំនួន១០ កំពុងលួចទិញដោយប្រើប្រាស់លុយរូបល នេះស្ងាត់ៗជាមួយនឹងរុស្សី ។

លោក Cingolani បានថ្លែងបែបនេះថា៖ ខ្ញុំគិតថាវាគឺជារឿងដែលល្អបំផុត សម្រាប់រយៈពេលប៉ុន្មានខែខាងមុខនេះ យ៉ាងហោចណាស់អនុញ្ញាតិឲ្យក្រុមហ៊ុន ក្នុងស្រុកអាចទូទាត់លុយរូបល ទិញហ្កាសពីរុស្សីប៉ុន្តែអ៊ីតាលីកំពុងស្វែងរក ការណែនាំពីគណកម្មការអឺរ៉ុបថា តើវានឹងនាំឲ្យប៉ះពាល់ទៅដល់ ទណ្ឌកម្មសេដ្ឋកិច្ចដែលធ្វើឡើងប្រឆាំងរុស្សី ឬយ៉ាងណាជាមុនសិនផងដែរ។

គួរឲ្យដឹងដែរថាបច្ចុប្បន្ននេះ អ៊ីតាលីគឺពឹងផ្អែកទៅលើការ នាំចូលហ្គាសរបស់រុស្សីដល់ទៅ ៤០ភាគរយប៉ុន្តែលោក Cingolani បានបញ្ជាក់ដែរថា អ៊ីតាលីមិនអាចរងចាំ រហូតដល់កុងត្រាទិញហ្គាសពី ប្រទេសអាហ្វ្រិកនឹងចាប់ផ្តើមបាននោះទេ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top