បរទេស៖ បក្សកុម្មុយនិស្តចិន នឹងបញ្ចប់កិច្ចប្រជុំដ៏សំខាន់មួយ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដែលគ្រោងធ្វើការសម្រេចចុងក្រោយ នូវសេចក្តីសម្រេចមួយ ដែលពង្រឹងអំណាចរបស់ លោកប្រធានាធិបតី ស៊ី ជីនពីង ក្នុងពេលមួយឆ្នាំមុន ដែលលោកត្រូវគេរំពឹងថា នឹងរក្សាតំណែងជាមេដឹកនាំបក្ស ក្នុងអាណត្តិទី៣របស់លោក។ កិច្ចប្រជុំពេញអង្គលើកទី៦ របស់គណៈកម្មការកណ្ដាល ដែលជាក្រុមមួយមានសមាជិកបក្ស ចំនួនប្រមាណ ៣៧០នាក់ ជ្រើសរើសថ្នាក់ដឹកនាំបក្សថ្មី របស់ខ្លួនរៀងរាល់ ៥ឆ្នាំនោះ...
ញូវយ៉ក៖ អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក និងជាអ្នកការទូតដ៏ឆ្នើមលោក Henry Kissinger បានអំពាវនាវឱ្យសហរដ្ឋអាមេរិក និងចិន ស្វែងរកមធ្យោបាយដើម្បីរួមរស់ និងសហការគ្នាទៅវិញទៅមក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Kissinger បានឲ្យដឹងនៅក្នុងសុន្ទរកថាវីដេអូដែលថ្លែងនៅក្នុងពិធីជប់លៀងប្រចាំឆ្នាំរបស់គណៈកម្មាធិការជាតិសហរដ្ឋអាមេរិក ស្តីពីទំនាក់ទំនងអាមេរិក-ចិន (NCUSCR) ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉កថា “វាចាំបាច់សម្រាប់ប្រទេសចិន និងសហរដ្ឋអាមេរិក ក្នុងការជម្នះការលំបាករបស់ពួកគេ” ។ លោកបានកត់សម្គាល់ថា “វាកាន់តែមានសារៈសំខាន់សម្រាប់ប្រទេសចិន...
បរទេស៖ ប្រទេសរុស្ស៊ី នៅថ្ងៃពុធនេះ បានរិះគន់សហភាពអឺរ៉ុប សម្រាប់វិបត្តិជនអន្តោប្រវេសន៍នៅតាមព្រំដែន រវាងប្រទេសបេឡារុសនិងប៉ូឡូញ ដោយចោទពីបទព្យាយាមជាន់កប្រទេសបេឡារុស ដោយប្រើផែនការបិទផ្នែកនៃព្រំប្រទល់ និងជំរុញឲ្យសហភាពអឺរ៉ុបធ្វើកិច្ចពិភាក្សាគ្នាដោយផ្ទាល់ជាមួយទីក្រុង Minsk។ ស្របពេលដែលជនអន្តោប្រវេសន៍ មកពីតំបន់មជ្ឈិមបូព៌ា អាហ្វហ្គានីស្ថាន និងអាហ្វ្រិក បង្កើកការប៉ុនប៉ងថ្មីក្នុងការសម្រុកចូលទៅក្នុងប្រទេសប៉ូឡូញទាំងយប់នោះ ទីក្រុងមូស្គូបានបញ្ជូនសញ្ញាបន្ថែម ស្តីពីការគាំទ្រសម្ពន្ធមិត្តខ្លួន គឺប្រទេសបេឡារុស តាមរយៈការបញ្ជូនយន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រពីរគ្រឿង ឲ្យទៅល្បាតនៅក្នុងដែនអាកាសបេឡារុស។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី RIA...
បរទេស៖ ប្រទេសឥណ្ឌា តាមសេចក្តីរាយការណ៍ ធ្វើការរៀបចំទទួលមន្ត្រីសន្តិសុខជាន់ខ្ពស់ មកពីប្រទេសរុស្ស៊ី អ៊ីរ៉ង់ និងប្រទេសអាស៊ីកណ្ដាលចំនួន៥ ដើម្បីធ្វើការពិភាក្សាគ្នាស្តីពីស្ថានភាពនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ប៉ុន្តែមិនមានការអញ្ជើញតំណាងអាហ្វហ្គានីស្ថានឲ្យចូលរួមនោះទេ។ ចំណែកប្រទេសប៉ាគីស្ថាននិងប្រទេសចិន ដែលជាគូសត្រូវជាយូររបស់ឥណ្ឌា ក៏បានបដិសេធមិនចូលរួមក្នុងប្រជុំពិភាក្សាសន្តិសុខកក្នុងតំបន់របស់ទីក្រុងញូដេលី ស្តីពីប្រទេសអាហ្វហ្គានីស្ថាន ដែលប្រារព្ធធ្វើឡើងនៅថ្ងៃពុធនេះផងដែរ បន្ទាប់ពីការដួលរំលំនៃរដ្ឋាភិបាលគាំទ្រដោយអាមេរិក និងពួកតាលីបង់កាន់កាប់ប្រទេសអាហ្វហ្គានីស្ថាន។ ទីប្រឹក្សាសន្តិសុខជាតិរបស់ប្រទេសឥណ្ឌា លោក Ajit Doval បានធ្វើការអញ្ជើញប្រធានផ្នែកសន្តិសុខ មកពីប្រទេសអ៊ីរ៉ង់...
ភ្នំពេញ៖ លោកសេនាប្រមុខ គឹម ជុងអ៊ុន (KIM JONG UN) ប្រធាន នៃគណៈកម្មាធិការកិច្ចការរដ្ឋ នៃសាធារណរដ្ឋប្រជាមានិត ប្រជាធិបតេយ្យកូរ៉េ បានថ្វាយសារលិខិត អបអរសាទរយ៉ាងកក់ក្តៅ ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសដ៏វិសេសវិសាល នៃខួបអនុស្សាវរីយ៍លើកទី...
កាលពីឆ្នាំ២០២០ Xiaomi បានប្រកាសបញ្ចេញ នូវស្មាតហ្វូនដែលជា Flagship របស់ខ្លួនគឺ Mi 10T Series ដោយផ្តោតទៅលើ “Power Your Creativity” ជាមួយនឹង បទពិសោធន៍គុណភាព កាមេរ៉ាដ៏អស្ចារ្យ ហើយក៏ក្លាយជាម៉ូឌែល ដែលអង្រួនចិត្តអ្នកប្រើប្រាស់ គ្រប់គ្នារហូតដល់សន្ទុះ ការលក់កើនឡើងខ្លាំង ប្រឈមនឹងការដាច់ស្តុក ស្ទើរគ្រប់កន្លែង។...
ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោក មីកាមិ ម៉ាសាហ៉ីរ៉ូ (Mikami Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានឯកភាពពង្រីក កិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍ និងដាក់ចុះនូវផែនការ ចំនួន៨ចំនុច ទទួលស្វាគមន៍ទេសចរជប៉ុន ក្នុងក្របខណ្ឌយុទ្ធសាស្ត្រ ទេសចរវ៉ាក់សាំង ។ យោងតាមក្រសួងទេសចរណ៍ បានឱ្យដឹងថា...
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញបញ្ចុះបឋមសីលាសាងសង់អគារទីស្ដីការ ថ្មីក្រសួងមហាផ្ទៃ លើទីតាំងចាស់ ស្ថិតនៅលើវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ អគារនេះ គ្រោងនឹងបញ្ចប់ការសាងសង់ ខែសីហា ឆ្នាំ២០២៣ ខាងមុខ។...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានអញ្ជើញចូលរួមបើកកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី២៧ និងកិច្ចប្រជុំពាក់ព័ន្ធនានា ។
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារ ជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅតំបន់មួយចំនួន ទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹង...
ភ្នំពេញ៖ លោក Khaled KHIARI ឧបការីអគ្គលេខាធិការ អង្គការសហប្រជាជាតិ បានសម្ដែងការកោតសរសើរចំពោះ យុទ្ធនាការចាក់វ៉ាក់សាំង របស់កម្ពុជា ជូនប្រជាពលរដ្ឋក៏ដូចជាជនបរទេសស្នាក់នៅនិងធ្វើការក្នុងប្រទេសកម្ពុជា។ តាមរយៈលើគេហទំព័រហ្វេសប៊ុក របស់លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ លោកបានទទួលការចូលជួបសម្តែង ការគួរសម...
ភ្នំពេញ៖ ក្រសួងអប់រំ យុវជននិងកីឡា នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញប្រកាស ស្ដីពីការកំណត់មណ្ឌលប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៧ ធ្នូ ២០២១ ដោយកំណត់ចំនួន២០៤មណ្ឌល ត្រូវជា៤ ៦៥១បន្ទប់។ ព័ត៌មានលម្អិតមានដូចខាងក្រោម៖
ភ្នំពេញ ៖ ខែតុលា ឆ្នាំ២០២១ ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់មហាជន ក្នុងគេហទំព័រហ្វេសប៊ុក សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានឆ្លើយតប និងដោះស្រាយ ចំនួន៥២គណនី។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេច ស ខេង...
បរទេស ៖ កាលពីថ្ងៃទី៩ ខែវិច្ឆិកា យន្តហោះឈ្លបយកការណ៍ និងសម្របសម្រួលការវាយប្រហារប្រភេទ E-8C របស់កងទ័ពអាកាសអាមេរិក ត្រូវបានរកឃើញ នៅសមុទ្រខ្មៅក្បែរព្រំដែនរុស្ស៊ី ។ នេះបើយោងតាមសេចក្តីថ្លែង ការណ៍របស់ក្រសួង ការពារជាតិរុស្ស៊ី នៅថ្ងៃពុធ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែក...
ភ្នំពេញ ៖ ក្រសួងព័ត៌មាន បានស្នើដល់ប្រព័ន្ធផ្សព្វផ្សាយ ត្រូវផ្សព្វផ្សាយឲ្យបានទូលំលាយ អំពីកិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុប លើកទី១៣ (ASEM 13th) និងព្រឹត្តិការណ៍ក្រៅកិច្ចប្រជុំកំពូល (Side events) ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំនេះ ចាប់ពីថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខ នៅរាជធានីភ្នំពេញ តាមទម្រង់អនឡាញ ។...
ភ្នំពេញ៖ កម្លាំងសមត្ថកិច្ច នគរបាលខេត្តស្ទឹងកាលពីថ្ងៃទី ៩ និង ១០ ខែ វិច្ឆិកា ឆ្នាំ ២០២១ បានស្វែងរកចាប់ខ្លួន និង ចាប់ខ្លួន អ្នកទោសដែលបានហែកគុក និង រត់ចេញពីមន្ទីរពន្ធនាគារខេត្ត បានចំនួន ៣នាក់មកវិញ ខណៈ អ្នកទោសចំនួន៤នាក់ទៀត កំពុងតែរត់គេចខ្លួន នៅឡើយ...
ដើម្បីអបអរដល់ ព្រះរាជ្យពិធីបុណ្យអុំទូក ផ្តល់ជូនអតិថិជននូវ ការតម្លៃពិសេសពិតៗ លក់ក្នុងតម្លៃដើម និងលក់ខាតក៏មាន កុំអោយឱកាសដ៏ពិសេសនេះ កន្លងហួសអោយសោះ។ ទន្ទឹមនឹងនោះ យើងក៏មានការបង់រំលួស ដោយឥតការប្រាក់ផងដែរ សម្រាប់ការបង់រយៈពេល ៦ខែ គ្រប់គ្រឿងអេឡិចត្រូនិចនៅ ក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ រាល់តម្លៃប្រូម៉ូសិនទាំងអស់ អាចរកមើលបានតាម www.sunsimexco.com ។ ស៊ីម៉ិចកូ ផ្តល់ជូនអតិថិជននូវ ផលិតផលអេឡិចត្រូនិកទំនើបៗ...
ថ្ងៃទី៩ខែវិច្ឆិកា គឺជាខួប៦៨ឆ្នាំ នៃទិវាឯករាជ្យជាតិ របស់ប្រទេសកម្ពុជា ។ ថ្ងៃដដែលនោះ លោក Xi Jinping ប្រធានរដ្ឋចិន បានផ្ញើសារលិខិត អបអរសាទរ ថ្វាយព្រះករុណាសម្តេច ព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្តែងការអបអរសាទរ ។ លោកXi Jinpingបានថ្លែងថា បច្ចុប្បន្ននេះ...
ពលរដ្ឋកម្ពុជា កំពុងបង្ហាញស្នាមញញឹម ជាមួយការ បើកប្រទេសជាថ្មី ស្រមតាមផែនការ របស់រាជរដ្ឋាភិបាលកម្ពុជា បានប្រកាស បើកប្រទេសពេញ លេញទ្បើងវិញ កាលពីថ្ងៃ១ ខែវិច្ឆិកា ឆ្នាំ២០២១ លើគ្រប់វិស័យ និងការរស់នៅជាមួយកូវីដ១៩ តាមបែបគន្លងថ្មី ដើម្បីស្ដារសេដ្ឋកិច្ចសង្គមកម្ពុជា បន្ទាប់ពីរងផលប៉ះពាល់ អស់រយៈពេលជិត ២ឆ្នាំ កន្លងទៅ ហើយកម្ពុជា ស្ថិតនៅក្នុងចំណោម...
ភ្នំពេញ ៖ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានសំណូមពរ ប្រធាន UNDP ថ្មី ប្រចាំកម្ពុជា បន្តជួយកៀរគរ ធនធានបន្ថែម ពីសហគមន៍ផ្តល់ជំនួយ និងដៃគូអភិវឌ្ឍន៍ ដើម្បីចូលរួមជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ តាមរយៈការបោសសម្អាតមីន...
បរទេស ៖ ក្រុមសិទ្ធិមនុស្សដ៏លេចធ្លោ មួយនិយាយថា យោធាមីយ៉ាន់ម៉ា បានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម នៅភាគខាងកើតរដ្ឋ Karenni ដោយចាប់ខ្លួន បុគ្គលិកមនុស្សធម៌ និងបំផ្លាញស្តុកស្បៀងអាហារ សម្រាប់ជនភៀសខ្លួន ដែលមានជម្លោះ ។ យោងតាមសារព័ត៌មាន Aljazeer ចេញផ្សាយនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា នៅក្នុងរបាយការណ៍ថ្មីមួយ នៅថ្ងៃពុធ...
ភ្នំពេញ ៖ ប្រធានសមាគម អ្នកសារព័ត៌មានកម្ពុជា -ចិន លោក សយ សុភាព បានលើកឡើង បែបទស្សន៍ ទាយទុកជាមុនថា អតីតគណបក្សសង្រ្គោះជាតិ មិនអាចរស់ឡើងវិញ មកចូលរួមប្រកួតប្រជែង ការបោះឆ្នោត នាពេលខាងមុខនេះបានទេ ។ ការទស្សន៍ទាយរបស់លោកនេះ បន្ទាប់ពីលោក ជួន ចាន់បុត្រ អ្នកគ្រប់គ្រងការផ្សាយវិទ្យុអាស៊ីសេរី...
តូក្យូ ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida នៅថ្ងៃចន្ទនេះ បានប្រកាសថា នឹងបង្កើតមូលនិធីដ៏ធំមួយ សម្រាប់សកលវិទ្យាល័យឬ University Fund មានទំហំរហូត ទៅដល់ ៨៨ពាន់លានដុល្លារ ដែលនឹងអាចជួយលើកកំពស់ ដល់វិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលជាផ្នែកមួយ នៃយុទ្ធសាស្ត្រ របស់រដ្ឋាភិបាលផងដែរ ។...
ភ្នំពេញ៖ ប្រព័ន្ធអប់រំឌីជីថលនៅលើ អនឡាញរបស់ក្រុមហ៊ុន មិត្តហ្វូន ត្រូវបានផ្ដល់ចំណាត់ថ្នាក់ជា«ដំណោះស្រាយបច្ចេកវិទ្យា ព័ត៌មានធុរកិច្ចល្អបំផុតប្រចាំឆ្នាំ» ដោយស្ថាប័ន Globee Awards ដែលជាកម្មវិធីផ្ដល់ពានរង្វាន់ និងចំណាត់ថ្នាក់ធុរកិច្ចអន្តរជាតិ ដ៏ល្បីល្បាញមួយ ។ ប្រព័ន្ធគ្រប់គ្រងព័ត៌មានសាលារៀន (SIS) ត្រូវបានអភិវឌ្ឍឡើងដោយក្រុមហ៊ុន មិត្តហ្វូន ដោយមានការគាំទ្រពី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងដោយសហការ ជាមួយក្រសួងអប់រំ...
ភ្នំពេញ ៖ កាលពីថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០២១ Visa ជាក្រុមហ៊ុនបច្ចេកវិទ្យា ទូទាត់សាច់ប្រាក់ តាមប្រព័ន្ធ ឌីជីថល ឈានមុខគេ នៅលើពិភពលោក កំពុងជ្រើសរើស បណ្តាម្ចាស់អាជីវកម្ម ដែលទើបបង្កើតថ្មី (Startups) នៅទូទាំងតំបន់ អាស៊ីប៉ាស៊ីហ្វិក ដើម្បីចូលរួម“កម្មវិធី ពន្លឿនអាជីវកម្ម”...
បរទេស ៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីថ្ងៃអង្គារ បានប្រកាសថា ប្រទេសបារាំង នឹងចាប់ផ្តើមដំណើរការសាងសង់ រោងចក្រុនុយក្លេអ៊ែរឡើងិវញ ដើម្បីធានាឲ្យមានឯករាជ្យ នៃវិស័យថាមពលអគ្គិសនី ។ ប្រធានាធិបតីដដែលរូបនេះ បានបញ្ជាក់ទៀតថា៖ពួកយើងដំណើរការ សាងសង់រោងចក្រ នុយក្លេអ៊ែរ សាជាថ្មីជាលើកដំបូង ក្នុងរយៈពេលជាច្រើនទស្សវត្សចុងក្រោយនេះ ហើយធ្វើយ៉ាងណាឲ្យបារាំង នៅតែអាចបន្តកិច្ចការងារអភិវឌ្ឍ...
EZECOM ក្រុមហ៊ុនផ្តល់សេវាអ៊ិនធឺណិតលំដាប់ខ្ពស់នៅកម្ពុជា មានមោទនភាពក្នុងការប្រកាសដាក់ដំណើរការសេវា VMware SD-Wan លើកដំបូងគេក្នុងប្រទេសកម្ពុជា។ សេវាក្លោដរបស់ VMware ផ្តល់នូវ SD-WAN (Software-defined Wide Area Network) ជួយសម្រួលអោយប្រពន្ធ័ទិន្នន័យរបស់សហគ្រាសកាន់តែមានសុវត្ថិភាព ផ្តល់នូវ បណ្តាញដែលរហ័សរហួន និងសម្រួលដល់ការប្រតិបត្តិតាមសាខា និង end-point។ ក្រៅពីនោះផ្តល់នូវប្រសិទ្ធិភាពខ្ពស់ ទំនុកចិត្តក្នុងការចូលទៅកាន់សេវាខ្លោដ...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានធ្វើការអំពាវនាវដល់ប្រទេស ជាសមាជិកអាស៊ាន ទាំងអស់ត្រូវដោះស្រាយរួមគ្នា ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត លើករណីគ្រឿងញៀន ខណៈបញ្ហាគ្រឿងញៀននេះ កំពុងនៅតែជាកង្វល់ ទាំងក្នុងតំបន់អាស៊ាន ក៏ដូចជាពិភពលោកនោះ ។ ការអំពាវនេះធ្វើឡើង ក្នុងឱកាស កម្ពុជាធ្វើជាម្ចាស់ផ្ទះ...
បរទេស៖ អ្នកគ្រប់គ្រងបណ្តាញ នៅក្នុងប្រទេសវៀតណាម បាននិយាយថា ស្ថានីយ៍រថភ្លើង Cat Linh-Ha Dong នឹងត្រូវបិទជាបណ្តោះអាសន្ន ប្រសិនបើចំនួនអ្នកដំណើរលើសលប់ លើវិធានការសុវត្ថិភាព Covid។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា លំហូរនៃអ្នកដំណើរ យ៉ាងច្រើនបានមកដល់ស្ថានីយ៍ Yen...
ភ្នំពេញៈ សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹក ថ្ងៃទី ១០ ខែ វិច្ឆិកា ២០២១នេះ បានបើកសវនាការ ប្រកាសសាលដីកា លើបណ្តឹងឧទ្ធរណ៍ របស់បុរសជាប់ចោទម្នាក់ ដែលជាអតីតមន្ត្រី នៃអតីតគណបក្សសង្គ្រោះជាតិ ជាប់ពាក់ព័ន្ធនឹងការនិយាយញុះញង់ និង អុចអាល អំពីបញ្ហាព្រំដែនកម្ពុជា និង វៀតណាម ដែលមានចេតនាធ្វើឱ្យមហាជន...