ព័ត៌មានអន្តរជាតិ

កងកម្លាំង អ៊ុយក្រែន បើមីស៊ីល Tochka-U វាយប្រហាររដ្ឋ Donetsk បណ្តាល ឱ្យមានអ្នកស្លាប់ ជាច្រើននាក់

បរទេស ៖ មន្ត្រីនៅក្នុងសាធារណរដ្ឋ ប្រជាមានិត Donetsk (DPR) បានអះអាងថា មីស៊ីល ដែលត្រូវបានចោទ ប្រកាន់ថាបានបាញ់ ដោយកងកម្លាំង អ៊ុយក្រែន កាលពីថ្ងៃចន្ទ គឺសំដៅទៅលើតំបន់ លំនៅដ្ឋាន ក្នុងរដ្ឋធានីរបស់ពួកគេ ប៉ុន្តែត្រូវបានស្ទាក់ ចាប់ដោយប្រព័ន្ធ ការពារដែនអាកាស មុនពេលទៅដល់គោល ដៅ ។ ទោះជាយ៉ាងណាក៏ដោយ ផ្នែកមួយនៃគ្រាប់រ៉ុក្កែត នៅតែបញ្ចប់ដោយការធ្លាក់ ទៅលើតំបន់ ដែលមានប្រជាជនរស់នៅ យ៉ាងក្រាស់ក្រែលនៃទីក្រុង Donetsk ដោយបានសម្លាប់ មនុស្សជាង ២០ នាក់ ដែលខ្លះជាកុមារ និង បានបណ្តាលឱ្យយ៉ាងហោចណាស់ ៣៦នាក់រងរបួស ។

យោងតាមសារ ព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា រដ្ឋាភិបាលទីក្រុងគៀវ បានបដិសេធការ ទទួលខុសត្រូវ ចំពោះការវាយប្រហារនេះ ដែលត្រូវបានរាយការណ៍ ដោយប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច ដោយទទូចថា វាជា “គ្រាប់រ៉ុក្កែតរុស្ស៊ី” ហើយថា “វាគ្មានន័យអ្វីនិយាយអំពីវាទេ” ។ ទោះបីជាយ៉ាងណាក៏ដោយ របាយការណ៍ពីមូលដ្ឋាន បានលើកឡើងថា មីស៊ីលដែលបានធ្លាក់នោះ គឺជាគ្រាប់មីស៊ីល Tochka-U ដែលជាទូទៅត្រូវបានប្រើប្រាស់ ដោយយោធាអ៊ុយក្រែន ។

មីស៊ីលប្រភេទនេះ ត្រូវបានគេ ដាក់ឈ្មោះថា SS-21 Scara ដោយអង្គការណាតូ គឺជាប្រព័ន្ធបាញ់ បង្ហោះចល័ត ដែលត្រូវបានបង្កើតឡើងដោយសហភាព សូវៀត ក្នុងទសវត្សរ៍ឆ្នាំ 1970 ។ ប្រទេសរុស្ស៊ី បានបញ្ឈប់ការប្រើប្រាស់របស់ខ្លួន ដើម្បីគាំទ្រដល់ 9K270 Iskander ថ្មី និងល្អជាង ដែលត្រូវបានណែនាំ នៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ 2000 ៕
ប្រែសម្រួលៈ ណៃ តុលា

To Top