ព័ត៌មានជាតិ

ឃាត់ខ្លួនមុខសញ្ញាប្រើប្រាស់ និង ចែកចាយថ្នាំញៀន ៣៣ នាក់ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ

ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សហការជាមួយកម្លាំង កងរាជអាវុធហត្ថខេត្តព្រះសីហនុ កាលពីរសៀល ថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ២០២២ កន្លងទៅនេះ បានចុះបង្រ្កាបករណី ប្រើប្រាស់ និង ជួញដូគ្រឿងញៀន មួយកន្លែងនិង បានឃាត់ខ្លួនជនសង្ស័យប្រុស-ស្រី ចំនួន ៣៣ ក្នុងនោះមានស្រីម្នាក់ ប្រព្រឹត្ត នៅចំណុចភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

មន្ត្រីកងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ក្រោយប្រតិបត្តិការបង្ក្រាប ខាងលើ, សមត្ថកិច្ចកងរាជអាវុធហត្ថ ដកហូតបានគ្រឿងញៀន ប្រភេទម៉ាទឹកកក ចំនួន ៦៨កញ្ចប់, ថ្នាំគ្រាប់ពណ៌ក្រហមចំនួន ១០គ្រាប់, ដបជក់ថ្នាំចំនួន៤, ខ្សៀជក់ចំនួន៥, ថង់ច្រកថ្នាំមួយចំនួន៣, អាវុធខ្លី ចំនួន ១ដើម ម៉ាក K៥៩ លេខ៣៧២៧ គ្រាប់ចំនួន៦គ្រាប់ បង់១ , ម៉ូតូចំនួន១០គ្រឿង , ទូរស័ព្ទចំនួន ១៣គ្រឿង , power bank ចំនួន ១, កន្ត្រៃ៣ និង ដាវ ចំនួន១ ។

បច្ចុប្បន្ននេះ, ជនសង្ស័យទាំង៣៣នាក់ខាងលើ ត្រូវប្រគល់ទៅឲ្យ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត ព្រះសីហនុ ដែលជាម្ចាស់ករណី ដើម្បីធ្វើការសាកសួរចម្លើយ និង កសាងសំណុំរឿង បញ្ជូនទៅកាន់ តុលាការ ចាត់ការតាមនីតិវិធី ៕

ដោយ លីហ្សា

To Top