កំពង់ចាម ៖ បន្ទាប់ពីមានការឆ្លងជំងឺកូវីដ១៩ ទៅលើអាជីវករលក់ដូរ ក្នុងផ្សារស្ពឺ និងផ្សារថ្នល់បែក ក្នុងស្រុកចំការលើ ជាបន្តបន្ទាប់ នៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២១ អភិបាល ខេត្តកំពង់ចាម លោកអ៊ុន ចាន់ដា បានដឹកនាំកិច្ចប្រជុំដាក់ គោលការណ៍បន្ទាន់៧ ចំណុច ដើម្បីឲ្យអាជ្ញាធរ ក្រុង-ស្រុក...
បរទេស ៖ ប្រទេសតួកគី តាមសេចក្តីរាយការណ៍ បានបញ្ជូនកងកម្លាំងជំនួយ ទៅកាន់ទីកន្លែង ពួកឧទ្ទាមកាន់កាប់ចុងក្រោយ នៅប្រទេសស៊ីរី ភាគពាយព្យ ស្របពេលដែលរុស្ស៊ី បង្កើនការវាយប្រហារ តាមអាកាសនៅទីនោះ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ នៅមុនពេល៣ថ្ងៃ ដែលមេដឹកនាំទំាងពីរ គឺលោក វ៉្លាឌីមៀរ ពូទីន និងលោក Tayyip Erdogan នឹងត្រូវជួបពិភាក្សាគ្នា...
បរទេស ៖ ផ្ទះជាង ៣ ០០០ ខ្នង នៅក្នុងភូមិចំនួន ២៣ នៅស្រុក Bamnet Narong កំពុងរងការលិចលង់ក្រោមទឹកជំនន់ធ្ងន់ធ្ងរបំផុត ក្នុងរយៈពេល ១០០ ឆ្នាំមកនេះ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា...
បរទេស ៖ ប្រធានាធិបតី នៃប្រទេសតួកគី លោក Tayyip Erdogan បាននិយាយថា តួកគីនៅតែមានបំណង ទិញប្រព័ន្ធការពារមីស៊ីល S-400 ក្រុមទី២ ពីប្រទេសរុស្ស៊ី ហើយនេះជាទង្វើមួយដែលអាចនឹងបង្កឲ្យមានជម្លោះកាន់តែខ្លាំង ជាមួយទីក្រុងវ៉ាស៊ីនតោន និង បង្កឲ្យមានទណ្ឌកម្មអាមេរិកថ្មី ។ ទីក្រុងវ៉ាស៊ីនតោននិយាយថា ប្រព័ន្ធការពារ S-400 បង្កឲ្យមានការគម្រាមកំហែង...
ភ្នំពេញ ៖ ទីភ្នាក់ងារជំនួយអាមេរិក USAID ប្រចាំកម្ពុជា បានប្រកាសអំពីហិរញ្ញប្បទានបន្ថែមទៀត ក្នុងទំហំទឹកប្រាក់ ៥លានដុល្លារ ដើម្បីធ្វើឲ្យប្រសើរឡើង នូវស្ថានភាពសុខភាព របស់អ្នករស់រានមានជីវិត ពីរបបខ្មែរក្រហម។ ការបរិច្ចាគថវិកា ៥លានដុល្លារនេះ តាមរយៈគម្រោង មានឈ្មោះថា «ការលើកកម្ពស់សិទ្ធិ និងការធ្វើឲ្យប្រសើរឡើង នូវស្ថានភាពសុខភាព របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម» ដែលនឹងត្រូវគ្រប់គ្រង ដោយមជ្ឈមណ្ឌលឯកសារកម្ពុជា។...
បរទេស ៖ ការអះអាងនេះ បានលេចចេញ នៅក្នុងអត្ថបទនៅថ្ងៃច័ន្ទ ដែលបោះពុម្ពដោយទីភ្នាក់ងារ ព័ត៌មាន កណ្តាលកូរ៉េ (KCNA) របស់កូរ៉េខាងជើង និងនិពន្ធ ដោយអ្នកស្រាវជ្រាវ កិច្ចការអន្តរជាតិ ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ កូរ៉េខាងជើង...
ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២៦ កញ្ញា ជំនន់ទឹកភ្លៀង ក្នុងខេត្តបន្ទាយមានជ័យ ប៉ះពាល់ប្រជាជន ប្រមាណ ៦,៦៨៦គ្រួសារ និងជម្លៀសទៅទួលសុវត្ថិភាព ៧៣៦គ្រួសារ ហើយលិចស្រូវប្រមាណ ៥,០០០ហិកតា ព្រមទាំង...
សិង្ហបុរី ៖ ប្រទេសសិង្ហបុរី បានរាយការណ៍ពីករណី ឆ្លងថ្មី នៃជំងឺកូវីដ-១៩ ចំនួន ១,៩៣៩ ករណី គិតត្រឹមរសៀលថ្ងៃអាទិត្យ ដែលជាការឆ្លងថ្មី កម្រិតខ្ពស់ចំនួន ៦ ថ្ងៃជាប់ៗគ្នា លើសពី ១,០០០ករណី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានសិង្ហបុរី។ ចំនួនអ្នកឆ្លងនៅថ្ងៃអាទិត្យ គឺជិត ៣០០...
ម៉ានីល៖ នាយកដ្ឋានសុខាភិបាលហ្វីលីពីន (DOH) បានរាយការណ៍ពីការឆ្លង ជំងឺកូវីដ-១៩ ថ្មីចំនួន ២០,៧៥៥ ករណី ដែលនាំឱ្យចំនួនករណី ឆ្លងសរុបនៅក្នុងប្រទេស អាស៊ីអាគ្នេយ៍មួយនេះ កើនដល់ ២,៤៩០,៨៥៨ករណី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ របស់ប្រទេស នៅតែមានចំនួន ៣៧,៤០៥ នាក់។ ក្រសួងសុខាភិបាលហ្វីលីពីន មិនបានធ្វើបច្ចុប្បន្នភាព...
ភ្នំពេញ ៖ លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានបដិសេធ ចំពោះការចុះផ្សាយថា សកម្មភាពសមត្ថកិច្ចនគរបាល ដាក់ពង្រាយអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោកនៅកម្ពុជា ធ្វើឡើងដើម្បីរកប្រាក់ ចំណូលចូលហោប៉ៅ ជាជាងការចុះពង្រឹង ការអនុវត្តន៍ច្បាប់ចរាចរណ៍ឲ្យមានប្រសិទ្ធភាព ។ នេះបើតាមការចេញផ្សាយ របស់ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ។ ការបកស្រាយបំភ្លឺ...
ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួង សុខាភិបាល និងជាប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្របខ័ណ្ឌទូទាំងប្រទេស បានឲ្យដឹងថា រយៈពេលប៉ុន្មានថ្ងៃនេះ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅកម្ពុជា មានការកើនឡើង ដោយសារបញ្ហាជាច្រើន ជាពិសេស បុគ្គលមួយចំនួន មិនអនុវត្តវិធានការ សុខាភិបាលឲ្យត្រឹមត្រូវឡើយ។ ការលើកឡើងរបស់លោកស្រី បន្ទាប់ពីប៉ុន្មានថ្ងៃនេះ...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្ដីសម្រេច បិទខ្ទប់ផ្សារថ្នល់បែក ស្ថិតនៅភូមិថ្នល់បែកលិច ឃុំស្វាយទាប ស្រុកចំការលើ ដែលមានអាជីវករ វិជ្ជមានជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។
ហាណូយ៖ យោងតាមក្រសួងសុខាភិបាល ប្រទេសវៀតណាម បានរាយការណ៍ថា មានករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ១០,០១១ ករណីដែលត្រូវបានចម្លង ក្នុងស្រុកទាំងអស់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ ក្រសួងសុខាភិបាលវៀតណាម បានឲ្យដឹងទៀតថា ការឆ្លងថ្មីនេះបាននាំមកនូវចំនួនសរុប នៃករណីឆ្លងជំងឺរបស់ប្រទេសនេះ បានកើនឡើងដល់ ៧៥៦,៦៨៩ករណី ដោយមានអ្នកស្លាប់ចំនួន ១៨,៥៨៤ នាក់។ ករណីភាគច្រើន...
តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន ផ្លូវការ IRNA បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir Abdollahian បានលើកឡើងថា សកម្មភាពរបស់សហរដ្ឋអាមេរិក នឹងក្លាយជាលក្ខណៈវិនិច្ឆ័យ សម្រាប់អ៊ីរ៉ង់ ក្នុងការសម្រេចចិត្ត លើការចរចានុយក្លេអ៊ែរ។ លោក Amir Abdollahian ត្រូវបានដកស្រង់សម្តីដោយលើកឡើងថា“ យើងបាននិយាយយ៉ាងច្បាស់ថា យើងនឹងប្រើអាកប្បកិរិយាជាក់ស្តែងរបស់ជនជាតិអាមេរិក...
បាងកក៖ មជ្ឈមណ្ឌលគ្រប់គ្រង ជំងឺកូវីដ-១៩ CCSA របស់ប្រទេសថៃ បានរាយការណ៍ថា ចំនួនករណីឆ្លងជំងឺកូវីដ-១៩ របស់ប្រទេសថៃ បានកើនឡើង ១២,៣៥៣ករណី សរុបកើនឡើងដល់ ១,៥៦១,៦៣៨ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។ យោងតាម CCSA ដែលជាក្រុមការងារជំងឺកូវីដ-១៩ របស់ប្រទេសបានឲ្យដឹងថា ការស្លាប់ដែលទាក់ទងនឹងមេរោគឆ្លងចំនួន ១២៥នាក់ ត្រូវបានកត់ត្រាកាលពីថ្ងៃអាទិត្យ...
តេអេរ៉ង់៖ គេហទំព័រ របស់ក្រសួងការបរទេស អ៊ីរ៉ង់ បានរាយការណ៍ថា ប្រធានាធិបតីអ៊ីរ៉ង់លោក អ៊ីប្រាហ៊ីម រ៉ាស៊ី បានលើកឡើងថា អ៊ីរ៉ង់ស្វែងរកកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសទាំងអស់ ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅក្នុងសុន្ទរកថាមួយ ទៅកាន់កិច្ចប្រជុំរបស់លោក ជាមួយលោក Simon Shercliff ឯកអគ្គរដ្ឋទូតថ្មី របស់ចក្រភពអង់គ្លេស ប្រចាំប្រទេសអ៊ីរ៉ង់...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៨៣៩នាក់ទៀត ជាសះស្បើយ ចំនួន៥៣០នាក់ និងស្លាប់ចំនួន១៨នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន៧៣០នាក់ និងអ្នកដំណើរពីបរទេសចំនួន១០៩នាក់។ គិតត្រឹមព្រឹក ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន១០៩ ៩២៦នាក់ អ្នកជាសះស្បើយចំនួន១០១ ១៨៥នាក់ និងអ្នកស្លាប់ចំនួន២ ២៦១នាក់៕
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់គោលការណ៍ចំនួន១១ ចំណុចដើម្បីបើកសាលារៀនឡើងវិញ ក្នុងដំណាក់កាលទី១ សម្រាប់គ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជន។ យោងតាមសេចក្ដីណែនាំរបស់ ក្រសួងអប់រំ នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ជាក់ថា ដោយមានកិច្ចសហការ និងគាំទ្រពីសំណាក់រដ្ឋបាល រាជធានី-ខេត្ត មន្ត្រីសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់...
ភ្នំពេញ ៖ គណៈគ្រប់គ្រង និងគ្រូបង្រៀន ចំនួន ១៩៧នាក់ មកពីវិទ្យាល័យធនធាន ចំនួន៣ វិទ្យាល័យ ទទួលបានការបណ្ដុះបណ្ដាល របៀបបង្រៀន ពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិក ។ នេះបើតាមការចេញផ្សាយ របស់ក្រសួងអប់រំ នាថ្ងៃ២៧ កញ្ញា។ វគ្គបណ្ដុះបណ្ដាលតាមប្រព័ន្ធអនឡាញស្ដីពី ការបង្រៀនពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិក ត្រូវបានរៀបចំឡើងសម្រាប់គ្រូបង្រៀន ចំនួន ១៩៧នាក់...
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ថា នៅថ្ងៃអាទិត្យនេះ ប្រទេសកូរ៉េខាងត្បូង បានជំរុញឱ្យកូរ៉េខាងជើង ស្តារឡើងវិញនូវខ្សែទូរស័ព្ទទំនាក់ទំនងដែលបានផ្អាកមួយថ្ងៃ បន្ទាប់ពីកូរ៉េខាងជើង បានស្នើឡើងដដែលៗដើម្បីបើកកិច្ចចរចាតាមលក្ខខណ្ឌ ។ ប្រទេសកូរ៉េខាងជើង អាចនឹងស្វែងរកការដកហូតសម្បទានប្រហែល២សប្តាហ៍ បន្ទាប់ពីខ្លួនបានបង្កើនភាពតានតឹងតាមរយៈការធ្វើតេស្តមីស៊ីលជាលើកដំបូងរបស់ខ្លួនក្នុងរយៈពេលប្រាំមួយខែមកនេះ ។ កូរ៉េខាងជើង បានទាក់ទងទៅកូរ៉េខាងត្បូង២ដងដោយនិយាយថា ខ្លួនបើកចំហដើម្បីចរចា...
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ថា យន្តហោះវាយប្រហាររបស់រុស្ស៊ីនៅថ្ងៃអាទិត្យនេះ ហោះឡើងតាមអមដំណើរយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក១គ្រឿងនៅលើដែនទឹកអព្យាក្រឹតនៃមហាសមុទ្រប៉ាស៊ីហ្វិក ។ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងដូច្នេះ ។ ក្រសួងបានឲ្យដឹងថា ប្រព័ន្ធរ៉ាដារបស់រុស្ស៊ីបានរកឃើញគោលដៅអាកាសមួយដែលចូលមកជិតព្រំដែនរុស្ស៊ី នៅលើមហាសមុទ្រប៉ាស៊ីហ្វិក ហើយយន្តហោះចម្បាំង Su-35S ចំនួន៣គ្រឿងនៃតំបន់យោធាខាងកើតនៃប្រទេសរុស្ស៊ី បានធ្វើការឆ្លើយតបវិញភ្លាមៗ ។ អ្នកបើកយន្តហោះរបស់រុស្ស៊ី បានកំណត់គោលដៅអាកាសថា ជាយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា លោក ង្វៀង ភូជុង អគ្គលេខាបក្សកុម្មុយនីស្ដវៀតណាម និងលោក ថងលូន ស៊ីស៊ូលីត អគ្គលេខាបក្សប្រជាជនបដិវត្តន៍ឡាវ នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ បានចូលរួមប្រជុំជំនួបកំពូលវៀតណាម-កម្ពុជា-ឡាវ ដើម្បីពិភាក្សាអំពីការបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ សម្រាប់ផលប្រយោជន៍ប្រជាជនប្រទេសទាំងបី។ កិច្ចប្រជុំមេដឹកនាំកំពូល វៀតណាម-កម្ពុជា-ឡាវ...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមាន លោកឧត្ដមសេនីយ៍ត្រី ឈុន ប៊ុនទី មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាតំណាង នៅថ្ងៃអាទិត្យ ទី២៦ ខែកញ្ញា ឆ្នាំ២០២១ ដែលជាថ្ងៃកាន់បិណ្ឌទី៥ បាននាំយកថវិកាចំនួន ០៤លានរៀល និងទេយ្យវត្ថុរួមមានអង្ករចំនួន...
បរទេស៖ ឧត្តមសេនីយ៍ Gholam Ali Rashid មេបញ្ជាការបញ្ជាការដ្ឋាន Khatam ol-Anbia ជាមួយកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានអះអាងថា កងទ័ពដែលទទួលការបណ្តុះបណ្តាលពីយោធាអាមេរិកនៅប្រទេសអ៊ីរ៉ាក់ និង ប្រទេសអាហ្វហ្គានីស្ថាន គឺបរាជ័យក្នុងការប្រយុទ្ធប្រឆាំងភេរវករនៅក្នុងប្រទេសទាំងនោះ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោកឧត្តមសេនីយ៍ Rashid...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ថា ព្យុះស៊ីក្លូន Gulab ត្រូវបានគេរំពឹងថា នឹងធ្វើឱ្យបាក់ដីនៅល្ងាចថ្ងៃអាទិត្យនេះ នៅរដ្ឋឆ្នេរសមុទ្រភាគខាងកើត និងភាគអាគ្នេយ៍ប្រទេសឥណ្ឌា គឺនៅ Odisha និង Andhra Pradesh ។ យោងតាមនាយកដ្ឋាន ឧតុនិយមឥណ្ឌា ហៅកាត់ថា (IMD) បានឲ្យដឹងថា...
ភ្នំពេញ៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឱ្យដឹងថា វ៉ាក់សាំងកូវីដ-១៩ ប្រភេទ ស៊ីណូវ៉ាក់ ចំនួន៣លានដូសទៀត នឹងដឹកមកដល់កម្ពុជា នៅព្រឹកថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២១ស្អែកនេះ។នេះបើយោងតាមការចុះផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជា។ វ៉ាក់សាំងទាំងនេះ ទុកសម្រាប់ ចាក់ជូន កុមារអាយុ ៦ ឆ្នាំ...
បរទេស៖ លោកស្រី ហ៊ីលឡារី គ្លីនតុន ដែលជាអតីតរដ្ឋមន្រ្តីការបរទេស របស់សហរដ្ឋអាមេរិក បានទទួលការស្វាគមន៍ យ៉ាងសោះកក្រោះពីសំណាក់ ប្រជាជននៅពេលដែលលោកស្រី ទទួលយកភាពជាអធិការបតី របស់លោកស្រី ឬ chancellorship នៅឯសាកលវិទ្យាល័យ Queen នៅទីក្រុង Belfast កាលពីដើមសប្តាហ៍នេះ។ ការពិតដែលថា លោកស្រីគឺជាស្ត្រីទីមួយ ដែលធ្លាប់កាន់តំណែងនេះ មិនបានបញ្ឈប់ប្រជាជនមិនឱ្យ...
បរទេស៖ ប្រទេសកូរ៉េខាងជើង មានបំណងចង់ពិចារណា បង្កើតជំនួបកំពូល អន្តរកូរ៉េមួយទៀត ប្រសិនបើការគោរពគ្នា ទៅវិញទៅមក រវាងគូសត្រូវទាំងពីរ អាចត្រូវបានធានា នេះបើយោងតាម សេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មានកណ្ដាល កូរ៉េខាងជើង KCNA ដែលដកស្រង់សម្តីប្អូនស្រី មេដឹកនាំកូរ៉េខាងជើង។ ការថ្លែងបែបនេះ គឺត្រូវបានធ្វើឡើង ត្រឹមតែមួយថ្ងៃក្រោយ ប្រទេសកូរ៉េខាងជើង បានជំរុញសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង ឲ្យបោះបង់ចោលអ្វីដែលខ្លួនហៅថា...
បរទេស៖ កាលពីដើមសប្តាហ៍នេះ ក្រសួងយុត្តិធម៌អាមេរិក បានប្រកាសថា ជនជាតិអាហ្វហ្គានីស្ថាន អាយុ២០ឆ្នាំម្នាក់ ត្រូវបានចោទប្រកាន់ ពីបទប៉ុនប៉ងរួមរ័ក ដោយបង្ខំក្នុងអំពើផ្លូវភេទ ជាមួយអនីតិជន នៅឯមូលដ្ឋាន Fort McCoy ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីរាត្រីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា ឥឡូវនេះអ្នកនិយមលេង អ៊ីនធឺណេត...
បរទេស៖ លោក Anthony Fauci ប្រធានទីប្រឹក្សា ផ្នែកវេជ្ជសាស្រ្ត របស់ប្រធានាធិបតីអាមេរិក បានព្រមានពីផលវិបាក ដែលអាចកើតមានឡើង ក្នុងករណី មានការបិទរដ្ឋាភិបាល នៅអាមេរិក ដែលជាសេណារីយ៉ូមួយ ដែលលោកនិយាយថា មិនគួរមើលឃើញ ពន្លឺថ្ងៃ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា...