នយោបាយ

គិតត្រឹមថ្ងៃទី១៥ មីនា! សមាគម និងអង្គការក្រៅរដ្ឋាភិបាល ដាក់ពាក្យស្នើសុំ ជាអ្នកសង្កេតការណ៍បោះឆ្នោត ឃុំ-សង្កាត់ ជាង៧ពាន់នាក់

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត (គ.ជ.ប) បានអនុញ្ញាតឱ្យសមាគម និងអង្គការក្រៅរដ្ឋាភិបាលចំនួន៤ បានដាក់ពាក្យស្នើសុំ ជាអ្នកសង្កេតការណ៍ សរុបចំនួន ៧,៤០០នាក់ ដើម្បីចូលរួមសង្កេតដំណើរការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ គ.ជ.ប នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា សម្រាប់សមាគម និងអង្គការក្រៅរដ្ឋាភិបាល ចំនួន៤ រួមមាន៖ ទី១-សមាគមបញ្ញាវន្ត និងយុវជនស្ម័គ្រចិត្ត ,ទី២-សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ,ទី៣-គណៈកម្មាធិការ ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខមហ្វ្រែល) ,ទី៤-សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍៕

To Top