អង់ការ៉ា៖ ប្រទេសតួកគី និងអេហ្ស៊ីប បានបញ្ចប់កិច្ចចរចាជុំទី២ ដើម្បីផ្សះផ្សាចំណងទាក់ទងទ្វេភាគី កាលពីថ្ងៃពុធហើយបានយល់ព្រម បន្តការពិគ្រោះយោបល់ ផ្នែកនយោបាយបន្ដទៀត នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ សេចក្តីថ្លែងការណ៍ ជាលាយលក្ខណ៍អក្សរមួយ ដោយក្រសួងការបរទេសតួកគី បានឲ្យដឹងបន្ទាប់ពីកិច្ចចរចា រយៈពេលពីរថ្ងៃថា“ ភាគីទាំងពីរបានយល់ព្រម បន្តការពិគ្រោះយោបល់ទាំងនេះ ដោយបញ្ជាក់ពីបំណង ក្នុងការធ្វើឱ្យមានភាព ជឿនលឿននៅក្នុងវិស័យ ដែលកំពុងពិភាក្សា...
វ៉ាស៊ីនតោន៖ ចំនួនពិតប្រាកដ នៃករណីឆ្លងជំងឺកូវីដ-១៩ របស់អាមេរិក នៅចុងឆ្នាំ២០២០ ទំនងជាអាចមានច្រើនជាង ១០០ លានករណី នេះបើយោងតាមការស្រាវជ្រាវថ្មីមួយ របស់អ្នកស្រាវជ្រាវ នៅសាកលវិទ្យាល័យកូឡុំបៀ។ នាយកវិទ្យាស្ថានសុខភាពលោក ហ្វ្រង់ស័រ ខូលីនស៍ នៅក្នុងការបង្ហោះប្លក់ អំពីការសិក្សាដែលបោះពុម្ពផ្សាយ ដោយទស្សនាវដ្តីវិទ្យាសាស្ត្រធម្មជាតិបានឲ្យដឹងថា “ នៅចុងឆ្នាំមុនអ្នកប្រហែល ជានឹកឃើញដល់ របាយការណ៍រាយការណ៍ថា ចំនួនករណីឆ្លងជំងឺកូវីដ-១៩...
មូស្គូ៖ សារព័ត៌មាន BFMTV បានរាយការណ៍ថា លោក Salah Abdeslam ជាសមាជិកតែម្នាក់គត់ ដែលនៅរស់រានមានជីវិត នៃការវាយប្រហារភេរវកម្ម នៅទីក្រុងប៉ារីស ឆ្នាំ ២០១៥ បាននិយាយ នៅក្នុងសវនាការមួយ កាលពីថ្ងៃពុធថា គាត់គឺជា « ទាហានរបស់ក្រុមឧទ្ទាម Daesh » ។...
បរទេស៖ អតីតអ្នកបកប្រែម្នាក់ ឱ្យកងកម្លាំងអង់គ្លេស នៅប្រទេសអាហ្វហ្គានីស្ថាន ដែលព្យាយាមរត់ភៀសខ្លួន ចេញពីប្រទេសនេះ ជាមួយគ្រួសាររបស់គាត់ បានឆ្លើយតបទៅនាយករដ្ឋមន្ត្រីថា “សូមកុំទុកយើង នៅជាមួយក្តីអាណិតអាសូរ ពីពួកតាលីបង់” ។ យោងតាមសារព័ត៌មាន Daily Mail ចេញផ្សាយនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា បុរសដែលមានអាយុខ្ទង់ ៣០ ឆ្នាំរូបនេះបាននិយាយថា...
បរទេស៖ អាជ្ញាធរសុខាភិបាល របស់ប្រទេសវៀតណាម បានបញ្ជាក់ថា មានករណីឆ្លងថ្មីវីរុសកូវីដ ១៩ ចំនួន ១២ ៦៦៣ ករណី នៅថ្ងៃពុធ នេះ ដែលចំនួននេះគឺធ្លាក់ចុះ ១ ៥៣០ករណី ធៀបជាមួយថ្ងៃអង្គារ។ ទីក្រុងហូជីមិញ រកឃើញករណីឆ្លង ៧ ៣០៨ ករណី បន្ទាប់មកគឺខេត្ត...
ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ បានគូសបញ្ជាក់ពីតួនាទី ដ៏សំខាន់របស់កម្ពុជា ក្នុងការក្លាយជាប្រធានអាស៊ាន នៅឆ្នាំ២០២២ ខាងមុខនេះ ដោយជាឱកាសសម្រាប់កម្ពុជា ក្នុងការបង្ហាញមុខមាត់ និងសមត្ថភាព នៃការត្រួសត្រាយផ្លូវ ដើម្បីរក្សានូវឯកភាព សាមគ្គីភាព ភាពធន់ និងមជ្ឈភាពរបស់អាស៊ាន ។ នេះការថ្លែងរបស់លោក...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ទោះបីមានក្តីរំពឹងថា វិបត្តិជំងឺកូវីដ-១៩ អាចនឹងធូរស្រាលនាពេលខាងមុខ ដោយសារសន្ទុះ នៃការចាក់វ៉ាក់សាំង តាមប្រទេសនីមួយៗ កំពុងមានវឌ្ឍនភាពល្អប្រសើរ ក៏ដោយ ប៉ុន្ដែពិភពលោក នៅតែប្រឈមនឹងហានិភ័យ នៃរលកថ្មីៗដោយមេរោគ បំប្លែងថ្មី ប្រភេទដែលតា។ ក្នុងពិធីបើកកិច្ចប្រជុំកំពូល មហាអនុតំបន់មេគង្គលើកទី៧ នាថ្ងៃទី៩...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១នេះ បានអញ្ជើញថ្លែងសន្ទរកថាបើក និងធ្វើជាប្រធានដឹកនាំកិច្ចប្រជុំកំពូលមហាអនុតំបន់ (GMS) មេគង្គលើកទី៧ តាមប្រព័ន្ធវីដេអូ។ កិច្ចប្រជុំតាមប្រព័ន្ធវិដេអូនេះ មានបណ្តាថ្នាក់ដឹកនាំ នៃប្រទេសជាសមាជិក មហាអនុតំបន់ផ្សេងទៀត ចូលរួម ក្នុងនោះរួមមាន ៖ លោក...
ភ្នំពេញ៖ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦ នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ ក្រោមអធិបតីភាពសម្ដេច ហេង សំរិន ប្រធានរដ្ឋសភា ដោយមានវត្តមាន សមាជិក សមាជិការដ្ឋសភា ពេលផ្តើមសម័យប្រជុំ ចំនួន ៨៣រូប។ របៀបវារៈ សម័យប្រជុំរដ្ឋសភា នាឱកាសនេះ...
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យឃាត់ខ្លួន និងចាត់វិធានការទៅតាមច្បាប់ ចំពោះមន្ត្រីនគរបាលប្រើហិង្សា លើអ្នកជិះម៉ូតូមិនគោរពច្បាប់ កាលពីយប់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១។ យោងតាមការចេញផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា សេចក្តីបកស្រាយបំភ្លឺ របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាន...
បរទេស៖ ទីក្រុងហូជីមិញ កំពុងពិនិត្យមើលគម្រោងអនុញ្ញាតបៃតង សម្រាប់អ្នកបានចាក់វ៉ាក់សាំង ដែលនឹងអនុញ្ញាតឱ្យបើកអាជីវកម្ម និងសេវាកម្មឡើងវិញ បន្ទាប់ពីខែកញ្ញា។ នេះបើយោងតាមគណៈកម្មាធិការ ប្រជាជនក្រុង។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Phan Van Mai ប្រធានគណៈកម្មាធិការប្រជាជន ទីក្រុងហូជីមិញ...
ប៉ាតាយ៉ា៖ ភ្លៀងធ្លាក់មួយយប់ បានធ្វើឱ្យផ្លូវនៅទីក្រុងប៉ាតាយ៉ា របស់ប្រទេសថៃ ជន់លិចកាលពីថ្ងៃពុធ ហើយអ្នកស្រុកធុញទ្រាន់ នឹងទឹកជំនន់ម្តងហើយម្តងទៀត បានប្រើបណ្តាញសង្គម ដើម្បីបង្ហាញការត្អូញត្អែ ចំពោះអាជ្ញាធរ ដែលបន្តបរាជ័យ ក្នុងការដោះស្រាយបញ្ហា។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា គណនី Twitter ឈ្មោះ...
ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើធនាគារពិភពលោក ពិនិត្យលទ្ធភាពជួយបំពាក់ ប្រព័ន្ធគ្រប់គ្រងយានយន្តដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ ដោយស្វ័យប្រវត្តិ ឬហៅថា AI Camera and Weigh-in Motion Sensor Centralized Database Solution...
បរទេស៖ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Heiko Maas នៅថ្ងៃពុធនេះ តាមសេចក្តីរាយការណ៍ បានបង្ហាញនូវក្តីព្រួយបារម្ភ ស្តីពីសមាសភាពនៃរដ្ឋាភិបាល បណ្ដោះអាសន្ន ដែលពួកតាលីបង់ ទើបបានបង្កើតឡើង នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ នៅមុនពេលជួបគ្នាជាមួយ សមភាគីសហរដ្ឋអាមេរិក លោក Heiko Maas បានមានប្រសាសន៍ប្រាប់យ៉ាងដូច្នេះថា “ការប្រកាសរដ្ឋាភិបាលបណ្ដោះអាសន្ន ដោយគ្មានការចូលរួមពីក្រុមដទៃ និងអំពើហិង្សាកាលពីម្សិលមិញ...
បរទេស៖ ប្រទេសចិន និងប្រទេសជប៉ុន នៅថ្ងៃពុធនេះ បានផ្តល់ការស្វាគមន៍ យ៉ាងកក់ក្តៅ ចំពោះការបង្កើត រដ្ឋាភិបាលបណ្ដោះអាសន្ន របស់ពួកតាលីបង់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ក្រោយសកម្មប្រយុទ្ធឥស្លាមនេះ បានដណ្ដើមកាន់កាប់ ទីក្រុងកាប៊ុលយ៉ាងលឿន កាលពីខែមុន។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Yahoo News នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១...
នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ ស្ថានីយទូរទស្សន៍ ភីអិនអិន នឹងផ្សាយផ្ទាល់ កម្មវិធីថ្មីសន្លាងមួយទៀត ដែលមានឈ្មោះថា ឆ្នោតខេមភូល (CAMPOOLS LOTTERY)។ ឆ្នោតខេមភូល ជាក្រុមហ៊ុនស្របច្បាប់ ដោយទទួលបានអាជ្ញាបណ្ណឆ្នោត ពីក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ ដែលមានទីស្តាក់ការកណ្តាល នៅអគារលេខ ២០ ផ្លូវ ២១៧...
ភ្នំពេញ៖ បន្ទាប់ពី លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានប្រកាសឲ្យផ្អាក ការធ្វើដំណើរតាមផ្លូវទឹក ជាបណ្តោះអាសន្ន ដោយសារស្ថានភាពអាកាសធាតុ សមុទ្រនឹងមានព្យុះរលកខ្លាំងផងនោះ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសមាគមទូកទេសចរណ៍ ខេត្តព្រះសីហនុ នាពេលថ្មីៗនេះ បានប្រកាសបន្ថែម ឲ្យក្រុមហ៊ុនទូកទេសចរណ៍ទាំងអស់ បង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត និងស្តាប់ការណែនាំ របស់កងកម្លាំងមានសមត្ថកិច្ច...
ភ្នំពេញ ៖ ស្រ្តីម្នាក់រងរបួសបែកក្បាល បន្ទាប់ជិះគេចពីគោលអនុវត្តន៍ច្បាប់ ចរារចណ៍ ហើយត្រូវបានសមត្ចកិច្ច យកវិទ្យុទាក់ទងវាយ បណ្ដាលរងរបួសបែកក្បាល ។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង២០និង២០នាទីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC ) បានចេញ សេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារ ជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លង ខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា នៅយប់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ បានចេញសេចក្តីជូនព័ត៌មានថា គិតរហូតមកដល់នេះ កម្ពុជារកឃើញមេរោគកូវីដ-១៩ បំប្លែងខ្លួនថ្មី ប្រភេទ Delta ចំនួន៣៣២៣ករណី៕
ភ្នំពេញ ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសឥណ្ឌា បានសម្របសសំរួលជាមួយ អាជ្ញាធរឥណ្ឌ រៀបចំការហោះហើរ ដើម្បីដឹកប្រជាពលរដ្ឋ និងនិស្សិតខ្មែរ ចំនួន៧២នាក់ ត្រឡប់មកកម្ពុជាវិញ ស្អែកនេះ ក្រោយពីជាប់គាំងនៅឥណ្ឌា។ យោងតាមសេចក្ដីជូនដំណឹងរបស់ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសឥណ្ឌា នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា «ប្រជាពលរដ្ឋ និងនិស្សិតទាំង...
ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានណែនាំដល់ប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នខ្ពស់ ចំពោះការចម្លងវិរុសកូវីដ-១៩ និងពុលចំណីអាហារ ក្នុងអំឡុងពិធីបុណ្យកាន់បុណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី២២ ខែកញ្ញា ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ ខាងមុខនេះ។ យោងតាមសេចក្ដីណែនាំរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១...
ភ្នំពេញ ៖ ស្ថានទូតចិន ប្រចាំកម្ពុជា បានចាត់ទុកដំណើរទស្សនកិច្ចលោក វ៉ាង យី (Wang Yi) ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន នៅវៀតណាម កម្ពុជា សិង្ហបុរី និងកូរ៉េខាងត្បូង គឺបង្ហាញពីការយកចិត្តទុកដាក់ និងទឹកចិត្តដ៏ស្មោះរបស់ភាគីចិន ជូនចំពោះប្រទេសទាំងបួននេះ ក្នុងការលើកកម្ពស់ចំណងមិត្តភាព។ លោក វ៉ាង យី...
ញូវដេលី៖ ចំនួនសរុបនៃករណីឆ្លងជំងឺកូវីដ-១៩ របស់ឥណ្ឌា បានកើនឡើងដល់ ៣៣,០៩៦,៧១៨ករណី នៅថ្ងៃពុធនេះ ខណៈដែលករណីថ្មីចំនួន ៣៧,៨៧៥ករណី ត្រូវបានចុះបញ្ជីក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនៅទូទាំងប្រទេស ដែលបានបង្ហាញទិន្នន័យចុងក្រោយដោយក្រសួងសុខាភិបាលសហព័ន្ធ។ ក្រៅពីនេះមានអ្នកស្លាប់ចំនួន ៣៦៩ នាក់ដោយសារជំងឺរាតត្បាតចាប់តាំងពីព្រឹកថ្ងៃអង្គារបានធ្វើឱ្យចំនួនអ្នកស្លាប់សរុបនៅក្នុងប្រទេសឥណ្ឌាបានកើនឡើងដល់ ៤៤១,៤១១ នាក់។ ចំនួនករណីឆ្លងថ្មី និងការស្លាប់តែមួយថ្ងៃភាគច្រើនត្រូវបានរាយការណ៍ពីរដ្ឋ Kerala ភាគខាងត្បូងប្រទេស នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។...
បរទេស៖ប្រេសិតពិសេសទទួលបន្ទុកកិច្ចការអ៊ីរ៉ង់ លោក Robert Malley នឹងធ្វើដំណើរទៅកាន់ទីក្រុងមូស្គូ និងទីក្រុងប៉ារីស នៅក្នុងសប្ដាហ៍នេះ ដើម្បីធ្វើកិច្ចពិភាក្សាគ្នាជាមួយរុស្សី និងមន្ត្រីអឺរ៉ុប ស្តីពីរឿងកម្មវិធីនុយក្លេអ៊ែរបស់ប្រទេសអ៊ីរ៉ង់ នេះបើតាមសេចក្តីប្រកាសមួយរបស់ក្រសួងការបរទេសអាមេរិក នៅថ្ងៃអង្គារសប្ដាហ៍នេះ។ សេចក្តីប្រកាសរបស់ក្រសួងការបរទេសអាមេរិកនោះ បាននិយាយថា កិច្ចពិភាក្សាគ្នានេះ នឹងនិយាយអំពីកម្មវិធីនុយក្លេអ៊ែអ៊ីរ៉ង់ និងភាពចាំបាច់ដើម្បីសម្រេចឲ្យបានលឿននិងអនុវត្តការយោគយល់គ្នា ស្តីពីវិលអនុវត្តតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែឆ្នាំ២០១៥។ និយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ មន្ត្រីអាមេរិកមួយរូប បានប្រាប់ថា លោក...
បរទេស៖រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានច្រានចោលការយល់ឃើញថា ពួកតាលីបង់ កំពុងតែឃាត់ខ្លួនជនជាតិអាមេរិក នៅលើជើងយន្តហោះដែលត្រូវឲ្យផ្អាកការហោះហើរ ក្នុងប្រទេសអាហ្វហ្គានីស្ថានភាគខាងជើង ទុកធ្វើជាចំណាប់ខ្មាំង ប៉ុន្តែលោកបាននិយាយថា យន្តហោះកំពុងត្រូវបានរារាំងមិនឲ្យចាកចេញ ដោយសារតែអ្នកដំណើរមួយចំនួន ខ្វះឯកសារធ្វើដំណើរត្រឹមត្រូវ។ នៅក្នុងទីក្រុងដូហា ប្រទេសកាតា លោករដ្ឋមន្ត្រីការបរទេសអាមេរិក បាននិយាយប្រាប់អ្នកសារព័ត៌មាន នៅក្នុងអំឡុងសន្និសីទកាសែតមួយថា ពួកគេបានកំណត់អត្តសញ្ញាណពលរដ្ឋអាមេរិកមួយចំនួនតូច ដែលកំពុងតែស្វះស្វែងធ្វើដំណើរចេញពីអាកាសយានដ្ឋាន Mazar-e-Sharif...
បរទេស៖មន្ត្រីនាំពាក្យក្រសួងការបរទេសរបស់ប្រទេសចិន លោក វ៉ាង វិនប៊ីន តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃពុធនេះថា ប្រទេសចិន ត្រៀមខ្លួនជាស្រេច ដើម្បីរក្សាទំនាក់ទំនងជាមួយរដ្ឋាភិបាលថ្មី និងមេដឹកនាំ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ លោក វ៉ាង វិនប៊ីន បានថ្លែងយ៉ាងដូច្នោះ នៅក្នុងសន្និសីទកាសែតប្រចាំថ្ងៃមួយ នៅក្នុងទីក្រុងប៉េកាំង នៅពេលដែលត្រូវគេចោទសួរថា តើប្រទេសចិននឹងទទួលស្គាល់រដ្ឋាភិបាលថ្មី ដែលមានមេដឹកនាំទើបត្រូវបានតែងតាំង កាលពីថ្ងៃអង្គារនោះដែរឬទេ។ យោងតាមសេចក្តីរាយការណ៍មួយ...
បុរី ហ្គោលដេន ផាក បានប្រារព្ធពិធីសម្ពោធជាផ្លូវការ ការិយាល័យលក់ 6A នៅថ្ងៃទី 08 ខែកញ្ញា ឆ្នាំ2021 ដើម្បីបង្កើនភាពងាយស្រួល ជូនដល់អតិថិជន ក្នុងការអញ្ជើញមកទស្សនា ទីតាំងការដ្ឋានដោយផ្ទាល់ របស់គម្រោង ដឹណេតឆឺរ៉ល ។ ដូច្នេះអតិថិជនអាចអញ្ជើញមក ទទួលការប្រឹក្សាព័ត៌មានលម្អិតផ្ទាល់ ជាមួយនឹងអ្នកប្រឹក្សាផ្នែកលក់ នៅការិយាល័យលក់របស់ បុរី...
ភ្នំពេញ ៖ លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋាន ធារាសាស្រ្តកសិកម្ម និងជាប្រធានមុខព្រួញខេត្តកណ្តាល និងក្រុមការងារ បានចុះស្តារប្រឡាយក្របៅ ស្ថិតនៅសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ ។ ប្រឡាយក្របៅ មានតួនាទីសំខាន់ ក្នុងការរំដោះទឹកមួយផ្នែកចេញពីសង្កាត់តាខ្មៅ សង្កាត់កំពង់សំណាញ់ និងសង្កាត់តាក្តុល...
ភ្នំពេញ៖ អ្នកនាំពាក្យ នៃស្នងការដ្ឋាន នគរបាលរាធានីភ្នំពេញ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្តីបំភ្លឺបដិសេធ ចំពោះការចោទប្រកាន់ថា បានគំរាមចាប់ខ្លួន បងប្អូនកូនភ្លោះ ឈ្មោះ ជុំ ហួត និងជុំ ហួរ ។ ការចេញមកបំភ្លឺ ដោយការបដិសេធនេះ ក្រោយមានការផ្សព្វផ្សាយថា មានករណីគំរាមចាប់ខ្លួន អ្នកការពារបរិស្ថាន...