ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន បង្ហាញការសោកស្ដាយ ក្រោយទទួលព័ត៌មានថា សេចក្តីស្នើច្បាប់ មានឈ្មោះថា «ច្បាប់ប្រជាធិបតេយ្យកម្ពុជា ឆ្នាំ២០២១» ឬ «H.R 4686» ត្រូវបានសភា ជាន់ទាបរបស់ អាមេរិក អនុម័ត នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។...
បរទេស ៖ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ Anupong Paojinda បាននិយាយនៅថ្ងៃពុធថា ទីភ្នាក់ងាររដ្ឋាភិបាល មានប្រសិទ្ធភាព ក្នុងការទប់ទល់នឹងគ្រោះទឹកជំនន់នៅតាមបណ្តាខេត្តជាច្រើន ហើយវាមិនទំនងជាឈានដល់ កម្រិតមហន្តរាយ ដូចកាលពីឆ្នាំ ២០១១ ឡើយ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១...
បរទេស ៖ ក្រុមហ៊ុនអាកាសចរណ៍ United Airlines បាននិយាយនៅក្នុងសេចក្តី ថ្លែងការណ៍មួយ ទៅកាន់សារព័ត៌មាន Sputnik ថាក្រុមហ៊ុនអាកាសចរណ៍ United Airlines បានបញ្ឈប់បុគ្គលិកជិត ៦០០ នាក់ ដោយសារតែពួកគេបានខកខាន មិនបានទទួលវ៉ាក់សាំង ការពារវីរុសកូរ៉ូណាថ្មី។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៩ ខែកញ្ញា...
ភ្នំពេញ៖ លោក កុយ គួង អ្នកនាំពាក្យក្រសួង ការបរទេស បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងហូជីមិញ បានសម្របសម្រួលជាមួយ អាជ្ញាធរមាន សមត្ថកិច្ចក្រុងហូជីមិញ រៀបចំឲ្យពលរដ្ឋខ្មែរ ចំនួន ១៨នាក់ (៥គ្រួសារ) ដែលឆ្លងដែនខុសច្បាប់ មករកការងារធ្វើ និងប្រកបរបរចិញ្ចឹមជីវិត...
ភ្នំពេញ ៖ លោក ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្ត្រីឡាវ បានថ្លែងថា វ៉ាក់សាំងកូវីដ-១៩ ចំនួន២០ម៉ឺនដូស កម្ពុជា ផ្ដល់ឲ្យឡាវ នឹងរួមចំណែកធ្វើឲ្យសម្រេច បានទិសដៅ៥០% ក្នុងការចាក់វ៉ាក់សាំង ជូនប្រជាជនឡាវ នៅដំណាច់ឆ្នាំនេះ ។ តាមរយៈសារលិខិតថ្លែងអំណរគុណ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា...
បរទេស ៖ ប្រមុខកងទ័ពដែន អាកាសអាមេរិក នៅតែផ្តោតការយកចិត្ត ទុកដាក់យ៉ាងខ្លាំង ចំពោះបញ្ហាប្រឈម ដែលកំពុងកើនឡើង និងការអះអាងពីអំណាច កងទ័ពអាកាសរបស់ចិន នៅលើមហាសមុទ្រប៉ាស៊ីហ្វិក ខាងលិច និងឆ្ពោះទៅកាន់ ប្រទេសជប៉ុន និងកោះតៃវ៉ាន់ ។ នេះបើតាមឧត្តមសេនីយ៍ Charles Brown បានប្រាប់សន្និសីទ សារព័ត៌មាន Defense...
បរទេស ៖ នាយកដ្ឋានបង្ការ និងកាត់បន្ថយ គ្រោះមហន្ត របស់ប្រទេសថៃ រាយបានរាយការណ៍ នៅថ្ងៃពុធថា ចំនួនអ្នកស្លាប់ដោយសារព្យុះ Dianmu ឆ្លងកាត់ប្រទេសថៃ បានកើនឡើងដល់ ៧ នាក់ហើយ ដោយទឹកជំនន់នៅតែបន្តកើតមាន នៅក្នុងខេត្តចំនួន ១៦ ក្នុងប្រទេសនេះ ។ យោងតាមសារព័ត៌មាន Bangkok Post...
តូក្យូ ៖ រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន Toshimitsu Motegi បាននិយាយ នៅថ្ងៃអង្គារនេះថា ប្រទេសជប៉ុន បានតវ៉ាប្រឆាំងនឹងប្រទេសកូរ៉េខាងត្បូង ជុំវិញការចេញដីកា បង្គាប់ ឲ្យ ក្រុមហ៊ុន Mitsubishi Heavy Industries Ltd លក់ទ្រព្យសម្បត្តិ នៅក្នុងប្រទេសនេះ ដើម្បីផ្តល់សំណង នៅក្នុងបណ្តឹងការងារដោយបង្ខំ ក្នុងសម័យសង្គ្រាម...
ភ្នំពេញ ៖ លោក ប៉ាប្លូ កាង (PABLO KANG) ឯកអគ្គរាជទូតអូស្ត្រាលី ប្រចាំកម្ពុជា បានគូសបញ្ជាក់ពីការ ប្ដេជ្ញាចិត្តរបស់ រដ្ឋាភិបាលអូស្ត្រាលី គាំទ្រដល់ដំណើរការអភិវឌ្ឍ សេដ្ឋកិច្ចកម្ពុជា ជាពិសេស ជំរុញការវិនិយោគវិស័យ កសិ-ចំណីអាហារ។ នេះយោងតាមសេចក្ដីប្រកាសព័ត៌មាន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។ ក្នុងពិធីចុះហត្ថលេខាលើ អនុស្សារណៈយោតយល់...
ភ្នំពេញ: តុលាការកំពូល កាលកាលពីព្រឹកថៃ្ងទី ២៩ ខែ កញ្ញា ឆ្នាំ ២០២១ បានប្រកាស សាលដីកា និង សម្រេចតម្កល់ទោស របស់ពិរុទ្ធជន ម្នាក់ ដាក់ពន្ធនាគារ កំណត់ ១០ឆ្នាំ និងបង្គាប់ឱ្យគាត់ ត្រូវសងថ្លៃជម្ងឺចិត្តចំនួន ៨០០ លានរៀល ទៅស្ត្រីរងគ្រោះ...
ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានប្រកាសពីករណី រកឃើញវិជ្ជមានកូវីដ១៩ បំប្លែងថ្មី Delta លើអ្នកលក់ខោអាវ ក្នុងផ្សារទួលទំពូង ស្ថិតក្នុងខណ្ឌចំការមន ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បញ្ជាក់ថា អ្នកជំងឺបានមកលក់ខោអាវ នៅតូបលេខ១៦២ ត្រឹមថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ រួចបានធ្វើតេស្ត រកឃើញវិជ្ជមាន កូវីដ-១៩ នៅថ្ងៃទី២៧ ខែកញ្ញា...
ភ្នំពេញ ៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានវាយតម្លៃឡើងវិញ សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២១ថា នឹងមានកំណើនខ្ពស់ ជាងមុន ក្នុងអត្រា២.២% ខណៈឆ្នាំ២០២២ នឹងបន្ដងើបឡើង ក្នុងរង្វង់ប្រមាណ៥% ។ នេះបើយោងតាមសេចក្ដីប្រកាសមាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ថ្មីៗនេះ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច...
តេអេរ៉ង់ ៖ ទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា ប្រធានអង្គការ ថាមពលបរមាណូអ៊ីរ៉ង់ (AEOI) លោក Mohammad Eslami បានច្រានចោលសេចក្តីថ្លែងការណ៍របស់សហរដ្ឋអាមេរិក ដែលអំពាវនាវឱ្យផ្តល់ការអនុញ្ញាត ដល់អធិការរបស់ទីភ្នាក់ងារ ថាមពលអាតូមិកអន្តរជាតិ (IAEA) ដើម្បីទៅទស្សនាទីតាំងនុយក្លេអ៊ែរ ការ៉ាចរបស់អ៊ីរ៉ង់ ។ លោក Eslami បានឲ្យដឹងនៅពេលលោកមកដល់...
ភ្នំពេញ: តុលាការកំពូល កាលពីព្រឹកថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០២១ នេះ បានប្រកាសសាលដីកា តម្កល់ទោស របស់ ពិរុទ្ធជនជាជនជាតិកូរ៉េខាងត្បូង ចំនួន ២នាក់ និង បានផ្តន្ទាទោស ពួកគេ ក្នុងម្នាក់ៗ កំណត់ ២ឆ្នាំ នៅក្នុងពន្ធនាគារ...
ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ បានអញ្ជើញចូលរួម កិច្ចប្រជុំ ថ្នាក់រដ្ឋមន្ត្រី អាស៊ាន (AMMTC) លើកទី១៥ ស្តីពីឧក្រិដ្ឋកម្មឆ្លងដែន ក្នុងក្របខណ្ឌអាស៊ាន និងកិច្ចប្រជុំពិគ្រោះយោបល់នានា ជាមួយនឹងបណ្តាប្រទេស ជាសមាជិកអាស៊ាន...
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចី ចំនួន៨២លានដុល្លារ ដើម្បីកែលម្អផ្លូវជាតិ និងផ្លូវខេត្តប្រវែង៤៨គីឡូម៉ែត្រ ក្នុងខេត្តព្រៃវែង និងកណ្តាល ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច តាមច្រករបៀងសេដ្ឋកិច្ច មហាអនុតំបន់មេគង្គ (GMS)។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ADB នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា ដំណាក់កាលទី២ នៃគម្រោងធ្វើឲ្យប្រសើរឡើង នូវបណ្តាញផ្លូវថ្នល់ដែលមាន...
ភ្នំពេញ ៖ ក្រសួងព័ត៌មានបានហាម ចាក់ផ្សាយខ្សែភាពយន្ដ «Methagu» នៅក្នុងកម្មវិធីផ្សាយ របស់ស្ថានីយទូរទស្សន៍ ទូរទស្សន៍ខ្សែកាប និងទូរទស្សន៍គ្រប់ប្រភេទ ។ នេះបើយោងលិខិត របស់ក្រសួងព័ត៌មាននាថ្ងៃ២៣ កញ្ញា។ ការស្នើសុំហាមចាក់ផ្សាយនេះ ដោយសារក្រសួងការបរទេសខ្មែរ បានទទួលសំណូមពរ ពីប្រទេសស្រីលង្កា ។ បំណងមិនផ្សាយ ដោយសារភាពយន្ត Metlagur ឆ្លុះបញ្ចាំងពីជីវិត...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោក ចាវ ឃើជឺ សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋក្រសួងសន្ដិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិនរួមគ្នាបន្តទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេស ឧក្រិដ្ឋកម្មមានអង្គការចាត់តាំង ល្បែងស៊ីសងអនឡាញ អំពើឆបោកតាមប្រព័ន្ធទូរគមនាគមន៍ និងការជួញដូរគ្រឿងញៀនខុសច្បាប់ ជាដើម។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងមហាផ្ទៃ នាថ្ងៃទី២៩...
ភ្នំពេញ ៖ កម្ពុជា បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៨៨១នាក់ទៀត ជាសះស្បើយចំនួន៥៣២នាក់ និងស្លាប់ចំនួន១៥នាក់។ ក្នុងនោះករណីឆ្លងសហគមន៍ចំនួន៨១៦នាក់ និងអ្នកដំណើរពីបរទេសចំនួន៦៥នាក់។ គិតត្រឹមព្រឹក ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១កម្ពុជាមានអ្នកឆ្លងសរុបចំនួន១១១ ៦៧៣នាក់ អ្នកជាសះស្បើយចំនួន១០២ ២២២នាក់ និងអ្នកស្លាប់ចំនួន ២ ៣០២នាក់៕
ប៉េកាំង៖ លោក Chen Xi ប្រធានសាលាបក្សនៃបក្សកុម្មុយនិស្តចិន (CPC) បានលើកឡើងថា ប្រទេសចិនមានឆន្ទៈក្នុងការធ្វើឱ្យស៊ីជម្រៅនូវការផ្លាស់ប្តូរ និងការរៀនសូត្របទពិសោធន៍គ្នាទៅវិញទៅមកក្នុងការគ្រប់គ្រងគណបក្ស និងប្រទេស ជាមួយវៀតណាម។ លោក Chen ក៏ជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាល CPC ផងដែរបានធ្វើការកត់សម្គាល់នៅពេលថ្លែងសុន្ទរកថាតាមអ៊ិនធឺណិតរវាង CPC និងបក្សកុម្មុយនិស្តវៀតណាម (CPV) ។ ដោយដកស្រង់ពីប្រវត្តិ ១០០...
សិង្ហបុរី៖ សិង្ហបុរីបានរាយការណ៍ពីករណីថ្មីចំនួន ២,២៣៦ នៃករណីជំងឺកូវីដ-១៩ ដែលធ្វើឱ្យចំនួនករណីឆ្លងសរុបនៅក្នុងប្រទេសនេះកើនឡើងដល់ ៩១,៧៧៥ ករណី។ នេះជាលើកទីមួយហើយ ដែលប្រទេសសិង្ហបុរីមើលឃើញចំនួនករណីឆ្លងជំងឺកូវីដ-១៩ ថ្មីលើសពី ២,០០០ ករណីក្នុងរយៈពេលមួយថ្ងៃ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រសួងសុខាភិបាលបានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានថា ក្នុងចំណោមករណីថ្មីចំនួន ១៧១១ករណី ស្ថិតនៅក្នុងសហគមន៍ ៥១៥ ករណីស្ថិតនៅក្នុងអន្តេវាសិកដ្ឋានចំណាកស្រុកនិង ១០ ករណីទៀតត្រូវបាននាំចូល។ ក្រសួងសុខាភិបាលបានឲ្យដឹងថា...
ភ្នំពេញ៖ សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានអំពាវនាវដល់ប្រជាពលរដ្ឋ កំពុងរងផលប៉ះពាល់ ដោយគ្រោះទឹកជំនន់ បន្តប្រុងប្រយ័ត្ន និងទំនាក់ទំនងទៅអាជ្ញាធរ ក្នុងករណីមានតម្រូវការ សង្គ្រោះចាំបាច់នានា។ សម្ដេច ទៀ បាញ់ អំពាវនាវបែបនេះ បន្ទាប់ពីតំបន់មួយចំនួន តាមបបណ្តាខេត្តព្រំដែនកម្ពុជា-ថៃ កំពុងរងគ្រោះដោយសារ ជំនន់ទឹកភ្លៀង ហើយប្រជាពលរដ្ឋត្រូវបាន...
សេអ៊ូល៖ ទីភ្នាក់ងារសារព័ត៌មានកណ្តាលផ្លូវការរបស់កូរ៉េបានរាយការណ៍នៅថ្ងៃពុធនេះថាកូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលល្បឿនលឿនជាងមុន Hwasong-8 នេះបើ យោងតាម ការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ របាយការណ៍នេះបានឲ្យដឹងថា មីស៊ីលថ្មីនេះត្រូវបានអភិវឌ្ឍថ្មី និងបាញ់សាកល្បងដោយបណ្ឌិត្យសភាវិទ្យាសាស្ត្រការពារជាតិកូរ៉េខាងជើង។ របាយការណ៍នេះបានឲ្យដឹងថា“ នៅក្នុងការបាញ់បង្ហោះលើកដំបូងអ្នកវិទ្យាសាស្ត្រការពារជាតិបានបញ្ជាក់ពីការត្រួតពិនិត្យនាវាចរណ៍ និងស្ថេរភាពនៃមីស៊ីល នៅក្នុងផ្នែកសកម្មព្រមទាំងលក្ខណៈបច្ចេកទេសរបស់វា រួមទាំងភាពបត់បែនដឹកនាំ និងលក្ខណៈនៃការហោះហើររបស់ក្បាលគ្រាប់រំកិល ដែលមានល្បឿនលឿនជាងមុន” ។ KCNA បានចុះផ្សាយថា វាក៏បានបញ្ជាក់ពីស្ថេរភាពរបស់ម៉ាស៊ីន ក៏ដូចជាអំភ្លីប្រេងមីស៊ីល...
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានដកហូតមុខតំណែង លោកវរសេនីយ៍ឯក សឿន ប៊ុនធឿន ពី អនុប្រធាននាយកដ្ឋាន នគរបាលការពារព្រំដែនគោក «ឲ្យមកជាមន្ត្រី» ។ ការដកហូតនេះ ក្រោមមូលហេតុ លោកវរសេនីយ៍ឯក សឿន ប៊ុនធឿន បានល្មើលវិន័យកងរបស់ កម្លាំងនគរបាលជាតិ។...
ភ្នំពេញ ៖ លោកស្រី ឱ វណ្ឌឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន ត្រូវរៀបចំវិធានបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ទុកឲ្យហើយ ក្នុងឱកាសថ្ងៃឈប់សម្រាកពិធីបុណ្យភ្ជុំបិណ្ឌ ចំនួន៣ថ្ងៃ នាពេលខាងមុខ ព្រោះ ប្រជាពលរដ្ឋចល័តពីតំបន់មួយ ទៅមួយទៀត។ ថ្មីៗនេះ រាជរដ្ឋាភិបាល ប្រកាសឲ្យឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ចំនួន៣ថ្ងៃ ប្រជាពលរដ្ឋ មន្ត្រីរាជការទាំងអស់...
កូឡាឡំាពួរ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នំា២០២១ថាលោក Ismail Mohamed Said អនុរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងថា បុគ្គលជាង៥១.០០០នាក់ រួមទាំងអ្នកទោសបុគ្គលិកពន្ធនាគារ និងសមាជិកគ្រួសាររបស់ពួកគេបានឆ្លងជំងឺកូវីដ-១៩ ចាប់តាំងពីឆ្នាំមុន ។ ថ្លែងនៅក្នុងសភានៅថ្ងៃអង្គារទី ២៨ ខែកញ្ញានេះ លោកវេជ្ជបណ្ឌិត...
កូឡុំបូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួបានចុះផ្សាយនៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២0២១ថា ចំនួនមនុស្សដែលឆ្លងជំងឺគ្រុនឈាមបានកើនឡើងដល់ជិត១៩.០០០នាក់នៅក្នុងប្រទេសស្រីល័ង្កា គិតមកដល់ឆ្នាំនេះ ហើយមេរោគនេះបានបណ្តាលឲ្យ មនុស្សចំនួន១០នាក់ស្លាប់ ។ បច្ចុប្បន្ននេះ ពួកគេបានរាយការណ៍ថា មានករណីជំងឺគ្រុនឈាមជាង១.០០០ករណី ហើយក្នុងចំណោមនោះមានជាង ១០០ករណីនៅក្រុងកូឡុំបូ ។ មន្រ្តីសុខាភិបាលក៏បានលើកឡើងផងដែរថា មានការកើនឡើងចំនួនសត្វមូស ហើយបានព្រមានអំពីហានិភ័យនៃជំងឺគ្រុនឈាមដែលរីករាលដាលបន្ថែមទៀតនៅប៉ុន្មានថ្ងៃខាងមុខនេះ ជាពិសេសនៅតំបន់ទីក្រុង និងពាក់កណ្តាលទីក្រុង។ មន្រ្តីបានបញ្ជាក់ថា...
បាងកក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២0២១ថា ប្រទេសថៃឡង់ដ៏ នៅថ្ងៃអង្គារនេះបានកត់ត្រា ករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ចំនួន៩.៤៨៩ករណី ដែលជាចំនួននៃការឆ្លងប្រចាំថ្ងៃ ទាបបំផុតគិតចាប់ពីថ្ងៃទី១៥ ខែកក្កដា នេះបើយោងតាមមជ្ឈមណ្ឌល គ្រប់គ្រងស្ថានការណ៍កូដវីដ-១៩របស់ប្រទេសនេះ ។ ការធ្លាក់ចុះនៅក្នុងករណីប្រចាំថ្ងៃ បានបង្ហាញពីនិន្នាការធ្វើឱ្យប្រសើរឡើង ជាបន្តបន្ទាប់ដែលស្របជាមួយនឹង ការបើកដំណើរការអាជីវកម្ម ឡើងវិញបន្តិចម្តងៗ ។ ប្រទេសនេះបានប្រកាសកាលពីថ្ងៃចន្ទ ដោយបានបន្ថែមការបន្ធូរបន្ថយ...
ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារ បានសម្រេចពន្យារពេលបង់ពន្ធលើអចលនទ្រព្យ សម្រាប់ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ ខាងមុខនេះ។ យោងតាមសេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា មានម្ចាស់អចលនទ្រព្យជាច្រើនបានមកប្រកាសបង់ពន្ធលើអចលនទ្រព្យ សម្រាប់ឆ្នាំ២០២១ តែក៏នៅមានម្ចាស់អចលនទ្រព្យមួយចំនួនទៀត មិនទាន់បានបំពេញកាតព្វកិច្ចប្រកាសបង់ពន្ធនៅឡើយ។ អគ្គនាយកដ្ឋានពន្ធដារបន្ដថា អនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ម្ចាស់អចលនទ្រព្យត្រូវមានកាតព្វកិច្ចប្រកាសបង់ពន្ធយ៉ាងយឺតផុតត្រឹមថ្ងៃទី៣០...
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានថ្លែងថា កម្ពុជាបានសម្រេចសតំឡើង ប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករនិយោជិត ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិត ស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូបសម្រាប់ឆ្នាំ២០២២ ចំនួន២ដុល្លារបន្ថែមទៀត សរុបទាំងអស់ចំនួន១៩៤ដុល្លារ គឺប្រសើរជាងអត់តំឡើង ខណៈបណ្តាប្រទេសក្បែរខាង អត់បានតំឡើងឲ្យ ២ឆ្នាំហើយ...