ភ្នំពេញ៖ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ នេះ បានចូលរួមកិច្ចប្រជុំពិភាក្សា ស្ដីពីការអភិវឌ្ឍមជ្ឈមណ្ឌល ផ្ដល់ព័ត៌មាននៃ ប.ស.ស. ដែលកន្លងមកកិច្ចប្រជុំពិភាក្សាទាក់ទងទៅនឹង ការអភិវឌ្ឍមជ្ឈមណ្ឌលផ្តល់ព័ត៌មាន នៃ ប.ស.ស. បានប្រព្រឹត្តិទៅជាច្រើន លើករួចមកហើយ។ ក្នុងកិច្ចប្រជុំពិភាក្សាខាងលើនេះ...
បរទេស៖របាយការណ៍ថ្មីមួយ ពីគណៈកម្មការអាមេរិកទទួលបន្ទុកលើសេរីភាពសាសនាអន្តរជាតិ USCIRF បាននិយាយថា ប្រទេសកូរ៉េខាងជើង ពង្រឹងបន្ថែមលើការបដិសេធ ជំនឿសាសនា តាមរយៈមធ្យោបាយផ្សេងៗ រួមមានទាំងការធ្វើទារុណកម្ម និងការកាត់ទោសប្រហារជីវិត។ របាយការណ៍ ដែលចេញនៅថ្ងៃពុធសប្ដាហ៍នេះនោះ បាននិយាយថា រដ្ឋាភិបាលកូរ៉េខាងជើង បង្កការលំបាកជាខ្លាំង ចំពោះភាពរីករាយរបស់ប្រជាពលរដ្ឋលើសិទ្ធិសេរីភាពបញ្ចេញមតិ មនសិការ សាសនា ឬក៏ជំនឿ ហើយការបំពានសិទ្ធិសេរីភាពក្នុងប្រទេសកូរ៉េខាងជើង កំពុងតែបន្តធ្ងន់ធ្ងរនិងមានលក្ខណៈជាប្រព័ន្ធ។ ដោយផ្អែកលើបទសម្ភាសន៍ជាំមួយជនផ្តាច់ខ្លួនកូរ៉េខាងជើង...
ភ្នំពេញ៖ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៣៩នាក់បន្ថែមទៀត។
ភ្នំពេញ៖ បើគ្មានអ្វីប្រែប្រែល មិត្តចិននឹងបន្តផ្ដល់វ៉ាក់សាំងកូវីដ១៩ចំនួន៥០មឺុនដូសបន្ថែមទៀត ដល់់ប្រទេសកម្ពុជា ។នេះបើតាមការឱ្យដឹងពី ឧត្តមសេនីយ៍ឯក ខៀវ ឆេន នាយកខុទ្ទកាល័យ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។ ឧត្តមសេនីយ៍ឯក ខៀវ ឆេន បានបញ្ជាក់ឲ្យដឹងថាវ៉ាក់សាំងកូវីដ១៩ចំនួន៥០ម៉ឺនដូសបន្ថែមទៀតដែលជាជំនួយរបស់មិត្តចិន នឹងដឹកមកដល់កម្ពុជានៅនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ខាងមុខ ដោយមានការអញ្ជើញទៅទទួលពីសំណាក់...
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញថា យុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងរយៈពេល២១ថ្ងៃ កន្លងមកនេះ បានរួមចំណែកដ៏សំខាន់ ក្នុងការជួយទប់ស្កាត់ មួយកម្រិតនូវល្បឿននៃការឆ្លងរាលដាលមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) ក្នុងសហគមន៍។ ថ្មីៗនេះ រាជរដ្ឋាភិបាល បានសម្រេចដាក់ចេញ និងបន្តអនុវត្តនូវ «យុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ...
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ករណីរកឃើញករណី វិជ្ជមានកូវីដ១៩ ចំនួន៩៤នាក់ថ្មី និងមានករណីជាសះស្បើយ១១៨នាក់ និងស្លាប់ចំនួន២នាក់។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៥.០១០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៣.៨៤៨នាក់ និងកំពុងសម្រាកព្យាបាល១.០៩៩នាក់ ស្លាប់៦៣នាក់៕
ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ បានចេញ សេចក្តីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៣១៤នាក់ថ្មី និងមានអ្នកជាសះស្បើយចំនួន៥៣នាក់ ។
ភ្នំពេញ៖ លោកឧកញ៉ា សូវ សច្ចៈសម្បត្តិ និងលោកជំទាវ ប្រធានក្រុមហ៊ុន វីអាយភី ខេម ខូអបភើរេសិន បាននាំយកអំណោយសប្បុរសធម៍ ជូនដល់ក្រសួងការពារជាតិ ដើម្បីចូលរួមចំណែកទប់ស្កាត់ ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។ ការប្រគល់ជូននេះ ធ្វើឡើង នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ តាមរយៈ ឧត្តមសេនីយ៍ឯក...
ភ្នំពេញ ៖ រាជរដ្ឋាភិបាល បានសម្រេចបិទបញ្ចប់ “យុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩” នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ និង បានធ្វើការណែនាំ ដល់បណ្តាគណៈអភិបាលរាជធានី-ខេត្ត ត្រូវបន្តការអនុវត្តការ រឹតបន្តឹងវិធានការសុខាភិបាល, វិធានការរដ្ឋបាល និងវិធាន ការច្បាប់ ដោយផ្អែក តាមសភាពការណ៍ វិវត្តជាក់ស្តែងនៃជំងឺនេះ ក្នុងភូមិសាស្រ្តរាជធានី-ខេត្ត...
ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានឲ្យដឹងថា ប្រជាពលរដ្ឋ ក្នុងតំបន់ការពារទេសភាពអន្លង់ព្រីង ស្ថិតនៅស្រុកកំពង់ត្រាច ខេត្តកំពត បានបន្តរក្សាស្នាដៃកេរ្តិ៍ដូនតា ដូចជា ការធ្វើនំបញ្ចុក និង សិប្បកម្មត្បាញចចូត ជាសម្ភារប្រើប្រាស់ផ្សេងៗ សម្រាប់ទេសចរ ដែលមកកម្សាន្តតំបន់ ការពារធម្មជាតិមួយនេះ។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ក្រសួងបរិស្ថាន...
សេអ៊ូល ៖ ប្រភពព័ត៌មានបានឲ្យដឹង នៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសកូរ៉េខាងជើង បានប្រកាសតំបន់គ្មាន នាវាចរណ៍នៅឆ្នេរសមុទ្រខាងកើត នៅដើមសប្តាហ៍នេះ ដោយបង្ហាញថា ខ្លួនមានគម្រោងបាញ់មីស៊ីល ចំពេលមានការធ្វើសមយុទ្ធរួមគ្នា រវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។ យោងតាមប្រភពយោធា បានឲ្យដឹងថា ការព្រមានអំពីការធ្វើនាវាចរត្រូវបានចេញ សម្រាប់ថ្ងៃអាទិត្យដល់ថ្ងៃច័ន្ទ សម្រាប់តំបន់ភាគឥសាន នៅសមុទ្រខាងកើត។ ការពិគ្រោះយោបល់បែបនេះ ជាធម្មតាត្រូវបានចេញមុន ការបាញ់មីស៊ីល...
បរទេស៖តុលាការមួយនៅក្នុងទីក្រុងមូស្គូកាលពីព្រឹកថ្ងៃអង្គារនេះបានប្រកាសសម្រេចដាក់ពិន័យទៅលើក្រុមហ៊ុន Google ជាទឹកប្រាក់ប្រមាណជា៤លានរូបលលុយរុស្សីឬត្រូវជា៥៤ ៤៤៤ដុល្លារអាមេរិកក្រោយរកឃើញសកម្មភាពល្មើលនឹងច្បាប់របស់រុស្សី។ ការដាក់ពិន័យនេះត្រូវបានធ្វើឡើងនៅក្រោយពេលដែលតុលាការបានរកឃើញថា Google មិនបានធ្វើការលប់ចោលនូវមតិការជាច្រើនដែលត្រូវរងបម្រាមនៅលើបណ្តាញអ៊ីនធឺណេត។ ទោះបីជាយ៉ាងណាក្តីមកដល់ពេលនេះក្រុមហ៊ុន Alphabet Inc’s ដែលជាក្រុមហ៊ុនមេរបស់ Google នៅមិនទាន់បានធ្វើសេចក្តីឆ្លើយតបណាមួយចំពោះករណីដាក់ទោសនេះនៅឡើយទេ៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ ក្រុមសង្គមស៊ីវិលកូរ៉េខាងត្បូង នាពេលថ្មីៗនេះ បានចាប់ផ្តើមយុទ្ធនាការរៃអង្គាសមូលនិធិ ដើម្បីបរិច្ចាគអង្ករជាង៥០០.០០០តោន ទៅឲ្យកូរ៉េខាងជើង ជាមួយគោលដៅនៃការបញ្ជូនទៅឲ្យជាលើកដំបូង នៅត្រឹមថ្ងៃទី២១ ខែកញ្ញា។ ក្រុមប្រឹក្សាកូរ៉េសម្រាប់ការផ្សះផ្សារនិងសហប្រតិបត្តិការ ព្រមទាំងអង្គការសាសនានានា បាននិយាយថា ពួកគេគ្រោងនឹងបញ្ជូនអង្ករប្រហែល៥៣០.០០០តោន ទៅឲ្យប្រទេសកុម្មុយនិស្តឯកោ នៅក្នុងឆ្នាំនេះ ដោយលើកឡើងពីភាពខ្វះខាតអាហារនៅក្នុងប្រទេសនោះ។ គួរបញ្ជាក់ថា នាពេលថ្មីៗនេះ ទីភ្នាក់ងាររដ្ឋាភិបាលនានា បានធ្វើការព្រមានពីភាពខ្វះខាតនៅក្នុងប្រទេសកូរ៉េខាងជើង ហើយនៅក្នុងការប៉ាន់ស្មានថ្មីៗនេះ វិទ្យាស្ថានសេដ្ឋកិច្ចជនបទកូរ៉េ...
កាប៊ុល៖ សមាជិកតាលីបង់ម្នាក់ ដែលទទួលបន្ទុកផ្នែកសន្តិសុខនៅខាងក្រៅអាកាស យានដ្ឋានក្រុងកាប៊ុលរបស់អាហ្វហ្គានីស្ថាន នៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសទៅកាន់ហ្វូងមនុស្សនៅខាងក្រៅអាកាសយានដ្ឋានថា មានតែមនុស្សដែលមានឯកសារធ្វើដំណើរប៉ុណ្ណោះ នឹងត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងអាកាសយានដ្ឋាន។ លោក Mohammad Jamil បានប្រាប់ស៊ីនហួតាមទូរស័ព្ទថា“ បុរសម្នាក់ដែលអះអាងថា ជាអ្នកទទួលខុសត្រូវសន្តិសុខអាកាសយានដ្ឋាន បានប្រាប់យើងថា មនុស្សទាំងអស់ដែលមិនមានឯកសារស្របច្បាប់ ត្រូវចាកចេញពីច្រកទ្វារឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន” ។ លោក Mohammad Jamil ដែលបានរង់ចាំការចូលដំណើរការតាំងពីព្រលឹមថ្ងៃពុធគ្មានលិខិតឆ្លងដែនគ្រាន់តែកាន់អត្តសញ្ញាណប័ណ្ណអាហ្វហ្គានីស្ថាន...
បរទេស៖ ប្រធានាធិបតីអាមេរិកលោកចូបៃដិន បាននិយាយថា កងទ័ពអាមេរិកអាចស្ថិតនៅក្នុងប្រទេសអាហ្វហ្គានីស្ថានលើសពីកាលកំណត់នៃការដកខ្លួន ព្រោះថាក្រុមយុទ្ធជនតាលីបង់ប្រដាប់ដោយអាវុធ បានរារាំងជនភៀសខ្លួនដែលអស់សង្ឃឹមមិនឱ្យទៅដល់អាកាសយានដ្ឋានទីក្រុងកាប៊ុល។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា លោកបៃដិន ចង់ឱ្យកងកម្លាំងអាមេរិកចេញពីអាហ្វហ្គានីស្ថាននៅចុងខែនេះ ប៉ុន្តែពលរដ្ឋអាមេរិករហូតដល់ ១៥ ០០០ នាក់ នៅជាប់គាំងនៅក្នុងប្រទេស។ ប្រធានាធិបតីអាមេរិកបានប្រាប់សារព័ត៌មាន ABC ថា...
ភ្នំពេញ ៖ អ្នកឧកញ៉ាកំពុងល្បីឈ្មោះប្រចាំ ប្រទេសកម្ពុជាឡេង ណាវ៉ាត្រា ប្រកាសទិញមៀន ឬ តាង៉ែន ១០០០តោន ពីប្រជាកសិករដាំ លក្ខណៈគ្រួសារ ដែលពួកគាត់ កំពុងជួបបញ្ហាលក់ មិនចេញក្នុងពេលជួប វិបត្តិកូវីដ១៩ ។ អ្នកឧកញ៉ាថា ទិញតែពីពលរដ្ឋដែលដាំ ជាលក្ខណៈគ្រួសារប៉ុណ្ណោះ ចំពោះដាំជាលក្ខណៈក្រុមហ៊ុន ឬកសិដ្ឋានធំៗវិញ មិនជួយទិញទេ។...
បន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី ១៩ ខែសីហាឆ្នាំ ២០២១នេះ បានដឹកនាំក្រុមការងារ ចុះរៀបចំសណ្ដាប់ធ្នាប់ និងធ្វើការណែនាំដល់យុវជន ផ្ដាច់សារធាតុញៀន នៅមណ្ឌលជីវិតថ្មីភ្នំបាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ខណ:យុវជនទាំងនោះ កំពុងតែមានការឆ្លងនូវជំងឺកូវីដ១៩ ។...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណី វិជ្ជមានកូវីដ-១៩ ចំនួន ២៦នាក់ ថ្មី និងមានករណីជាសះស្បើយចំនួន ១៤នាក់។ ក្នុងនោះ ក្រុងកំពង់ចាម ០៦នាក់, ស្រុកកំពង់សៀម ០១នាក់, ស្រុកកោះសូទិន ០៤នាក់, ស្រុកជើងព្រៃ ០៣នាក់,...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការ ខេត្តប្រយុទ្ធប្រឆាំង ជំងឺកូវីដ១៩ លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០២១នេះ បានបន្តទទួអំណោយ ពីសប្បុរសជន ក្នុងគោលបំណង ចូលរួមដើម្បីប្រយុទ្ធ ប្រឆាំងជំងឺកូវីដ១៩ ។ អំណោយដែលសប្បុរសជន បានប្រគល់ជូនរដ្ឋបាលខេត្ត មានដូចជា...
បរទេស ៖ កាលពីថ្ងៃអាទិត្យក្រុមតាលីបង់ បានចូលទីក្រុងកាប៊ុល បន្ទាប់ពីនោះ គឺប្រធានាធិបតី អាសាហ្វហ្គានី លោក Ghani បានប្រកាសលាលែង ពីតំណែង ហើយចាកចេញពីប្រទេស អាហ្វហ្គានីស្ថាន ។ លោក Ghani បាននិយាយថា ការសម្រេចចិត្ត របស់លោក ត្រូវបានកំណត់ ដោយបំណងប្រាថ្នាដើម្បីទប់ស្កាត់អំពើហឹង្សា ខណៈក្រុមសកម្មប្រយុទ្ធ...
បរទេស៖ ក្រសួងសុខាភិបាល របស់ប្រទេសថៃ បានរាយការណ៍ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា មានអ្នកស្លាប់ថ្មី ដោយសារវីរុសកូវីដ១៩ចំនួន ៣០១ នាក់ និងបានរកឃើញករណីឆ្លងថ្មីចំនួន ២០ ៩០២ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៩ ខែសីហា...
ភ្នំពេញ ៖ ក្នុងស្មារតីគាំទ្រ ដោយស្មោះស្ម័គ្រ ចំពោះវរជនអាវស ក្រុមហ៊ុនមីជាតិ បានបន្តឆន្ទៈចែករំលែកក្រោម គម្រោង “ខ្មែរដើម្បីខ្មែរ” ក្នុងយុទ្ធនាការ ពាំនាំជំនួយគាំទ្រ និងថ្នាំសង្កូវ ជូនដល់មន្ទីរសុខាភិបាល និងមណ្ឌលព្យាបាលកូវីដ១៩ ខេត្តបន្ទាយមានជ័យ និង ខេត្តបាត់ដំបង ចំនួន៦កន្លែង ដែលកំពុងប្រឈម នឹងការរីករាលដាល នៃជំងឺកូវីដ១៩ មេរោគបំប្លែងខ្លួនថ្មី...
បរទេស៖ សមយុទ្ធយោធាដ៏ធំមួយ រវាងកងកម្លាំងនៃប្រទេសរុស្សី និងប្រទេសចិន ដែលបានធ្វើឡើងកាលពីសប្តាហ៍មុន នៅក្នុងតំបន់ភាគខាងជើង នៃប្រទេសចិនមានឈ្មោះថា Zapad/Interarction2021 នោះគឺត្រូវបានបញ្ចប់ទៅជា ផ្លូវការហើយនៅថ្ងៃនេះ។ ប្រទេសមហាអំណាចទាំងពីរ ត្រូវបានគេមើលឃើញថា ប្រទេសដែលមានសត្រូវ ជាសហរដ្ឋអាមេរិកដូចគ្នា ដូចនេះពួកគេបានបង្ហាញជំនឿចិត្តថា ទំនាក់ទំនងទ្វេរភាគី រវាងគ្នានេះគឺជា ប្រយោជន៍ដ៏ល្អមួយផ្សេងទៀត លើសពីកិច្ចសហប្រតិបត្តិការ។ គួរឲ្យដឹងដែរថា សមយុទ្ធយោធាដែលមានរយៈពេល ៥ថ្ងៃនេះ...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានជំរុញឱ្យសហរដ្ឋអាមេរិក គោរពតាមបទប្បញ្ញត្តិ នៃប្រទេសចិន-អាមេរិកទាំង៣។ សេចក្តីថ្លែងការណ៍រួមផ្តាច់ ទំនាក់ទំនងយោធាជាមួយតៃវ៉ាន់ និងបញ្ឈប់ការលក់អាវុធ ទៅឲ្យកោះនេះ។ នៅលើពិភពលោក មានប្រទេសចិនតែមួយគត់ ហើយតៃវ៉ាន់ គឺជាផ្នែកមួយនៃទឹកដីចិន ដែលមិនអាចកាត់ផ្តាច់បាន នេះបើតាមអ្នកនាំពាក្យលោកស្រី ហួ ឈុនយីង នៅក្នុងសន្និសីទសារព័ត៌មាន ប្រចាំថ្ងៃកាលពីថ្ងៃអង្គារ ដែលជាខួបលើកទី៣៩ នៃការចេញសេចក្តីថ្លែងការណ៍ ថ្ងៃទី១៧...
បរទេស៖ បន្ទាប់ពីទីក្រុងកាប៊ុល ប្រទេស អាហ្វហ្គានីស្ថាន បានធ្លាក់ចូលដៃក្រុមតាលីបង់ ដោយគ្មានការប្រយុទ្ធគ្នា កាលពីថ្ងៃអាទិត្យ ឧបករណ៍យោធារបស់ អាមេរិករួមទាំងរថយន្ត Humvees និង ឧទ្ធម្ភាគចក្រ Black Hawk ដែលបានផ្គត់ផ្គង់ដំបូង ដើម្បីបង្កើនសមត្ថភាព របស់កងកម្លាំងអាហ្វហ្គានីស្ថាន ត្រូវបានចាប់យកដោយ ក្រុមអ៊ិស្លាមនិយម។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៩...
ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវការធ្វើបច្ចុប្បន្នភាព និងរៀបចំផែនការមេប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃ ឲ្យមានប្រសិទ្ធភាព ដើម្បីឆ្លើយតប និងដោះស្រាយបញ្ហាទាក់ទងនឹងការដឹកជញ្ជូន ដែលកំពុងប្រឈមនាបច្ចុប្បន្ន។ ក្នុងកិច្ចប្រជុំជាមួយសមភាគីកូរ៉េ ដើម្បីពិភាក្សាលើគម្រោងរៀបចំផែនការមេប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃ (ITS – Intelligent Transport System) សម្រាប់កម្ពុជា ក្រោមការគាំទ្ររបស់ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនកូរ៉េ តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ...
ព្រុចសែល ៖ អស្ថេរភាពនៅអាហ្វហ្គានីស្ថាន ទំនងជានាំឱ្យមានសម្ពាធ ចំណាកស្រុកកើនឡើង ហើយសហភាពអឺរ៉ុប (EU) កំពុងរៀបចំ សម្រាប់ សេណារីយ៉ូទាំងអស់ នេះបើតាមការបញ្ជាក់ របស់ស្នងការអឺរ៉ុប ទទួលបន្ទុកកិច្ចការផ្ទៃក្នុង លោកស្រី Ylva Johansson ។ លោកស្រី Johansson បានចេញសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្ត្រីមហាផ្ទៃរបស់សហភាពអឺរ៉ុប ដោយលើកឡើងថា...
បរទេស ៖ របាយការណ៍មុន ៗ បានរៀបរាប់លម្អិតថា អតីតប្រធានាធិបតីអាហ្វហ្កានីស្ថាន លោក Ashraf Ghani បានភៀសខ្លួន ចេញ ពីប្រទេសអាហ្វហ្គានីស្ថាន ជាមួយនឹងប្រាក់ច្រើន ដែលជាតួលេខ ដែលគេប៉ាន់ប្រមាណថា មានចំនួនប្រហែល ១៦៩ លានដុល្លារ ។ ដំបូងវាត្រូវបានគេជឿជាក់ថា លោកបានភៀស ខ្លួនទៅប្រទេស...
សម្រាប់លោកអ្នក កំពុងស្វែងរក លំនៅដ្ឋាន ជាពិសេស ផ្ទះដែលមានទំហំធំ សម្រាប់ស្នាក់នៅ ក៏ដូចជាប្រកបអាជីវកម្មផ្សេងៗ អាចពិចារណាបាន ជាមួយផ្ទះលក់ ដែលមានចំណូលស្រាប់ ស្ថិតនៅតំបន់ទីប្រជុំជន សង្កាត់ទទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ផ្ទះនេះ មានទំហំ 343 m2 លក់ក្នុងតម្លៃ ហាងឆេងបច្ចុប្បន្ន ចរចារជាមួយម្ចាស់ផ្ទះផ្ទាល់...
ភ្នំពេញ ៖ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការបង្ការទប់ស្កាត់ការរីករាលដាលជំងឺ កូវីដ-១៩ ក្រសួងសាធារណការ និងដឹកជញ្ជូន បានរៀបចំមណ្ឌលចត្តាឡីស័ក ស្ថិតនៅបរិវេណទីស្ដីការក្រសួង ក្នុងគោលបំណងជួយ សម្រួលបន្ទុកជូនបុគ្គលិកមន្ត្រីរាជការ និងបុគ្គលិកជាបើកិច្ចសន្យាក្រោមឱវាទ ក្រសួងដែលមានការជាប់ពាក់ព័ន្ធជាមួយអ្នកវិជ្ជមានកូវីដ១៩ ជាយថាហេតុណាមួយ ហើយពុំមានលទ្ធភាពគ្រប់គ្រាន់ និងទីកន្លែងសមរម្យសម្រាប់ការធ្វើចត្តាឡីស័ក នៅតាមគេហដ្ឋានដែលខ្លួនកំពុងរស់នៅ ។ យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងសាធារណការ នាថ្ងៃទី១៨ ខែសីហា...