វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក បានគូសបញ្ជាក់ពីតួនាទីដែលសម្ព័ន្ធមិត្តអឺរ៉ុប អាចដើរតួនៅតំបន់ ឥណ្ឌូ-ប៉ាស៊ីហ្វិក ខណៈប្រធានាធិបតី អាមេរិកលោក ចូ បៃដិន បានជួបជាមួយមេដឹកនាំអង់គ្លេស និងអូស្រ្តាលី បន្ទាប់ពីការ ប្រកាសថ្មីៗនេះ អំពីភាពជាដៃគូបីផ្លូវផ្តោត លើបញ្ហាសន្តិសុខក្នុងតំបន់ចំ ពេលមានការកើនឡើងនូវឥទ្ធិពលរបស់ចិន ។ សេតវិមានបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍ ដាច់ដោយឡែក ដែលត្រូវបានចេញ...
បរទេស ៖ ឧបនាយករដ្ឋមន្ត្រីថៃ លោកឧត្តមសេនីយ៍ ប្រាវីត វង់ស៊ូវ៉ុន បានបញ្ជាក់ថា ទំនាក់ទំនងរបស់លោកជាមួយ នាយករដ្ឋមន្រ្តីប្រាយុទ្ធ ចាន់អូចា និងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក Anupong Paojinda នៅតែរឹងមាំនិងមិនអាចបំបែកបាន ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា...
បរទេស ៖ វ៉ាក់សាំងការពារកូវីដ -១៩ ដែលផលិតនៅប្រទេសចិន ត្រូវបាននាំចេញ ទៅកាន់ប្រទេសជាង ១០០ ហើយប្រធានាធិបតីចិន លោក ស៊ីជីនពីង បានប្រកាស កាលពីពេលថ្មីៗនេះ ដោយបានជួយបំពេញតម្រូវការ ជាច្រើនរបស់ពិភពលោក សម្រាប់ការចាក់ថ្នាំការពារ ។ខណៈដែលវ៉ាក់សាំងចិន មិនមានប្រសិទ្ធភាពខ្លាំង នៅលើពិភពលោក ភាពងាយស្រួល នៃការផលិត និងការផ្ទុក...
ភ្នំពេញ ៖ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស បានឲ្យដឹងថា នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ដឹកនាំដោយលោក អ៊ូក សោភ័ណ ឯកអគ្គរាជទូត និងមន្ត្រីការទូត បាននាំយកអំណោយជា គ្រឿងឧបភោគបរិភោគរួមមាន អង្ករ ត្រីខ បន្លែ និងសាច់ស្រស់...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំឲ្យកាត់បន្ថយចំនួន នគរបាលចរាចរណ៍ តាមដងផ្លូវ ដោយជំនួសមកវិញ ដោយការបំពាក់ឧបករណ៍ សម្ភារៈ និងបច្ចេកទេស ហើយត្រូវធ្វើយ៉ាងណា ឲ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងការអនុវត្តច្បាប់ចរាចរណ៍។ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសាទី១ និងទិសដៅការងារ ឆមាសទី២...
ប៉េកាំង៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នៅក្នុងសុន្ទរកថាវីដេអូ មួយនៅឯមហាសន្និបាត អង្គការ សហប្រជាជាតិ កាលពីថ្ងៃអង្គារបានអំពាវនាវ ឱ្យមេដឹកនាំពិភពលោក ដោះស្រាយបញ្ហាភាពខុសគ្នា និងបញ្ហា របស់ពួកគេតាមរយៈ“ ការសន្ទនា និងកិច្ចសហប្រតិបត្តិការ” ខណៈដែលភាពតានតឹង របស់ប្រទេសលោក ជាមួយសហរដ្ឋអាមេរិក បានបង្ហាញពីសញ្ញា នៃការប្រសើរឡើងក្នុងពេលឆាប់ៗនេះ ។ លោកស៊ី...
បរទេស ៖ ប្រធានាធិបតីបារាំង Emmanuel Macron កាលពីថ្ងៃអង្គារម្សិលមិញនេះ បានជួបសន្ទនាគ្នា ជាមួយនឹងនាយករដ្ឋមន្ត្រី ឥណ្ឌា លោក Narendi Modi អំពីបញ្ហា នៃកិច្ចសហប្រតិបត្តិការ ក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ។ កិច្ចសន្ទនាគ្នានេះ ត្រូវបានធ្វើឡើងក្នុងពេល ដែលបារាំងកំពុងមានបញ្ហាជាមួយ នឹងអាមេរិកនិងអូស្ត្រាលី ដោយសារកុងត្រា ដែលមានតម្លៃរហូត...
សិង្ហបុរី ៖ ប្រទេសសិង្ហបុរី បានរាយការណ៍ ពីករណីថ្មីនៃជំងឺកូវីដ-១៩ ចំនួន ១,១៧៨ ករណី ដែលធ្វើឱ្យចំនួនសរុប នៅក្នុងប្រទេស កើនឡើងដល់ ៧៩,៨៩៩ករណី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាល់ងារសារព័ត៌មាន ចិនស៊ិនហួ ។ ក្រសួងសុខាភិបាល បានឲ្យដឹងនៅក្នុងសេចក្តី ប្រកាសព័ត៌មានថា ក្នុងចំណោម ករណីថ្មីចំនួន ១,០៣៨...
ភ្នំពេញ ៖ លោក ផាន់ ច័ន្ទស័ក្តិ ដែលជាមេធាវី កាន់អត្តលេខ២៥៣ ដែលបានបង្ហោះជាសាធារណៈ លក់សំឡេងឆ្នោត១សន្លឹក តម្លៃ១០០០ដុល្លារ គឺជាអំពើបំពាន ក្រមសីលធម៌មេធាវី និងការឃោសនាបោះឆ្នោត ហើយគណៈមេធាវីកម្ពុជា នឹងចាត់ការចំពោះករណីនេះ ។ ការប្រកាសលក់សន្លឹកឆ្នោតនេះ ខណៈកំពុងដំណើរការឃោសនាបោះឆ្នោត ជ្រើសតាំងសមាជិកក្រុមប្រឹក្សា គណៈមេធាវី អាណត្តិទី១០ (២០២១-២០២២)។...
បរទេស ៖ មន្ត្រីរដ្ឋាភិបាល របស់ប្រទេសឥណ្ឌា កាលពីថ្ងៃអង្គារម្សិលមិញ នេះបានប្រកាសថា បានចាប់រឹបអូស បាននូវសារជាតិញៀនចំនួនជាង៣តោន ដែលមានប្រភពមក ពីប្រទេសអាហ្គានីស្ថាន ដែលមានតម្លៃប្រមាណ ទៅដល់២០០ពាន់លានរូពីឬ២,៧២ពាន់លានដុល្លារ។ គួរឲ្យដឹងដែរថា ប្រទេសអាហ្គានីស្ថាន គឺជាប្រទេសនាំមុខគេ ក្នុងការនាំចេញសារធាតុញៀនធំបំផុត លើលោកប៉ុន្តែចាប់តាំង តែពីត្រូវបានក្រុមតាលីបង់ចូលគ្រប់គ្រង អំណាចមករដ្ឋាភិបាល របស់ក្រុមនេះបានប្រកាសហាមប្រាម នូវរាល់ជំនូញថ្នាំញៀន ទាំងអស់...
ភ្នំពេញ៖ សាលាដំបូងខេត្តក្រចេះ នៅថ្ងៃទី ១៩ ខែកញ្ញាឆ្នាំ ២០២១បានចោទប្រកាន់ ជនជាតិអាមេរិកអាយុ ៧៤ ឆ្នាំម្នាក់ ពីបទទិញពេស្យាចារ កុមារ តាមមាត្រា ៣៤ នៃច្បាប់ស្តីពីការបង្ក្រាប ការជួញដូរមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទ ដែលពាក់ព័ន្ធនឹងក្មេងប្រុស មិនទាន់គ្រប់អាយុ ២ នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ អង្គការ...
ក្រុមហ៊ុនផលិតភេសជ្ជៈដ៏ធំ នៅកម្ពុជា ខ្មែរ ប៊ែវើរីជីស បានចាប់ផ្តើមប្រគេន ភេសជ្ជៈប៉ូវកម្លាំង វើក អាយស៊ី ឃូល WURKZ ICY COOL និងទឹកបរិសុទ្ធ កម្ពុជាជូនព្រះសង្ឃ គង់នៅវត្តអារាមចំនួន ១២០ នៅទូទាំងប្រទេសកម្ពុជា ក្នុងរយៈពេល ១៥ ថ្ងៃ នៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ...
ភ្នំពេញ៖ លុយសុទ្ធ $80,000 ពិតជាច្រើនសន្ធឹកសន្ធាប់ណាស់! កម្មវិធី “ឈ្នះលុយសុទ្ធ $10,000 រៀងរាល់ថ្ងៃ” ពីសែលកាត ផ្តល់ជូនរង្វាន់ដល់អតិថិជន 2 រូបបន្ថែមទៀត នៅក្នុងខែសីហា។ អតិថិជនមហាសំណាងទី1 មានឈ្មោះថា រឿង ចាន់រិទ្ធ មានមុខរបរជាបុគ្គលិកក្រុមហ៊ុន ស្នាក់នៅភូមិពាមឯក ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង...
កំពង់ចាម ៖ នៅព្រឹកថ្ងៃទី ២២ ខែកញ្ញាឆ្នាំ ២០២១ ដែលជាថ្ងៃកាន់បិណ្ឌវេនទី១ ថ្នាក់ដឹកនាំខេត្តកំពង់ចាម ដឹកនាំដោយ លោក អ៊ុន ចាន់ដា អភិបាលខេត្ត បាននាំយកទរយ្យទាន និងថវិកា ទៅប្រគេនព្រះសង្ឃ គង់នៅវត្តជ័យគីរី ហៅវត្តភ្នំហាន់ជ័យ ស្ថិតក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ ក្នុងឱកាសនោះ...
ភ្នំពេញ ៖ ពិធីបុណ្យភ្ជំបិណ្ឌ គឺជាពិធីបុណ្យសាសនាដ៏ធំមួយ របស់ពុទ្ធសាសនិកជន ក៏ដូចជាប្រជាជនកម្ពុជា ដែលកាន់ពុទ្ធសាសនា បើទោះបីជាប់រវល់ យ៉ាងណាក៏ដោយ ក៏មនុស្សម្នាប្រុសស្រី ក្មេងចាស់ ត្រូវតែចំណាយពេល យ៉ាងហោចណាស់១ថ្ងៃ ដើម្បីទៅធ្វើបុណ្យឧទ្ទិសកុសល ដល់ញាតិការទាំង៧សន្តាន ដែលបានចែកឋាន នៅតាមបណ្តាវត្តអារាមនានា ដែលពួកគាត់មាន សិទ្ធាជ្រះថ្លា។ ក្នុងនោះដែរ សម្រាប់ថ្ងៃកាន់បិណ្ឌទី១នេះ បើទោះបីនៅរាជធានីភ្នំពេញ...
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានស្នើឲ្យអ្នកវិភាគ ដែលបានតាំងខ្លួនឯងថា ជាអ្នកវិភាគឯករាជ្យ ត្រូវធ្វើការវិភាគតាមវិជ្ជាជីវៈ របស់ខ្លួនដែលបានរៀនសូត្រ ស្រាវជ្រាវមក ដោយកុំវិភាគជោរ តាមអ្នកសំភាសន៍ និងវិទ្យុបរទេសជាដើម ដើម្បីធ្វើវាយប្រហារ រាជរដ្ឋាភិបាលកម្ពុជា។ ការលើកឡើងរបស់លោកនេះ បន្ទាប់ពីមានអ្នកវិភាគមួយចំនួន ត្រូវបានសារព័ត៌មាន បរទេសសំភាសន៍ ហើយយកទស្សនៈមតិ...
ហ្សឺណែវ៖ អ្នកនាំពាក្យរបស់លោក បានលើកឡើងថា អគ្គលេខាធិការអង្គការ សហប្រជាជាតិលោក Antonio Guterres បានថ្កោលទោសចំពោះ ការប៉ុនប៉ងធ្វើរដ្ឋប្រហារ នៅក្នុងប្រទេសស៊ូដង់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកអគ្គលេខាធិការរូបនេះ អំពាវនាវឱ្យគ្រប់ភាគីទាំងអស់ ប្តេជ្ញាចិត្ត ចំពោះការផ្លាស់ប្តូរ និងការសម្រេចបាន នូវសេចក្តីប្រាថ្នារបស់ប្រជាជនស៊ូដង់ ក្នុងការរួមរស់ជាមួយគ្នា។ អ្នកនាំពាក្យលោក Stephane Dujarric...
តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់លោក អ៊ីប្រាហ៊ីម រ៉ាស៊ី បានលើកឡើងថា ប្រទេសរបស់លោក មិនជឿទុកចិត្តលើការសន្យា ដែលបានធ្វើឡើងដោយរដ្ឋាភិបាល សហរដ្ឋអាមេរិកនោះទេ ខណៈកត់សម្គាល់ថា លោកស្វែងរកអន្តរកម្ម ប្រកបដោយប្រសិទ្ធភាព ជាមួយប្រទេសទាំងអស់នៅលើពិភពលោក។ លោក រ៉ាស៊ី បានឲ្យដឹងនៅក្នុងកិច្ចប្រជុំ ពិភាក្សាទូទៅនៃសម័យប្រជុំលើកទី ៧៦ នៃមហាសន្និបាត អង្គការសហប្រជាជាតិ ដែលបានចាប់ផ្តើមនៅថ្ងៃអង្គារម្សិលមិញនេះ នៅទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិ...
ភ្នំពេញ ៖ ក្នុងពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលជាបុណ្យប្រពៃណី ប្រចាំឆ្នាំដ៏ធំរបស់ជាតិយើង បានប្រារព្ធធ្វើតាំងពីបុរាណ កាលមក ចាប់ពីថ្ងៃទី ១រោច ដល់ថ្ងៃ ១៥ រោច ខែភទ្របទ ដើម្បីឧទ្ទិសតបស្នង សងគុណលោកអ្នកមានគុណ មានឪពុកម្តាយជីដូនជីតា និងដើម្បីឧទ្ទិសបុណ្យកុសល ដល់ពពួកញាតិ និងជីដូនជីតា ដែលបានចែកឋានទៅហើយ ។...
គោលនយោបាយ និងយុទ្ធសាស្រ្តដើម្បីទន្រ្ទានកាន់កាប់ ! យោងតាមការសិក្សារបស់ Michel Collon គឺយុទ្ធសាស្រ្តបច្ចុប្បន្ន និងក្នុងអនាគតរបស់អាមេរិក ក្នុងការត្រួតត្រាពិភពលោក នៅតែមានគោលដៅដ៏សារវ័ន្ត ៥យ៉ាងដដែល រួមមានៈ ១-គ្រប់គ្រងឲ្យបានធនធានប្រេង-ឧស្ម័ននៅក្នុងបណ្ដាប្រទេសអាស៊ីកណ្តាល! ២-កសាងឲ្យបាននូវមូលដ្ឋានទ័ព ឲ្យស្ថិតនៅចំស្នូលកណ្តាលអាស៊ី ដែលមូលដ្ឋានយោធាទាំងនេះស្ថិតនៅចំទីតាំងភូមិសាស្រ្តកណ្ដាលរវាងចិន និងរុស្ស៊ី! ៣-បន្តរក្សាឲ្យបាននូវសិទិ្ធអំណាចក្នុងការគ្រប់គ្រងនៅ Saudi Arabia ៤-យោធូបនីយកម្មសេដ្ឋកិច្ច បន្តទប់ស្កាត់...
ការ៉ាកាស ៖ រដ្ឋាភិបាលវ៉េណេស៊ុយអេឡា បានឲ្យដឹងថា ទណ្ឌកម្ម របស់សហរដ្ឋអាមេរិក ប្រឆាំងនឹងវ៉េណេស៊ុយអេឡា កំពុងរារាំងកម្មវិធីកិច្ច សហប្រតិបត្តិការបច្ចេកទេស របស់ខ្លួនជាមួយទីភ្នាក់ងារ ថាមពលអាតូមិក អន្តរជាតិ (IAEA) ។ លោកស្រី Tania Masea អនុរដ្ឋមន្រ្តី នៃប្រភពថ្មី និង ការប្រើប្រាស់ ថាមពលអគ្គិសនី...
យូអិន ៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានឲ្យដឹងនៅក្នុងសុន្ទរកថាមួយ នៅឯអង្គការសហប្រជាជាតិថា សហរដ្ឋអាមេរិក កំពុងបើកទំព័រការទូតថ្មី បន្ទាប់ពីបញ្ចប់សង្គ្រាម អាហ្វហ្គានីស្ថាន អស់រយៈពេលពីរទសវត្សរ៍ ដោយសន្យាពីការធ្វើការ ទូតមិនចេះរីងស្ងួត ចំពេលកំពុងមានជម្លោះជាមួយសម្ព័ន្ធមិត្ត។ លោកបៃដិន បានថ្លែងនៅក្នុងសុន្ទរកថា លើកដំបូងរបស់លោក ទៅកាន់មហាសន្និបាត អង្គការសហប្រជាជាតិថា“ យើងបានបញ្ចប់ ជម្លោះរយៈពេល...
ភ្នំពេញ ៖ កម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៦៣៧នាក់ទៀត ជាសះស្បើយចំនួន៤៦៩នាក់ និងស្លាប់ចំនួន១៤នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន៥៣៩នាក់ និងអ្នកដំណើរពីបរទេសចំនួន៩៨នាក់។ គិតត្រឹមព្រឹក ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន១០៥ ៩៨១នាក់ អ្នកជាសះស្បើយចំនួន៩៨ ៦៥៥នាក់ និងអ្នកស្លាប់ចំនួន២ ១៥៤នាក់៕
ប៉េកាំង ៖ ទោះបីជាមានការប៉ះទង្គិចពាណិជ្ជកម្ម ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ និងការអំពាវនាវ ឥតឈប់ឈរសម្រាប់“ ការផ្តាច់ទំនាក់ទំនងជាមួយចិន” ពីមន្រ្តីអាមេរិកខ្លះ ក៏ដោយនិន្នាការថ្មី ដែលកំពុងលេចចេញ នៅក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-អាមេរិក បង្ហាញពីកន្លែងដែលសន្ទុះ ពិតជាសម្រាប់ប្រទេសសេដ្ឋកិច្ចធំបំផុត ទាំងពីររបស់ពិភពលោក។ យោងតាមទិន្នន័យផ្លូវការ ក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំនេះ ការនាំចេញរបស់ចិន ទៅកាន់សហរដ្ឋអាមេរិក ជាជាងធ្លាក់ចុះបានកើនឡើង...
ភ្នំពេញ ៖ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានប្រកាសដាក់ឲ្យដំណើរការ គម្រោងធានាឥណទានសម្រាប់ហិរញ្ញប្បទាន (CFGS) ចំនួន៥០លានដុល្លារ ដើម្បីទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម (SMEs)។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ CGCC នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា គម្រោង CFGS ត្រូវបានបង្កើតឡើង ជាពិសេស សម្រាប់កម្ចីសហហិរញ្ញប្បទាន...
ភ្នំពេញ ៖ គណៈកម្មាធិការ តំបន់សេដ្ឋកិច្ច ពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេច ចុះបញ្ជីជាស្ថាពរឲ្យក្រុមហ៊ុន ចំនួន៣បន្ថែមទៀត ដើម្បីបង្កើតរោងចក្រចំនួន៣កន្លែងផ្សេងគ្នា ក្រោមទុនវិនិយោគជាង១៥លានដុល្លារ ។ យោងតាមបណ្ដាញសង្គមហ្វេសប៊ុក របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី២១ កញ្ញា បានឲ្យដឹងថា ក្រុមហ៊ុនដែលបានស្នើសុំវិនិយោគទាំង ៣នោះរួមមាន៖ ១- “MOUNTAIN FOREST...
ហូជីមិញ៖ ក្រុមហ៊ុនរដ្ឋនៅក្នុងទីក្រុងហូជីមិញ ប្រទេសវៀតណាម នឹងត្រូវបានអនុញ្ញាតឱ្យ បើកដំណើរការឡើងវិញ នៅខែតុលាខាងមុខ ជាមួយនិយោជិកដែល ទទួលបានប័ណ្ណពណ៌បៃតង និងមិនលើសពី ៥០ភាគរយ នៃបុគ្គលិករបស់ពួកគេ នៅក្នុងការិយាល័យ។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា ទីក្រុងហូជីមិញ គ្រោងនឹងបង្កើនចំនួនបុគ្គលិក ១០០...
ភ្នំពេញ៖ សេដ្ឋកិច្ចប្រទេសកម្ពុជា ត្រូវបានព្យាករថា នឹងកើនឡើងត្រឹម ១,៩% ក្នុងឆ្នាំ ២០២១ ដោយសារការអូសបន្លាយ នៃជំងឺរាតត្បាតកូវីដ១៩ ប៉ុន្តែការងើបឡើងវិញនៅកម្រិត ៥,៥% ត្រូវបានរំពឹងទុកសម្រាប់ឆ្នាំ ២០២២ នេះបើយោងតាមការធ្វើ បច្ចុប្បន្នភាពថ្មីមួយ ដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលត្រូវបានផ្សព្វផ្សាយ នាថ្ងៃ ពុធ ទី២២ ខែកញ្ញា...
បរទេស: យោងតាមការចេញផ្សាយ ដោយកាសែតបរទេសនៅថ្ងៃអង្គារនេះបានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរ Bamboo Airways របស់វៀតណាម នឹងឈានទោដល់ កិច្ចព្រមព្រៀងមានតម្លៃប្រហែលជា ២ពាន់លានដុល្លារ ជាមួយក្រុមហ៊ុនអាមេរិក General Electric ដើម្បីទិញម៉ាស៊ីនយន្តហោះ Boeing 787-9 Dreamliner។ សេចក្តីថ្លែងការណ៍ ដែលត្រូវបានធ្វើឡើង ដោយក្រុមហ៊ុនបានបញ្ជាក់ថា កិច្ចព្រមព្រៀងនេះ នឹងក្លាយទៅជាកិច្ចការងារ...
បរទេស៖ រដ្ឋមន្ត្រីការបរទេសឥណ្ឌា នៅថ្ងៃអង្គារនេះ បានជំរុញប្រទេសអង់គ្លេស ឲ្យដកចេញច្បាប់ ដែលតម្រូវឲ្យពលរដ្ឋឥណ្ឌាធ្វើដំណើរទៅអង់គ្លេស ត្រូវធ្វើចត្តាឡីស័ក បើទោះជាពួកគេបានចាក់ថ្នាំវ៉ាក់សាំង រួចទាំងស្រុងក៏ដោយ។ ថ្នាំវ៉ាក់សាំង Covishield របស់ឥណ្ឌា ដែលអភិវឌ្ឍដោយក្រុមហ៊ុន AstraZeneca និងផលិតក្នុងប្រទេសឥណ្ឌា ដោយវិទ្យាស្ថាន Serum Institute តាមសេចក្តីរាយការណ៍ មិនត្រូវបានអង់គ្លេសទទួលស្គាល់ ក្រោមច្បាប់ថ្មី បើទោះជាដូចគ្នាបេះបិទ ទៅនឹងថ្នាំដែលផ្តល់ឲ្យដល់ពលរដ្ឋអង់គ្លេស រាប់លាននាក់ក៏ដោយ។ ច្បាប់អង់គ្លេសថ្មី ដែលដាក់ចូលឲ្យអនុវត្តជាធរមាន នៅខែក្រោយនេះ បានបង្កឲ្យមានការខឹងសម្បារជាខ្លាំង ដោយជនជាតិឥណ្ឌាជាច្រើននាក់ បានចាត់ទុកការសម្រេចចិត្តនោះ ថាជាការរើសអើង។ ពលរដ្ឋអង់គ្លេស ដែលបានចាក់វ៉ាក់សាំងនៅអង់គ្លេស ជាមួយថ្នាំវ៉ាក់សាំងផលិតដោយឥណ្ឌាដូចគ្នា មិនត្រូវបានតម្រូវឲ្យ ធ្វើចត្តាឡីស័កនោះទេ។ ក្រោយជួបជាមួយ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោកស្រី Liz Truss ក្នុងទីក្រុងញូយ៉ក រដ្ឋមន្រ្តីការបរទេសឥណ្ឌា លោក Subrahmanyam Jaishankar បាននិយាយក្នុងសារធ្វីតធ័រមួយដូច្នេះថា “(លោក) បានជំរុញឲ្យមានការ ដោះស្រាយឲ្យបានលឿនចំពោះបញ្ហាធ្វើចត្តាឡីស័យ ដើម្បីផលប្រយោជន៍រួម”។ គួរបញ្ជាក់ថា ច្បាប់ថ្មីរបស់អង់គ្លេសនេះ អាចនឹងបណ្ដាលឲ្យមានការសងសឹកវិញ ពីទីក្រុងញូដេលី ដោយប្រភពពីរដ្ឋាភិបាលឥណ្ឌាបាននិយាយថា ខ្លួនទំនងជានឹងចាត់វិធានការ វាយបកវិញ ប្រសិនបើបញ្ហាមិនដោះស្រាយ ឲ្យបានលឿនទេនោះ៕ ប្រែសម្រួល៖...