ភ្នំពេញ៖ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ណាហ្គាវើលដ៍ បេះដូងសប្បុរស ដែលជាផ្នែកការងារសង្គម របស់ក្រុមហ៊ុន ណាហ្គាវើលដ៍ បានបរិច្ចាគថវិកា ៥៥.០០០ ដុល្លារអាមេរិក ដល់អគ្គស្នងការដ្ឋាន នគរបាលជាតិ កាលពីថ្ងៃចន្ទ ដើម្បីឆ្លើយតបទៅនឹង គ្រោះជំនន់ទឹកភ្លៀង ដែលបានជន់លិច ស្ទើរគ្រប់ទីកន្លែង នៅក្នុងប្រទេស។ ភ្លៀងធ្លាក់ជោគជាំ កាលពីប៉ុន្មានសប្តាហ៍កន្លងទៅនេះ បានបង្កជាទឹកជំនន់ ដែលប៉ះពាល់ ដល់ខេត្តចំនួន ១៩។ របាយការណ៍ ដែលចេញផ្សាយ ដោយគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ កាលពីថ្ងៃចន្ទ បានប្រកាសថា យ៉ាងហោចណាស់ មាន ៧៣.៧២០ គ្រួសារ (ស្មើនឹង ២៩៤.៨៨០ នាក់) បានទទួលរងផលប៉ះពាល់ ដោយទឹកជំនន់ ដែលក្នុងនោះ៩.៣៤៩ គ្រួសារត្រូវបានជម្លៀស ពីផ្ទះសម្បែង របស់ពួកគេ។ ចំនួននេះ អាចនឹងកើនឡើងប្រសិនបើមានភ្លៀង និងព្យុះជាបន្តបន្ទាប់ទៀត។ ការខូចខាតផ្សេងទៀត ក៏ត្រូវបានរាយការណ៍ផងដែរ រួមមាន ផ្ទះ សាលារៀន ដំណាំ ផ្លូវ និងស្ពាន ។ល។ ការឧបត្ថម្ភរបស់ណាហ្គាវើលដ៍ នឹងត្រូវប្រើប្រាស់ ដើម្បីទិញអង្ករ ប្រមាណ ១០០ តោន ដែលមន្ត្រីនគរបាល នឹងយកទៅចែកជូន ដល់ជនរងគ្រោះដោយទឹកជំនន់។ ចេញមកទទួលថវិកា ជំនួស នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ គឺលោក ឧត្តមសេនីយ៍ឯកចាន់ ស៊ីថា អគ្គស្នងការរង នគរបាលជាតិ និងលោក ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យា។ លោក ឧត្តមសេនីយ៍ឯក ចាន់ ស៊ីថា បានមានប្រសាសន៍ថា “យើងសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះការឧបត្ថម្ភ របស់ណាហ្គាវើលដ៍ បេះដូងសប្បុរស។ ការឧបត្ថម្ភនេះ បានមកចំពេល និងឆ្លើយតបយ៉ាងរហ័ស ចំពោះស្ថានភាព គ្រោះទឹកជំនន់ ព្រមទាំងជួយដល់ ប្រជាពលរដ្ឋរងគ្រោះ និងផ្តល់កម្លាំងចិត្តដល់មន្ត្រីរបស់យើងដែលកំពុងធ្វើការ ជួរមុខឥតមាននឿយហត់ ដើម្បីសង្គ្រោះប្រជាពលរដ្ឋ។ ណាហ្គាវើលដ៍ បានចូលរួមឧបត្ថម្ភ យ៉ាងច្រើនដល់ប្រជាជនកម្ពុជា ក្នុងរយៈពេលប៉ុន្មាន ឆ្នាំកន្លងទៅនេះ ហើយយើងខ្ញុំសូមជូនពរឲ្យណាហ្គាវើលដ៍ ទទួលបានជោគជ័យ ជាបន្តទៀត នៅក្នុងប្រតិបត្តិការធុរកិច្ចរបស់ខ្លួន”។ ការឧបត្ថម្ភ ដល់នគរបាលជាតិ ត្រូវបានធ្វើឡើង នៅអគ្គស្នងការដ្ឋាន នគរបាលជាតិ ដែលមានការចូលរួម ពីនាយកគ្រប់គ្រង ណាហ្គាវើលដ៍ លោក Pern Chen នាយកគ្រប់គ្រង ហិរញ្ញវត្ថុ និងប្រតិបត្តិការ លោក Cherchi...
សេអ៊ូល៖ បណ្ដាញឃោសនារបស់កូរ៉េខាងជើងនៅថ្ងៃអង្គារនេះ បានស្តីបន្ទោសកូរ៉េខាងត្បូង ចំពោះកិច្ចចរចាការពារជាតិរវាងក្រុងសេអ៊ូល និងវ៉ាស៊ីនតោន អំពីការទប់ស្កាត់ការគំរាមកំហែងនុយក្លេអ៊ែរពីប្រទេសកុម្មុយនិស្ត ដោយហៅការពិភាក្សានេះថា ជាគ្រោងការណ៍ដែលមិនចេះពិចារណា ដើម្បីបង្ក្រាប ការប្រណាំងរបស់ខ្លួន។ កាលពីសប្តាហ៍មុនទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន បានធ្វើកិច្ចចរចាថ្នាក់រដ្ឋមន្ត្រីប្រចាំឆ្នាំកិច្ចប្រជុំពិគ្រោះយោបល់សន្តិសុខ (SCM) និងបានបញ្ជាក់ជាថ្មីនូវកិច្ចប្រឹងប្រែងរួមគ្នាក្នុងការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងដោយកត់សម្គាល់ថា កម្មវិធីមីស៊ីលនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់រដ្ឋកុម្មុយនិស្ត នៅតែបន្តបង្កការគំរាមកំហែងធ្ងន់ធ្ងរដល់សន្តិសុខអន្តរជាតិ។ សហរដ្ឋអាមេរិក បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះ សន្តិសុខរបស់កូរ៉េខាងត្បូង រួមទាំងការផ្តល់...
បរទេស ៖ ប្រេសិតស្តីទី ប្រចាំនៅប្រទេសលីប៊ី របស់អង្គការសហប្រជាជាតិ បាននិយាយនៅថ្ងៃពុធនេះថា លោកស្រីមានសុទិដ្ឋិនិយមថា កិច្ចពិភាក្សាគ្នាកំពុងតែប្រព្រឹត្តទៅរវាងភាគីសង្គ្រាម នឹងនាំទៅរកបទឈប់បាញ់គ្នាយូរអង្វែងមួយ ក្រោយភាគីសង្គ្រាម ក្នុងប្រទេសនោះ បានព្រមព្រៀងគ្នាបើកជាថ្មី នូវផ្លូវគោកនិងផ្លូវអាកាស នៅទូទាំងសមរភូមិជួរមុខ។ ថ្លែងនៅពាក់កណ្ដាលកិច្ចពិភាក្សាគ្នា មានរយៈពេលមួយសប្ដាហ៍នោះ លោកស្រី Stephanie Williams បានមាន ប្រសាសន៍ថា ភាគីនានាក៏បានព្រមព្រៀងគ្នា...
បរទេស៖ កាសែត Global Times ដែលឧបត្ថម្ភថវិកា ដោយរដ្ឋរបស់ចិនបានបង្ហោះវីដេអូ ទាក់ទងនឹងកងទ័ព រំដោះប្រជាជនចិន (PLA) កាលពីថ្ងៃអង្គារដោយអះអាងថា ទាហានការពារព្រំដែន ត្រូវបានចូលរួមនៅក្នុងការគាំទ្រ ខាងភ័ស្តុភារនៅជិតបន្ទាត់ នៃការគ្រប់គ្រងជាក់ស្តែង ប៉ុន្តែដោយមិនភ្ជាប់ វាទៅនឹងភាពតានតឹងព្រំដែន ដែលកំពុងកើតមានជាមួយកងទ័ពឥណ្ឌានៅតំបន់ Ladakh ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២១...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ថា គ្រោះបាក់ដីកើតឡើងនៅក្នុងប្រទេសឥណ្ឌូនេស៊ី បណ្តាលឲ្យស្លាប់មនុស្សតិចបំផុត១១នាក់ ។ លោក Iriansyah ប្រធានអង្គភាពសង្គ្រោះបន្ទាន់ចំណុះឲ្យទីភ្នាក់ងារ គ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានប្រាប់ដល់ស៊ីនហួ កាលពីថ្ងៃព្រហស្បតិ៍ថា គ្រោះបាក់ដីបានកើតឡើង នៅឯអណ្តូងរ៉ែមួយកន្លែង នៅខេត្តស៊ូម៉ាត្រា ខាងត្បូង ដែលស្ថិតនៅភាគខាងលិចប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃពុធ បណ្តាលឲ្យស្លាប់ក្រុមកម្មករចំនួន១១នាក់ ។...
បរទេស៖ តុលាការព្រហ្មទណ្ឌនៅថ្ងៃពុធនេះ បានដកបទបញ្ជារបស់ខ្លួន សម្រាប់ការបិទវេទិកាប្រព័ន្ធផ្សព្វផ្សាយ តាមប្រព័ន្ធអ៊ីនធឺណេតទាំងអស់ នៃប្រព័ន្ធផ្សព្វផ្សាយចំនួន ៤ និងចលនាប្រឆាំងនឹងរដ្ឋាភិបាល រួមទាំងទូរទស្សន៍អនឡាញ VoiceTV ផងដែរ ដោយនិយាយថា មានតែមាតិកាខុសច្បាប់ប៉ុណ្ណោះ ដែលគួរតែត្រូវបានរារាំង មិនមែនវេទិកាទាំងនេះ នោះទេ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០...
បាងកក៖ នាយករដ្ឋមន្រ្តីថៃលោកប្រាយុទ្ធ ចាន់អូឆា បានលើកឡើងថាលោកបានត្រៀមដកស្ថានភាពអាសន្ន ដែលបានប្រកាសកាលពីសប្តាហ៍មុន ដើម្បីបង្ក្រាបបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យ ដែលដឹកនាំដោយនិស្សិតថាជាការបង្ហាញពីជំនឿល្អហើយមិនមានអំពើហឹង្សាទៀតនោះទេ។ ប៉ុន្តែតំណាងក្រុមអ្នកតវ៉ាប្រមាណ ១០.០០០ នាក់ដែលធ្វើបាតុកម្មនៅពេលល្ងាចបានផ្តល់ឱ្យលោកប្រាយុទ្ធរយៈពេល ៣ ថ្ងៃដើម្បីលាលែងពីតំណែងបើមិនដូច្នេះទេពួកគេ នឹងត្រឡប់មកតាមដងផ្លូវវិញ បន្ទាប់មកពួកគេក៏បានបែកខ្ញែកគ្នាវិញ។ ថ្លែងនៅដើមសុន្ទរកថាទូទាំងប្រទេស តាមទូរទស្សន៍ដែលបានចាក់ផ្សាយលោកប្រាយុទ្ធ បានជំរុញឱ្យក្រុមបាតុករស្វែង រកដំណោះស្រាយចំពោះបណ្តឹងតវ៉ា របស់ពួកគេតាមរយៈបណ្តាញសភា និងការអត់ធ្មត់ ។ នៅក្នុងនោះដែរលោកបានលើកឡើងថា...
(ភ្នំពេញ) ថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២០៖ គ្រាន់តែឮឈ្មោះទូរទស្សន៍ដ៏វៃឆ្លាត The Sero ជំនាន់ថ្មីនេះក៏មានអារម្មណ៍ថាប្លែក និងចង់ដឹងច្បាស់ដែរថាតើវាមានលក្ខណៈអស្ចារ្យកម្រិតណានោះ…ត្រូវអត់? មុននឹងធ្វើការជម្រាបជូនលម្អិតយើងមកមើលកម្មវិធីមហាប្រូម៉ូសិនថែមជូនដ៏ពិសេសសិនណ៎ា…!! ដូចអតិថិជនទាំងអស់ដឹងស្រាប់ហើយថារាល់ផលិតផលទាំងអស់ដែលក្រុមហ៊ុនកំពូលបច្ចេកវិទ្យាយក្ស សាមសុង បញ្ចេញមកលើទីផ្សារក៏ដូចជាធ្វើការផ្តល់ជូនឱ្យអតិថិជនរបស់ខ្លួនទាំងអស់ទូទាំងពិភពលោកប្រើប្រាស់គឺសុទ្ធសឹងជាផលិតផលដែលបង្កើតឡើងយ៉ាងយកចិត្តទុកដាក់បំផុត និងបំពាក់នូវកំពូលបច្ចេកវិទ្យាចុងក្រោយបំផុតធ្វើយ៉ាងណាផ្តល់ជូននូវបទពិសោធន៍បច្ចេកវិទ្យា និងគុណភាពជីវិតឱ្យកាន់តែលេចធ្លោ…កាន់តែស៊ីវីល័យ…កាន់តែងាយស្រួល និងកាន់តែទំនើបទាន់សម័យ…!! អ៊ីចឹង…សូមមកមើលទាំងអស់គ្នាថាតើទូរទស្សន៍បញ្ឈរស៊េរីទំនើបចុងក្រោយឆ្នាំ 2020 ម៉ូឌែល Samsung The...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំ គណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ បានដាក់បទបញ្ជា ឱ្យខណ្ឌទំាង១៤ បង្កើនការការពារ ឱ្យបានម៉ឺងម៉ាត់ សម្រាប់ថ្ងៃទី២៣ ខែតុលាស្អែកនេះ ដើម្បីធានាបានសុវត្ថិភាព ជូនប្រជាពលរដ្ឋ និងសណ្តាប់ធ្នាប់សង្គម។ លោក ឃួង...
បរទេស៖ នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា បាននិយាយថារដ្ឋាភិបាល របស់លោកបានត្រៀមដកវិធានការ បន្ទាន់ ដែលបានហាមឃាត់ការប្រមូលផ្តុំគ្នាធំ ៗ នៅក្នុងរាជធានី ប្រសិនបើការតវ៉ាកាន់តែច្រើនឡើង ៗ ទាមទារឱ្យមានការធ្វើកំណែទម្រង់ ដើម្បីទម្លាក់និងរាជាធិបតេយ្យ របស់លោក នៅតែរក្សាដោយសន្តិវិធីនោះ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២១ ខែតុលា...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា សមាគមមីក្រូហរិញ្ញវត្ថុ ព្រមទទួលយកសំណើ របស់សម្ដេច ក្នុងការអាធ្យាស្រ័យជាមួយ ប្រជាពលរដ្ឋដែលទទួលរងផល ប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង។ ក្នុងពិធីចុះជួបសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ នៅ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២២ ខែតុលា...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈ ងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ នៅតំបន់មួយចំនួន ទៅតាមពេលវេលា និងទីកន្លែង ដូចសេចក្តីជូនដំណឹង...
បរទេស ៖ ប្រទេសរុស្ស៊ី បាននិយាយនៅថ្ងៃពុធនេះថា ខ្លួនសង្ឃឹមថានឹងដោះស្រាយការខ្វែងគំនិតគ្នា ជាមួយអាមេរិក ស្តីពីការបន្តសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែដ៏សំខាន់ ស្របពេលមានសញ្ញាថា ការខ្វែងគំនិតគ្នានោះ កំពុងតែថយចុះ ។ មន្ត្រីនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ការងារលើការបន្តសន្ធិសញ្ញា ដែលនឹងផុតកំណត់នៅក្នុងខែកុម្ភៈនោះ កំពុងតែបន្តទៅនៅកម្រិតអ្នកជំនាញ ហើយលោកបានប្រាប់ អ្នកសារព័ត៌មានដូច្នេះថា “យើងសង្ឃឹមថា...
បរទេស៖ ភាពជាប់គាំងក្នុងកិច្ចចរចា ស្តីពីការចែកគ្នាចេញថ្លៃបន្ទុកការពារជាតិ រវាងសហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងត្បូង កំពុងតែបង្កឲ្យមានក្តីព្រួយបារម្ភកើនឡើង ស្តីពីការបង្រួបបង្រួមសម្ពន្ធភាព ស្របពេលដែលភាគីទាំងពីរ រង់ចាំមើលការបោះឆ្នោតខាងមុខនេះ។ ឧត្តមសេនីយ៍អាមេរិក លោក Vincent Brooks ជាអតីតមេបញ្ជាការកងកម្លាំងអាមេរិក នៅកូរ៉េ និងទីបញ្ជាការកងកម្លាំងរួមគ្នា បាននិយាយក្នុងពិធី នៅសន្និសីទរៀបចំដោយវិទ្យាស្ថាន សិក្សាពីកូរ៉េ និងអាមេរិកនៅក្នុងទីក្រុងវ៉ាស៊ីនតោន នាថ្ងៃអង្គារសប្ដាហ៍នេះថា ការសង្កត់ធ្ងន់លើផលប្រយោជន៍ជាតិខ្លួនឯង...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ដាំផ្ញើទៅកាន់ក្រុមប្រឆាំង នៅក្រៅប្រទេសថា បើចង់បានសន្ដិភាពខាងផ្លូវចិត្ត កុំប្រព្រឹត្តល្មើសច្បាប់របស់កម្ពុជា ខណៈបច្ចុប្បន្នកម្ពុជា គ្មានសង្គ្រាមឡើយ មានតែការអភិវឌ្ឍស្ទើរគ្រប់វិស័យ។ សម្ដេចតេជោ ហ៊ុន សែន ផ្ដាំផ្ញើបែបនេះ ក្រោយពីក្រុមប្រឆាំងនៅក្រៅប្រទេស នាំគ្នាលើកឡើងថា កម្ពុ ជាមិនទាន់មានសន្ដិភាព និងមិនទាន់មានសន្ដិភាពខាងផ្លូវចិត្ត...
បរទេស៖ ទីភ្នាក់ងារសារព័ត៌មានចិន Global Times ដែលជាទីភ្នាក់ងារសារព័ត៌មានរដ្ឋ របស់ប្រទេសចិន បានចុះផ្សាយជាទៀងទាត់ នូវទាហានរបស់ចិន ដែលធ្វើតេស្តិ៍អាវុធនិងហ្វឹកហ្វឺនកងទ័ព ដោយបានបង្ហាញពីភាពខ្លាំង របស់ប្រទេសនេះ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយបានផ្សាយថា កងទ័ពរំដោះប្រជាជន (PLA) របស់ចិន បានទទួលកាំភ្លើងវែងប្រភេទថ្មី...
បរទេស៖ មន្ត្រីអ៊ីស្រាអែលមួយរូប នៅថ្ងៃពុធនេះ បានធ្វើការព្យាករថា សហរដ្ឋអាមេរិក នឹងប្រកាសកិច្ចព្រមព្រៀងមួយទៀត ដែលបង្កើតចំណងមិត្តភាពផ្លូវការ រវាងប្រទេសអ៊ីស្រាអែល និងប្រទេសអារ៉ាប់ ឬក៏មូស្លីមមួយ នៅមុនការបោះឆ្នោតអាមេរិក។ រដ្ឋមន្ត្រីសហប្រតិបត្តិការ ក្នុងតំបន់ លោក Ofir Akunis បាននិយាយប្រាប់វិទ្យុកងទ័ព របស់អ៊ីស្រាអែលដូច្នេះថា “ខ្ញុំមានមូលដ្ឋានដ៏សមហេតុផលមួយ ដែលជឿថា ការប្រកាសនឹងកើតមាន នៅមុនថ្ងៃទី០៣...
បរទេស៖ វិមានក្រឹមឡាំង នៅថ្ងៃពុធសប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បាននិយាយថា ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ដែលផ្តោតគោលដៅ លើគម្រោងបំពង់ទុយយោឧស្ម័ន Nord Stream 2 នោះ គឺជាទង្វើអមិត្ត និងប្រកបដោយហាយនភាព។ ក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយនៅថ្ងៃអង្គារ សប្ដាហ៍នេះថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo នឹងប្រគល់របាយការណ៍មួយទៅឲ្យរដ្ឋសភា...
បរទេស៖ ហ្វូងមនុស្សបានប៉ាន់ស្មានថា មានចំនួនរាប់ម៉ឺននាក់ ដែលដឹកនាំដោយរដ្ឋបាលមូលដ្ឋាន បានប្រមូលផ្ដុំគ្នានៅតាមខេត្តមួយចំនួន នៅថ្ងៃពុធ ក្នុងការបង្ហាញភាពស្មោះត្រង់ ចំពោះស្ថាប័នរាជវង្ស។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ការធ្វើបាតុកម្មរបស់រាជានិយមនេះ បានធ្វើឡើង ដើម្បីឆ្លើយតបទៅនឹងការអំពាវនាវថ្មីៗ របស់ក្រុមនិស្សិត ដែលធ្វើបាតុកម្ម ដើម្បីធ្វើកំណែទម្រង់របបរាជានិយម ដែលបានធ្វើឡើង...
បរទេស៖ នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានប្រាប់អាជ្ញាធរ កុំឆ្លៀតឱកាសត្រួតពិនិត្យលើការផ្សាយ និងខ្លឹមសារតាមអ៊ិនធរណេត ដែលអាចត្រូវគេចាត់ទុកថា រំលោភលើក្រឹត្យនៃភាពអាសន្ន។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ការលើកឡើង របស់នាយករដ្ឋមន្រ្តីថៃនេះ ធ្វើឡើងនៅថ្ងៃ ដែលតុលាការព្រហ្មទណ្ឌ បានបញ្ជាឱ្យរារាំងការផ្សាយតាមអ៊ីនធ័រណេត...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងលក្ខណៈឌឺដង ទៅកាន់ក្រុមប្រឆាំងនៅក្រៅប្រទេសថា ពេលមានសុខរួមសុខ ប៉ុន្តែពេលមានទុក្ខ រត់ចោលប្រជាពលរដ្ឋបាត់អស់រលីង សូម្បីតែពាក្យមួយមាត់ សម្ដែងមរណទុក្ខនិងការសោកស្ដាយ ចំពោះការលិចលង់ក៏មិនបាននិយាយផង ប៉ុន្តែសម្រាប់គណបក្សប្រជាជន ដែលបានរួមសុខរួមទុក្ខ ជាមួយប្រជាជនកម្ពុជារហូតមក នៅតែបន្តប្រពៃណីនេះ។ ក្នុងឱកាសអញ្ជើញបន្តសួរសុខទុក្ខ និងផ្តល់អំណោយ ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ក្នុងស្រុកថ្មពួក និងក្រុងប៉ោយប៉ែត...
ភ្នំពេញ៖ រហូតមកដល់ពេលនេះអ្នកស្លាប់ ដោយសារជំនន់ទឹកភ្លៀង ក្នុងក្របខណ្ឌទូទាំងប្រទេស មានចំនួន៣៦នាក់ហើយ ក្នុងនោះខេត្តបន្ទាយមានជ័យ មានអ្នកស្លាប់១៩នាក់ ដែលជាចំនួនមួយច្រើនជាងគេ។ ក្នុងឱកាសអញ្ជើញបន្តសួរសុខទុក្ខ និងផ្តល់អំណោយ ជូនប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ ក្នុងស្រុកថ្មពួក និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យប្រមាណ១ម៉ឺនគ្រួសារ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា...
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញបន្ត សួរសុខទុក្ខនិងផ្តល់អំណោយ ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ក្នុងស្រុកថ្មពួក និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យប្រមាណ ១ម៉ឺនគ្រួសារ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរ ខិតខំស្វែងរកការងារធ្វើក្នុងស្រុក ចៀសវាងចេញទៅធ្វើការ នៅក្រៅប្រទេសនាំឲ្យមាន ការចាញ់បោកមេខ្យល់ ។
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញ បន្តសួរសុខទុក្ខ និងផ្តល់អំណោយ ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ក្នុងស្រុកថ្មពួក និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យប្រមាណ១ម៉ឺនគ្រួសារ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា រំលឹកនិងផ្ដាំផ្ញើថា បើចង់មានសន្តិភាពផ្លូវចិត្ត កុំប្រព្រឹត្តអំពើល្មើសច្បាប់។
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញ បន្តសួរសុខទុក្ខនិងផ្តល់អំណោយ ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ក្នុងស្រុកថ្មពួក និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យប្រមាណ ១ម៉ឺនគ្រួសារ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា កាលពីមុនក្រុមប្រឆាំងវាយប្រហារ រាជរដ្ឋាភិបាលរឿងទិញរថយន្តយោធា ២៩០គ្រឿងពីចិន ដើម្បីបែងចែកឲ្យកងកម្លាំងប្រដាប់អាវុធ តែឥឡូវនេះអ្វីៗបានបង្ហាញច្បាស់ហើយ...
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញបន្តសួរសុខទុក្ខ និងផ្តល់អំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ក្នុងស្រុកថ្មពួក និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យប្រមាណ១ម៉ឺនគ្រួសារ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ក្នុងដំណាក់កាលដ៏លំបាកនៃជំងឺកូវីដ១៩ និងជំនន់ទឹកភ្លៀងនេះ មិនទាន់មានករណីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ រឹបអូសទ្រព្យសម្បត្តិ របស់ពលរដ្ឋឡើយ៕
ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះ បាននាំយកអំណោយ ជាគ្រឿងឧបភោគ បរិភោគ និងថវិកា ចែកជូនពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀង ចំនួន ៨២គ្រួសារ ស្ថិតនៅភូមិបាក់ត្រកួន ឃុំនាច ស្រុកក្រវ៉ាញ ខេត្តពោធិ៍សាត់។ គួររំលឹកថា លោក ឧកញ៉ា ទៀ វិចិត្រ បាននាំយក គ្រឿងឧបភោគ និងបរិភោគ បន្តចែកជូនពលរដ្ឋក្រីក្រ និងប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះដោយជំនន់ទឹកភ្លៀង ជាបន្តបន្ទាប់ តួុរយ៉ាង លោកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន GTVC Speed Boat ក៏បានចូលរួមជាមួយ រាជរដ្ឋាភិបាល កម្ពុជា នូវថវិកា ៥០ ០០០ដុល្លារ សហរដ្ឋអាមេរិក ក្នុងការជួយដល់ ជនរងគ្រោះជំនន់ទឹកភ្លៀង ដែលកំពុងវាយប្រហារ បណ្តារាជធានីខេត្តក្រុង នៃប្រទេសកម្ពុជា៕
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញ បន្តសួរសុខទុក្ខ និងផ្តល់អំណោយ ជូនប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ ក្នុងស្រុកថ្មពួក និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យប្រមាណ១ម៉ឺនគ្រួសារ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យបន្តប្រុងប្រយ័ត្នពីជំងឺកូវីដ១៩ ដ៏កាចសាហាវ ទោះបីកម្ពុជា មិនទាន់មានអ្នកស្លាប់ក៏ដោយ៕
ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ បាននិងកំពុងបន្តអញ្ជើញ ជួបសួរសុខទុក្ខនិងផ្តល់អំណោយ ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ក្នុងស្រុកថ្មពួក និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យប្រមាណ១ម៉ឺនគ្រួសារ ។ សូមរំលឹកថា ខេត្តបន្ទាយមានជ័យ ជាខេត្តមួយ ក្នុងចំណោមរាជធានី-ខេត្តទាំង១៩ ដែលការជន់លិច ដោយសារជំនន់ទឹកភ្លៀង។ ខេត្តបន្ទាយមានជ័យ ក៏ក្លាយជាខេត្ត...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចំអកឲ្យទណ្ឌិតសម រង្ស៊ី មេបក្សប្រឆាំងរត់ចោលស្រុក ដែលត្រូវប្រជាពលរដ្ឋថៃព្រមាន កុំឲ្យជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ថៃ ពាក់ព័ន្ធការធ្វើបាតុកម្មលើកម្រាមដៃបី ដែលកំពុងកក្រើកនៅប្រទេសថៃ។ ក្នុងឱកាសអញ្ជើញសាកសួរសុខទុក្ខ និងចែកអំណោយ ដល់ប្រជាពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀង នៅខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២១ ខែ តុលា សម្ដេចតេជោ ហ៊ុន...