ព័ត៌មានជាតិ

សមាគមចលនាយុវជនកម្ពុជា ខេត្តបាត់ដំបង នាំយកគ្រឿងឧបភោគបរិភោគ ជូនក្រុមគ្រូពេទ្យ ដែលចុះជួយ ចាក់វ៉ាក់សាំង ជូនពលរដ្ឋក្នុងមូលដ្ឋាន

ភ្នំពេញ៖លោក ទៀប រិនណារិទ្ធ តំណាង លោក សុខ ដែន ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ខេត្តបាត់ដំបង សហការជាមួយលោកស្រី ចាន់ ផល្លីន ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តកំពង់ឆ្នាំង និងលោក ហ៊ុន ពៅ នៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២១ បាននាំយកគ្រឿងឧបភោគបរិភោគ និងសំភារៈមួយចំនួន ជូនក្រុមការងារគ្រូពេទ្យ របស់បញ្ជាការដ្ឋានការពារអាកាស អគ្គបញ្ជាការ ដែលបានចុះជួយចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ និងកងកម្លាំង ក្នុងគោលដៅ ដើម្បីចូលរួមការទប់ស្កាត់មេរោគកូវីដ-១៩។

សម្ភារដែលត្រូវប្រគល់ជូនមានដូចខាងក្រោម៖
បាយ ៤០ប្រអប់ ទឹកសុទ្ធ ២០កេស គោជល់ ២កេស អាល់កុល ២០លីត្រ មី ១០កេស។

ផ្ទាំងពាណិជ្ជកម្ម

ជាចុងក្រោយក្រុមការងារសមាគមចលនាយុវជនកម្ពុជា ក១៥៧ ក៏បានថ្លែងអំណរគុណ ដល់ក្រុមគ្រូពេទ្យ និងកងកម្លាំងទាំងអស់ ដែលបានចុះជួយចាក់វ៉ាក់សាំង និងសម្របសម្រួលការងារជូនប្រជាពលរដ្ឋ និងមានមតិផ្តាំផ្ញើរដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមអនុវត្តន៍តាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសត្រូវអនុវត្តតាមវិធានការ ( ៣កុំ ៣ការពារ ) របស់ប្រមុខរាជរដ្ឋាភិបាលឲ្យបានខ្ជាប់ខ្ជួន ដើម្បីជៀសផុតពីមេរោគកូវីដ-១៩ ដ៏កាចសាហាវនេះ៕

To Top