ភ្នំពេញ ៖ បន្ទាប់ពីមានកិច្ចប្រជុំពិភាក្សាត្រួតពិនិត្យពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញបច្ចេកទេសនៃររបបបេឡាសន្តិសុខសង្គម (ប.ស.ស.) ចំនួនពីរលើករួចមកហើយនោះ នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ ក្រុមប្រឹក្សាភិបាលនៃ ប.ស.ស. បើកកិច្ចប្រជុំលើកទី៦ អាណត្តិទី១ ក្នុងការពិភាក្សាត្រួតពិនិត្យ អនុម័តសម្រេច លើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការបង្កើតក្រុមប្រឹក្សាវេជ្ជសាស្ត្រ នៃបេឡាជាតិសន្តិសុខសង្គម តាមប្រព័ន្ធវីដេអូ (Video Conference) ក្រោមអធិបតីភាពលោក...
យូអិន ៖ កាលពីថ្ងៃពុធអង្គការ សហប្រជាជាតិ បានសម្តែងការព្រួយបារម្ភ ចំពោះការសម្រេចចិត្ត របស់អង់គ្លេស ក្នុងការបង្កើនឃ្លាំងអាវុធ នុយក្លេអ៊ែររបស់ខ្លួន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ ការសម្រេចចិត្ត របស់ចក្រភពអង់គ្លេស គឺផ្ទុយនឹងកាតព្វកិច្ចរបស់ខ្លួនតាមមាត្រាទី ៦ នៃសន្ធិសញ្ញាមិនសាយភាយ នុយក្លេអ៊ែរ (NPT) ។ លោក Stephane...
ភ្នំពេញ ៖ លោក កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានណែនាំឲ្យក្រសួង-ស្ថាប័ន សមាជិកអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអ្នកពាក់ព័ន្ធមួយចំនួនទៀត ត្រូវចាត់វិធានការ ជាបន្ទាន់ បញ្ឈប់លែងឲ្យមានការប្រើប្រាស់ និងការធ្វើអាជីវកម្មផលិតផល អេចល្ប៍ ធី ភី (HTPs) ក្នុងគ្រប់រូបភាព ដោយត្រូវធ្វើការដកហូត...
ភ្នំពេញ ៖ ព្រះសុមង្គល សិលាចារ្យ អាភាករោ ជុំ គឹមឡេង ព្រះមេគណ ខេត្តសៀមរាប និងជាព្រះប្រធានក្រុមប្រឹក្សាកិ ច្ចការវត្តអារាម បានស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជា ថ្កោលទោស ចំពោះបុគ្គល ផែង វណ្ណៈ ដែលប្រមាថសមាជិក ថេរភាសង្ឃខេត្ត និងមន្ដ្រីរដ្ឋបាលខេត្តសៀមរាប។ ក្នុងលិខិតរបស់ សាលាគណខេត្តសៀមរាប កាលពីថ្ងៃទី១៧...
ព្រុចសែល ៖ ប្រធានគណៈកម្មាធិការអឺរ៉ុបលោកស្រី Ursula von der Leyen កាលពីថ្ងៃពុធបានព្រមានថា សហភាពអឺរ៉ុប (EU) អាចរឹតត្បិតការនាំចេញ វ៉ាក់សាំងទៅប្រទេស ដែលមានអត្រាចាក់វ៉ាក់សាំងខ្ពស់ ដោយសង្កត់ធ្ងន់លើភាពចាំបាច់ ដើម្បីធានាឱ្យបាននូវភាពផ្ទុយគ្នា និងសមាមាត្រនៃការនាំចេញវ៉ាក់សាំង។ លោកស្រីបានប្រាប់សន្និសីទ សារព័ត៌មានថា “យើងស្ថិតក្នុងវិបត្តិនៃសតវត្សរ៍ ហើយខ្ញុំមិនច្រានចោលអ្វីទាំងអស់នៅពេលនេះ ពីព្រោះយើងត្រូវប្រាកដថា ជនជាតិអឺរ៉ុប...
ភ្នំពេញ ៖ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ បានស្នើទៅធនាគារជាតិ នៃកម្ពុជាជួបចរចា ជាមួយធនាគារឯកជន ដើម្បីសម្រួលដល់កូនបំណុល ក្នុងការពន្យារការបង់ប្រាក់ ក្នុងរយៈពេលខ្លី ។ លោកថា ការស្នើពន្យារពេលនេះ ដោយសារប្រជាពលរដ្ឋ កំពុងជួបការលំបាក ព្រោះបញ្ហាកូវីដ១៩កាន់តែធ្ងន់ធ្ងរខ្លាំងឡើង ។...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារនេះ បានឲ្យដឹងថាមន្ត្រីជាន់ខ្ពស់ របស់អាមេរិក និងជប៉ុន បានបើកកិច្ចពិភាក្សាគ្នា មួយនៅក្នុងទីក្រុងតូក្យូ ដើម្បីអាចអាចបង្កើនទំនាក់ទំនងទ្វេភាគី និងក៏ដូចជាបញ្ហាឧបទ្វីបកូរ៉េ ផងដែរ។ រដ្ឋមន្ត្រីការបរទេស អាមេរិកលោក Antony Blinken និងរដ្ឋមន្ត្រីការពារជាតិ អាមេរិកលោក Lloyd Austin បានចូលរួមកិច្ចប្រជុំ ដែលត្រូវបានគេដាក់ឈ្មោះថា...
វ៉ាស៊ីនតោន៖ នៅមុនកិច្ចពិភាក្សា យុទ្ធសាស្ត្រកម្រិតខ្ពស់ រវាងសហរដ្ឋអាមេរិក និងចិន នៅរដ្ឋអាឡាស្កា ទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃពុធម្សិលមិញនេះ បានប្រកាសដាក់ទណ្ឌកម្មថ្មីប្រឆាំង នឹងមន្រ្តីចិន ដែលជាថ្មីម្តងទៀត បានបង្ហាញពីការសម្លុត និងជាធម្មជាតិ នៃមហាអំណាចតែមួយគត់ របស់ពិភពលោក។ កាលពីសប្តាហ៍មុននីតិកាល កំពូលរបស់ប្រទេសចិន បានអនុម័តសេចក្តីសម្រេចចិត្តលើការ កែលម្អប្រព័ន្ធបោះឆ្នោតរបស់ហុងកុង ដែលបានអនុម័តដោយសំឡេង ភាគច្រើនលើសលុប បានបង្ហាញនូវសេចក្តីប្រាថ្នា...
ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាបានចេញលិខិតស្តីបន្ទោសទៅលោក ប៉ៃ ផុនា ដែលជាគ្រូបង្រៀន កម្រិតឧត្តមមុខវិជ្ជាគីមី នៅវិទ្យាល័យអង្គតាសោម ខេត្តតាកែវ ក្រោយបានចូលរួមកម្មវិធី មានមនុស្សច្រើន ខណៈមានអ្នកជំងឺកូវីដ១៩ម្នាក់ បានចូលរួម បន្ទាប់មក ក៏បានមកបង្រៀនសិស្សនៅក្នុងថ្នាក់បន្ត ។ លោករដ្ឋមន្រ្តីបានស្តីបន្ទោស...
ភ្នំពេញ ៖ វិស័យឯកជន នៅកម្ពុជា បានចូលរួមយ៉ាងសស្រាក់ស្រាំ ជាមួយរាជរដ្ឋាភិបាល ដោយបរិច្ចាគធនធាន យ៉ាងច្រើនសន្ឌឹកសន្ធាប់ ដើម្បីរួមចំណែកក្នុងការ លើកម្ពស់ជីវភាព របស់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារវិបត្តិកូវីដ-១៩ បានរាតត្បាត ក្នុងសហគមន៍ ជាពិសេសក្នុងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ជាក់ស្តែងក្រុមហ៊ុនព្រីនស៍ហូលឌីងគ្រុប បាននាំយកអំណោយជាគ្រឿង ឧបភោគបរិភោគយ៉ាងច្រើនសន្ធឹកសន្ធាប់ មកផ្តល់ជូនរដ្ឋបាល ខណ្ឌចំការមន ដើម្បីនាំយកទៅជួយពលរដ្ឋមានជីវភាពខ្វះខាត...
បរទេស៖ កាលពីខែមុនសម្តេចសង្ឃ Pope Francis បានថ្កោលទោសរដ្ឋប្រហារ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដោយបាននិយាយថា រដ្ឋប្រហារនេះបានបង្អាក់“ មាគ៌ាឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ” ដែលបានអនុវត្ត ដោយប្រទេសនេះក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា សម្តេច Pope Francis បានអំពាវនាវឱ្យបញ្ឈប់ការបង្ហូរឈាម ដែលកំពុងបន្តនៅក្នុងប្រទេសមីយ៉ាន់ម៉ា...
បរទេស៖ យោងតាមរបាយការណ៍ចុងក្រោយ ក្រុមហ៊ុនចិន ដែលគ្រប់គ្រងដោយជនជាតិចិនជាច្រើននៅក្នុងប្រទេសមីយ៉ាន់ម៉ា ត្រូវបានបំផ្លិចបំផ្លាញ បន្ទាប់ពីមានបាតុកម្មប្រឆាំងរដ្ឋប្រហារ ។ រដ្ឋាភិបាលចិនបានរាយការណ៍ថា បានស្នើឱ្យក្រុមហ៊ុន ជម្លៀសបុគ្គលិក ដែលមិនចាំបាច់ចេញពីប្រទេសនេះ ដោយលើកឡើងពីកង្វល់អំពីសុវត្ថិភាព។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកនាំពាក្យរបស់រដ្ឋមន្រ្តីក្រសួងការបរទេសចិន លោក Zhao Lijiang...
ភ្នំពេញ ៖ សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទីបានចេញព្រះរាជក្រឹត្យបញ្ចប់គោរមងារឧកញ៉ា ឌួង ឆាយនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ ក្រោយដាក់លិខិតទូលថ្វាយព្រះមហាក្សត្រ បន្ទាប់ពីមានសំណើរពីនាយករដ្ឋមន្រ្តី។ កាលពីថ្ងៃ១៧ មីនា សម្ដេចតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្តីកម្ពុជាបានស្នើឲ្យបញ្ចប់គោរមងារជាឧកញ៉ារបស់ឌួង ឆាយ។ ក្រោយមក សម្តេចសាយ ឈុំ...
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្ដបើកប្រាក់ឧបត្ថម្ភ ជូនកម្មករនិយោជិត ក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលត្រូវព្យួរកិច្ចសន្យា ការងារស្របតាមស្មារតី នៃកញ្ចប់វិធានការរបស់ រាជរដ្ឋាភិបាលកម្ពុជា លើកទី៥៥ ៕
ភ្នំពេញ៖ លោកស្រី Louise MUSHIKIWABO អគ្គលេខាធិការអង្គការ អន្តរជាតិហ្វ្រង់កូហ្វូនី (OIF) បានប្រាប់លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរថា លោកស្រីមានបំណង អញ្ជើញមកបំពេញទស្សនកិច្ច ជាមួយឥស្សរជន ហ្វ្រង់កូហ្វូនី មកពីសហភាពអឺរ៉ុប នៅកម្ពុជា នៅមុនដំណាច់ខែមេសាឆ្នាំនេះ ក្នុងគោលបំណងធ្វើការតស៊ូមតិ ដើម្បីទទួលបានការចាក់វ៉ាក់សាំង ជាសកល...
ភ្នំពេញ៖ យុទ្ធនាការបរិច្ចាគទឹកបរិសុទ្ធ រាប់ម៉ឺនកេសរបស់ ខ្មែរ ប៊ែវើរីជីស នៅថ្ងៃទី១៦ មីនា ២០២១ បានបន្តឧបត្ថម្ភ ទឹកបរិសុទ្ធ កម្ពុជា ៣០០កេស និងភេសជ្ជៈប៉ូវកម្លាំង Wurkz ៦០កេស ជូនអធិការដ្ឋាន នគរបាលខណ្ឌចំការមន អធិការដ្ឋាន នគរបាលខណ្ឌបឹងកេងកង និងអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ។ ការឧបត្ថម្ភ...
ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសម្រេចដាក់ ឲ្យអនុវត្តគោលការណ៍ ណែនាំស្តីពីវិធានសុវត្ថិភាព ផ្នែកសុខាភិបាល ទាក់ទងនឹងការគ្រប់គ្រង និងចាត់ចែងសាកសព អ្នកផ្ទុកវីរុសកូវីដ១៩ ៕
បរទេស ៖ សហភាពអឺរ៉ុប នៅថ្ងៃពុធនេះ បានព្រមព្រៀងគ្នា ចុះបញ្ជីខ្មៅលើមន្ត្រីចិន ពីបទរំលោភបំពាន សិទ្ធិមនុស្ស ហើយនជាទណ្ឌកម្មដំបូង ប្រឆាំងទីក្រុងប៉េកាំង ចាប់តាំងពីមានទណ្ឌកម្មអាវុធសហភាពអឺរ៉ុប នៅក្នុងឆ្នាំ១៩៨៩ ក្រោយការបង្ក្រាប នៅទីលានធានអាមេន ។ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបនានា បានអនុម័តបម្រាមធ្វើដំណើរ និងការបង្កកទ្រព្យ សម្បត្តិលើលើបុគ្គល៤រូប និងអង្គភាពចិនមួយ ប៉ុន្តែមិនទាន់ប្រាប់ឈ្មោះ ជាសាធារណៈនោះទេ...
ភ្នំពេញ ៖ ស្ថានទូតអូស្ដ្រាលី ប្រចាំកម្ពុជា បានឲ្យដឹងថា មានប្រជាពលរដ្ឋក្រីក្រប្រហែល ៧០០ ០០០ គ្រួសារ បានទទួលការផ្ទេរប្រាក់ ក្នុងកំឡុងពេលមានជំងឺកូវីដ-១៩ ពីប្រព័ន្ធកំណត់អត្តសញ្ញាណភាពក្រីក្រថ្នាក់ជាតិ។ តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ ស្ថានទូតអូស្ដ្រាលី ប្រចាំកម្ពុជា នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ បានបញ្ជាក់ថា កាលពីសប្តាហ៍មុនលោក Pablo Kang...
ភ្នំពេញ៖ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា ក្រសួងមិនទាន់ដាក់សំណើរទៅកាន់រាជរដ្ឋាភិបាល ដើម្បីស្នើសុំផ្អាកការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅឡើយទេ ។ លោក ហេង សួរ បានឲ្យដឹងនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១តាមប្រព័ន្ធតេឡេក្រាមថា “មិនទាន់មានសំណើនៅឡើយ។ យើងត្រូវការវាយតម្លៃសភាពការណ៍រួមជាលក្ខណៈអន្តរស្ថាប័ន ជាពិសេសជាមួយក្រសួងសុខាភិបាល” ។ ការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការងារនេះ បន្ទាប់ពីលោក...
(ភ្នំពេញ) ថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២១៖ ក្រោយពីកម្មវិធី Unpacked ដ៏អស្ចារ្យនៃការបង្ហាញវត្តមាននៃស្មាតហ្វូនសែស្រឡាយត្រកូល A ស៊េរី Galaxy A72 និង Galaxy A52 កាលពីថ្ងៃទី 17 ខែមីនា ឆ្នាំ 2021 តាមរយៈគេហទំព័រផ្លូវការរបស់ក្រុមហ៊ុន...
Big Sound Cambodia គឺជាហាងលក់ Speaker មាក់ល្បីដូចជា Bose ,B&W ,B&O ,អំភ្លីម៉ាក់ Marrantz , Denon មកពីអឺរ៉ុប ដូចជាបារាំង ,ស្វីស ,ដាណាម៉ាក…។ អ្វីដែលជាលក្ខណៈពិសេសរបស់Big Sound Cambodia គឺគុណភាពស្ដង់ដារអឺរ៉ុប ប្រើប្រាស់ភ្លើង220v...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃចន្ទនេះ បានឲ្យដឹងថា ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ សហរដ្ឋអាមេរិកនៅតែជាប់ឈ្មោះ ជាអ្នកដែលមានចំណែកទីផ្សារ នាំចេញអាវុធច្រើនជាងគេបំផុត លើលោកដដែល។ ការស្រាវជ្រាវស្ទាបស្ទង់ ដោយវិទ្យាស្ថានជាតិរបស់ប្រទេសស៊ុយអែត មួយបានរកឃើញថា ចំណែកទីផ្សារនៃការនាំចេញអាវុធ របស់អាមេរិកក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនោះ គឺមានទំហំរហូតទៅដល់ ៣៧ភាគរយ។ ក្នុងរយៈពេលនេះផងដែរ ការនាំចេញអាវុធដោយអាមេរិកបារាំង និងអាល្លឺម៉ង់ត្រូវបានគេមើលឃើញថា...
បរទេស ៖ ក្រសួងសុខាភិបាល របស់ប្រទេសវៀតណាម នៅថ្ងៃពុធនេះ បានប្រកាសថា វ៉ាក់សាំង ដែលជាផលិតផលអភិវឌ្ឍ និងផលិតក្នុងស្រុក របស់ខ្លួនមានឈ្មោះថា Nanocovax នឹងត្រូវគេរំពឹងទុកថា អាចមានវត្តមាន និងប្រើប្រាស់ បាននៅក្នុងត្រីមាសទី៤ ឆ្នាំនេះហើយ។ សេចក្តីប្រកាស នេះ ត្រូវបានធ្វើឡើង នៅក្រោយពេល ដែលប្រទេសកាន់តែច្រើន បាននាំគ្នាធ្វើការប្តេជ្ញាចិត្ត...
រ៉ង់ហ្គូន៖ លោកបណ្ឌិត Nehginpao Kipgen បានលើកឡើងថា ឧត្តមសេនីយ៍មីយ៉ាន់ម៉ា ប្រហែលជាត្រូវបានបំផុសគំនិត ដោយរដ្ឋប្រហាររបស់លោក ស៊ូ ហាតូ ក្នុងការបណ្តេញសត្រូវដ៏មានឥទ្ធិពល នៅក្នុងទសវត្សឆ្នាំ១៩៦០ ប៉ុន្តែគួរតែមើលជំនួសវិញ នៅក្នុងការផ្លាស់ប្តូរប្រជាធិបតេយ្យ នៅឥណ្ឌូនេស៊ី។ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានសិង្ហបុរី បានឲ្យដឹងថា មុនពេលប្រទេសមីយ៉ាន់ម៉ា ផ្លាស់ប្តូរទៅជារដ្ឋាភិបាលស៊ីវិលនៅឆ្នាំ២០១១ មេដឹកនាំយោធា បានសិក្សាយ៉ាងដិតដល់...
ភ្នំពេញ ៖ ធនាគារមេឃប៊ែង (May bank) បានប្រកាសផ្អាកដំណើរការ ជាបណ្តោះអាសន្នចំពោះសាខារបស់ធនាគារ នៅកម្ពុជាក្រោយ ក្រោយបានរកឃើញបុគ្គលិកម្នាក់មានវិជ្ជមានវីរុសកូវីដ១៩៕
បរទេស ៖ ទីភ្នាក់ងារចិន ស៊ិនហួចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថា អង្គការសហប្រជាជាតិ ឬUN ព្រមទាំងដៃគូសហការ ជាច្រើនទៀត បានធ្វើការដំណើរការស្វែង រកជំនួយជាប្រាក់ប្រមាណ ជា២,៧ពាន់លានដុល្លារ ដើម្បីយកទៅគាំទ្រ និងជួយដល់ពលរដ្ឋ នៃប្រទេសនេហ្ស៊ីរីយ៉ា និងស៊ូដង់ខាងត្បូង ប្រមាណ ជា១៣លាននាក់ផង ។ យោងតាមការបញ្ជាក់ របស់លោក Stephane...
បរទេស៖ សហរដ្ឋអាមេរិកនិងប្រទេសជប៉ុន តាមសេចក្តីរាយការណ៍ បានលើកឡើង ពីការគម្រាមកំហែងយោធារបស់កូរ៉េខាងជើង និងបញ្ជាក់ជាថ្មី នូវកិច្ចការពារក្រុមកោះសែនកាគូ ដែលមានជម្លោះ នៅក្នុងអំឡុងកិច្ចប្រជុំ “២+២” របស់មន្ត្រីការទូតជាន់ខ្ពស់ និងមេយោធា នៅក្នុងទីក្រុងតូក្យូ។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken និងរដ្ឋមន្ត្រីការពារជាតិ លោក Lloyd Austin បានធ្វើការអះអាងជាថ្មី...
ភ្នំពេញ ៖ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានធ្វើការណែនាំមេបញ្ជាការប្រភេទទ័ព ទ័ពជំនាញ និងនាយកស្ថាប័ន ចំណុះអគ្គបញ្ជាការដ្ឋានទាំងអស់ ត្រូវបន្ដអនុវត្តឲ្យម៉ឹងម៉ាត់បំផុត នូវវិធានការសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ តាមសេចក្ដីណែនាំនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានឲ្យដឹងថា ស្ថានភាពនៃជំងឺកូវីដ-១៩...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសថា នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ មានករណីជាសះស្បើយពីជំងឺកូវីដ១៩ថ្មីចំនួន៥៨នាក់ ពោលមានច្រើនជាងអ្នកឆ្លងថ្មី ខណៈអ្នកឆ្លងថ្មីមាន៣៦នាក់ ។ គិតមកដល់ព្រឹកថ្ងៃ១៨ មីនានេះ កម្ពុជាមានអ្នកឆ្លងសរុប១៥៤១នាក់ ជាសះស្បើយ៨៩៨នាក់ អ្នកកំពុងព្យាបាល៦៤០នាក់ និងមានអ្នកស្លាប់ម្នាក់៕