មុននេះបន្តិច ខ្ញុំបានចុះផ្តល់អំណោយសម្តេចទាំងទ្វេ ជូនបងប្អូនប្រជាពលរដ្ឋ១ពាន់គ្រួសារនៅស្រុកសង្កែ ខេត្ត បាត់ដំបង។ ពេលនេះខ្ញុំកំពុងចេញដំណេីរទៅភ្នំពេញវិញ។ ពិតប្រាកដណាស់ សម្តេចតេជោនាយករដ្ឋមន្រ្តីមិនអោយពលរដ្ឋដាច់បាយដោយសារកូវីដ១៩ ឬដោយសារគ្រោះមហន្តរាយជំនន់ទឹកភ្លៀងដូចពេលកន្លងទៅនេះឡេីយ។ កូនចៅប្រជាពលរដ្ឋ សូមគោរពអរគុណ សម្តេចទាំងទ្វេដែលតែងតែយកចិត្តទុកដាក់គិតគូ ពីសុខទុក្ខពលរដ្ឋគ្រប់ទីកន្លែង។ យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និង សូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕ (ហ្វេសប៊ុកផេក Duong Dara)
កាលពីម្សិលមិញ ខ្ញុំមានឱកាសបានសប្បាយរីករាយជាមួយបងប្អូនអ្នកសារព័តមានមកពី២០អង្គភាពដែលកំពុងចូលរួមផ្សព្វផ្សាយព័ត៌មានពិត នឹងកំពុងរួមគ្នាផ្សព្វផ្សាយអំពើល្អតាមសកម្មភាពផ្សព្វផ្សាយព័ត៌មានល្អៗដែលមានប្រយោជន៍សម្រាប់សង្គមជាតិ។ ខ្ញុំសូមស្វាគមន៍ទទួលរាប់អាននឹងផ្តល់ក្តីស្រឡាញ់ដល់បងប្អូនអ្នកសារព័ត៌មានដោយមិនរេីសអេីង មិនគិតពីកម្រិតទំហំតូចធំក្រីក្រឬដែលពុំសូវមានអ្នកណាស្គាល់រាប់អាន។ ទន្ទឹមនឹងនេះដែរ ខ្ញុំសូមស្វាគមន៍ លោក ហង្ស ចក្រា ចាងហ្វាងសារព័ត៌មានខ្មែរម្ចាស់ស្រុក និង លោក ស៊ាង ប៊ុនសុង ចាងហ្វាងសារព័ត៌មានសាន់ដេ ដែលពីមុនធ្លាប់តែប្រឆាំងនឹងរាជរដ្ឋាភិបាល ប៉ុន្តែពេលនេះក្រោយពីបានជួបខ្ញុំហើយ គឺបងប្អូនមានទំនុកចិត្តនិងភាពកក់ក្តៅកាន់តែខ្លាំងឡេីង ហើយក៏បានស្ម័គ្រចិត្តចូលរួមបម្រើផលប្រយោជន៍ប្រទេសជាតិក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី។ ខ្ញុំសូមគាំទ្រនឹងលើកទឹកចិត្តដល់បណ្តាសារព័ត៌មានទូទាំងប្រទេស សូមមានឧត្តមគតិខ្ពស់ក្នុងការផ្សព្វផ្សាយព័ត៌មានពិតដោយឈរលើក្រមសីលធម៍ខ្ពស់ជាមួយនឹងការទទួលខុសត្រូវ...
Black Friday បានមកដល់ហើយ រីករាយជាមួយការបញ្ចុះតម្លៃ សម្រាប់អតិថិជន ស៊ុនស៊ីមិចកូ ទិញគ្រឿងអេឡិចត្រូនិច លើផលិតផល LGជាច្រើនមុខទំនិញ មិនតែប៉ុណ្ណោះ ក៏មានកាដូជាទឹកប្រាក់ ត្រឡប់វិញ ឆ្នោតផ្សង់សំណាង ដែលមានឱកាស ឈ្នះរង្វាន់ជាច្រើន! កម្មវិធីនេះ មានចាប់ពីថ្ងៃទី២០ ដល់៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ។ លោកអ្នកអាចស្វែងរកផលិតផលផ្សេងៗ...
ភ្នំពេញ៖ ពិតជាពុំធ្លាប់មាន សម្រាប់ផ្ទះទីតាំងពិសេសៗ ជាមួយការបង់ប្រាក់ពិសេស ព្រមទាំងបញ្ចុះតំលៃរហូតដល់4% ពីគម្រោង អ័រគីដេ ដឹពោធិ៍ចិនតុង។ ក្នុងនោះ លោកអ្នកមានជំរើសជាច្រើនជាមួយប្រភេទផ្ទះវីឡាទោល វីឡាភ្លោះ និងប្រភេទផ្ទះអាជីវកម្មហ៊្សបហោសន៍ ដោយបង់ប្រចាំខែគ្មានការប្រាក់ និងមិនចាំបាច់កក់ប្រាក់ ក្នុងពេលការដ្ឋានកំពុងបុកគ្រឹះយ៉ាងមមាញឹក។ អ្វីដែលរឹតតែពិសេសនោះ គឺគោលការណ៍ នៃការបង់ប្រាក់ គឺមិនគិតការប្រាក់ប្រចាំខែទេ ដោយមិនបាច់កក់ប្រាក់ ថែមទៀតផង ។...
ប៉េកាំង៖ អ្នកនាំពាក្យ ក្រសួងការបរទេសចិន លោកចាវ លីជៀន បានលើកឡើងថា ជនជាតិអាមេរិកខ្លះ មានទម្លាប់ឃោសនា ការគំរាមកំហែងរបស់ចិន ពីព្រោះពួកគេ ត្រូវការលេស សម្រាប់ការពង្រីកសមត្ថភាព និងថវិកាយោធារបស់ពួកគេ ដើម្បីស្វែងរកអនុត្តរភាពតំបន់ និងពិភពលោក។ តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា រដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិក លោក Kenneth Braithwaite បានអំពាវនាវ...
ទ្រីប៉ូលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ថា ឧត្តមស្នងការការពារជនភៀសខ្លួន នៃអង្គការសហប្រជាជាតិ ហៅកាត់ (UNHCR) បានឲ្យដឹងកាលពីថ្ងៃសុក្រថា អង្គការបានធ្វើការជម្លៀសជនភៀសខ្លួន ដែលរងទុក្ខចំនួន៧៩នាក់ពីលីប៊ី ទៅកាន់ Rwanda ។ លោក Babar Baloch អ្នកនាំពាក្យរបស់ UNHCR បានឲ្យដឹងថា “UNHCR...
យេរ៉ូសាឡឹម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ថា ទីស្តីការគណៈរដ្ឋមន្ត្រីអ៊ីស្រាអ៊ែល និងក្រសួងសុខាភិបាល បានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយថា Nazareth ដែលជាទីក្រុង របស់អារ៉ាប់ធំបំផុត នៅក្នុងប្រទេសអ៊ីស្រាអ៊ែល និងតំបន់ Druze នៃក្រុង Isfiya ត្រូវបានប្រកាស ឲ្យ “រឹតត្បិតនៅក្នុងតំបន់ជាច្រើន” កាលពីថ្ងៃសុក្រ ដើម្បីទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ១៩...
បរទេស៖ រដ្ឋ Georgia ដែលជារដ្ឋសមរភូមិដ៏សំខាន់មួយ ដែលលោក ដូណាល់ ត្រាំ បានទាមទារការរាប់ឡើងវិញ ត្រូវបានប្រកាស នៅក្នុងការពេញចិត្តរបស់លោក បៃដិន ដោយសារព័ត៌មាន Associated Press នៅព្រឹកថ្ងៃនេះ ដោយផ្តល់ឱ្យបេក្ខជន នៃគណបក្សប្រជាធិបតេយ្យ នូវសំឡេងគាំទ្រសរុប ៣០៦ នៅក្នុងអង្គបោះឆ្នោត។ យោងតាមសារព័ត៌មាន Sputnik...
បាត់ដំបង៖សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា កាលពីថ្ងៃទី១៦-១៧ ខែវិច្ឆិកា ឆ្នាំ២០២០ បានធ្វើការចុះចែក គ្រាប់ពូជបន្លែស្តាជីវភាព ជូនដល់ប្រជាកសិករដែលរងគ្រោះ ដោយទឹកជំនន់ចំនួន ១៦៣១ គ្រួសារនៅ ខេត្តបាត់ដំបង ក្រោមអធិបតីភាពរបស់ លោក ងួន រតនះ អភិបាល នៃគណអភិបាល ខេត្តបាត់ដំបង និង លោកឧកញ៉ា ឡេង សុគា...
ស្វាយរៀង ៖ បុរសម្នាក់កំពង់ជិះម៉ូតូ ត្រូវបានរន្ទះបាញ់ ស្លាប់ក្បែរប្រឡាយទឹកមួយកន្លែង ដោយមានស្នាមរហែកអាវ ខ្លួនជាំខ្មៅ បង្កឲ្យមានការភ្ញាក់ផ្អើល ពីសំណាក់ក្មេងៗឃ្វាលគោ ក្របី និងអ្នកធ្វើដំណើរតាមផ្លូវ ឆោមរោមមើល កាលពីវេលាម៉ោង២និង៤៥នាទី រសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចភូមិបឹង ឃុំកំពង់ពិល ស្រុករំដួល ខេត្តស្វាយរៀង។ នគរបាលស្រុករំដួល បានឲ្យដឹងថា...
ក្នុងអំឡុងពេល នៃការធ្វើកូដកម្មរយៈពេលមួយសប្តាហ៍ សំរាមត្រូវបានទុកចោលជាជួរ នៅក្នុងសង្កាត់ Tay Ho និង សង្កាត់ Nam Tu Liem នៃទីក្រុងហាណូយ ដែលរំខានដល់ការរស់នៅប្រចាំថ្ងៃ និងបង្កការបំពុលបរិស្ថាន។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា នៅតាមដងផ្លូវមួយចំនួននៃសង្កាត់...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ចូ បៃដិន បានថ្លែងក្នុងសន្និសីទកាសែតថា លោកមិនមានផែនការ ពង្រឹងការដាក់ទណ្ឌកម្មនិងពន្ធ ដែលរដ្ឋបាលលោក ត្រាំ បានដាក់លើប្រទេសចិននោះទេ ប៉ុន្តែស្វែងរកការធានាឱ្យបាននូវ “គោលការណ៍” ត្រូវបានគោរព ដោយរដ្ឋាភិបាលទីក្រុងប៉េកាំង។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា លោក...
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បាននិងកំពុងសម្របសម្រួលជាមួយ រដ្ឋាភិបាលអ៊ីស្រាអែល ដើម្បីរៀបចំមាតុភូមិនិវត្តន៍និស្សិតកម្ពុជាចំនួន ១២៨នាក់ ដែលបានបញ្ចប់ការសិក្សា នៅប្រទេសអ៊ីស្រាអែល ហើយជួបការលំបាកក្នុងការធ្វើដំណើរ ក្នុងអំឡុងពេលវិបត្តិកូវីដ-១៩នេះ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី២១ វិច្ឆិកានេះ បានឲ្យដឹងថា ដោយមានកិច្ចសហការល្អ រវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ភាគីអ៊ីស្រាអែលនឹងបញ្ជូននិស្សិតកម្ពុជា មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅសប្តាហ៍ក្រោយនេះ...
បរទេស៖ ប៉ូលិសប្រទេសថៃនិយាយថា ពួកគេមានគំរោងចោទប្រកាន់ ទៅលើបាតុករយ៉ាងតិច ៣០ នាក់ ចំពោះការប្រមូលផ្តុំគ្នា ធ្វើនៅខាងក្រៅរដ្ឋសភា និងទីស្នាក់ការប៉ូលិសនៅសប្តាហ៍នេះ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា ឧត្តមសេនីយ៍ Piya Tawichai ស្នងការរង នៃការិយាល័យប៉ូលិសក្រុង បាននិយាយថា...
តូក្យូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ថា នៅថ្ងៃសុក្រនេះ ប្រទេសជប៉ុន បានរាយការណ៍មកថា មានករណីថ្មីនៃជំងឺកូវីដ១៩ ចំនួន២.៤១៤នាក់ ដែលជាករណីថ្មីប្រចាំថ្ងៃ នៅក្នុងកំណត់ត្រា ដែលមានរយៈពេល០៣ថ្ងៃជាប់ៗគ្នា ។ តួលេខចុងក្រោយ បានមកពីក្រសួងសុខាភិបាល និងក្រុមអាជ្ញាធរក្នុងស្រុក បានឲ្យដឹងថា សរុបអ្នកឆ្លងជំងឺ នៅក្នុងប្រទេសជប៉ុន ចំនួន១២៨.៣៤៤នាក់ ក្នុងនោះមិនរាប់បញ្ចូល...
តូក្យូ៖ ប្រព័ន្ធផ្សព្វផ្សាយរបស់ជប៉ុន បានរាយការណ៍នៅថ្ងៃសុក្រនេះថា សត្វមាន់ជាង ៨៤៥ ០០០ក្បាល នឹងត្រូវបានសម្លាប់នៅក្នុងខេត្ត កាហ្គាវ៉ា ប្រទេសជប៉ុន ដោយសារការផ្ទុះជំងឺផ្តាសាយបក្សីថ្មីចំនួន ២ នៅលើកោះ ស៊ិនកាគុ ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា...
បាដាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ថា ក្រសួងការពារជាតិរបស់អ៊ីរ៉ាក់ បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ក្រុមកុម្ម៉ង់ដូរបស់សេវាកម្មបង្ក្រាបអំពីភេរវកម្ម (CTS) បានបើកប្រតិបត្តិការប្រឆំាងនឹងក្រុមយោធា ដែលមានពាក់ព័ន្ធនឹងក្រុមរដ្ឋឥស្លាម (IS) នៅខេត្ត Kirkuk ដែលស្ថិតនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ អស់ចំនួន១៦នាក់ ។ លោក Yahia Rasoul អ្នកនាំពាក្យមកពីកងកម្លាំង បញ្ជាការដ្ឋានរបស់អ៊ីរ៉ាក់...
ម៉ិកស៊ីកូ ស៊ីធី៖ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ថា កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសម៉ិកស៊ិក បានឲ្យដឹងថា ខ្លួនជាប្រទេសដែលជាប់លំដាប់លេខ៤ លើពិភពលោក ដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩លើសពី ១០០.០០០នាក់ បន្ទាប់ពីសហរដ្ឋអាមេរិក ប្រេស៊ីល និងឥណ្ឌា ។ លោក Hugo Lopez-Gatell អនុរដ្ឋមន្ត្រីសុខាភិបាលបានឲ្យដឹងថា “ថ្ងៃនេះ នៅក្នុងប្រទេសម៉ិកស៊ិក...
ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ថា ក្រសួងសុខាភិ បាល បានឲ្យដឹងថា វៀតណាម ត្រូវបានគេរាយការណ៍ឲ្យដឹងថា មានករណីថ្មីចំនួនម្នាក់ដោយសារជំងឺកូវីដ១៩ គិតត្រឹមថ្ងៃសុក្រនេះ ដែលនាំឲ្យតួលេខនៃ អ្នកឆ្លងជំងឺសរុបកើនឡើងដល់ ១.៣០៥នាក់ ជាមួយគ្នានេះដែរ មានអ្នកស្លាប់ចំនួន ៣៥នាក់ ។ ក្រសួងបានឲ្យដឹងថា ករណីថ្មីនៃជំងឺនេះ គឺជាជនជាតិវៀតណាមម្នាក់...
ភ្នំពេញ៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និង ក្រុមហ៊ុនកំពង់ចម្លង ភ្នំពេញអរិយក្សត្រ និងជ្រោយចង្វារ ស្វាយជ្រំ បានចុះអនុស្សរណៈយោគយល់គ្នា (MOU) ដើម្បីគាំទ្រ និងធ្វើសកម្មភាព មនុស្សធម៌ពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) តាមរយៈការធ្វើសកម្មភាពមនុស្សធម៌ដោយការពិនិត្យ និងព្យាបាលប្រជាពលរដ្ឋ ដោយបេះដូងមនុស្សធម៌ និងដោយឥតគិតថ្លៃ។ លោក អាន សំអន នាយកកំពង់ចម្លង...
បរទេស៖ ក្រសួងការបរទេសកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃសុក្រនេះថា រដ្ឋមន្ត្រីការបរទេសចិន នឹងធ្វើទស្សនកិច្ចប្រទេស កូរ៉េខាងត្បូង នៅសប្ដាហ៍ក្រោយនេះ ដើម្បីធ្វើកិច្ចពិភាក្សានានា ដែលរួមបញ្ចូលទាំងបញ្ហា កូរ៉េខាងជើងនិងមេរោគកូរ៉ូណា ស្របពេលតំបន់ត្រៀមរៀបចំ សម្រាប់ការផ្លាស់ប្តូរដែល អាចកើតមាន ក្រោមរដ្ឋបាលអាមេរិកថ្មី។ ក្រសួងកូរ៉េខាងត្បូង បាននិយាយប្រាប់ថា លោក វ៉ាង យី ដែលក៏ជាទីប្រឹក្សារដ្ឋផងនោះ នឹងធ្វើដំណើរទៅដល់ទីក្រុងសេអ៊ូល នៅថ្ងៃពុធសប្ដាហ៍ក្រោយ...
បរទេស៖ក្រសួងការបរទេសចិន បាននិយាយនៅថ្ងៃសុក្រនេះថា ប្រទេសចិនជំទាស់ទំនាក់ទំនងផ្លូវការគ្រប់រូបភាព ទាំងអស់ រវាងសហរដ្ឋអាមេរិកនិងតៃវ៉ាន់ ហើយនឹងធ្វើការឆ្លើយតបចាំបាច់នានា ចំពោះដំណើរទស្សនកិច្ចណាមួយធ្វើឡើងដោយប្រធានទីភ្នាក់ងារការពារបរិស្ថានអាមេរិក មកកាន់កោះតៃវ៉ាន់។ តាមសេចក្តីរាយការណ៍ នាយករដ្ឋមន្ត្រីតៃវ៉ាន់ លោក Su Tseng-chang នៅថ្ងៃសុក្រនេះ បាននិយាយថា ប្រធានទីភ្នាក់ងារការពារបរិស្ថានសហរដ្ឋអាមេរិក លំដាប់គណៈរដ្ឋមន្ត្រី លោក Andrew Wheeler នឹងធ្វើទស្សនកិច្ចកោះតៃវ៉ាន់ ហើយនេះនឹងជាដំណើរទស្សនកិច្ចលើកទី៣ធ្វើឡើងដោយមន្ត្រីជាន់ខ្ពស់អាមេរិក...
បរទេស៖នាយករដ្ឋមន្ត្រីតៃវ៉ាន់ នៅថ្ងៃសុក្រនេះ បាននិយាយថា ប្រធានទីភ្នាក់ងារការពារបរិស្ថានសហរដ្ឋអាមេរិក លំដាប់គណៈរដ្ឋមន្ត្រី លោក Andrew Wheeler នឹងធ្វើទស្សនកិច្ចកោះតៃវ៉ាន់ ហើយនេះនឹងជាដំណើរទស្សនកិច្ចលើកទី៣ធ្វើឡើងដោយមន្ត្រីជាន់ខ្ពស់អាមេរិក ចាប់តាំងពីខែសីហាមក បង្កឲ្យមានការខឹងសម្បារពីទីក្រុងប៉េកាំង។ នាយករដ្ឋមន្ត្រីតៃវ៉ាន់ លោក Su Tseng-chang បានមានប្រសាសន៍ថា “តាមការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេស លោក Joseph Wu ប្រធានរបស់ទីភ្នាក់ងារការពារបរិស្ថានសហរដ្ឋអាមេរិក...
ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈ សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ជាទីប្រឹក្សារាជរដ្ឋាភិបាល មានឋានៈស្មើឧបនាយក រដ្ឋមន្រ្តី
(ភ្នំពេញ) ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២០៖ កាន់តែរីករាយ…! កាន់តែមានមោទនភាព…! ក្រោយពីក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង បានបញ្ចេញស្មាតហ្វូនស៊េរី A របស់ខ្លួនក្នុងឆ្នាំ 2020 មក យើងសង្កេតឃើញថា Galaxy A31, A21s, A11 និង A01 Core...
បរទេស ៖ រដ្ឋមន្ត្រីការពារជាតិ របស់ប្រទេសអាល្លឺម៉ង់ លោក Annegret Kramp-Karrenbauer បានសង្កត់ធ្ងន់គាំទ្របន្ថែម ចំពោះគោលជំហរ របស់លោក នៅក្នុងសប្ដាហ៍នេះថា អឺរ៉ុបនៅតែពឹងផ្អែកការធានា សន្តិសុខពីសហរដ្ឋអាមេរិក ។ ក្នុងសុន្ទរកថាមួយ នៅទីក្រុង លោក Annegret Kramp-Karrenbauer បានមានប្រសាសន៍ដូច្នេះថា សហរដ្ឋអាមេរិក នឹងនៅតែជាសម្ពន្ធមិត្ត...
បរទេស ៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បាននិយាយប្រាប់សភា នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា រដ្ឋាភិបាលរបស់លោក នឹងបង្កើនការចំណាយ លើការពារជាតិ ដើម្បីធ្វើប្រទេស ឲ្យក្លាយជាមហាអំណាចជើង ទឹកដំបូងគេ នៅក្នុងតំបន់អឺរ៉ុប ដោយលោកនិយាយថា ពិភពលោកគឺប្រកបដោយគ្រោះថ្នាក់ ។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI បានឲ្យដឹងថា...
ភ្នំពេញ៖ ដោយមានការសង្កេតឃើញថា មួយរយៈពេលកន្លងមកនេះ ករណីផ្ទុះជំងឺឆ្លងដ៏កាចសាហាវនៅទូទាំងពិភពលោក ដែលបង្កឡើងដោយវីរុស កូវីដ១៩ បានធ្វើឲ្យបណ្ដាអ្នកវិនិយោគលើវិស័យអចលនទ្រព្យ ទាំងជាតិនិងអន្តរជាតិ មានការស្ទាក់ស្ទើររារែកនិងរង់ចាំ នូវការវិនិយោគលើវិស័យអចលនទ្រព្យនៅប្រទេសកម្ពុជា ដូចជាការទិញ-លក់ដីធ្លី ផ្ទះសំម្បែង និងគម្រោងផ្សេងៗជាដើម។ លោក ឃាង ពុទ្ធី ប្រធានប្រឹក្សាភិបាល សមាគមអ្នកជំនាញ អចលនទ្រព្យ (CREA) បានថ្លែងប្រាប់មជ្ឍមណ្ឌលព័ត័មានដើមអម្ពិល នៅថ្ងៃ២០...
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជសារ ថ្លែងអំណរគុណលោក គឹម ជុងអ៊ុន (KIM JONG UN ) ប្រធាន នៃគណៈកម្មាធិការកិច្ចការរដ្ឋ នៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ក្នុងឱកាសលោកបានថ្វាយ នូវសារលិខិតអបអរសាទរ ប្រកបទៅដោយអត្ថន័យ...