វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ថា ក្រុមសមាជិកសភាសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ បានអនុញ្ញតឲ្យប្រើប្រាស់ឧបករណ៍បន្ទាន់ នូវការធ្វើតេស្ តរកមេរោគកូរ៉ូណា យ៉ាងរហ័សបំផុត ដែលអាចបង្ហាញឲ្យដឹង និងបានអភិវឌ្ឍន៍ ទាំងស្រុងនៅតាមផ្ទះ ។ ការប្រកាសនេះ បានធ្វើឡើង ដោយក្រសួងចំណីអាហារ និងឳសថ...
បាងកក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ថា យ៉ាងហោចណាស់មនុស្សចំនួន៥៥នាក់បានរងរបួស ដោយអ្នកខ្លះបានរងរបួសដោយគ្រាប់កាំភ្លើង នៅគ្រាដែលក្រុមបាតុករ បានប្រមូលផ្តុំគ្នា នៅមុខរដ្ឋសភាថៃ ដែលបានប៉ះទង្គិចគ្នាជាមួយប៉ូលិស និងក្រុមអ្នកតវ៉ាគាំទ្ររបបរាជានិយម ហើយអំពើហិង្សានេះបានកើតឡើងចាប់តាំងពីមានចលនាដឹកនាំដោយក្រុមយុវជន ដែលបានចាប់ផ្តើមនៅក្នុងខែកក្កដា ។ ប៉ូលិសបានបាញ់ទឹក និងឧស្ម័នបង្ហូរទឹកភ្នែក ទៅលើក្រុមបាតុករ ដែលដែលបានកាត់រនាំងការពារ...
ភ្នំពេញ ៖ ក្នុងខួប១ឆ្នាំ នៃការយាងសោយព្រះពិរាល័យ របស់សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ទេពនាដវដ្តីឯក នាវេលាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ព្រះបុត្រា-បុត្រី របស់សម្តេចសព្វព្រះហឫទ័យ រៀបចំព្រះពិធីបុណ្យគម្រប់ខួប នាព្រះដំណាក់ ដោយមានការយាង និងអញ្ជើញចូលរួមដោយព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំ នៃក្រសួងព្រះបរមរាជវាំង ព្រមទាំងលោកគ្រូ អ្នកគ្រូ នៃរបាំព្រះរាជទ្រព្យជាច្រើនរូបផងដែរ។...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ បានឲ្យដឹងនៅថ្ងៃអង្គារម្សិលមិញនេះថា លោក Chris Krebs ត្រូវបានបញ្ឈប់ពីតំណែង ជានាយកទីភ្នាក់ងារសន្តិសុខអ៊ីនធឺណិត និងហេដ្ឋារចនាសម្ព័ន្ធសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ប្រធានាធិបតីចាញ់ឆ្នោតអាមេរិករូបនេះ បានប្រកាសនៅលើបណ្តាញសង្គម ធ្វីតធឺរឲ្យដឹងថា“ សេចក្តីថ្លែងការណ៍ថ្មីៗនេះរបស់លោក Chris Krebs ស្តីពីសន្តិសុខនៃការបោះឆ្នោតឆ្នាំ ២០២០ គឺមិនត្រឹមត្រូវនោះទេ។...
វ៉ាស៊ីនតោន ៖ មន្ទីរប៉ង់តាហ្គោន កាលពីថ្ងៃអង្គារបានបញ្ជាក់ថា កងទ័ពសហរដ្ឋអាមេរិក នៅអាហ្វហ្គានីស្ថាននិងអ៊ីរ៉ាក់ នឹងត្រូវកាត់បន្ថយមកនៅត្រឹម ២៥០០ នាក់វិញនៅពាក់កណ្តាលខែមករា ឆ្នាំ២០២១ ។ រដ្ឋមន្រ្តីការពារជាតិលោក Christopher Miller នៅឯសន្និសីទកាសែតមន្ទីរប៉ង់តាហ្គោន បានលើកឡើហថា“ ត្រឹមថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២១ ទំហំកម្លាំងកងទ័ព...
ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសថា លោកទទួលលទ្ធផលអវិជ្ជមាន ជាលើកទី៤ ពោលគឺពុំមានឆ្លងជំងឺដ៏កាចសាហាវ កូវីដ១៩នោះទេ ។ លោករដ្ឋមន្ត្រី វេង សាខុន បានសរសេរលើបណ្ដាញសង្គម ហ្វេសប៊ុក នៅរសៀលថ្ងៃទី១៨ វិច្ឆិកានេះថា «ខ្ញុំពិតជាមានក្តីរំភើបរីករាយជាពន់ពេក នៅរសៀលថ្ងៃនេះ...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ បានប្រកាសថា រូបលោក និងក្រុមគ្រួសារ ទទួលលទ្ធផលអវិជ្ជមានកូវីដ១៩ ជាលើកទី៤ ពោលគឺគ្មានឆ្លងជំងឺ ដ៏កាចសាហាវនេះនោះទេ ។ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសរសេរលើហ្វេសប៊ុក នៅរសៀលថ្ងៃទី១៨ វិច្ឆិកានេះ «សួស្តី សហសេវិក...
តូក្យូ៖ មេដឹកនាំជប៉ុន និងអូស្រ្តាលីបានឲ្យដឹងថា ភាគីទាំងពីរនឹងពង្រឹង កិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគី ដោយយល់ស្របជាគោលការណ៍ ស្តីពីកតិកាសញ្ញា“ ប្រវត្តិសាស្ត្រ” ដើម្បីជួយសម្រួលដល់សមយុទ្ធរួមគ្នា ខណៈដែលសម្ព័ន្ធមិត្តសំខាន់ របស់អាមេរិក នៅអាស៊ីព្យាយាមប្រឆាំងឥទ្ធិពល ដែលកំពុងកើនឡើងរបស់ចិន។ នាយករដ្ឋមន្រ្តីជប៉ុនលោក Yoshihide Suga និងសមភាគីអូស្ត្រាលីលោក Scott Morrison បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង អំពីស្ថានភាពនៅសមុទ្រចិនខាងត្បូង ជម្លោះដែនទឹកដែលក្រុងប៉េកាំង...
សេអ៊ូល៖ យោធាសហរដ្ឋអាមេរិកបានឲ្យដឹងថា ឧត្តមសេនីយកំពូលអាមេរិក ប្រចាំកូរ៉េខាងត្បូង នៅថ្ងៃអង្គារម្សិលមិញនេះ បានជួបជាមួយសមាជិកសភា កូរ៉េខាងត្បូងជាច្រើនរូប ក្នុងកំឡុងពេលដំណើរទស្សនកិច្ច ដ៏កម្ររបស់ពួកគេ ទៅកាន់ទីស្នាក់ការកណ្តាល នៃកងទ័ពសហរដ្ឋអាមេរិក។ យោងតាមយោធាអាមេរិក លោកឧត្តមសេនីយ៍ Robert Abrams បានមានកិច្ចពិភាក្សាតុមូល ជាមួយសមាជិកគណៈកម្មាធិការ ការពារសភា អំពីវិធីធ្វើឱ្យសម្ព័ន្ធមិត្តរវាងប្រទេសទាំងពីរ កាន់តែស៊ីជម្រៅ។ សេចក្តីរាយការណ៍បានឲ្យដឹងថា លោក...
ភ្នំពេញ៖ ក្នុងឱកាសនាំយកពូជស្រូវចែកជូន ប្រជាពលរដ្ឋអតីតមេបក្សប្រឆាំលោកនកឹម សុខាបានអះអាងថា លោកចង់ឃើញខ្មែចេះជួយគ្នា មិនប្រកាន់និន្នការនយោបាយ ជាងការជេរនិងចោទប្រកាន់ដាក់គ្នា។ លោក កឹម សុខា បានសរសេលើបណ្តាញ សង្គមហ្វេសប៊ុក នៅរសៀលថ្ងៃទី១៨ វិច្ឆិកា ឆ្នាំ២០២០ថា «ខ្មែរចេះជួយគ្នាដោយមិនប្រកាន់និន្នាការ ប្រសើរជាងចេះជេរ ចោទ ឬចងពៀរនឹងគ្នា»។ ការលើកឡើងរបស់លោក កឹម សុខា...
បរទេស៖ ទីបញ្ជាការសម្ពន្ធមិត្ត របស់អង្គការណាតូ តាមសេចក្តីរាយការណ៍ បានចាប់ផ្តើមសមយុទ្ធការពារ តាមអ៊ីនធឺណេតដ៏ធំបំផុតរបស់ខ្លួន ដែលមានឈ្មោះថា Cyber Coalition 20 នៅថ្ងៃចន្ទសប្ដាហ៍នេះ ជាមួយនឹងការបង្ហាញនូវ កិច្ចការពារបណ្ដាញកុំព្យូទ័រ។ ព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែលដំណើរការជាជាក់ស្តែងក្នុងឆ្នាំនេះ ដោយសារតែក្តីព្រួយបារម្ភពី ការរាតត្បាតឆ្លងនៃមេរោគកូរ៉ូណានោះ មានការចូលរួមដោយ មនុស្សចំនួនប្រមាណ ១.០០០នាក់ មកពីប្រទេសសមាជិក ណាតូចំនួន២៥...
បរទេស៖ កងទ័ពជើងអាកាសសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានប្រកាសប្រាប់ថា យន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រ B-1B Lancer មួយគ្រឿង បានចូលរួមក្នុងសហសមយុទ្ធ អន្តរប្រតិបត្តិការមួយ នៅក្នុងតំបន់ ឥណ្ឌូ-ប៉ាស៊ីហ្វិក កាលពីសប្ដាហ៍មុន។ យោងតាមកងទ័ពអាកាស យន្តហោះទម្លាក់គ្រាប់ យុទ្ធសាស្ត្រ B-1B មកពីកងយន្តហោះទម្លាក់គ្រាប់ លេខ៣៤ នៅមូលដ្ឋានទ័ពអាកាស Ellsworth ក្នុងរដ្ឋ...
វ៉ាស៊ីនតោន៖ ក្រសួងការពារជាតិ បានឲ្យដឹងពីថ្ងៃអង្គារថា សហរដ្ឋអាមេរិក បានស្ទាក់ចាប់ និងបំផ្លាញមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ដោយជោគជ័យ នៅក្នុងការសាកល្បងចុងក្រោយ នៃប្រព័ន្ធការពារមីស៊ីល ដែលមានមូលដ្ឋាន នៅសមុទ្រ។ ការធ្វើតេស្ត នៅទីវាលពាក់ព័ន្ធ នឹងការគំរាមកំហែង ដោយមីស៊ីល ICBM ដែលត្រូវបានបាញ់ចេញពីទីតាំង សាកល្បងមីស៊ីល របស់សហរដ្ឋអាមេរិក នៅកោះ Marshall...
បរទេស ៖ ព្រំដែនប្រទេសកូរ៉េខាងជើង ជាប់ប្រទេសចិន តាមសេចក្តីរាយការណ៍ នៅតែបន្តបិទ ស្របពេលដែលអង្គការសុខភាព ពិភពលោកនិយាយថា មនុស្សជាង៦.១០០នាក់ ត្រូវបានគេរាយការណ៍ថា សង្ស័យជាអ្នកជម្ងឺកូវីដ១៩ នៅក្នុងប្រទេសកូរ៉េខាងជើង ចាប់តាំងពីចាប់ផ្តើម នៃការផ្ទុះរាតត្បាតនៃមេរោគថ្មីនេះ។ មន្ត្រីក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃអង្គារថា ពួកគេរកមិនឃើញមានសកម្មភាពឆ្ពោះ ទៅរកការដកការរឹតបន្តឹង នៅតាមព្រំដែងមានប្រវែង៨៨០ម៉ាយនោះទេ បើទោះមានសេចក្តីរាយការណ៍ក្នុងខែតុលា ស្តីពីការបើកឡើងវិញហើយក៏ដោយ។ មន្ត្រីទីក្រុងសេអ៊ូលបាននិយាយប្រាប់ថា...
បរទេស៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បាននិយាយប្រាប់កាសែតបារាំង Le Figaro ថា រដ្ឋបាលសហរដ្ឋអាមេរិក និងអឺរ៉ុប ចាំបាច់ត្រូវតែធ្វើការងាររួមគ្នា លើការដោះស្រាយចំពោះសកម្មភាពនានា ដឹកនាំដោយប្រទេសតួកគី នៅក្នុងតំបន់មជ្ឈិមបូព៌ា អស់រយៈពេលជាងពីរបីខែកន្លងទៅនេះ។ ដោយលើកឡើងពីការ គាំទ្រថ្មីៗរបស់តួកគី ចំពោះអាហ្ស៊ែបៃហ្សង់ក្នុងជម្លោះនៅតំបន់ Nagorno-Karabakh ជាមួយអាមេនី ក៏ដូចជាការចល័តយោធាចូល...
ភ្នំពេញ ៖ ក្នុងអាណិត្តបំពេញ ភារកិច្ចការទូត នៅកម្ពុជា លោកស្រីTina Redshaw ឯកអគ្គរដ្ឋទូតអង់គ្លេស ប្រចាំកម្ពុជា នឹងបន្តខិតខំពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសបន្តជំរុញការអភិវឌ្ឍ វិស័យឯកជន និងពាណិជ្ជកម្មនានា ឲ្យកាន់តែរីកចំរើនបន្ថែមទៀត។ នេះបើយោង តាមសេចក្ដីជូនដំណឹង របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ក្នុងជំនួបពិភាក្សាការងារ...
បរទេស៖ ទីបញ្ជាការកណ្ដាល របស់សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានធ្វើការប្រកាសឲ្យដឹង នៅថ្ងៃចន្ទសប្ដាហ៍នេះថា ក្រុមយន្តហោះចម្បាំង F-16 របស់កងទ័ពជើង អាកាសសហរដ្ឋអាមេរិក បានធ្វើដំណើរចាកចេញ ពីប្រទេសអាល្លឺម៉ង់ ទៅកាន់សហភាពអារ៉ាប់រួមហើយ។ តាមការចេញផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងថា ទីបញ្ជាការកណ្ដាលអាមេរិកនោះ បាននិយាយប្រាប់ថា...
អគ្គិសនីស្វាយរៀង បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីស្វាយរៀង នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅតំបន់មួយចំនួនទៅតាមពេលវេលា និង ទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម ។អគ្គិសនីស្វាយរៀង បានបញ្ជាក់ថា ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ដល់ ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់ខាងលើអាច នឹងមានការរអាក់រអួលខ្លះៗជៀសមិនផុត ដែលយើងខ្ញុំស្នើសុំ...
បរទេស ៖ កាលពីថ្ងៃចន្ទម្សិលមិញនេះ ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសអ៊ីស្រាអ៊ែល បានប្រកាសថា បានដាក់ចេញនូវផែនការមួយដើម្បី គាំទ្រដល់និស្សិតសាកលវិទ្យាល័យ និងមហាវិទ្យាល័យ ដែលមានតម្លៃសរុប ៨០០ លានលុយអ៊ីស្រាអ៊ែលឬប្រហែល ២៣៧ លានដុល្លារអាមេរិក ។ គួរឲ្យដឹងដែរថាផែនការ ដែលបានផ្តួចផ្តើមឡើងដោយនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu ត្រូវបានបង្កើតឡើងដើម្បីជួយសិស្សដែលរងផលប៉ះពាល់ពីវិបត្ដិកូវីដ១៩ និងធ្វើយ៉ាងដើម្បីកុំពួកគេ ពីការបោះបង់ការសិក្សាចោល។...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ BBC នៅថ្ងៃអង្គារនេះបានបង្ហាញថា អ្នកសារព័ត៌មានជាជនជាតិចិនម្នាក់ ដែលធ្លាប់បានធ្វើការរាយការណ៍ អំពីករណីផ្ទុះវីរុសកូវីដ១៩នៅក្រុង Wuhan កំពុងប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល ៥ ឆ្នាំ។ លោកស្រី Zhang Zhan អាយុ ៣៧ ឆ្នាំជាអតីតមេធាវីត្រូវបានឃុំខ្លួននៅឡើយ មកដល់ពេលនេះគិតចាប់តាំង ពីដែលលោកស្រីត្រូវបានចាប់ខ្លួន កាលពីខែឧសភាមកម្ល៉េះ។ នាងត្រូវបានគេចោទប្រកាន់...
បរទេស ៖ នៅថ្ងៃអង្គារនេះមន្ត្រីជាន់ខ្ពស់ចិនម្នាក់ បានថ្លែងថាអាជ្ញាធរចិន កំពុងបន្តធ្វើការទៅលើការកែទម្រង់ ដែលទាក់ទងនឹងរដ្ឋធម្មនុញ្ញ ខ្នាតតូចរបស់ក្រុងហុងកុង ហើយជាពិសេសនោះ គឺមានរួមទាំងប្រព័ន្ធតុលាការផងដែរ។ លោក Zhang Xiaoming អនុប្រធានការិយាល័យកិច្ចការ របស់ហុងកុងនិងម៉ាកាវ នៃប្រទេសចិនបានប្រាប់ទៅដល់កិច្ចប្រជុំកំពូល ផ្នែកច្បាប់នៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោកថាការឈាន ទៅរកប្រព័ន្ធច្បាប់ល្អឥតខ្ចោះ នៅហុងកុងនឹងមិនធ្វើឱ្យអន្តរាយដល់ ឯករាជ្យភាពរបស់តុលាការឡើយ។ គួរឲ្យដឹងដែរថាអតីតតំបន់ក្រោមអាណា និគមអង់គ្លេសមួយនេះបានវិលត្រឡប់មកការគ្រប់គ្រងរបស់ចិនវិញនៅឆ្នាំ ១៩៩៧...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានលើកឡើងថា លទ្ធផលនៃការធ្វើតេស្តលើកទី៤ ដែលជាលើកចុងក្រោយរបស់សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីគឺល្អណាស់ ព្រមទាំងអ្នកនៅជាមួយបង្ហាញច្បាស់ថាអវិជ្ជមានកូវីដ-១៩ ពោលពុំមានឆ្លងជម្ងឺដ៍កាចសាហាវនេះទេ។ ក្រោយការប្រកាសគ្មានការឆ្លងកូវីដ១៩ជាលើកទី៤ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្តេចថ្លែងថា នៅថ្ងៃស្អែកសម្តេចនឹងចេញទៅធ្វើការឬហាត់ ប្រាណនៅខាងក្រៅដូចមុនថ្ងៃទី៤ វិច្ឆិកាឡើងវិញ។ សម្តេចតេជោថ្លែងបន្តថា ក្នុងពេលរង់ចាំការធ្វើតេស្តចំពោះបងប្អូនផ្សេងទៀត...
ភ្នំពេញ ៖ ណាហ្គា វើ លដ៍ បេះដូង សប្បុរស ដែលជា ផ្នែក ការងារ សង្គម របស់ ក្រុមហ៊ុន ណាហ្គា វើ លដ៍ បាន បន្ត កិច្ចខិតខំ ប្រឹងប្រែង រប ស់...
បាងកក៖ ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលរាប់រយនាក់ បានធ្វើដំណើរតាមដងផ្លូវជុំវិញវិមានរដ្ឋសភាក្នុងទីក្រុងបាងកក កាលពីថ្ងៃអង្គារទី១៧ ខែវិច្ឆិកា ដែលសមាជិកសភាកំពុងពិភាក្សាគ្នា អំពីការផ្លាស់ប្តូរដែលអាចកើតមាន ចំពោះរដ្ឋធម្មនុញ្ញដែលចែងដោយយោធា។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Channel News Asia បានឲ្យដឹងថា ក្រុមបាតុករដែលប៉ុនប៉ងរុះរើរនាំងប៉ូលីស ដែលធ្វើពីបេតុង និងលួសបន្លានោះ ត្រូវបានជួបជាមួយកាំភ្លើងទឹក និងឧស្ម័នបង្ហូរទឹកភ្នែក។ អ្នកឆ្លើយឆ្លងព័ត៌មាន CNA នៅកន្លែងកើតហេតុបានឃើញអ្នកតវ៉ានៅខាងមុខស្រែក និងរត់ដោយអ្នកខ្លះស្រែកយ៉ាងឈឺចាប់បន្ទាប់ពីរងការវាយប្រហារដោយការបាញ់ទឹក...
បរទេស៖យោងតាមការ ចេញផ្សាយ របស់កាសែតបរទេសនៅ ថ្ងៃអង្គារនេះបានសរសេរថាប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន បានធ្វើការពិភាក្សាគ្នា ជាមួយនឹងមន្ត្រីជាន់ខ្ពស់ជាទីប្រឹក្សារបស់ខ្លួនជច្រើនរូបដើម្បីជ្រើសយកជម្រើស ធ្វើការសង្គ្រាមប្រឆាំងអ៊ីរ៉ង់។ ហេតុការណ៍បានកើតឡើងតែប៉ុន្មាន ថ្ងៃប៉ុណ្ណោះបន្ទាប់ពី លោក Trump បានប្រកាសបណ្តេញរដ្ឋមន្ត្រីការពារជាតិរបស់ខ្លួនប៉ុន្តែ បែរជាបានប្តូរចិត្តវិញនៅនាទីទីចុងក្រោយដោយសារតែមាន ការលើកឡើងពន្យល់ពី ទឺប្រឹក្សារបស់ខ្លួនថាវានឹងអាចនាំឲ្យកើតចេញជាជម្លោះ ដ៏ធំមួយក្នុងរយៈពេលដ៏ខ្លីដែលលោកនៅមានតំណែងនៅឡើយបែបនេះ។ ប្រភពដដែលបានសរសេរទៀតថា ទីប្រឹក្សាដែលបាននាំឲ្យលោក Trump...
បាងកក៖ ប៉ូលិសថៃបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹក ទៅលើក្រុមអ្នកតវ៉ា នៅថ្ងៃអង្គារទី ១៧ ខែវិច្ឆិកា ក្នុងគោលបំណង ដើម្បីបំបែកការធ្វើបាតុកម្មនៅសភាទាមទារការផ្លាស់ប្តូររដ្ឋធម្មនុញ្ញ ដែលនឹងប៉ះពាល់ដល់រាជាធិបតេយ្យ ដែលមានអំណាចក្នុងប្រទេសនេះ។ យោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅយប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា យ៉ាងហោចណាស់មានមនុស្ស ១៨ នាក់បានរងរបួសនៅក្នុងការប្រឈមមុខដាក់គ្នាដ៏ឃោរឃៅបំផុតចាប់តាំងពីចលនាតវ៉ាដែលដឹកនាំដោយយុវជនបានលេចចេញជារូបរាងនៅក្នុងខែកក្កដា។...
ប៉េកាំង៖ ក្រសួងពាណិជ្ជកម្មចិន (MOC) បានឲ្យដឹងថា ខ្លួនប្រឆាំងដាច់ខាត ចំពោះវិធានការរបស់សហរដ្ឋអាមេរិកក្នុ ងការហាមឃាត់ ការវិនិយោគរបស់ សហរដ្ឋអាមេរិក នៅក្នុងក្រុមហ៊ុនចិន មួយចំនួន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានថ្លែងថា សហរដ្ឋអាមេរិកបាន ព្រងើយកន្តើយ ចំពោះអង្គហេតុ និងចាត់ទុកក្រុមហ៊ុនចិន មួយចំនួនថាជាក្រុមហ៊ុនគ្រប់គ្រង ដោយយោធា ដែលជាសកម្មភាពមួយ...
បរទេស៖ ក្រុមសមាជិកសភាប្រទេសថៃ បានចាប់ផ្តើមចាកចេញ ពីរដ្ឋសភាដោយទូក ខណៈក្រុមអ្នកគាំទ្ររដ្ឋាភិបាល និងបាតុករ គាំទ្រលទ្ធិប្រជាធិបតេយ្យ បានប៉ះទង្គិចគ្នានៅផ្លូវបំបែក Kiak Kai ក្បែរទីក្រុងបាងកក នៅល្ងាចថ្ងៃអង្គារ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា សមាជិកនៃក្រុមទាំងពីរបានបោះ របស់របរ ដាក់គ្នាទៅវិញទៅមកនៅ...
លោកឧកញ៉ា ទៀ វិចិត្រ បាននាំយកសត្វឈ្លូស មកចិញ្ចឹមថែក្សារ តាមសំណូមពរ របស់ប្រជាពលរដ្ឋ ដែលបានចេញអូប័រ ទៅជួយសង្គ្រោះនៅសមុទ្រ ក្រោយសត្វឈ្លូសនេះ រត់ចូលទៅក្នុងសមុទ្រ ក្រោយចាប់បាន ប្រជាពលរដ្ឋ បានប្រគល់ជូនលោកឧកញ៉ា ទៀ វិចិត្រ ដើម្បីអោយសត្វនេះ បានរស់រានមានជីវិត និងបានព្យាបាលរបួស អោយបានជាសះស្បើយ។ លោកឧកញ៉ា ទៀ...