សេអ៊ូល ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ នៅថ្ងៃពុធនេះថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានធ្វើជាអធិបតី ក្នុងកិច្ចប្រជុំនយោបាយ របស់គណបក្សពលករ និងបានសម្រេចចិត្តរៀបចំ សមាជគណបក្សមួយ នៅដើមខែក្រោយនេះ ។ យោងតាមទីភ្នាក់ងារ សារព័ត៌មានកណ្តាលកូរ៉េបានឱ្យដឹងថា កិច្ចប្រជុំនយោបាយនេះ ធ្វើឡើងនៅថ្ងៃអង្គារនេះ “បានពិនិត្យ និងធ្វើឱ្យមានការបញ្ជាក់ អំពីគុណវុឌ្ឍិរបស់ប្រតិភូ” និង...
ភ្នំពេញ៖ នាយកប្រតិបត្តិក្រុមហ៊ុន ស្មាត អាស្យាតា លោក ថូម៉ាស ហ៊ុន បានធ្វើទស្សនៈកិច្ចនៅឯវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់អំពីឥទ្ធិពលរបស់វីរុសកូវីដ១៩ មកលើប្រទេសកម្ពុជា ក៏ដូចជាដើម្បីសិក្សាអំពីថាតើមូលនិធិទឹកប្រាក់១លានដុល្លាររបស់ស្មាត សម្រាប់ការប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩ ត្រូវបានយកទៅប្រើប្រាស់យ៉ាងណាខ្លះ ដើម្បីទប់ស្កាត់ការរាតត្បាតនៃវីរុសនេះ។ លោកវេជ្ជបណ្ឌិត អេរ៉ីក ខាលសិន (Dr. Erik Karlsson) អនុប្រធានផ្នែកវីរុសសាស្ត្រនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានថ្លែងអំណរគុណដល់ក្រុមហ៊ុន...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអង្គារនេះបានឲ្យដឹងថា ប្រធានាធីបតីថ្មីលោក Joe Biden នៅសប្តាហ៍នេះបានធ្វើការ ចោទប្រកាន់ទៅលើ ក្រសួងការពារជាតិអាមេរិកថា បានព្យាយាមក្នុងការរារាំងដល់ ដំណើរការផ្តល់ព័ត៌មានចាំបាច់ នៃជំហានផ្ទេរអំណាច រដ្ឋាភិបាលចាស់ជូនរដ្ឋាភិបាលថ្មី។ លោក Biden ក៏បានអះអាងទៀតដែរថា ភ្នាក់ងាររដ្ឋជាច្រើនដែលពាក់ព័ន្ធ ទៅនឹងវិស័យសន្តិសុខជាតិ បានទទួលរងនូវការខូចខាតយ៉ាងដំណំ ក្រោមរដ្ឋបាលគ្រប់គ្រងរបស់លោក Donald...
រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែធ្នូ ឆ្នំា២០២០ថា ក្រុមការពារជនស៊ីវិល បានប្រកាសកាលពីថ្ងៃអង្គារថា មនុស្ស ៤នាក់បានស្លាប់ បន្ទាប់ពីមានករណីធ្លាក់ យន្តហោះធុនតូចចំនួន ១គ្រឿង នៅក្នុងតំបន់ជនបទ នៅក្នុងតំបន់ភាគកណ្តាលនៃរដ្ឋ Parana នៅភាគខាងត្បូងប្រទេសប្រេស៊ីល ។ ក្រុមអាជ្ញាធរបានឲ្យដឹងថា យន្តហោះបានធ្លាក់ចូលក្នុងទន្លេនៅចន្លោះក្រុង Roncador និងក្រុង Mato...
ភ្នំពេញ៖ ផ្ដើមចេញពីការជជែកមិនត្រូវរ៉ូវគ្នា រឿងគ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួច នាយរងការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឈ្មោះ រ៉េត ស៊ីនេត មានអាយុ៤០ឆ្នាំ ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារជាច្រើនគ្រាប់ បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម យ៉ាងអាណោចអាធ័ម ។ ហេតុការណ៍បាញ់ប្រហារនេះ បានបង្កការភ្ញាក់ផ្អើល កាលពីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ តាមបណ្តោយមហាវិថីសហព័ទ្ធរុស្ស៊ី មុខអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ...
សេអ៊ូល៖ ក្រុមហ៊ុនជីវបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក បានព្រមព្រៀងផ្គត់ផ្គង់វ៉ាក់សាំងការពារមេរោគថ្មីកូវីដ-១៩ ដល់មនុស្ស ២០ លាននាក់ទៅប្រទេសកូរ៉េខាងត្បូង ដែលចាប់ផ្តើមនៅត្រីមាសទី២ ឆ្នាំក្រោយ។ យោងតាមការិយាល័យ ប្រធានាធិបតីកូរ៉េខាងត្បូង បានឱ្យដឹងថា កិច្ចព្រមព្រៀងត្រូវបានធ្វើឡើង នៅក្នុងខ្សែអាត់វីដេអូ រវាងប្រធានាធិបតីលោក មូន ជេអ៊ីន និងនាយកប្រតិបត្តិក្រុមហ៊ុន Moderna លោក Stephane Bancel ដែលបានធ្វើឡើងកាលពីថ្ងៃច័ន្ទ។...
ភ្នំពេញ ៖ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ក្រុមអ្នកដែលតវ៉ាពាក់ព័ន្ធការចាប់សត្វ ស្វាចេញពីបរិវេណប្រាសាទបាយ័ន ជាក្រុម រកលុយតាម Youtube ដោយកេងប្រវ័ញ្ចរូបភាពសត្វស្វា តាមរយៈការឲ្យចំណី ហើយថតជាវីដេអូបង្ហោះ។ យោងតាមការចេញផ្សាយ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)។ ការចាប់ស្វាកាចៗមួយចំនួននៅបរិវេណប្រសាទបាយ័ន ដើម្បីយកទៅព្រលែង នៅក្នុងព្រៃក្រៅឧទ្យានអង្គរ ដើម្បីបញ្ចៀស...
ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកាសជ្រើសរើសនិស្សិត ឱ្យចូលសិក្សាថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ, សិក្សាជាមួយសាស្រ្តាចារ្យបណ្ឌិតជាតិនិងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់។ ទទួលពាក្យចូលសិក្សា ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១។ សម្រាប់អ្នកចុះឈ្មោះមុន១០០នាក់ នឹងបញ្ចុះតម្លៃ...
បរទេស៖ យោងតាមការស្រាវជ្រាវមួយ ដែលត្រូវបានធ្វើឡើងដោយ មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺឆ្លងរបស់ចិន CDC បានបង្ហាញថា ពលរដ្ឋនៃទីក្រុងវូហាន ប្រមាណជាកន្លះលាននាក់ការពិត គឺអាចឆ្លងកូវីដ១៩ពោល គឺមានទំហំលើស១០នៃតួលេខ ដែលបាន បង្ហាញដោយសា លាក្រុងវូហាន ដែលមានត្រឹមតែ ៥០ ៣៥៤នាក់។ គំរូស្នាមប្រមាណជា៣ ៤០០០នាក់ ដែលត្រូវបាន CDC ប្រមូលមកធ្វើការ សិក្សាដោយពួកគេ មានប្រភពភាគច្រើនមក ទីក្រុងវូហាន និងខេត្ត មួយចំនួនទៀត ដូចជាហ៊ូបេ និងក៏ដូចជាទីក្រុងប៉េកាំង ក្វាងចូវ ជីងស៊ូ ស៊ីឈាន់ លីនីង និងសៀងហៃ ផង។ លទ្ធផល នៃការស្រាវជ្រាវ ទាំងនេះត្រូវបានធ្វើការប្រកាសដោយ CDC នៅលើបណ្តាញសង្គម របស់ខ្លួនកាលពីថ្ងៃចន្ទម្សិលមិញប៉ុន្តែមិនបានបញ្ជាក់ ទេថាតើការសិក្សា ស្រាវជ្រាវនេះ ត្រូវបានធ្វើឡើងដោយឆ្លងកាត់ការស្រាវជ្រាវ បែបអ្នកជំនាញឬ academic journals នោះឬយ៉ាងនោះឡើយ៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ យោធាសហរដ្ឋអាមេរិក នាពេលថ្មីៗនេះ បានចាប់ផ្តើមដំណើរការ ចាក់ថ្នាំវ៉ាក់សាំង កូវីដ១៩ ជុំដំបូង នៅក្នុងប្រទេសជប៉ុនដោយធ្វើបុគ្គលិក សុខាភិបាលជួរមុខឲ្យជាអាទិភាព នេះបើតាមសេចក្តី រាយការណ៍មួយ ចេញផ្សាយនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។ លោកអនុសេនីយ៍ទោស Stuart Thrift បានធ្វើការបញ្ជាក់ប្រាប់សារព័ត៌មានថា ចាក់ថ្នាំវ៉ាក់សាំងនោះ បានចាប់ផ្តើមនាថ្ងៃចន្ទ នៅមូលដ្ឋានកងទ័ពអាកាស Yokota ហើយនៅក្នុងអំឡុងព្រឹត្តិការណ៍ FaceBook Live នាថ្ងៃអង្គារនេះ កងកម្លាំងអាមេរិក ប្រចាំនៅប្រទេសជប៉ុន កាលពីសប្ដាហ៍មុន បានទទួលថ្នាំវ៉ាក់សាំង ប្រមាណ៨.០០០ដូស។ គួរបញ្ជាក់ថា នាយឧត្តមសេនីយ៍ កងទ័ពអាមេរិក លោក Gustave Perna បានមានប្រសាសន៍ ប្រាប់កាលពីសប្ដាហ៍មុនថារដ្ឋាភិបាលសហរដ្ឋអាមេរិក និងដៃគូរបស់ខ្លួន នឹងចែកចាយថ្នាំវ៉ាក់សាំង Pfizer Inc ចំនួន៤,៦៧លានដូស និងថ្នាំវ៉ាក់សាំង របស់ក្រុមហ៊ុន Moderna៕
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា តំណក់ប្រេងដំបូងក្នុង ប្រវត្តិសាស្ត្ររបស់កម្ពុជានាពេលនេះ នឹងក្លាយជាធនធានដ៏មានតម្លៃ ដើម្បីបម្រើដល់ការអភិវឌ្ឍ កសាងជាតិ និងលើក តម្កើងជីវភាពប្រជាពលរដ្ឋ។ តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ សម្ដេច ស ខេង នៅយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ បានសរសេរ ថា «ខ្ញុំព្រះករុណា ខ្ញុំ តាងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ កងកម្លាំងនគរបាល ជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារ គ្រប់លំដាប់ថ្នាក់ទូទាំងប្រទេស ពិតមានសេចក្តីរំភើបឥតឧបមា និងចូលរួមអបអរសាទរជាមួយ ប្រជាពលរដ្ឋទូទាំងប្រទេស ចំពោះសមិទ្ធិផលដំណក់ប្រេងលើកដំបូងបំផុត ក្នុងប្រវត្តិសាស្ត្រជាងពីរពាន់ឆ្នាំ នៃដែនដីសុវណ្ណភូមិរបស់យើង»។ សម្ដេចបន្ដថា ដូចដែលសម្ដេចតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ហើយថា នេះជាការចាប់ផ្ដើមមួយជំហានដំបូងដ៏សំខាន់សម្រាប់ប្រទេសកម្ពុជា ឈានឆ្ពោះទៅបង្កើតបាននូវសមត្ថភាពជាតិ និងខឿនឧស្សាហកម្មប្រេងកាត ឧស្ម័ន និងថាមពល។ សម្ដេច បានបញ្ជាក់យ៉ាងដូច្នេះថា «ដំណក់ប្រេងដំបូងក្នុងប្រវត្តិសាស្ត្រនេះ ធ្វើឲ្យយើងមានក្តីសង្ឃឹមថានឹងក្លាយជាធន ធានដ៏មានតម្លៃដើម្បីបម្រើដល់ការអភិវឌ្ឃ ការកសាងជាតិ និងលើកតម្កើងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ»។ សូមរំលឹកថា ដំណក់ប្រេងលើកដំបូងរបស់កម្ពុជា នឹងចាប់ផ្តើមផលិតចេញពីអណ្តូងប្រេងទី១ ឈ្មោះ A-0ID នៃ ផ្លាតហ្វម A នៅក្នុងប្លុកនៃឈូងសមុទ្រកម្ពុជា នៅថ្ងៃទី២៩ធ្នូ ឆ្នាំ២០២០ តទៅ៕
ភ្នំពេញ ៖ នាឱកាសឆ្លងឆ្នាំសកល ២០២០ ឆ្លងចូល ២០២១ ក្រសួងទេសចរណ៍ បានធ្វើការណែនាំដល់មន្ទីរទេសចរណ៍ រាជធានី-ខេត្តបន្តអនុវត្តឲ្យបានយ៉ាងខ្ជាប់ខ្ជួន និងម៉ឺងម៉ាត់នូវវិធានការក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេស ចរណ៍ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។ យោងតាមសារាចរណែនាំរបស់ ក្រសួងទេចរណ៍ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា ដើម្បីត្រៀមលក្ខណៈ ស្វាគមន៍ភ្ញៀវទេសចរ នាឱកាសឆ្លងឆ្នាំសកល ២០២០ ឆ្លងចូល ២០២១ និងស្របពេលព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ត្រូវបានបិទបញ្ចប់ក្រសួងទេសចរណ៍ បានធ្វើការណែនាំដល់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ដូចខាងក្រោម ៖ ទី១-បន្តជំរុញការអនុវត្តឲ្យបានយ៉ាងខ្ជាប់ខ្ជួន និងម៉ឺងម៉ាត់នូវវិធានការទាំងឡាយដែលបានដាក់ចេញដោយ ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍របស់ក្រសួងទេសចរណ៍ ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ពិសេសការត្រួតពិនិត្យកម្តៅ ពាក់ម៉ាស លាងដៃ និងបាញ់អាកុលសម្លាប់មេរោគ ឲ្យបានជាប្រចាំនៅគ្រប់គោល ដៅទេសចរណ៍ទាំងអស់។ ទី២-បង្កើនការគ្រប់គ្រងគ្រប់គោលដៅទេសចរណ៍ទាំងអស់ឲ្យបានល្អប្រសើរ ពិសេសការកំណត់សមត្ថភាពផ្ទុកអតិបរមា(Carrying Capacity)។ រាល់ការជួបជុំជាក្រុមនៅតាមកន្លែងលំហែកម្សាន្ត ឬនៅក្នុងភោជនីយដ្ឋាន ត្រូវរក្សាគម្លាតសុវត្ថិភាពឲ្យបានត្រឹមត្រូវ (យ៉ាងតិច ១ ម៉ែត្រកន្លះពីគ្នា) និងត្រូវកត់ត្រាព័ត៌មានភ្ញៀវទេសចរឲ្យបានហ្មត់ចត់ (ឈ្មោះ លេខទូរស័ព្ទ និងអាសយដ្ឋាន)។ ទី៣-បន្តសហការជាមួយរដ្ឋបាលរាជធានី-ខេត្ត ក្នុងការពង្រឹងគុណភាពសេវាទេសចរណ៍ ថែរក្សាអនាម័យបរិស្ថាន និងរក្សាតម្លៃផលិតផលឲ្យបានសមរម្យ។ និងទី៤-បន្តចុះតាមគោលដៅទេសចរណ៍សំខាន់ៗ ដើម្បីបញ្ជ្រាបការយល់ដឹងជាសាធារណៈដល់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋអំពីហានិភ័យ និងវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩៕
ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងស្វាមី បណ្ឌិត អ៊ុម រម្យណី នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ព្រមទាំងក្រុមគ្រួសារទាំងអស់អបអរសាទរចំពោះសមិទ្ធផលថ្មី ក្រោមកណ្តាប់ដៃដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា គឺតំណក់ប្រេងដំបូងជាប្រវត្តិសាស្ត្រសម្រាប់កម្ពុជា ។ បន្ថែមពីលើនេះលោកស្រីក៏លើកពីការជោគជ័យបន្ថែមទៀតលេីការទប់ស្កាត់ និងគ្រប់គ្រងបានទាន់ពេលវេលានូវ...
ភ្នំពេញ ៖ តាំងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ កងកម្លាំងនគរបាល ជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារ គ្រប់លំដាប់ថ្នាក់ ទូទាំងប្រទេស សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអបអរសាទរជាមួយប្រជាពលរដ្ឋទូទាំងប្រទេស ចំពោះសមិទ្ធផលតំណក់ប្រេងជាលើកដំបូងក្នុងប្រវត្តិសាស្ត្រជាងពីរពាន់ឆ្នាំ នៃដែនដីសុវណ្ណភូមិរបស់កម្ពុជា ។ នេះបើតាមហ្វេសប៊ុក សម្តេច ស ខេង។ សម្តេច...
ភ្នំពេញ ៖ ក្រោមចលនាសង្គមរាស្រ្តនិយម ដែលមាន ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ បានបន្សល់ទុកទុនបម្រុងអន្តរជាតិជាមាសចំនួន ១២តោន ៤០០គីឡូ ជាកេរមរតកតម្កល់ទុកនៅប្រទេសស្វីស នៅក្នុងសម័យសង្គមរាស្រ្តនិយម។ នេះបើតាមប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន...
សម្ដេចស ខេង ផ្ញើសារជូនពរកងកម្លាំងនគរ បាលជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនា គារគ្រប់លំដាប់ថ្នាក់ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក មានរៀបចំពិធីប្រគល់ និងទទួលអំណោយពីឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសមាគមមូលនិធិ សម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ជូនដល់បញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ។ ក្នុងនាមកងទ័ពជើងគោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក...
សាន់ហ្វ្រាន់ស៊ីស្កូ៖ ឥឡូវវ៉ាក់សាំងការពារមេរោគ កំពុងចាប់ផ្តើមចាប់ផ្តើមនៅសហរដ្ឋអាមេរិក និងនៅបរទេស មនុស្សជាច្រើនអាចនឹងកំពុងគិតអំពីថ្ងៃដែលពួកគេអាចធ្វើដំណើរ ដើរទិញឥវ៉ាន់ និងទៅមើលកុនម្តងទៀតបាន ប៉ុន្តែដើម្បីធ្វើសកម្មភាពទាំងនោះ អ្នកអាចត្រូវការអ្វីមួយបន្ថែមលើវ៉ាក់សាំង នោះគឺពាក្យសុំលិខិតឆ្លងដែនវ៉ាក់សាំង។ ក្រុមហ៊ុន និងក្រុមបច្ចេកវិទ្យាមួយចំនួន បានចាប់ផ្តើមបង្កើតកម្មវិធីស្មាតហ្វូន ឬប្រព័ន្ធសម្រាប់បុគ្គលម្នាក់ៗដើម្បីបញ្ចូលព័ត៌មានលំអិតនៃការធ្វើតេស្ត និងការចាក់វ៉ាក់សាំង Covid-19 របស់ពួកគេ ដោយបង្កើតនូវអត្តសញ្ញាណឌីជីថល ដែលអាចត្រូវបានបង្ហាញ ដើម្បីចូលទៅកាន់កន្លែងប្រគុំតន្រ្តី រោងកុន រោងភាពយន្តការិយាល័យ...
បរទេស៖ ក្រុមហ៊ុនឱសថ Celltrion របស់ប្រទេសកូរ៉េខាងត្បូង រំពឹងថា នឹងចាប់ផ្តើមការព្យាបាលជំងឺកូវីដ១៩ នៅដើមខែក្រោយ ដោយនេះបានបង្កើនក្តីសង្ឃឹមថា វានឹងអាចប្រយុទ្ធប្រឆាំងនឹងវីរុសថ្មីដែល កំពុងបង្កការភ័យខ្លាច ដោយសារតែការឆ្លងខ្ពស់។ យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមក្រុមហ៊ុន ថា ខ្លួនបានដាក់ពាក្យសុំការយល់ព្រមតាមលក្ខខណ្ឌសម្រាប់ការព្យាបាលដោយប្រើ CT-P59 របស់ខ្លួនទៅក្រសួងសុវត្ថិភាពចំណីអាហារនិងឱសថ។...
បរទេស៖ នាយករដ្ឋមន្រ្តីវៀតណាម លោក ង្វៀន ស៊ុនហ្វុក បានអំពាវនាវឱ្យប្រជាជន រាយការណ៍ចំពោះអ្នកណាម្នាក់ដែល ពួកគេរកឃើញថាចូល ប្រទេសវៀតណាមដោយខុសច្បាប់ ដោយព្រមានថា ពួកគេ គឺជាប្រភពសក្តានុពលនៃ ការឆ្លងមេរោគ Covid-19 ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា...
បរទេស៖ គណៈរដ្ឋមន្រ្តីថៃ នៅថ្ងៃអង្គារបានអនុម័តថ្ងៃឈប់សម្រាកពិសេសចំនួន ៨ថ្ងៃ សម្រាប់ឆ្នាំក្រោយ រួមទាំងវិស្សមកាលក្នុងតំបន់ដើម្បីជំរុញទេសចរណ៍។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា អ្នកនាំពាក្យរងរបស់រដ្ឋាភិបាលលោក Traisuree Taisaranakul បាននិយាយថា ថ្ងៃទី ១២ ខែកុម្ភៈ (ថ្ងៃសុក្រ) នឹងជាថ្ងៃឈប់សម្រាកសម្រាប់បុណ្យចូលឆ្នាំថ្មី...
(ភ្នំពេញ) ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២០៖ វ៉ាវ…ថាមែនៗ…! នេះពិតជាស្មាតហ្វូនត្រកូលស៊េរី A ដែលស្ថិតក្នុងដួងចិត្ត និងឆក់យកបេះដូង អតិថិជនដែលនិយមប្រើប្រាស់ស្មាតហ្វូននៅចុងឆ្នាំ 2020 និងដើមឆ្នាំថ្មី 2021 នេះពិតមែន…! សូមស្វាគមន៍តួឯកស៊េរី A ថ្មីនៃយុគសម័យបច្ចេកវិទ្យាស្មាតហ្វូន Samsung Galaxy A12!...
ភ្នំពេញ៖ ក្រុមកម្ពុជា បានយកឈ្នះលើក្រុមចំនួន៧ ដែលមកពីទូទាំងតំបន់ ហើយបានក្លាយជា ក្រុមជើងឯក ក្នុងការប្រកួតហ្គេមeSports ដ៏ធំបំផុតមួយ ប្រចាំតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍។ នេះគឺជាលើកទីមួយហើយ ដែលក្រុមកម្ពុជា ទទួលបានជ័យជម្នះលើការប្រកួតហ្គេម eSports លើឆាកអន្តរជាតិ។ ក្រុមកម្ពុជា HMB eSports បានយកឈ្នះលើក្រុមម៉ាឡេស៊ី ក្រុមស្រីឡាំងកា ក្រុមបង់ក្លាដេស និងក្រុមឥណ្ឌូនេស៊ី ហើយបានឈ្នះរង្វាន់ ជាទឹកប្រាក់ ចំនួន១ម៉ឺន៥ពាន់ដុល្លារសហរដ្ឋអាមេរិក ពីការប្រកួតវគ្គផ្ដាច់ព្រ័ត្រ នៃ Axiata Game Hero 2020 ជាការប្រកួតហ្គេម eSports ដ៏ធំបំផុតមួយ ប្រចាំតំបន់។ ហ្គេមដែលបានប្រកួត មានឈ្មោះថា Free Fire ជាហ្គេមបាញ់ប្រហារ ដែលផលិតនិងរៀបចំ ក្នុងភាពជាដៃគូរវាង Garena, Techninier និង Axiata Group ព្រមទាំងក្រុមហ៊ុន Smart Axiata ផងដែរ ដែលជាប្រតិបត្តិករ ទូរគមនាគមន៍ ឈានមុខគេនៅកម្ពុជា។ នៅវគ្គផ្ដាច់ព្រ័ត្រ (Grand Final) ក្រុម HMB eSports បានឆ្លងកាត់ ការប្រកួតដ៏លំបាកមួយ ប៉ុន្តែនៅទីបំផុត សមាជិកទាំង៤នាក់របស់ក្រុម ក៏អាចយកឈ្នះការប្រកួតដោយប្រើយុទ្ធសាស្ត្រនិងជំនាញ ដ៏ពូកែរបស់ពួកគេ។ បេក្ខជន HMB Boy Loy ដែលមកពីក្រុមជ័យលាភី បានលើកឡើងថា៖ “ខ្ញុំពិតជាសប្បាយចិត្តមែនទែន ដែលឈ្នះការប្រកួតនេះ។ ខ្ញុំស្ទើរតែមិនជឿសោះថា ក្រុម HMB eSports របស់កម្ពុជា អាចគ្រងដំណែងជើងឯក ក្នុងការប្រកួតនេះ។” បេក្ខជន HMB Girl...
បរទេស៖ នៅថ្ងៃអង្គារ រដ្ឋាភិបាលថៃបានកត់ត្រា ករណីឆ្លងថ្មីវីរុសកូវីដ១៩ចំនួន ១៥៥នាក់ ក្នុងនោះ មានអ្នកឆ្លងក្នុងសហគមន៍ចំនួន ១៣៤នាក់, ជនចំណាកស្រុកចំនួន ១១ នាក់ និង អ្នកមកពីបរទេសកំពុងធ្វើចត្តាឡីស័កចំនួន ១០ ដែលបាននាំឱ្យអ្នកឆ្លងវីរុស ក្នុងប្រទេសថៃសរុបកើនដល់ ៦៤៤០នាក់ និងអ្នកស្លាប់បានកើនឡើងដល់ ៦១ នាក់។ យោងតាមសារព័ត៌មាន Bangkok...
ភ្នំពេញ ៖ អគ្គិសនីស្វាយរៀង បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារ ជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីស្វាយរៀង នៅថ្ងៃទី៣០ និង ៣១ ខែធ្នូ ឆ្នាំ២០២០ នៅតំបន់មួយចំនួនទៅតាមពេលវេលា និង ទីកន្លែងដូចសេចក្តីជូនដំណឹង លម្អិតខាងក្រោម ។អគ្គិសនីស្វាយរៀង បានបញ្ជាក់ថា ទោះជាមានការខិតខំថែរក្សា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ GuruFocus នៅថ្ងៃអង្គារនេះបានឲ្យដឹងថា ប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន Moderna Inc លោក Stephane Bancel ទើបតែបានដាក់លក់ដាច់ភាគហ៊ុន របស់លោកប្រមាណជា ១៩០០០។ ប្រភពដដែលបានសរសេរទៀតថា ហ៊ុនរបស់ក្រុមហ៊ុន Moderna Inc(MRNA) គិតត្រឹមថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០នេះមានតម្លៃ ប្រមាណជា ១២៣,១៦ដុល្លារ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានឲ្យដឹងថា ដំណក់ប្រេងលើកដំបូង របស់កម្ពុជា ដែលដំណើរការនាពេលនេះ ក៏មានសមទ្ធិផល ឬគុណសម្បត្តិមួយផ្នែកធំរបស់ សម្តេចវិបុលបញ្ញា សុខ អាន ផងដែរ ទោះបីសម្តេច សុខ អាន បានទទួលមរណៈភាពជាច្រើនក៏ដោយ។ ក្នុងពិធីថ្លែងសារពិសេស...
បរទេស៖ យោងតាមការចេញផ្សាយរបស់ CNA កាលពីថ្ងៃចន្ទម្សិលមិញនេះ បានឲ្យដឹងថា ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterto បានចុះហត្ថលេខាទៅលើកញ្ចប់ប្រាក់ប្រមាណជា ៩៣,៧ពាន់លានដុល្លារ សម្រាប់រដ្ឋាភិបាលប្រើប្រាស់ នៅឆ្នាំក្រោយ។ វាត្រូវបានគេមើលឃើញថា ជាកញ្ចប់ថវិកាដ៏ច្រើនបំផុត របស់ប្រទេសដោយមានរួមបញ្ចូលទាំង ការថវិកាសម្រាប់ចំណាយទៅលើ ការទីញយកវ៉ាក់សាំងការពារកូវីដ កញ្ចប់ថវិកាសម្រាប់ការងើបឡើងវិញនៃសេដ្ឋកិច្ចព្រមទាំង ជំនួយទៅដល់អាជីវកម្មតូចធំ នៅក្នុងប្រទេសផងដែរ។ គួរឲ្យដឹងទៀតដែរថា កញ្ចប់ថវិកានេះមានទំហំធំជាង...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ប្រកាសក្នុងឱកាសបិទបញ្ចប់ព្រឹត្តិការណ៍ សហគមន៍២៨ វិច្ឆិកា ថា គិតត្រឹមម៉ោង២រសៀល ថ្ងៃទី២៨ ធ្នូ ឆ្នាំ២០២០ រាជរដ្ឋាភិបាលបានទទួលថវិកា ៥៣ ៦៧៩ ៧១៤ដុល្លារ និង៩ ៩៣៥ ៤៨៨ ៥០០រៀល...