វ៉ាស៊ីនតោន៖ តាមការលើកឡើង របស់លោក Stephen Biegun បានឲ្យដឹងថា សហរដ្ឋអាមេរិក ពិតជាចង់ធ្វើឱ្យ កិច្ចពិភាក្សាជាបន្តរបស់ខ្លួនជាផ្លូវការ ជាមួយបណ្តាប្រទេស ក្នុងតំបន់ឥណ្ឌូ – ប៉ាស៊ីហ្វិក ប៉ុន្តែក៏ពង្រីកវាផងដែរ ដើម្បីរួមបញ្ចូលតំបន់ផ្សេងទៀត ដែលមានផលប្រយោជន៍រួម ដូចជាកូរ៉េខាងត្បូង ដើម្បីដាក់ចេញនូវអ្វី ដែលជារចនាសម្ព័ន្ធពហុភាគី ដ៏រឹងមាំដំបូងគេនៅក្នុងតំបន់។ អនុរដ្ឋលេខាធិការលោក Stephen...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានណែនាំឲ្យរដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ អនុវត្តវិធានការ ទៅតាមការណែនាំ របស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវី១៩ រលកទី២ ខណ:ដែលក្រសួងអប់រំ យុវជននិងកីឡា រៀបចំបើកឲ្យដំណើរការ សិស្សចូលរៀនវិញនៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ ២០២០ខាងមុខនេះ ។...
ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ថា សាកលវិទ្យាល័យ Johns Hopkins University បានឲ្យដឹងថា សរុបអ្នកឆ្លងជំងឺកូវីដ១៩ នៅសហរដ្ឋអាមេរិក បានកើនឡើងលើសពី ៦លាននាក់ គិតត្រឹមថ្ងៃចន្ទ ។ សាកលវិទ្យាល័យបានឲ្យដឹងថា សហរដ្ឋអាមេរិក បានរាប់ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ បានកើនឡើងដល់៦.០០២.៦១៥នាក់ ជាមួយគ្នានេះដែរ ចំនួនអ្នកស្លាប់...
ភ្នំពេញ៖ ក្នុងពិធីសម្ពោ រូបសំណាក់ “ស្ត្រីកំពុងអង្គុយឱបកូន” ក្នុងមជ្ឈមណ្ឌល ប្រល័យពូជសាសន៍ ជើងឯក នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០នេះ លោក ឃួង ស្រេង បានធ្វើការអំពាវ ដល់ប្រជាពលរដ្ឋទាំងអស់ រួមគ្នាទប់ស្កាត់ បដិវត្តន៍ពណ៌ ការបម្រើមនោគមន៍វិទ្យាបរទេស និងប្រឆាំង រាល់ការជ្រៀតជ្រែក ពីសំណាក់កងកម្លាំងអមិត្ត ទាញឲ្យសង្គមជាតិ...
សេអ៊ូល ៖ ក្រសួងការបរទេស បាននិយាយនៅថ្ងៃអង្គារនេះថា ខ្លួនកំពុងស្នើសុំដំឡើងចំនួន ៣,៦ ភាគរយសម្រាប់ថវិកា នៅឆ្នាំក្រោយ ដោយផ្តោតលើការពង្រឹង សមត្ថភាពឌីជីថល សម្រាប់ការទូត ដែលមិនប្រឈមមុខ និងកិច្ចសហប្រតិបត្តិការ ជាមួយសហរដ្ឋអាមេរិក និងចិន។ ក្រសួងបានស្នើថវិកា ចំនួន ២,៨៤ ពាន់ពាន់លានវ៉ុន (២,៣៩ ពាន់លានដុល្លារ) សម្រាប់ថវិកាឆ្នាំ...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានធ្វើការណែនាំដល់ រដ្ឋបាលរាជធានី-ខេត្ត ត្រូវដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្ដល់សេវា នៅក្នុងអង្គភាពច្រក ចេញ-ចូល តែមួយ ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ នេះតទៅ។ យោងតាមលិខិតជម្រាបជូនដល់ អភិបាល រាជធានី-ខេត្ត ចេញផ្សាយនាពេលថ្មីៗនេះ បានឲ្យដឹងថា ដើម្បីធ្វើទំនើបកម្មការផ្ដល់សេវារដ្ឋបាល នៅតាមអង្គភាពច្រកចេញ-ចូល រាជធានី-ខេត្ត...
សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ថា ប្រទេសប្រេស៊ីល បានរាយការណ៍ឲ្យដឹងនៅថ្ងៃចន្ទនេះថា មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩កើនឡើងលើសពី១២១.០០០នាក់ បន្ទាប់ពីមានអ្នកស្លាប់បន្ថែមទៀតចំនួន៥៥៣នាក់ ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យតួលេខនៃអ្នកស្លាប់សរុបកើនដល់១២១.៣៨១នាក់ ។ ក្រសួងសុខាភិបាលបានឲ្យដឹងថា ក្នុងអំឡុងពេលដូចគ្នា២៤ម៉ោង ការធ្វើតេស្តបានរកឃើញថា មានករណីឆ្លងជំងឺថ្មីចំនួន៤៥.៩៦១នាក់ ដែលនាំឲ្យចំនួន អ្នកឆ្លងជំងឺសរុបកើនឡើងដល់៣.៩០៨.២៧២នាក់ ។ គួរឲ្យកត់សម្គាល់ជាវិជ្ជមាន ប្រទេសប្រេស៊ីល ត្រូវបានគេមើលឃើញថា...
បរទេស៖ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានចាប់ផ្តើមណែនាំការរឹតត្បិតប្រឆាំងនឹងក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនក្នុងឆ្នាំ ២០១៩ ដោយលើកឡើងពីការ លួចបច្ចេកវិទ្យា និងការប្រើកូដសម្ងាត់ដើម្បីទទួលបានព័ត៌មាន និងផ្តល់អំណាចឱ្យចិនអាចធ្វើចារកម្មទៅលើអ្នកប្រើប្រាស់បរទេស។ យ៉ាងណាក៏ដោយ ក្រុមហ៊ុនបានបដិសេធ យ៉ាងដាច់អហង្ការចំពោះការអះអាងនេះ ហើយបាននិយាយថា ខ្លួននឹងស្វាគមន៍រាល់ការត្រួតពិនិត្យ សន្តិសុខឯករាជ្យនៃផលិតផលរបស់ខ្លួន។ លោក Ren Zhengfei នាយកប្រតិបត្តិក្រុមហ៊ុន Huawei បាននិយាយថា ក្រុមហ៊ុន Huawei បានបង្កើនការវិនិយោគនៅក្នុងប្រទេសរុស្ស៊ីយ៉ាងខ្លាំង...
បរទេស៖ អ្នកនាំពាក្យរដ្ឋាភិបាលបាននិយាយកាលពីថ្ងៃចន្ទថា នាយករដ្ឋមន្រ្តីថៃ លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា បានពន្យារពេលការបង់ប្រាក់ លើកដំបូងសម្រាប់នាវាមុជទឹកពីរបន្ថែមទៀត ដែលទិញពីប្រទេសចិន ប៉ុន្តែផែនការលទ្ធកម្មនៅតែដដែល។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Anucha Burapachaisri បាននិយាយថា នាយករដ្ឋមន្រ្តី...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប្រភេទចាស់ មិនអាចប្រើប្រាស់សម្រាប់ការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ បានឡើយ ហើយការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ ត្រូវចាប់ផ្ដើមពីថ្ងៃទី១ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ នៅតាមសាលាឃុំ សង្កាត់ និងនៅតាមភូមិមួយចំនួន ក្នុងឃុំ សង្កាត់ ទូទាំងប្រទេស។...
បរទេស៖ មុននេះអភិបាលរដ្ឋ Wisconsin លោក Tony Evers បានសម្តែងការព្រួយបារម្ភអំពីដំណើរទស្សនកិច្ចរបស់លោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារនេះទៅទីក្រុង Kenosha ចំពេលមានកុបកម្មកំពុងបន្ត និងលោកអភិបាលក៏បានជំរុញឱ្យ លោកប្រធានាធិបតីពិចារណាឡើងវិញ នូវផែនការទស្សនកិច្ចរបស់លោកនេះ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃចន្ទនេះ បានឲ្យដឹងថាការហោះហើរថ្នាក់ពាណិជ្ជកម្ម លើកដំបូងពីប្រទេសអ៊ីស្រាអែលទៅកាន់ប្រទេសសហភាព អារ៉ាប់រួមបានចុះចតយ៉ាងជោគជ័យដែលជាជំហានដ៏សំខាន់មួយ ក្នុងការធ្វើឱ្យមានទំនាក់ទំនងធម្មតាឡើងវិញ បន្ទាប់ពីការប្រកាសអំពីកិច្ចព្រមព្រៀងសន្តិភាព។ ជើងហោះហើរ El Al airlines បានធ្វើដំណើររយៈ ពេលបីម៉ោងដោយមានផ្ទុកក្រុមគណៈប្រតិភូ មន្រ្តីអ៊ីស្រាអែលនិងសហរដ្ឋអាមេរិកផងដែរ។ការហោះហើរ ត្រូវបានអនុញ្ញាតឱ្យឆ្លងកាត់ដែនអាកាសអារ៉ាប់ប៊ីសាអូឌីតជាធម្មតា ត្រូវបានរារាំងដល់ចរាចរណ៍ផ្លូវអាកាសរបស់ប្រទេសអ៊ីស្រាអែល។ គួរឲ្យដឹងដែរថាសហភាពអារ៉ាប់រួមបាន ក្លាយជាប្រទេសអារ៉ាប់ទីបីនៅក្នុងតំបន់មជ្ឈឹមបូព៌ា ដែលបានទទួលស្គាល់ អ៊ីស្រាអែលចាប់តាំងពីវាត្រូវ...
ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គិតត្រឹមខែសីហា ឆ្នាំ២០២០ គម្រោងធ្វើឲ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ ៥ មានប្រវែងសរុបចំនួន ៣៦៦ គីឡូម៉ែត្រ សម្រេចបានប្រមាណ ៤២,៩៩% ហើយ ដោយឆ្លងកាត់ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងសាធារណការ នៅថ្ងៃទី១...
បរទេស៖ ក្រុមមន្ត្រីរដ្ឋាភិបាលនៅថ្ងៃចន្ទនេះ បាននិយាយថា យ៉ាងហោចណាស់មានក្រុមប្រយុទ្ធចំនួន ៤០ នាក់ដែលភាគច្រើនជាពួកសកម្មប្រយុទ្ធ ត្រូវបានសម្លាប់នៅទូទាំងប្រទេសអាហ្វហ្គានី ស្ថានក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។ ហេតុការណ៍អំពើហិង្សាបាញ់សម្លាប់គ្នានេះ គឺបានកើតឡើងនៅខណៈពេលដែលរដ្ឋាភិបាលអាហ្វហ្គានីស្ថាន បានជំរុញឱ្យមានកិច្ចចរចាជាមួយក្រុមតាលីបង់ ដើម្បីបញ្ចប់សង្រ្គាម។ អភិបាលស្រុក លោក Mahboubullah Sayedi បាននិយាយថានៅក្នុង រលកនៃការប៉ះទង្គិចគ្នាចុងក្រោយសកម្មប្រយុទ្ធ ៥ នាក់ត្រូវបានសម្លាប់នៅ...
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ អាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមប្រជុំស្តីពីការងារអនុវត្ត តួនាទី ភារកិច្ច របស់កងរាជអាវុធហត្ថ ប្រចាំខែសីហា និងទិសដៅការងារ ខែកញ្ញា ឆ្នាំ២០២០ របស់កងរាជអាវុធហត្ថ តាមរយៈ Video Conference។ ពិធីនេះដែរក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការដ្ឋាន...
តេអេរ៉ង់៖ មន្រ្តីធនាគារកណ្តាលអ៊ីរ៉ង់ (CBI) បានឲ្យដឹងថា CBI នឹងចាត់វិធានការតាមផ្លូវច្បាប់ ប្រឆាំងនឹងបណ្តឹង ដែលបានប្តឹងនៅក្នុងតុលាការ សហរដ្ឋអាមេរិក ដើម្បីរឹបអូសទ្រព្យសម្បត្តិ ១,៧ ពាន់លានដុល្លារអាមេរិក របស់អ៊ីរ៉ង់ដែលកាន់កាប់ ដោយអង្គភាពធនាគារ Clearstream របស់ Deutsche Borse ។ លោកស្រី Amir Hossein...
បរទេស៖ នៅសប្តាហ៍នេះប្រទេសឥណ្ឌា បានធ្វើការប្រកាសចោទប្រកាន់ ប្រទេសចិនថា បានរំលោភលើការឯកភាពគ្នា តាមព្រំដែនដែលបានព្រមព្រៀងគ្នា កាលពីក្នុងអំឡុងកិច្ចចរចា សន្តិភាពថ្មីៗកន្លងមកនេះ។ ឥណ្ឌាបាននិយាយថា កងទ័ពចិនបានអនុវត្តនូវ សកម្មភាពនិងចលនាយោធា ដែលរបៀបនៃបង្កហេតុដែលវា បានធ្វើឲ្យផ្លាស់ប្តូរស្ថានភាពនៅតំបន់ Ladakh ហើយក្នុងយ៉ាងហោចណាស់ ទាហានឥណ្ឌា ២០នាក់បានស្លាប់ នៅក្នុងការប៉ះទង្គិចគ្នាជាមួយកងទ័ពចិន នៅក្នុងតំបន់កាលពីខែមិថុនា។ រំលឹកដែរថាគ្រានោះ ប្រទេសចិនមិនបាននិយាយថា តើទាហានរបស់ខ្លួនក៏បាន...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃចន្ទនេះ បានឲ្យដឹងថាអតីតប្រធានាធិបតីឥណ្ឌាគឺលោក Pranab Mukherjee បានទទួលមរណភាព ហើយក្នុងអាយុ៨៤ ឆ្នាំនៅទីក្រុងញូវដែលី ។កូនប្រុសរបស់គាត់គឺលោក Abhijit Mukherjee បានបង្ហោះដំណឹងនេះនៅលើ Twitter ថា៖ជាដំណឹងដ៏សោកសៅដោយ ឪពុករបស់ខ្ញុំបានទទួលមរណភាពក្រោយ ការប្រឹងប្រែងរបស់វេជ្ជបណ្ឌិតនៃមន្ទីរពេទ្យ RR និងការបួងសួងពី ប្រជាជននៅទូទាំងប្រទេសឥណ្ឌា។ ខ្ញុំសូមអរគុណអ្នកទាំងអស់គ្នា។ គួរឲ្យដឹងដែរថាលោក Mukherjee...
បរទេស៖មន្ត្រីនាំពាក្យក្រសួងការបរទេសអាល្លឺម៉ង់ បាននិយាយថា ឯកអគ្គរដ្ឋទូតបេឡារុសប្រចាំនៅប្រទេស អាល្លឺម៉ង់ ទើបត្រូវបានកោះអញ្ជើញ មកក្រសួងការបរទេស នៅក្នុងទីក្រុងប៊ែកឡាំង ក្រោយពីអ្នកសារព័ត៌មានបរទេស ត្រូវបានគេឃុំខ្លួននៅក្នុងទីក្រុងមីនស្កិ៍។ ឯកអគ្គរដ្ឋទូតបេឡារុសប្រចាំនៅអាល្លឺម៉ង់ តាមសេចក្តីរាយាការណ៍ ត្រូវបានកោះអញ្ជើញឲ្យទៅក្រសួងការបរទេសអាល្លឺម៉ង់ នៅថ្ងៃចន្ទនេះ ហើយប្រទេសអាល្លឺម៉ង់ ក៏បានផ្អាកការចូលរួមក្នុងក្រុមប្រឹក្សាយុទ្ធសាស្ត្រអាល្លឺម៉ង់-បេឡារុសផងដែរ នេះបើតាមការឲ្យដឹងពីក្រសួងការបរទេសអាល្លឺម៉ង់។ គួរបញ្ជាក់ថា នៅព្រឹកថ្ងៃចន្ទនេះផងដែរ ប្រទេសលីទុយអានី ប្រទេសឡាតវី និងប្រទេសអេស្តនី ក៏ធ្វើការប្រកាសពីទណ្ឌកម្ម...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០នេះ បានរៀបចំកិច្ចប្រជុំអន្តរក្រសួងពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពីអន្តោប្រវេសន៍ថ្មី នៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព លោក អង្គ វង្ស វឌ្ឍនា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ដោយមានការចូលរួមពីលោក សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងភាគីពាក់ព័ន្ធមួយចំនួនទៀត។ នាឱកាសនោះ លោក...
បរទេស៖ មន្ត្រីនាំពាក្យសេតវិមានមួយរូបបាននិយាយថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានហៅលោក ស៊ិនហ្ស៊ូ អាបេ ថាជានាយករដ្ឋមន្ត្រីដ៏អស្ចារ្យ បំផុតនៅក្នុងប្រវត្តិសាស្ត្រជប៉ុន នៅក្នុងអំឡុងកិច្ចសន្ទនា គ្នាតាមទូរស័ព្ទមួយ រវាងមេដឹកនាំទាំងពីរ ក្រោយប៉ុន្មានថ្ងៃបន្ទាប់ពីលោកនាយករដ្ឋមន្ត្រីជប៉ុន បាននិយាយថា លោកនឹងលាឈប់ពីតំណែងដោយសារបញ្ហាសុខភាព។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Judd Deere ជាមន្ត្រីនាំពាក្យសេតវិមានបាននិយាយថា...
បរទេស៖ មន្ត្រីនាំពាក្យរដ្ឋាភិបាលជប៉ុនមួយរូប បាននិយាយនៅថ្ងៃចន្ទនេះថា នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ិនហ្ស៊ូ អាបេ បាននិយាយប្រាប់ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ថា ការពង្រឹងសម្ពន្ធភាពរបស់ប្រទេសទាំងពីរ នឹងត្រូវតែរក្សាទុក បើទោះជាពេលក្រោយការលាឈប់ពីតំណែងរបស់លោក អាបេ ក៏ដោយ។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងាសារព័ត៌មាន Us News...
ភ្នំពេញ ៖ ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ បានឲ្យដឹងថា រាជរដ្ឋាភិបាលថៃ បានប្រកាសបន្ដដាក់ប្រទេសក្នុងគ្រាអាសន្ន រយៈពេល១ខែ បន្ថែមទៀត ចាប់ពីថ្ងៃទី១ ដល់ទី៣០ ខែកញ្ញា ឆ្នាំ២០២០ ដើម្បីបន្ដទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងប្រទេសថៃ។ យោងតាមសេចក្ដីជូនដំណឹងរបស់ ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០...
ភ្នំពេញ៖ ក្រសួងសុខាភិបាល សូមគេារពជម្រាបជូនសាធារណជនទាំងអស់ ឲ្យបានជ្រាបថា៖ នាព្រឹកវេលាម៉ោង ០៧និង១៥នាទីនៃថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានទទួលព័ត៌មានអំពី មានហេតុការណ៌ករណី សង្ស័យជំងឺគ្រុនផ្ដាសាយធំ ជាច្រេីន នាក់ បានកើតឡើង លើក្រុមអ្នកកំពុងជាប់ក្នុងមណ្ឌលឃុំឃាំង នៃពន្ធធនាគារខេត្តព្រះវិហារ។ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល...
ភ្នំពេញ ៖ ទីបំផុតសមត្ថកិច្ច បានឃាត់ខ្លួនកូនប្រុស លោកឧកញ៉ា ញឹក ផន ហៅតាកៅ ដែលទាញកាំភ្លើង AK47 គំរាមប្រជាពលរដ្ឋ កាលពីម្សិលមិញ។ យោងតាមគេហេទំព័រហ្វេសប៊ុក របស់ស្នងការដ្ឋាននគរ បាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាកម្លាំងជំនាញ និង លោកអធិការនគរបាលស្រុកទឹកផុស ចុះទៅកន្លែងកើតហេតុ...
ភ្នំពេញ៖ គិតត្រឹមរយៈពេល ៨ខែ ឆ្នាំ២០២០នេះ កម្ពុជាបាននាំចេញអង្ករ បានចំនួន ៤៤៨ ២០៣តោន មានការកើនឡើងចំនួន១០៦ ១០៨តោន (+៣១,០៤%) ច្រើនជាងបរិមាណ នាំចេញក្នុងរយ:ពេល៨ខែ ឆ្នាំ២០១៩ ដែលមានចំនួន៣៤២០៤៥តោន ។ យោងតាមរបាយការណ៍ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៣១ ខែសីហា...
បរទេស៖ ប្រទេសឥណ្ឌានិងចិន ស្ថិតក្នុងជម្លោះព្រំដែន តាមបណ្តោយបន្ទាត់ ត្រួតពិនិត្យប្រវែង ៤.០៥៧ គីឡូម៉ែត្រនៃការគ្រប់គ្រងជាក់ស្តែង ចាប់តាំងពីខែមេសា។ ការប្រឈមមុខដាក់គ្នា យ៉ាងឃោរឃៅរវាងកងទ័ព នៃប្រទេសជិតខាងនៅ Pangong Tso នៅថ្ងៃទី ១៥ ខែមិថុនា បានធ្វើឱ្យទាហានកងទ័ពឥណ្ឌាចំនួន ២០ នាក់បានស្លាប់ និងមានកិច្ចពិភាក្សាដកកងទ័ព ជាបន្តបន្ទាប់នៅកម្រិតការទូត និងយោធា...
ភ្នំពេញ៖ គ្រប់គ្នាសុទ្ធតែសម្តែងការ សោកស្តាយចំពោះ ការឆេះផ្សារណាត់កាលពីពេលថ្មីៗនេះ ប៉ុន្តែតើបងប្អូនដឹងទេថា ផ្សារណាត់នេះមាន ប្រវត្តិយ៉ាងម៉េចខ្លះ? ឆ្លៀតពេលមិនទាន់ចូលនិទ្រ្ទា តាមរយៈគេហទំព័រហ្វេសប៊ុករបស់ខ្លួន លោក ម៉ៅ វុត្ថា (Mao Vutha) បានចែករំលែកជូនពីដំណើរ ដើមទងប្រវត្តិរបស់ផ្សារណាត់ដូចតទៅ៖ ផ្សារណាត់ខេត្តបាត់ដំបង មិនត្រឹមតែជាសំណង់បែប បេតិកភណ្ឌប្រវត្តិសាស្រ្ត របស់ខេត្តបាត់ដំបងតែប៉ុណ្ណោះទេ ប៉ុន្តែវាត្រូវបានចាត់ទុកថា ជាអលង្ការមួយនៃ...
ភ្នំពេញ៖ លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា ការធ្វើបច្ចុប្បន្នភាពរបាយការណ៍ ស្ថានភាពបរិស្ថានជាតិលើកទី៤ ត្រូវពឹងផ្អែកលើការផ្តល់ធាតុចូល ដើម្បីជាមូលដ្ឋានគ្រឹះ សម្រាប់គាំទ្រដល់ជំពូកនីមួយៗ នៃរបាយការណ៍។ ក្នុងពិធីពិគ្រោះយោបល់លើ សេចក្តីព្រាងរបាយការណ៍ស្ថានភាព បរិស្ថានជាតិលើកទី៤ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ លោក នេត្រ ភក្រ្តាបានថ្លែងថា...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដែលត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងមហាផ្ទៃ ចេញព្រះរាជក្រឹត្យ និងសេចក្តីប្រកាសដាក់ឲ្យ ចូលនិវត្តន៍នោះបានសម្រេច ប្រគល់សិទ្ធិដឹកនាំការងាររួម ជូនលោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការរងទទួលផែនការងារ នគរបាលព្រហ្មទណ្ឌចាប់ពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០។ យោងតាមលិខិតប្រគល់សិទ្ធិ របស់លោកឧត្តមសេនីយ៍ទោ អាត់...