នារដូវក្តៅក្នុងឆ្នាំ១៨៩៧ ភាពតានតឹងនៅក្នុងតំបន់មួយ នៃប្រទេសឥណ្ឌាបានកើនឡើងយ៉ាងឆាប់រហ័សនៅពេល ដែលកងទព័របស់អាណានិគមអង់គ្លេសដែលទើប នឹងរួចដៃក្នុងការកំចាត់ក្រុមបះបោរ Pashtun Tribeនៅក្នុងតំបន់Malakandnតាំងពីដើម ខែសីហា។ សង្គ្រាមរវាងក្រុមបះបោរផងនិងតាម ព្រំដែនផងបានធ្វើឲ្យប្រទេសឥណ្ឌាស្ថិតនៅក្នុងស្ថានភាព អស្ថេរភាពយ៉ាងខ្លាំង។ក្នុងវគ្គមួយនៃប្រវត្តិសាស្ត្រដែល បាននិយាយថានៅថ្ងៃទី២ខែកញ្ញាឆ្នាំ១៨៩៧ ទាហានរបស់ឥណ្ឌាប្រមាណ ២១នាក់ បានដែលកំពុងឈរជើងនៅក្នុងទីតាំងមួយដែល ជាកន្លែងតែមួយគត់សម្រាប់ការធ្វើទំនាក់ទំនង គ្នារវាងក្រុមកងទ័ពជំនួយប៉ុន្តែក្រោយ មកទាហានរបស់អាហ្គានីស្ថានដែលមានឈ្មោះថា Pashtun បានធ្វើការវាយប្រហារ ទៅលើតំបន់នេះដោយប្រើប្រាស់ទាហានប្រមាណជា ១០០០០នាក់។...
តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់លោក ហាសាន់ រ៉ូហានី បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា សត្រូវបាន បរាជ័យក្នុងការធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះនៅក្នុងប្រទេសអ៊ីរ៉ង់ ក្រោមសម្ពាធនៃការដាក់ទណ្ឌកម្ម។ ទីភ្នាក់ងារសារព័ត៌មាន Tasnim បានចុះផ្សាយឲ្យដឹងថា រដ្ឋបាលអ៊ីរ៉ង់អាចជំនះសម្ពាធសេដ្ឋកិច្ចរបស់សត្រូវ និងបង្កើនផលិតកម្មក្នុងស្រុក បានយ៉ាងជោគជ័យ។ លោកបន្ដថា នៅពេលដែលសត្រូវមានផែនការ បង្កើនសម្ពាធនៃការដាក់ទណ្ឌកម្មដើម្បីបង្អាក់ការផ្គត់ផ្គង់ទំនិញចាំបាច់នៅអ៊ីរ៉ង់ រដ្ឋបាលអ៊ីរ៉ង់អាចចាត់ទុកជាមោឃៈនូវទណ្ឌកម្មនេះ ដោយសហការជាមួយប្រជាជន និងសកម្មជនសេដ្ឋកិច្ចក្នុង ស្រុកសហគ្រិន អ្នកផលិត...
រ៉ាម៉ាឡា៖ ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas បានព្រមានថាការអនុវត្តផែនការការបញ្ចូលទឹកដីអ៊ីស្រាអែល ទៅផ្នែកបន្ថែមនៃផ្នែកខាងលិចនៃតំបន់ West Bank ដែលបានកាន់កាប់នឹងលុបបំបាត់រាល់ឱកាស នៃការសម្រេចបាននូវសន្តិភាព និងដឹកនាំតំបន់ឱ្យមានភាពវឹកវរ និងអំពើហិង្សា។ ទីភ្នាក់ងារព័ត៌មានផ្លូវការប៉ាឡេស្ទីន បានចុះផ្សាយថាលោកប្រធានាធិបតី បានធ្វើការកត់សម្គាល់ របស់លោកនៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយសម ភាគីតួកគីរបស់លោកគឺលោក Recep Tayyip Erdogan ។ លោកអាបាស់...
សេចក្ដីណែនាំ របស់ក្រសួងសុខាភិបាល ស្ដីពីការការពារការចម្លងវីរុសកូវីដ១៩ ក្នុងអំឡុងពេលឈប់សម្រាក សងបុណ្យចូលឆ្នាំ
ភ្នំពេញ៖ ប្រជាជនបានឆ្លងវីរុសកូវីដ១៩ (ប្រភពតួលេខពី WHO & CDC) គិតត្រឹមយប់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ នៃការឆ្លងជំងឺវីរុសកូវីដ១៩៖ សរុបចំនួនប្រជាជន អាស៊ានទាំង ១០ប្រទេស បានឆ្លងវីរុសកូវីដ១៩ ៖ ២៤២,៩៤៣នាក់ អ្នកព្យាបាលជាសះស្បើយសរុប ចំនួន៖១៤០,៩៥៦នាក់ អ្នកស្លាប់សរុបចំនួន៖ ៦,៩៣១នាក់ ។ គិតត្រឹមយប់ថ្ងៃទី២៧...
យុវជន ផេង វណ្ណឆ័យ វ័យ១៧ឆ្នាំ ត្រូវរំសាយអស់ទុក្ខកង្វល់ អំពីឪពុក ដែលខ្ចីលុយអ៊ំប្រុស ទៅទិញម៉ូតូសម្រាប់ឲ្យខ្លួន ជិះទៅរៀន ក្រោយពេលគាស់ភេសជ្ជៈ ប៉ូវកម្លាំងវើក WURKZ ត្រឹមមួយកំប៉ុងត្រូវរង្វាន់។ វណ្ណឆ័យ បានរៀបរាប់ថា៖ «ខ្ញុំជាសិស្សនៅឡើយ កំពុងរៀនថ្នាក់ទី១១ មិនទាន់ចេញទៅធ្វើការ រកកម្រៃអ្វី បាននៅឡើយទេ។ ចំណែកឪពុកខ្ញុំ ជាជាងសំណង់។...
ភ្នំពេញ ៖ លោកស្រី ឱន វណ្ណឌីន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានច្រានចោល ចំពោះការលើកឡើងថា លោក មិញ សុធីវណ្ណ ជាអ្នកលេងភ្លេង បានឆ្លងជំងឺកូវីដ១៩។ លោកស្រីអ្នកនាំពាក្យលើកឡើង ក្នុងបណ្តាញតេឡេក្រាមនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ថា “ខ្ញុំសូមច្រានចោលទាំងស្រុង នូវព័ត៌មានមិនពិតនេះ ។...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានក្រើនរំលឹកដល់ អភិបាលរាជធានី-ខេត្ត ត្រូវគ្រប់គ្រងពង្រឹងសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឲ្យ បានល្អប្រសើរ ព្រមទាំងផ្ដល់សេវាចាំបាច់នានា ដើម្បីឆ្លើយតបទៅនឹងតម្រូវការ របស់ប្រជាពលរដ្ឋឲ្យ បានទាន់ពេលវេលាក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងអំឡុងពេលថ្ងៃឈប់ សម្រាកចាប់ពី ថ្ងៃទី១៧ដល់២១ ខែសីហា...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ថា នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹង នៅលើព្រឹត្តិបត្តិព័ត៌មានមួយ កាលពីថ្ងៃអាទិត្យថា យ៉ាងហោចណាស់ មនុស្ស១០នាក់ បានស្លាប់ និងជិត១,៥លាននាក់ បានរងនូវផលប៉ះពាល់ ដោយគ្រោះទឹកជំនន់ ដែលបានកើតឡើង ចំនួន១១ស្រុក នៅរដ្ឋ Bihar ភាគខាងកើតប្រទេសឥណ្ឌា ។ ស្រុក...
ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានផ្តាំផ្ញើទៅមន្ដ្រីទាំងអស់ ចៀសវាងដាច់ ខាតការទាមទារ កម្រៃសេវាក្រៅផ្លូវការពី ផលិតករ អាជីវករ ដែលផ្ទុយពីខ្លឹមសារ ប្រកាសរួម ស្តីពី កម្រងសេវាសាធារណ: រវាងក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក របស់ក្រសួងពាណិជ្ជកម្ម ។...
ភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា បើសិនជាវិទ្យុណា មួយមានការឆ្លង រលកសញ្ញាជាមួយ អាកាសចរណ៍ស៊ីវិល អាចនឹងឈានដល់ការបិទ បើមិនកែតម្រូវតាមបច្ចេកទេស ដើម្បីបញ្ចៀសគ្រោះថ្នាក់ សម្រាប់អ្នកធ្វើដំណើរតាមផ្លូវអាកាស ។ ក្នុងពិធីចុះហត្ថលេខា ស្ដីពី «វិធានការទប់ស្កាត់ និងលុបបំបាត់ការឆ្លងរំខាន ចូលហ្វ្រេកង់ស៍ ប្រព័ន្ធឧបករណ៍វិទ្យុនាំផ្លូវអាកាស...
កំពង់ចាម ៖ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសៀវភៅផែនការ ត្រៀមបម្រុងឆ្លើយតបគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតក្នុងខេត្តកំពង់ចាម នាថ្ងៃទី ២៧ ខែកក្កដាឆ្នាំ ២០២០ នេះ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានធ្វើការណែនាំដល់អាជ្ញាធរមូលដ្ឋាន និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត អ្នកពាក់ព័ន្ធ ត្រូវត្រៀមរៀបចំទុកជាមុន ដោយ ប្រើប្រាស់កម្លាំងសរុប និងមធ្យោបាយសរុប សម្រាប់អន្តរាគមន៍...
សេអ៊ូល៖ លោក Park Jie-won នាយកបេសកម្មសេវាកម្ម ស៊ើបការណ៍សម្ងាត់ជាតិកូរ៉េខាងត្បូង បានឲ្យដឹងថា ជំនួបកំពូលមួយទៀត រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង គឺអាចធ្វើទៅបាន មុនពេលការបោះឆ្នោត ប្រធានាធិបតីសហរដ្ឋអាមេរិក នៅខែវិច្ឆិកា។ លោក Park បានធ្វើអត្ថាធិប្បាយ នៅក្នុងឯកសារជាលាយលក្ខណ៍អក្សរ ដាក់ជូនរដ្ឋសភានៅថ្ងៃនោះ សម្រាប់សវនាការ បញ្ជាក់របស់លោក ដែលគ្រោងធ្វើនៅថ្ងៃច័ន្ទនេះ។...
បរទេស៖ រដ្ឋាភិបាលវៀតណាម បាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសវៀតណាម នឹងជម្លៀសមនុស្ស ៨០.០០០នាក់ ដែលភាគច្រើន ជាភ្ញៀវទេសចរក្នុងស្រុក ចេញពីទីក្រុងទេសចរណ៍ ដាណាង ក្រោយមានមនុស្ស៣នាក់ បានតេស្តរកឃើញឆ្លងមេរោគកូរ៉ូណា កាលពីចុងសប្ដាហ៍។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋាភិបាលវៀតណាម តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ការជម្លៀសនេះ នឹងត្រូវប្រើពេល យ៉ាងតិចបំផុតចំនួន៤ថ្ងៃ ដោយប្រើក្រុមហ៊ុន អាកាសចរណ៍ក្នុងស្រុក...
ប្រវត្តិសាស្ត្រ: នៅថ្ងៃទី៣ ខែមករា ឆ្នាំ១៩៥៩ លោកប្រធានាធិបតីអាមេរិក លោក Eisenhower បានចុះហត្ថលេខា លើសេចក្តីប្រកាសពិសេសមួយ ដែលទទួលស្គាល់ទឹកដីអាឡាស្កា ចូលជាផ្លូវការជារដ្ឋទី៤៩ និងជារដ្ឋធំបំផុតរបស់សហរដ្ឋអាមេរិក។ ទឹកដីអាឡាស្កា បានក្លាយទៅជាទឹកដី របស់អាមេរិកនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ១៨៦៧ នៅពេលដែលរដ្ឋមន្ត្រី ការបរទេសអាមេរិក លោក William H....
បរទេស៖ ករណីវីរុសកូវីដ១៩ ឆ្លងក្នុងសហគមន៍ចំនួនពីរករណី ត្រូវបានបញ្ជាក់នៅទីក្រុង Da Nang និងនៅជិតខេត្ត Quang Ngai នៅល្ងាចថ្ងៃអាទិត្យ។ ការឆ្លងនេះ បាននាំឱ្យចំនួនឆ្លងវីរុសកើនឡើងដល់ ៤២០នាក់ ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា ការឆ្លងចុងក្រោយបង្អស់នេះ...
ភ្នំពេញ៖ រដ្ឋបាលខេត្តកោះកុង បានប្រកាសឱ្យដឹងថា ខ្លួននឹងរៀបចំកិច្ចប្រជុំរបស់ខ្លួន ជាមួយភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋ៥៨ គ្រួសារ ដែលមានក្បាលដី ពាក់ព័ន្ធនឹងទីតាំងគម្រោង អគ្គិសនី ដុត ធ្យូងថ្ម អានុភាព ៧០០ មេហ្គាវ៉ាត់ ស្ថិតនៅ ឃុំថ្មស ស្រុកបទុមសាគរ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ស្អែកនេះ។...
យេរ៉ូសាឡឹម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ថា អាជ្ញាធរព្រលានយន្តហោះអ៊ីស្រាអ៊ែល (IAA)បានឲ្យដឹងថា ជាលើកដំបូងដែលមិនធ្លាប់មានពីមុននោះទេ ដែលបាល់ឡុងហោះខ្យល់ក្តៅ បានត្រូវគេបង្ហោះឡើងចេញពីព្រលានយន្តហោះអន្តរជាតិ Ben Gurion របស់ប្រទេសអ៊ីស្រាអ៊ែល កាលពីថ្ងៃសៅរ៍ ។ បាល់ឡុងចំនួន៤ ត្រូវបានបង្ហោះឡើងដោយក្រុមហ៊ុន Rize Up និង Skytrek របស់ប្រទេសអ៊ីស្រាអ៊ែល...
ព្យុងយ៉ាង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ថា ប្រទេសកូរ៉េខាងជើងបានប្រកាសដាក់រដ្ឋស្ថិតក្នុងគ្រាមានអាសន្ន បន្ទាប់ពីមានករណីផ្ទុះជំងឺកូវីដ១៩ នៅក្រុង Kaesong ។ លោក គីម ជុងអ៊ុន មេដឹកនាំកំពូលរបស់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (DPRK)ឬហៅថា កូរ៉េខាងជើង បានប្រកាសដាក់រដ្ឋស្ថិតក្នុងគ្រាមានអាសន្ន នៅក្រុង Kaesong បន្ទាប់ពីនៅក្រុងព្រំដែនមួយនេះត្រូវបានគេរាយការណ៍មកថា សង្ស័យថា មានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន១ករណី...
គីងដាវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ថា ក្រុមអ្នកអភិវឌ្ឍន៍របស់ចិន បានប្រកាសថា ប្រទេសចិន បានទទួលជោគជ័យទាំងស្រុងហើយ ដែលបានផលិតយន្តហោះ AG600 ដែលជាយន្តហោះខ្នាតធំ អាចបើកទាំងលើអាកាស និងក្នុងទឹក ហើយបានដាក់ដំណើរការឲ្យ ហោះហើរកាលពីព្រឹកថ្ងៃអាទិត្យ នៅក្រុង គីងដាវ ខេត្ត Shandong ភាគខាងកើតប្រទេសចិន ។...
ម៉ានីល៖ មន្ត្រីមួយរូបបាននិយាយ កាលពីម្សិលមិញថា អ្នកទោស ១០ នាក់ និងបុគ្គលិក ៣ នាក់នៃការិយាល័យ គ្រប់គ្រងពន្ធនាគារ និងផ្នែកពន្ធនាគារសាស្រ្ត (BJMP) បានស្លាប់ដោយសារ ជំងឺរលាកសួតធ្ងន់ធ្ងរ ឬ ជំងឺកូវីដ១៩ ។ យោងតាមសារព័ត៌មាន Philstar ចេញផ្សាយនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០...
បរទេស៖ បាតុកម្មប្រឆាំងរដ្ឋាភិបាលថៃ ដោយនិស្សិត និងយុវជនដទៃទៀត ត្រូវបានធ្វើឡើងនៅតាម បណ្តាខេត្តមួយចំនួន នៅខាងក្រៅទីក្រុងបាងកក កាលពីថ្ងៃសៅរ៍។ ក្រុមអ្នកតវ៉ាបានអំពាវនាវ ឲ្យមានការរំលាយសភា បញ្ចប់ការបំភិតបំភ័យប្រជាជន និងការឱ្យសរសេររដ្ឋធម្មនុញ្ញឡើងវិញ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា នៅខេត្ត Kanchanaburi នៅម៉ោងប្រហែល...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបង្ហាញក្ដីរំពឹងទុកជាមុនថា នាពេលអនាគតស្មៀន ឃុំ-សង្កាត់ នឹងមានចំណេះដឹងច្រើន អាចធ្វើចៅហ្វាយខេត្តបាន ដោយហេតុថា ពួកគាត់ ដឹងសុខ ដឹងទុក្ខរបស់ប្រជាជន ។ ក្នុងពិធីបិទសន្និបាតបូក សរុបលទ្ធផលនៃការអនុវត្ត ផែនការយុទ្ធសាស្រ្ត រយៈពេល ៥ឆ្នាំ...
ភ្នំពេញ ៖ ក្រោយពីមានសារព័ត៌មានផ្សាយមួលបង្កាច់ រួចមកលោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានបញ្ចេញប្រតិកម្មតបវិញ។ ប្រតិកម្មលោកនៅថ្ងៃ២៧ កក្កដា នេះតាមបណ្តាញសង្គមមានន័យថា “ព័ត៌មានខាងក្រោមនេះ គឺជាព័ត៌មានប្រឌិត គួរឲ្យអាម៉ាស់បំផុត ប្រាស់ចាកពីភាពថ្លៃថ្នូរ និងសុចរិត ហើយអ្នកនិពន្ធនេះ អាចហៅថា ជាតិរច្ឆាន ទៅវិញ នោះទេ”។ មានសារព័ត៌មានមួយចុះផ្សាយថា “លោកផៃ...
កំពង់ចាម ៖ អាជ្ញាធរខេត្តកំពង់ចាម ដឹកនាំដោយអភិបាលរង ខេត្តលោក អ៊ុភឿន គុណវុឌ្ឍ នៅព្រឹកថ្ងៃទី ២៧ ខែកក្កដាឆ្នាំ ២០២០ បានដឹកនាំក្រុមការងារ មន្ត្រីជំនាញពាក់ព័ន្ធ សហការជាមួយនឹងអាជ្ញាធរមូលដ្ឋាន ឃុំផ្អាវ ស្រុកបាធាយ ចាប់ផ្ដើមបើកប្រតិបត្តិការ រៀបចំសណ្ដាប់ធ្នាប់ទីប្រជុំជនផ្សារផ្អាវ ។ ដូចការគ្រោងទុក ប្រតិបត្តិការនេះ បានចាប់ផ្ដើមអនុវត្ត...
បរទេស៖ ប្រទេសរុស្ស៊ី នៅថ្ងៃអាទិត្យនេះ តាមសេចក្តីរាយការណ៍ បានបញ្ជាក់ការរកឃើញករណីឆ្លងមេរោគកូរ៉ូណាថ្មីចំនួន ៥.៧៦៥ករណី និងករណីស្លាប់ជាង ៧៧ករណី ហើយនេះគឺជាករណីធ្លាក់ជាខ្លាំង ពីចំនួនករណីស្លាប់ចំនួន ១៤៦នាក់ ដែលបានរាយការណ៍កាលពីមួយថ្ងៃមុន។ មជ្ឈមណ្ឌលឆ្លើយតបវិបត្តិ មេរោគកូរ៉ូណារបស់ប្រទេសរុស្ស៊ី បាននិយាយប្រាប់ថា ចំនួនសរុបករណីឆ្លងជម្ងឺកូវីដ១៩ នៅទូទាំងប្រទេស បានឡើងដល់ចំនួន៨១២.៤៨៥ករណី អ្នកស្លាប់ក្នុងពេលបច្ចុប្បន្ននេះ មានចំនួន ១៣.២៦៩នាក់ និងមនុស្សបានជាសះស្បើយមានចំនួន...
បរទេស៖ មនុស្សរាប់ម៉ឺននាក់ តាមសេចក្តីរាយការណ៍ បានដើរដង្ហែក្បួតតវ៉ានៅក្នុង តំបន់ភាគខាងកើត របស់ប្រទេសរុស្ស៊ី ហើយនេះជាការតវ៉ា ចុងសប្ដាហ៍បែបនេះលើកទី៣ ក្នុងជម្លោះ ដើម្បីបង្ហាញការខឹងសម្បាររបស់ពួកគេ ចំពោះអ្វីដែលពួកគេនិយាយថា ជាការគ្រប់គ្រងខុសរបស់ លោកប្រធានាធិបតី វ្លាឌីមៀរ ពូទីន លើវិបត្តិនយោបាយក្នុងប្រទេស។ ប្រជាពលរដ្ឋក្នុងទីក្រុង Khabarovsk មានចម្ងាយប្រមាណ ៣.៨០០ម៉ាយ ជាតំបន់ចំនួន៧ នៅខាងកើតទីក្រុងមូស្គូ...
បរទេស៖ ប្រទេសវៀតណាម តាមសេចក្តីរាយការណ៍ បានចេញជាថ្មីនូវចំណាត់ការ គម្លាត់ទំនាក់ទំនងសង្គម ក្នុងទីក្រុង Danang នាថ្ងៃអាទិត្យនេះ ក្រោយករណីមេរោគកូរ៉ូណា ដែលឆ្លងជាលើកទីពីរក្នុងតំបន់ ត្រូវបានគេរកឃើញ គឺមានរយៈពេលជាង ៣ខែ បន្ទាប់ពីគ្មានករណីថ្មីណាមួយ ត្រូវបានរាយការណ៍ក្នុងប្រទេស ។ គួរបញ្ជាក់ថា ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានវិលត្រឡប់ជាប្រកាសអាសន្នឡើងវិញ ក្រោយរដ្ឋាភិបាលបានធ្វើការ បញ្ជាក់កាលពីថ្ងៃសៅរ៍ អំពីករណីឆ្លងក្នុងសហគមន៍ជាលើកទី១...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ក្រសួងមហាផ្ទៃ ដាក់ចេញផែនការ អភិវឌ្ឍន៍សមត្ថភាព កងកម្លាំងនគរបាលជាតិ ដែលដើរតួនាទីជាកម្លាំងស្នូល ក្នុងការអនុវត្តគោល នយោបាយរាជរដ្ឋាភិបាល ។ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផល នៃការអនុវត្តផែនការ យុទ្ធសាស្រ្ត រយៈពេល៥ឆ្នាំ (២០១៥-២០១៩) និងលើកទិសដៅការងារ...
ភ្នំពេញ ៖ រដ្ឋាភិបាល សហរដ្ឋអាមេរិក បានប្រកាសផ្ដល់ ជំនួយ១១លានដុល្លារ ដល់កម្ពុជា សម្រាប់ប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ ។ ជាមួយគ្នានោះសហរដ្ឋអាមេរិក ក៏បាន និងកំពុងកៀងគរ ធនធានចាំបាច់ ធ្វើការជាមួយកម្ពុជា ដោះស្រាយវិបត្តិ ផ្នែកសុខភាព សាកលមួយនេះផងដែរ ។ យោងតាមគេហទំព័រហ្វេសប៊ុក របស់ស្ថានទូតអាមេរិក ប្រចាំកម្ពុជា...