ព័ត៌មានអន្តរជាតិ

វិមានក្រឹមឡាំង៖ ប្រធានាធិបតីលោក ពូទីន នឹងអបអរសាទរ ប្រធានាធិបតី អាមេរិកថ្មី លុះត្រាតែ លទ្ធផលបោះឆ្នោតផ្លូវការ ត្រូវបានប្រកាស

បរទេស៖ រដ្ឋបាលរបស់លោក ត្រាំ បានបំភ្លឺអំពីនីតិវិធីផ្ទេរអំណាចដែលនឹងឃើញអ្នកកាន់ការិយាល័យសហព័ន្ធដែលកំពុងកាន់អំណាចពិគ្រោះយោបល់ជាមួយក្រុមរបស់លោក ចូ បៃដិន ។ ទោះយ៉ាងណាលោកប្រធានាធិបតី ដូណាល់ ត្រាំ នៅតែបដិសេធមិនទទួលយកជ័យជំនះរបស់លោក បៃដិន ហើយនៅតែជំរុញឱ្យតស៊ូជាមួយនឹងលទ្ធផលនៃការបោះឆ្នោតនេះ ដោយលោកជឿជាក់ថា មានភាពមិនប្រក្រតី។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា អ្នកនាំពាក្យវិមានក្រឹមឡាំងរុស្ស៊ី គឺលោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀពូទីន នឹងអបអរសាទរប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិកណាមួយ ក្នុងលក្ខណៈ ដែលលទ្ធផលផ្លូវការនៃការបោះឆ្នោតត្រូវបានប្រកាស។

ឆ្លើយនឹងសំនួរថាតើ “ ភាពស្ងៀមស្ងាត់” របស់លោកពូទីន ប្រធានាធិបតីរុស្ស៊ី អាចត្រូវបានបកស្រាយថា ជាសញ្ញាមួយដែលបង្ហាញថា រដ្ឋាភិបាលទីក្រុងម៉ូស្គូបដិសេធលទ្ធផលនៃការបោះឆ្នោតនេះ ត្រូវបាន លោក Peskov បានធានាថា នេះមិនមែនជាការពិតទេ។

អ្នកនាំពាក្យវិមានក្រឹមឡាំងរុស្ស៊ីរូបនេះ បានកត់សម្គាល់ថា លោកចូបៃដិន ត្រូវបានប្រព័ន្ធផ្សព្វផ្សាយអាមេរិកប្រកាសថាជាអ្នកឈ្នះ ខណៈដែលចំនួនសរុបជាផ្លូវការមិនទាន់ត្រូវបានប្រកាសនៅឡើយ ហើយរដ្ឋមួយចំនួនកំពុងរាប់សន្លឹកឆ្នោតឡើងវិញ៕ប្រែសម្រួលៈ ណៃ តុលា

To Top