ព័ត៌មានជាតិ

ស្លាប់២នាក់ និងជាង១០នាក់ផ្សេងទៀត កំពុងសង្គ្រោះបន្ទាន់ ក្រោយហូបបាយរួច នាំគ្នាផឹកទឹកស្រែ

ភ្នំពេញ៖ស្ត្រី២នាក់បានស្លាប់ និងជាង១០នាក់ផ្សេងទៀត មានអាកា រៈ ធ្ងន់ស្រាល កំពុងត្រូវបានសង្គ្រោះបន្ទាន់ នៅ មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង បន្ទាប់ពីជនរងគ្រោះ ទាំងអស់ ច្រូតស្រូវរួចនាំគ្នាហូបបាយថ្ងៃត្រង់រួចក៏នាំគ្នាផឹកទឹក នៅក្នុងស្រែទើបបណ្ដាលឲ្យពុលតែម្ដង ។ ហេតុការណ៍នេះ បានកើតឡើងកាលពីល្ងាច ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២០ នៅក្នុង ភូមិជីប្រ៉ង ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

ស្ត្រីដែលជា ជនរងគ្រោះ ដល់បាត់បង់ជីវិត នេះរួមមាន៖
១- ឈ្មោះ ណុល វ៉ា រ៉ុ ម អាយុ ៤៥ ឆ្នាំ
២- ឈ្មោះ ម៉ៅ ចិន្តា អាយុ ៤៧ ឆ្នាំ ។

ប្រភពព័ត៌មានបានអោយដឹងថា ក្រោយពីហូបបាយនិងផឹកទឹករួច រហូតដល់ម៉ោងជាង៤ រសៀល ថ្ងៃទី ២៥ វិច្ឆិកា ជនរងគ្រោះ ទាំងអស់ ចាប់ផ្តើមមានអា ការៈពុលក្អួតចង្អោរជាខ្លាំង និងអ្នកផ្សេងទៀតបានពុល ជា បន្តបន្ទាប់ ហើយ ត្រូវបាន ដឹកបញ្ជូនមកមណ្ឌលសុខភាព ស្រុកទឹកផុស ប៉ុន្តែ ដោយសារតែ អា ការៈពុលធ្ងន់ធ្ងរ ខ្លាំងពេក ត្រូវបានដឹកបញ្ជូន បន្តមកកាន់មន្ទីរពេទ្យបង្អែកខេត្ត នៅ ម៉ោង៩យប់ នា ថ្ងៃ ដដែល ។

ប្រភពដដែលបញ្ជាក់ថា ដោយសារតែ អាកា រៈ ធ្ងន់ធ្ងរ រហូតដល់ ម៉ោងជាង១២ ពាក់កណ្តាលអធ្រាត្រ ស្ត្រីម្នាក់ជា ម្ចាស់ ស្រែបានស្លាប់ និងនៅ ម៉ោង៥ និង ៤៥ នាទី ល្ងាចថ្ងៃទី ២៦ ខែវិច្ឆិកា ក៏បណ្តាលឲ្យស្ត្រីម្នាក់ទៀត បានស្លាប់ នៅក្នុង មន្ទីរពេទ្យខេត្ត ។

រហូតមកដល់ ថ្ងៃទី ២៦ វិច្ឆិកា អ្នកជំងឺជាង១០នាក់ផ្សេងទៀត កំពុងសម្រាកព្យាបាល នៅ មន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង នៅឡើយ ហើយគ្រូពេទ្យកំពុងយកចិត្តទុកដាក់ តាមដានស្ថានភាពសុខភាព និង អាការៈរោគរបស់ ជនរងគ្រោះ ទាំងនោះ ។

ទាក់ទិននឹងករណីនេះ សមត្ថកិច្ចជំនាញ ជាពិសេសខាងមន្ទីរសុខាភិបាលខេត្ត កំពុងធ្វើការស្រាវជ្រាវ រកមូលហេតុ ៕

To Top