រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលរបស់ប្រេស៊ីល បានប្រកាសឲ្យដឹងកាលពីថ្ងៃសុក្រថា ប្រទេសប្រេស៊ីល ត្រូវបានគេចុះក្នុងបញ្ជីការដែលមានអ្នកស្លាប់ច្រើនជាង៨៥.០០០នាក់ និងអ្នកឆ្លងជំងឺដែលបង្កឡើងដោយវីរុសកូរ៉ូណា បានកើនឡើងដល់២,៣លាននាក់ ។ ក្រសួងបានឲ្យដឹងថា អ្នកឆ្លងជំងឺថ្មីមានចំនួន៥៥.៨៩១នាក់ និងអ្នកស្លាប់បន្ថែមទៀតមានចំនួន១.១៥៦នាក់ ដែលបានកត់ក្នុងកំណត់ត្រាក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យអ្នកឆ្លងជំងឺកើនឡើងដល់២.៣៤៣.៣៦៦នាក់ និងមានអ្នកស្លាប់សរុបកើនឡើងដល់៨៥.២៣៨នាក់ ។ រដ្ឋដែលរងគ្រោះធ្ងន់ធ្ងរជាងគេ គឺក្រុងសៅប៉ូឡូ ដែលមានអ្នកឆ្លងជំងឺចំនួន៤៦៣.២១៨នាក់...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ថា មន្ត្រីមួយរូបបានបញ្ជាក់ថា លោក Joko Widodo ប្រធានាធិបតីឥណ្ឌូនេស៊ី បានចូលរួមធ្វើតេស្តរកមើលមេរោគបង្កជំងឺកូវីដ១៩ ជាលទ្ធផលមានភាពអវិជ្ជមាន ។ លោក Heru Budi Hartono លេខាធិការរបស់ប្រធានាធិបតីបានថ្លែងប្រាប់ដល់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននៅថ្ងៃសៅរ៍នេះថា “លទ្ធផលគឺល្អ ។ អរគុណព្រះជាម្ចាស់ ប្រធានាធិបតីមានសុខភាពល្អបរិបូរណ៍”...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលរបស់ប្រទេសឥណ្ឌា បានឲ្យដឹងនៅព្រឹកថ្ងៃសៅរ៍ថា មានអ្នកស្លាប់ថ្មីចំនួន៧៥៧នាក់ ដោយសារជំងឺកូវីដ១៩ ក្រៅពីមានអ្នកឆ្លងថ្មីចំនួន៤៨.៩១៦នាក់ ត្រូវបានរាយការណ៍ឲ្យដឹងនៅក្នុងអំឡុងពេល២៤ម៉ោងកន្លងទៅនេះនៅទូទាំងប្រទេស ដែលនាំឲ្យចំនួនអ្នកស្លាប់បានកើនឡើង៣១.៣៥៨នាក់ និងសរុបអ្នកឆ្លងជំងឺរហូតដល់១.៣៣៦.៨៦១នាក់ ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងខាងលើបានបញ្ជាក់ថា “គិតត្រឹមម៉ោង៨និង០០នាទី (ម៉ោងក្នុងស្រុក) នៅថ្ងៃសៅរ៍ មានអ្នកស្លាប់ចំនួន៣១.៣៥៨នាក់ដោយសារជំងឺកូវីដ១៩ដែលបានកត់ត្រានៅក្នុងប្រទេស” ។ កាលពីព្រឹកថ្ងៃសុក្រ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩នៅក្នុងប្រទេស...
ភ្នំពេញ ៖ ប៉ុន្មានថ្ងៃចុងក្រោយនេះ អាកាសធាតុហាក់បីដូចជា មានការមានការអាប់អួរ មានផ្គររន្ទះ រីឯព្រះភារុណក៏បានបង្អោទឹកភ្លៀងយ៉ាងសន្ធឹក ធ្វើឲ្យតំបន់មួយចំនួន មិនថារាជធានី-ខេត្ត រងការលិចលុងភូមិដ្ឋាន ផ្ទះសំបែង យ៉ាងធ្ងន់ធ្ងរ ។ នេះគឺជាគ្រោះធម្មជាតិដែលជាហេតុមនុស្សនៅគ្រប់មជ្ឈដ្ឋានមិនអាចគេចផុតនោះទេ ។ យ៉ាងណា បើក្រឡេកមើលក្នុងសង្កាត់ព្រៃសរវិញ មានតំបន់មួយចំនួនរងគ្រោះធ្ងន់ធ្ងរផងដែរ ។ យ៉ាងណា នៅព្រឹកថ្ងៃទី២៥ ខែកក្កដា...
កំពង់ចាម ៖ ប្រធានកិត្តិយសសាខា សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម លោកស្រី ញូង ចរិយា អ៊ុន ចាន់ដា នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០នេះ រួមជាមួយក្រុមការងារ បាននាំយកអំណោយជាសម្ភារ: និងថវិកាទៅប្រគល់ជូនគ្រួសារក្រីក្រ ជួបការលំបាក និងចាស់ជរា ចំនួន៦គ្រួសារ រស់នៅភូមិចំនួន២ ភូមិត្រពាំងថ្ម...
បរទេស៖ ឧប្បត្តិហេតុនេះបានកើតឡើងត្រឹមតែ ៤០ នាទី បន្ទាប់ពីថ្ងៃផុតកំណត់នៃការបណ្តេញចេញដោយលោកប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ ដោយលើកឡើងពីតម្រូវការ ដើម្បី“ ការពារកម្មសិទ្ធិបញ្ញាអាមេរិក” ពីប្រទេសចិន ដែលសេតវិមានចោទប្រកាន់ចិន ពីបទចារកម្ម។ យោងតាមសារព័ត៌មាន sputnik ចេញផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា មន្រ្តីអាមេរិកបានចូលកាន់កាប់ស្ថានកុងស៊ុលចិន នៅទីក្រុង ហ៊ូស្តុន រដ្ឋតិចសាស់...
បរទេស៖ សិស្សសាលា Triam Udom Suksa មួយក្រុមបានបង្ហាញភាពក្លាហានរបស់ពួកគេទាំងកណ្តាលភ្លៀង កាលពីថ្ងៃសុក្រ ដើម្បីបញ្ចេញសំលេងគាំទ្រការកើនឡើងនៃរលកបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលថៃ ខណៈដែលព្រឹត្តិការណ៍តវ៉ាផ្សេងទៀតត្រូវបានធ្វើឡើងនៅឯសាកលវិទ្យាល័យ Kasetsart និងខេត្តចំនួនពីរផ្សេងទៀត។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា នៅពេលចលនាដឹកនាំដោយយុវជនប្រមូលផ្តុំ អគ្គមេបញ្ជាការកងទ័ពលោកឧត្តមសេនីយ៍ Apirat Kongsompong...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្ដែងការជឿជាក់ថា ក្រោយពីបញ្ចប់វិបត្តិកូវីដ-១៩ កម្ពុជានឹងទទួលបាន ការវិនិយោគបន្ថែមទៀត ជាពិសេស អ្នកវិនិយោគមកពីប្រទេសចិន។ ក្នុងពិធីប្រកួតកីឡា វាយកូនគោលមិត្តភាព ជាមួយលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា នៅថ្ងៃទី២៥ ខែកក្កដា...
វ៉ាស៊ីនតោន៖ ក្រសួងការបរទេស សហរដ្ឋអាមេរិកបានឲ្យដឹងថា សហរដ្ឋអាមេរិក នឹងធ្វើការពិភាក្សា ជាមួយប្រទេសរុស្ស៊ី នៅសប្តាហ៍ក្រោយនៅទីក្រុងវីយែន ស្តីពីការគ្រប់គ្រង អាវុធនុយក្លេអ៊ែរ និងសន្តិសុខអវកាស។ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា គណៈប្រតិភូបុគ្គលិក នៃសហរដ្ឋអាមេរិក មកពីក្រសួងការពារជាតិ ថាមពល និងក្រុមប្រឹក្សាសន្តិសុខជាតិ នឹងរៀបចំការផ្លាស់ប្តូរសន្តិសុខ អវកាសសហរដ្ឋអាមេរិក – រុស្ស៊ី...
រីយ៉ាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ថា កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ ព្រះរាជារបស់ប្រទេសអារ៉ាប៊ី សាអូឌីត ព្រះបាទ Salman bin Abdulaziz Al Saud ត្រូវបានទទួលការវះកាត់ យកថង់ទឹកប្រមាត់ចេញ ដោយទទួលបានជោគជ័យទាំងស្រុង ។ ទីភ្នាក់ងារព័ត៌មាន Saudi Press...
ប៉េកាំង៖ សមាជិកក្រុមប្រឹក្សារដ្ឋចិន និងរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បាននិយាយកាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិក ត្រូវតែស្តីបន្ទោសទាំងស្រុង ចំពោះការលំបាកនាពេលបច្ចុប្បន្ន ក្នុងទំនាក់ទំនងទ្វេភាគី។ លោកវ៉ាង យី បានធ្វើការកត់សម្គាល់នេះ នៅពេលជួបពិភាក្សាជាមួយ រដ្ឋមន្រ្តីក្រសួងការបរទេសអាល្លឺម៉ង់ Heiko Maas តាមរយៈតំណភ្ជាប់វីដេអូ។ លោកបានបន្ថែមទៀតថា នៅក្នុងការប៉ុនប៉ងរបស់ខ្លួន ដើម្បីបង្អាក់ដំណើរការអភិវឌ្ឍន៍...
វ៉ាស៊ីនតោន៖ ព្រឹទ្ធសភាសហរដ្ឋអាមេរិក បានអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីគោលនយោបាយ ការពារជាតិរបស់ខ្លួន ដែលមានការរឹតត្បិត ប្រឆាំងនឹងការដកកងទ័ព នៅកូរ៉េខាងត្បូង។ ព្រឹទ្ធសភាបានបោះឆ្នោត ៨៦-១៤ ក្នុងការអនុម័ត្តច្បាប់ ផ្តល់សិទ្ធិការពារជាតិ សម្រាប់ឆ្នាំសារពើពន្ធ ២០២១ នៅថ្ងៃព្រហស្បតិ៍ ប៉ុន្មានថ្ងៃ បន្ទាប់ពីសភាតំណាងរាស្រ្ត បានអនុម័តច្បាប់នេះ។ នៅក្នុងសេចក្ដីព្រាងច្បាប់ព្រឹទ្ធសភា ច្បាប់ហាមឃាត់ការប្រើប្រាស់ថវិកា ដែលត្រូវបានអនុញ្ញាត ដើម្បីកាត់បន្ថយ...
កាហ្សា៖ ចលនាហាម៉ាសអ៊ីស្លាម កាលពីថ្ងៃសុក្របានស្តីបន្ទោសមហាអំណាចសហរដ្ឋអាមេរិក ចំពោះការស្ទាក់ចាប់យន្តហោះស៊ីវិលរបស់អ៊ីរ៉ង់ លើដែនអាកាសរបស់ប្រទេសស៊ីរី។ អ្នកនាំពាក្យហាម៉ាស នៅតំបន់កាហ្សាបានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានតាមអ៊ីមែលថា ការស្ទាក់ចាប់យន្តហោះអ៊ីរ៉ង់ ដែលដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ Mahan គឺជាសកម្មភាពភេរវករ ដែលជាផ្នែកមួយនៃផែនការរបស់ក្រុងវ៉ាស៊ីនតោន ដើម្បីគ្រប់គ្រងមជ្ឈិមបូព៌ា។ អ្នកដំណើរជាង ១៥០ នាក់នៅលើយន្ដហោះអ៊ីរ៉ង់ ត្រូវបានជម្លៀសចេញនៅល្ងាចថ្ងៃព្រហស្បតិ៍បន្ទាប់ពីការចុះចតនៅអាកាសយានដ្ឋានបេរូត បន្ទាប់ពីការស្ទាក់ចាប់ដោយយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិកចំនួន ២ គ្រឿង ក្នុងនោះមានអ្នកដំណើរជាច្រើនរងរបួស៕ដោយ ឈូក ...
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួង សុខាភិបាល លោកស្រី ឱ វ៉ាន់ឌីន នៅថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២០ បានលើកឡើងថា លទ្ធភាពនៃការចម្លងវីរុសកូវីដ-១៩ ចូលសហគមន៌ យេីងមិនអាចមេីលរំលងបានឡេីយដូច្នេះហេីយ បានជាក្រសួងសុខាភិបាល តែងតែអំពាវនាវហេីយអញពាវនាវទៀត ឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវតែបន្តកិច្ចការពារខ្លួនជាប់ជានិច្ច។ លោកស្រី បានឱ្យមជ្ឈមណ្ឌលព័ត៌មាមដើមអម្ពិល ដឹងបន្ថែមថា “ ...
វ៉ាស៊ីនតោន៖ ក្រសួងការបរទេសបានឲ្យដឹងថា មន្រ្តីជាន់ខ្ពស់សហរដ្ឋអាមេរិកម្នាក់ បានលើកឡើងពីការប្តេជ្ញាចិត្ត របស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការសម្រេចបាននូវ ការផ្តាច់អាវុធនុយក្លេអ៊ែរ ដែលបានផ្ទៀងផ្ទាត់ពេញលេញ របស់កូរ៉េខាងជើង។ លោក David Stilwell ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេស ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានថ្លែងជំហរក្នុងខ្សែវីដេអូឃ្លីប មួយជាមួយមន្រ្តីជាន់ខ្ពស់មកពី រដ្ឋសមាជិកនៃវេទិកាតំបន់អាស៊ាន ដែលបានលើកឡើងពី ការប្ដេជ្ញាចិត្ដខាងលើនេះ។ គយរបញ្ជាក់ថា កិច្ចប្រជុំ...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក និងប្រទេសចំនួន ៤២ផ្សេងទៀត បានចោទប្រកាន់ប្រទេសកូរ៉េខាងជើង កាលពីថ្ងៃសុក្រពីការនាំចូល បរិមាណប្រេងចម្រាញ់ ដែលអនុញ្ញាតដោយ អង្គការសហប្រជាជាតិ និងបានអំពាវនាវឱ្យបញ្ឈប់ ការចែកចាយរហូតដល់ ដំណាច់ឆ្នាំនេះ។ ក្រុមនេះបានឲ្យដឹង នៅក្នុងពាក្យបណ្តឹងទៅ គណៈកម្មាធិការសន្តិសុខ របស់កូរ៉េខាងជើង ដែលថាក្រុងព្យុងយ៉ាង ត្រូវបានគេប៉ាន់ស្មានថា បាននាំចូលប្រេងចម្រាញ់ជាង ១,៦លានបារ៉ែល តាមរយៈការបញ្ជូនប្រេងខុសច្បាប់ចំនួន ៥៦គ្រឿងក្នុងរយៈពេល...
សេអ៊ូល៖ អាជ្ញាធរសុខាភិបាល បានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង កំពុងពិចារណា ក្នុងការបន្ថែមប្រទេសរុស្ស៊ី ទៅក្នុងបញ្ជីប្រទេស ដែលតម្រូវឱ្យមានការត្រួតពិនិត្យ ដាច់ដោយឡែកពីគ្នា នៅពេលដែលការឆ្លងមេរោគចង្កោម នៅលើនាវារុស្ស៊ី បានបន្តកើនឡើង។ យ៉ាងហោចណាស់នាវិក ៣២ នាក់នៅលើនាវានេសាទ ដែលមានទង់ជាតិរុស្ស៊ី បានចូលចតនៅភាគអាគ្នេយ៍ នៃទីក្រុងប៊ូសាន បានធ្វើតេស្តវិជ្ជមាន ចំពោះវីរុសកូវីដ-១៩ ថ្មីនេះ។ ក្នុងចំណោមនាវិក...
បរទេស៖ នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ កាលពីថ្ងៃច័ន្ទ ក្រុមហ៊ុន Boeing បានប្រកាសថា ការបណ្តុះបណ្តាលក្រុមនាវិក ដើម្បីប្រតិបត្តិការ យន្តហោះដឹកជញ្ជូនធុន C-17 របស់អង្គការណាតូ គឺនឹងពង្រីក ទៅដល់ប្រទេសហុងគ្រី ជាមួយនឹងការដាក់ពង្រាយយន្តហោះ ក្រោមកិច្ចសន្យាលក់ របស់យោធាអាមេរិក។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែក...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានលើកឡើងថា លោកកំពុងទទួលបាននូវអ្វី ដែលគេហៅថា សម្ព័ន្ធមិត្តដើម្បីចំណាយកាន់តែច្រើន ក្នុងការចំណាយលើ វិស័យការពារជាតិរួមគ្នា ដោយបញ្ជាក់ជាថ្មីនូវជំហររបស់លោក ចំពេលមានការចចារគ្នា ក្នុងការចែករំលែកចំណាយ ជាមួយប្រទេសកូរ៉េខាងត្បូង។ លោក ត្រាំ បានសរសេរការអត្ថាធិប្បាយនេះ នៅក្នុងបណ្ដាញធ្វីតទ័រមួយ ដែលផ្តោតលើលោក Liz Cheney ដែលបានសម្តែងការប្រឆាំង...
មូស្គូ៖ ប្រមុខនៃសាធារណរដ្ឋ Chechen របស់ប្រទេសរុស្ស៊ី គឺលោក Ramzan Kadyrov នៅថ្ងៃសុក្រ បានដាក់ទណ្ឌកម្មក្នុងតំបន់ទៅលើ រដ្ឋមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិកលោក Mike Pompeo បន្ទាប់ពីលោក និងក្រុមគ្រួសារ ត្រូវបានដាក់ក្នុងបញ្ជីខ្មៅ របស់អាមេរិក។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០...
បរទេស៖ យន្តហោះចម្បាំងអាមេរិក ២ គ្រឿង បានហោះចូលជិតយន្តហោះ ដឹកអ្នកដំណើរអ៊ីរ៉ង់មួយគ្រឿង ប្រកបដោយគ្រោះថ្នាក់ ដោយបណ្តាលឱ្យអ្នកបើក យន្តហោះអ្នកដំណើរនោះ ផ្លាស់ប្តូរកម្ពស់យ៉ាងលឿន ដើម្បីចៀសវាងការប៉ះទង្គិច ជាមួយយន្តហោះ F-15 របស់អាមេរិក។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ មានរបាយការណ៍លេចចេញ...
ភ្នំពេញ៖ ដំណើរការសាកល្បង សួនកម្សាន្តកុមារ Funderland ដ៏ល្បីខ្លាំងពីប្រទេសឡាវ កំពុងដំណើរការ ទៅយ៉ាងរលូន ដោយទទួលការគាំទ្រ ពីមាតាបិតាជាច្រើន នាំបុត្រធីតាតូចៗ មកចូលរួមសកម្មភាពកម្សាន្ត ជាមួយទីធ្លាដែលមានកូនបាល់ រាប់ម៉ឺនគ្រាប់ ចង្អូលស្គីរំអិលខ្លួន ដ៏សប្បាយ កន្រ្តក់បាល់បោះ រឺស៊័រលោត និងឧបករណ៍ល្បែងកម្សាន្ត កុមារជាច្រើនទៀត ប្រកដោយអនាម័យ និង សុវត្តិភាព។...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២០ បានដឹកនាំក្រុមការងារ ចុះពិនិត្យមើល ស្ថានភាពអាជីវករលក់ដូរ ក្នុងផ្សារបឹងកុក និងផ្សាធំ ក្រុងកំពង់ចាម ។ ក្នុងខណៈក្រុមអាជ្ញាធរខេត្ត ចុះត្រួតពិនិត្យអំពីស្ថានភាព របស់អាជីវករលក់ដូរក្នុងផ្សារបឹងកុក ក៏មានអាជីវករមួយចំនួន...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ បានក្រើនរំលឹកជាថ្មីម្តងទៀត ដល់ប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម សេវាកម្ម និងស្ថាប័នឯកជនទាំងអស់ ដែលប្រើប្រាស់ សេវាប្រមូលសំរាម និងសំណល់រឹង ទាំងអស់ក្នុងរាជធានីភ្នំពេញ មិនទាន់បានបំពេញកាតព្វកិច្ច បង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង ត្រូវរួចរាន់បង់ អោយទាន់ពេលវេលាកំណត់ ។ សូមរំលឹកថា ការបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង អាចធ្វើទៅបានតាមមធ្យោបាយ...
មូស្គូ៖ វិមានក្រឹមឡាំង បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសរុស្ស៊ី នឹងមិនចូលរួមក្នុងសម្ព័ន្ធមិត្តណាមួយ ដែលមានគោលបំណង ប្រឆាំងនឹងនរណាម្នាក់ ជាពិសេស ប្រឆាំងនឹងប្រទេសចិននោះទេ ខណៈរដ្ឋាភិបាលទីក្រុងមូស្គូ និងរដ្ឋាភិបាលទីក្រុងប៉េកាំង ចែករំលែកទំនាក់ទំនងគ្នាជាពិសេស។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា ដោយហៅប្រទេសចិនថា ជា“ ដៃគូរបស់យើង” អ្នកនាំពាក្យរបស់វិមានក្រឹមឡាំងរុស្ស៊ី...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រ បានឲ្យដឹងថា ប្រទេសប៉ទុយហ្គាល់ នឹងទទួលបានប្រាក់ប្រមាណជា ៥៧,៩ពាន់លានដុល្លារ ពីសហភាពអ៊ឺរ៉ុប ត្រឹមឆ្នាំ២០២៩ខាងមុខនេះ។ ការប្រកាសដែលត្រូវបានធ្វើឡើង ដោយលោកនាយរដ្ឋមន្ត្រីប៉ទុយហ្គាល់ Antonio Costa នៅថ្ងៃសុក្រ ហើយលោកបានបន្តថា កិច្ចព្រមព្រៀងដែលត្រូវបានសម្រេច នៅសប្តាហ៍នេះ នៅក្រុមប្រឹក្សានៃសហភាពអឺរ៉ុប ដែលនឹងធានាឲ្យប៉ទុយហ្គាល់ នូវកញ្ចប់ហិរញ្ញវត្ថុ ដែលមិនធ្លាប់មានពីមុនមក។ គួរបញ្ជាក់ថា...
សម្លេងទង្គិចកែវក្រោមសំណើច នៃភាពរីករាយពីការជួបជុំគ្នារវាងគ្រួសារសាច់ញាតិមួយនៅម្តុំខណ្ឌពោធិ៍សែនជ័យ បានសាងមិនត្រឹមតែ ក្តីសុខប៉ុណ្ណោះ ប៉ុន្តែបានបង្កើតទ្រព្យ សំណាងយ៉ាងមិនគួរឲ្យជឿដោយមានម្នាក់ គាស់ស្រាបៀរ កម្ពុជាត្រូវរង្វាន់ ៥ លានរៀលទាំងយប់ម៉ោង ៨។ លោក កើត វណ្ណឌឿន បានរៀបរាប់ការឈ្នះថា « ពួកយើងហូបអីជុំគ្នានៅផ្ទះរបស់ខ្ញុំអស់ឡើង ៣ កេស គ្នា ៦ នាក់...
បរទេស៖ ជើងហោះហើរឆ្ពោះ ទៅកាន់ទីក្រុងសៀងហៃ ដែលផ្ទុកមន្ត្រីការទូតសហរដ្ឋអាមេរិក បានចាកចេញពីអាមេរិក ស្របពេលដែលទីក្រុងវ៉ាស៊ីនតោន ជំរុញបន្តគម្រោង បំពេញបេសកកម្មរបស់ខ្លួន នៅក្នុងប្រទេសចិន ក្រោយមួយថ្ងៃ បន្ទាប់ពីអាមេរិកបញ្ជា ឲ្យបិទស្ថានកុងស៊ុលចិន ក្នុងទីក្រុងហ៊ូស្តុន បង្កឲ្យមានភាពតានតឹងជាខ្លាំង។ អ្នកដឹកអំពីបញ្ហាទាំងនេះ បាននិយាយប្រាប់ ទីភ្នាក់ងារសារព័ត៌មានបរទេសថា ជើងយន្តហោះ ដែលផ្ទុកមន្ត្រីការទូតសហរដ្ឋអាមេរិក មានចំនួនមិនច្បាស់លាស់ បានចាកចេញពីទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃល្ងាចពុធសប្ដាហ៍នេះ...