ព័ត៌មានអន្តរជាតិ

មិកស៊ិក នឹងចាប់ផ្តើមចាក់វ៉ាក់សាំង ជូនពលរដ្ឋខ្លួន ពីខែធ្នូតទៅ

បរទេសៈ កាលពីថ្ងៃអង្គារម្សិលមិញ នេះរដ្ឋមន្រ្តីក្រសួងការបរទេស លោក Marcelo Ebrard បានប្រកាសថា ប្រទេសម៉ិកស៊ិក អាចចាប់ផ្តើមចាក់វ៉ាក់សាំង ការពារកូវីដ១៩ ជូនប្រជាពលរដ្ឋរបស់ខ្លួន បានហើយចាប់ពីខែធ្នប្រសិន បើស្ថាប័នច្បាប់នានា នឹងអាចធ្វើការបញ្ជាក់ពីប្រសិទ្ធភាព នៃថ្នាំវ៉ាក់សាំងទាំងនោះ។

បច្ចុប្បន្នប្រទេសម៉ិកស៊ិក កំពុងមានទំនាក់ទំនង ជាមួយក្រុមហ៊ុនដែលធ្វើករលើ គម្រោងដែលមានប្រសិទ្ធិភាពខ្ពស់ៗដូចជា ក្រុមហ៊ុនប្រទេសចិន CanSino Biologic ក្រុមហ៊ុនអាមេរិកPfizer និងក្រុមហ៊ុន AstraZeneca របស់ចក្រភពអង់គ្លេស។

លោករដ្ឋមន្ត្រីដដែល បានមានប្រសាសន៍ថា វ៉ាក់សាំង Pfizer ត្រូវបានគេរំពឹងថានឹងត្រូវបានអនុម័តនៅថ្ងៃទី ១០ ខែធ្នូដោយអាជ្ញាធរសុខាភិបាល សហរដ្ឋអាមេរិកដចនេះ ប្រសិនបើអាជ្ញាធរជាតិ គិតថាគិតថាវាអាចត្រូវបាន អនុម័តព្រោះយើង
សង្ឃឹមថាវានឹងមាន នៅសហរដ្ឋអាមេរិកឬអឺរ៉ុបម៉ិចស៊ិកូ ហើយយើងនឹងចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងភលាម នៅក្នុងខែធ្នូតែម្តង៕ ប្រែសម្រួល៖ស៊ុន លី

To Top