សាន់ទីយ៉ាហ្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ថា លោក Sebastian Pinera ប្រធានាធិបតីរបស់ ប្រទេសឈីលី បានថ្លែងកាលពីថ្ងៃពុធថា បានប្រកាសដាក់ឲ្យរដ្ឋស្ថិត ក្នុងគ្រោះមហន្តរាយរយៈពេល៩០ថ្ងៃ ដើម្បីទុកពេលឲ្យរដ្ឋាភិបាល ធ្វើការប្រយុទ្ធប្រឆាំងនឹងការឆ្លងជំងឺ COVID-19 ដែលមានអ្នកឆ្លងរហូតមកដល់ពេលនេះមាន ចំនួន២៣៨នាក់ហើយ ។ នៅក្នុងសន្នីសីទសារព័ត៌មានមួយ លោក Pinera...
អង់គ្លេស៖ បណ្តាញទូរស័ព្ទចល័ត O2 បានទទួលរងនូវការដាច់ភ្លើងធ្វើឲ្យមនុស្សមួយចំនួនធំ នៅក្នុងចក្រភពអង់គ្លេសធ្វើការចេញពីផ្ទះដោយ បណ្តាញគូប្រជែងបាន លើកឡើងពីបញ្ហាដែលប៉ះពាល់ដល់ពួកគេ គឺដោយសារតែបញ្ហារបស់ O2 យោងតាមការចេញផ្សាយពីSkyNews។ ជនជាតិអង់គ្លេសកំពុងធ្វើការ ពីផ្ទះដើម្បីការពារការរីករាលដាលនៃមេរោគCOVID-19 ដែលជាវីរុសបង្កឡើងដោយវីរុសកូរ៉ូណាដែលការផ្ទុះឡើង នាពេលនេះបានឆ្លងដល់មនុស្ស ១,៩៥០ នាក់ និង៧១នាក់បានស្លាប់នៅក្នុងប្រទេស។ បញ្ហាទាំងនេះបណ្តាលមក ពីបណ្តាញកកស្ទះបណ្តាញខ្លីមួយដែលបានធ្វើឲ្យប៉ះពាល់ដល់ការ ហៅទូរស័ព្ទតាមប្រព័ន្ធ 3G សម្រាប់បណ្តាញធំ...
ព្រះមហាក្សត្រកម្ពុជា និងសម្តេចម៉ែ បរិច្ចាគព្រះរាជទ្រព្យ ៣០ម៉ឺនដុល្លារ ដើម្បីទប់ស្កាត់ការរីករាលដាល មេរោគកូរ៉ូណា ជូនសម្តេចនាយករដ្ឋមន្រ្តី
ហ្សឺណែវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ថា លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាព ពិភពលោកបានថ្លែងកាលពីថ្ងៃពុធថា នៅទូទាំងពិភពលោកត្រូវបានគេរាយការណ៍មកកាន់អង្គការសុខភាពពិភពលោកថា មានអ្នកឆ្លងជំងឺ COVID-19 ចំនួនជាង២០០.០០០នាក់ និងមានមនុស្សជាង៨.០០០នាក់បានស្លាប់ ។ លោក Tedros បានកត់សម្គាល់ជាប្រចាំថ្ងៃថា ៨០ភាគរយនៃករណីទាំងអស់នៅទូទាំងពិភពលោកត្រូវបានគេរាយការណ៍មកថា នៅក្នុងតំបន់ចំនួន២...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានលេីកឡេីងថា លោកនឹងអំពាវនាវដល់ច្បាប់មួយ ដែលអនុញ្ញាតឱ្យរដ្ឋាភិបាល ពន្លឿនការផលិតថ្នាំពេទ្យ និងគ្រឿងផ្គត់ផ្គង់ចាំបាច់ផ្សេងៗទៀត សម្រាប់អ្វីដែលលោកហៅថា“ សង្គ្រាម” ប្រឆាំងនឹងការផ្ទុះឡើងនៃវីរុសកូវីដ-១៩នេះ។ លោកប្រធានាធិបតី បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយដោយសំដៅទៅលើច្បាប់ ដែលត្រូវបានអនុម័តដំបូងក្នុងការឆ្លើយតបទៅនឹងសង្គ្រាមកូរ៉េឆ្នាំ១៩៥០-១៩៥៣ ថា“ យើងនឹងអំពាវនាវដល់ច្បាប់ផលិតកម្មការពារជាតិក្នុងករណីដែលយើងត្រូវការ”។ លោកប្រធានាធបតី “វាជាស្ថានភាពដ៏លំបាកបំផុត អ្នកត្រូវតែបិទផ្នែកខ្លះនៃសេដ្ឋកិច្ច ដែលកាលពី ៦...
រដ្ឋបាលរាជធានី ដាក់ចេញវិធានការ ១១ចំណុច សម្រាប់បង្ការ និងទប់ស្កាត់ ការរាតត្បាតមេរោគកូវីដ ១៩
ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ នាទីស្តីការក្រសួងយុត្តិធម៌ លោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន គណៈកម្មការថ្នាក់ជាតិ ពិនិត្យ និងវាយតម្លៃ បញ្ជីរឈ្មោះទណ្ឌិត ស្នើសុំបន្ថូរបន្ថយទោស និងលើកលែងទោស បានបើកកិច្ចប្រជុំ គណៈកម្មការជាតិ ដើម្បីពិនិត្យលើសំណើរ សុំអនុគ្រោះទោស ដល់ទណ្ឌិតសរុប...
បាត់ដំបង៖ ពលរដ្ឋនៅក្រុមទី៧ ស្ថិតក្នុងភូមិសាលាបាឡាត់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ចំនួន៧គ្រួសារ បានសម្ដែងការខឹងសម្បារយ៉ាងខ្លាំង ជាមួយម្ចាស់បុរីផ្ទះល្វែងឈ្មោះ សុវណ្ណរី ដែលបានធ្វើផ្ទះរំលោភយកដី ផ្លូវសាធារណៈរបស់រដ្ឋ ធ្វើឲ្យពួកគាត់ ពិបាកធ្វើដំណើរចេញចូល ។ បើតាមស្ត្រីម្នាក់ ឈ្មោះ វ៉ាន់ សាវឿន អាយុ៣៧ឆ្នាំ រស់នៅភូមិសង្កាត់ខាងលើ បានឲ្យដឹងថា...
ភ្នំពេញ៖លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅថ្ងៃទី១៩ មីនានេះ បានទទួលជំនួយជា ឧបករណ៍ពិនិត្យរកមេរោគ COVID-19 មកពីប្រទេសចិន ចំនួន ៣,០០០ឈុត ដើម្បីបង្ការ និងទប់ស្កាត់ ការរីករាលដាល នៃមេរោគមួយនេះ។ ឧបករណ៍ពិនិត្យរកមេរោគនេះ ជាជំនួយរបស់ក្រុមហ៊ុន Wuxi Techstar Technology Co.Ltd....
ភ្នំពេញ៖៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នេះ បានសម្រេច ឲ្យក្រុមហ៊ុន ជេស៊ី រ៉ូយាល់ ខមតេនី អិលធីឌី ធ្វើការបិទការចូលទស្សនា និងស្រាវជ្រាវនានា នៅមជ្ឈមណ្ឌល ប្រល័យពូជសាសន៍ជើងឯក ក្នុងស្ថានភាពជម្ងឺកូវី-១៩ កំពុងរីករាលដាលជាសកល ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតមានការសម្រេចជាថ្មី ។
ភ្នំពេញ ៖ ក្រោយពីមានការ រំសាយ ឬលុបចោល នូវកម្មវិធី មង្គលការ របស់បងប្អូនប្រជាពលរដ្ឋជាច្រើន ក៏ដូចជាកម្មវិធីផ្សេងៗ ក្នុងអំឡុងពេលនៃការរីករាលដាលវីរុស កូវីដ-១៩នេះ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការអំពាវនាវ ដល់ម្ចាស់អាជីវកម្មចុងភៅ ម្ចាស់អគារ ភោជនីយដ្ឋាន ម្ចាស់មជ្ឈមណ្ឌល សម្រាប់ជួលរៀបចំ កម្មវិធីទាំងអស់ ក្នុងរាជធានីភ្នំពេញ កុំកាត់លុយ ឬយកលេសទាមទារសំណង...
ភ្នំពេញ ៖ ដោយអនុវត្តន៍ តាមគោលការណែនាំ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០២០ គិតត្រឹមវេលាម៉ោង៧និង៣០ នាទី នេះ ច្រកព្រំដែនជ្រៃធំ (កម្ពុជា វៀតណាម) និងច្រកតំបន់ផ្សេងទៀត ក្នុងទឹកដីស្រុកកោះធំ ត្រូវបានបិទជាស្ថាពរ ។...
ភ្នំពេញ៖ ក្រោយមានការបកស្រាយបំភ្លឺ របស់ម្ចាស់គណនី អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន បានសម្រេច ដកគណនីហ្វេសប៊ុកឈ្មោះ “សេដា សម័យតេជោ ខេត្តស្វាយរៀង” ចេញពីបញ្ជីគណនី ផ្សព្វផ្សាយព័ត៌មានមិនពិត ពាក់ព័ន្ធនឹងវីរុស កូវីដ-១៩ ក្នុងចំណោមបញ្ជីឈ្មោះ គណនីហ្វេសប៊ុក ទាំង២៥ និងផេក២២ វិញ ។ សេចក្តីកែតម្រូវ...
កណ្តាល៖ នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ នេះ កម្លាំងការិយាល័យ ព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាន នគរបាលខេត្តកណ្តាល បានបញ្ជូនក្រុមក្មេងទំនើង៧នាក់ ដែលដេញកាប់ចាក់គ្នា យ៉ាងអនាធិបតេយ្យ មកតុលាការខេត្តកណ្តាល ដើម្បីចាត់ការតាមច្បាប់ ។ បច្ចុប្បន្ន ក្រុមជនសង្ស័យ កំពុងស្ថិតក្រោមការសាកសួរ របស់លោក សេង រិទ្ធី ព្រះរាជអាជ្ញារង...
ភ្នំពេញ៖ សមាគមរោងចក្រកាត់ដេរ នៅកម្ពុជា (GMAC) ចេញសេចក្ដីថ្លែងការណ៍ ទាត់ចោលទាំងស្រុង នូវការចោទប្រកាន់ ដោយគ្មាន មូលដ្ឋានព័ត៌មានពិតប្រាកដ ដែលថា “ថៅកែរោងចក្រ សហគ្រាស ភាគច្រើន មិនបានប្រើវិធីបង្ការ និងប្រឆាំងទប់ស្កាត់ មេរោគកូរ៉ូណាឬ COVID-19 នោះឡើយ” ដូចដែលមាន នៅក្នុងសេចក្តីថ្លែងការណ៍របស់ សហភាពសហជីពកម្ពុជា ចុះថ្ងៃទី...
ភ្នំពេញ៖ ប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum-WEF) លោក Borge Brende បានសរសេរនៅបណ្តាញ សង្គមធ្វីតធឺផ្ទាល់ខ្លួនរបស់លោក នៅថ្ងៃព្រហស្បតិ័ ទី១៩ ខែមិនាឆ្នាំ២០២០ ដោយបានចាត់ទុកប្រធានអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus និងបុគ្គលិក របស់អង្គការនេះថា ជាវិរបុរសពិភពលោក...
ភ្នំពេញ៖ ស្របពេលដែលពិភពលោក កំពុងតែរងផលប៉ះពាល់ខ្លាំង ចំពោះការីករាលដាល នៃជំងឺកូវីដ១៩នោះ រដ្ឋាភិបាលជប៉ុនបានត្រៀមខ្លួន រួចជាស្រេច ដើម្បីជួយដល់កម្ពុជា ទប់ទល់ជាមួយជំងឺរាតត្បាតមួយនេះ។ ក្នុងជំនួបជាមួយលោកអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ លោកMasahiro MIKAMI ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា បានថ្លែងថា ពាក់ព័ន្ធនឹងស្ថានភាព ដែលពិភពលោក...
រ៉ូម៖ ចំនួនអ្នកឆ្លងវីរុសថ្មី និងចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នៅតែបន្តកើនឡើងនៅក្នុងប្លុកអឺរ៉ុបនៅថ្ងៃពុធ ដោយមានជិត ៤៥.០០០ ករណីនៅក្នុងប្រទេសអ៊ីតាលី និងបារាំង។ រដ្ឋាភិបាលអ៊ីតាលី បានបញ្ជាក់ថាមនុស្សចំនួន ៣៥.៧១៣ នាក់បានធ្វើតេស្តិ៍វិជ្ជមាន សម្រាប់វីរុសកូវីដ- ១៩ ហើយមនុស្ស ២.៩៧៨ នាក់បានស្លាប់ដោយសារជំងឺនេះ។ ទាំងករណីឆ្លងវីរុស និងការស្លាប់ចំនួននេះបានកើនឡើងក្នុងអត្រាខ្ពស់បំផុតនៅឡើយ សម្រាប់ប្រទេសដោយការឆ្លងបានកើនឡើងដល់ ៤.២០៧ នាក់ពីថ្ងៃមុន...
ភ្នំពេញ៖ ក្រោយពីវៀតណាម បានប្រកាសបិទព្រំដែន ជាមួយកម្ពុជា ជាឯកតោភាគី កាលពីយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ បន្ទាប់ពីសម្រេចផ្អាកការ ផ្ដល់ទិដ្ឋការ ជាបណ្ដោះអាសន្ន ដល់ជនបរទេសទាំងអស់ ចូលវៀតណាម រយៈពេល៣០ថ្ងៃ ដោយមិនបានជូនដំណឹង មកភាគីកម្ពុជាជាមុន ជាពិសេសការបិទច្រកព្រំដែន ជាការបង្ហាញឲ្យឃើញថាប្រទេសវៀតណាម ពុំបានប្រកាន់នូវឥរិយាបថ គោរពសន្ធិសញ្ញាការទូត ក្រុងវីយេន ប្រទេសអូទ្រីស...
ភ្នំពេញ ៖ លោក កាំង ម៉ូនីកា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យ សមាគមរោងចក្រកាត់ដេរ នៅកម្ពុជា (GMAC) បានថ្លែងថា អ្នកកម្មង់ទិញ សម្លៀកបំពាក់ពីកម្ពុជាមួយចំនួន ជូនដំណឹងមកខាង GMAC ដោយស្នើឲ្យមានការផ្អាកការ ដឹកជញ្ជូន ទំនិញវាយនភណ្ឌ នៃវិស័យកាត់ដេរ ទៅកាន់ទីផ្សារ អឺរ៉ុប-អាមេរិក ដោយសារការរីករាលដាល...
ភ្នំពេញ៖ ប្រធានអង្គការ សុខភាពពិភពលោក ( WHO) លោក Tedros Adhanom Ghebreyesus បានសរសេរ នៅលើបណ្តាញធ្វីតធឺ នៅមុននេះបន្តិចថា លោកបានជួប ប្រាស្រ័យជាមួយ ប្រធានាធីបតិវេណេហ្សូអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ អំពីការស្ថានភាព COVID-19 នៅក្នុងប្រទេសនេះ។ លោក...
ភ្នំពេញ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានបង្ហាញកម្រងរូបភាព ពេលរាត្រី នៅទីក្រុង វូហាន ខេត្តហ៊ឺប៊ឺ ប្រទេសចិន នាយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ក្រោយពីរដ្ឋាភិបាលក្រុងប៉េកាំង ប្រកាសជោគជ័យ លើការគ្រប់គ្រងបានទាំងស្រុង ក្រោយការវាយប្រហាររបស់កូវីដ១៩។ ពាក្យស្លោក នៅលើស្ពាន បង្ហាញកម្លាំងសាមគ្គី របស់ក្រុមគ្រូពេទ្យ។ ទីក្រុងវ៉ូហាន ត្រូវបានគេរកឃើញ កូវីដ១៩...
ប៉េកាំង៖ នាយករដ្ឋមន្រ្តីចិនលោក Li Keqiang បាននិយាយកាលពីថ្ងៃពុធ នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ ជាមួយលោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុបថា ប្រទេសចិនឈរយ៉ាងរឹងមាំ ជាមួយសហភាពអឺរ៉ុប និងគាំទ្រដល់កិច្ចប្រឹងប្រែង ប្រឆាំងនឹងការរីករាលដាល របស់អឺរ៉ុបផងដែរ។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០...
អគ្គនាយកអង្គការ សុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បាននិយាយនៅថ្ងៃពុធនេះថា ចំនួន ២០០.០០០ ករណីនៃ COVID-១៩ ត្រូវបានគេរាយការណ៍ទូទាំងពិភពលោក ដោយអង្គការសុខភាពពិភពលោក ដែលក្នុងនោះមនុស្សជាង ៨.០០០ នាក់បានបាត់បង់ជីវិត។ ៨០ ភាគរយ នៃករណីទាំងអស់នៅទូទាំងពិភពលោក ត្រូវបានរាយការណ៍នៅក្នុងតំបន់ពីរ គឺតំបន់ប៉ាស៊ីហ្វិកខាងលិចនិងតំបន់អឺរ៉ុប។...
សេអ៊ូល៖ រដ្ឋាភិបាលក្រុងសេអ៊ូល បានឲ្យដឹងកាលពីថ្ងៃពុធថា ខ្លួនគ្រោងនឹងចំណាយប្រាក់ ៣២៧,១ ពាន់លានវ៉ុនស្មេីរនឹង (២៦៤,៧ លានដុល្លារអាមេរិក) ដើម្បីផ្តល់ការគាំទ្រ ផ្នែកហិរញ្ញវត្ថុ ដល់ប្រជាជនរបស់ខ្លួន ដែលជាផ្នែកមួយ នៃវិធានការប្រឆាំង នឹងមេរោគកូវីដ-១៩។ លោកអភិបាលក្រុងផាកវ៉ុន បានប្រាប់សន្និសីទ សារព័ត៌មានខ្លីមួយថា“ ការរស់នៅប្រចាំថ្ងៃ របស់អ្នករស់នៅទីក្រុង បានបញ្ឈប់ហើយសេដ្ឋកិច្ច ក៏ត្រូវបញ្ឈប់ដែរ។ អ្នកស្រុកខ្លះនិយាយថា...
សេអ៊ូល៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល របស់ប្រទេសនេះ បានលើកឡើងកាលពីថ្ងៃពុធថា អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាល របស់ប្រទេសកូរ៉េខាងត្បូង បានឈានដល់ការផ្តាច់ខ្លួន រយៈពេល ២ សប្តាហ៍ បន្ទាប់ពីបានធ្វើទំនាក់ទំនង ជាមួយអ្នកផ្ទុកវីរុស និងសង្ស័យថា អាចនឹងឆ្លងវីរុស ដ៏កាចសាហាវនេះ។ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ បានឲ្យដឹងថា អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាល បានជួបប្រជុំជាមួយ ប្រធានមន្ទីរពេទ្យទូទៅ...
ភ្នំពេញ ៖ អគ្គិសនីស្វាយរៀង បានសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីស្វាយរៀង ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ នៅតំបន់មួយចំនួន ទៅតាមពេលវេលា និង ទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម ។ អគ្គិសនីស្វាយរៀង បានបញ្ជាក់ថា ទោះជាមានការខិតខំថែរក្សា...
ភ្នំពេញ ៖ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ នៅទូទាំងពិភពលោក និងស្របតាមស្មារតី នៃសារាចរណែនាំ របស់រាជរដ្ឋាភិបាល សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានធ្វើការណែនាំដល់គ្រប់អង្គភាពចំណុះក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិ នូវវិធានការបន្ទាន់៩ ចំណុចសម្រាប់បង្ការ និងទប់ស្កាត់ជំងឺនេះ ។ វិធានការបន្ទាន់ទាំង៩ចំណុចនោះរួមមានដូចខាង៖ ១.ត្រូវស្វាគមន៍ ដោយការគោរព...
ប្រវត្តិសាស្ត្រ: កាលពីថ្ងៃទី២៦ ខែមេសា ក្នុងឆ្នាំ១៩៨៦ ហេតុការណ៍គ្រោះថ្នាក់ នុយក្លេអ៊ែរដ៏អាក្រក់បំផុត របស់ពិភពលោក បានកើតឡើង នៅរោងចក្រនុយក្លេអ៊ែរ នៅទីក្រុងគៀវ ប្រទេសអ៊ុយក្រែន។ ចំនួនអ្នកស្លាប់សរុប ពីគ្រោះមហន្តរាយនេះ នៅតែត្រូវបានគេកត់ត្រាទុក ប៉ុន្តែអ្នកជំនាញជឿជាក់ថា មនុស្សរាប់ពាន់នាក់បានស្លាប់ ហើយរហូតដល់ ៧០០០០ នាក់ បានរងការពុលយ៉ាងធ្ងន់ធ្ងរ ក្នុង ពេលបន្តបន្ទាប់មក។...